uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 172 obunachidan iborat bo'lib, Siyosat toifasida 4 863-o'rinni va Kambodja mintaqasida 537-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 172 obunachiga ega bo‘ldi.

07 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -119 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.68% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.52% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 680 marta ko‘riladi; birinchi sutkada odatda 562 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 08 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 172
Obunachilar
-224 soatlar
-237 kun
-11930 kun
Postlar arxiv
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះបន្តិចវិញ បន្ទាប់ពីឡើងអស់ជាច្រើនថ្ងៃ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រក
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះបន្តិចវិញ បន្ទាប់ពីឡើងអស់ជាច្រើនថ្ងៃ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រកចុះបន្តិចវិញ បន្ទាប់ពីហក់ឡើងអស់ជាច្រើនថ្ងៃ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចនៅកម្ពស់១៤,៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,៩៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកកងមាស ចំការលើ និងស្រុកបាធាយ នៃខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

Repost from BTV News
[WATCH] មតិចូលរួមរបស់បរទេស​ អបអរសាទរចំពោះទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ Website | Facebook | Telegram | TikTok

Repost from BTV News
[WATCH] សង្ឃដិកាព្រះ ម៉េងជូ ចំពោះការនិមន្តចូលរួមអបអរសាទេទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ Website | Facebook | Telegram | TikTok

Repost from BTV News
[WATCH] មតិយុវជនចូលរួមអរសាទេទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ Website | Facebook | Telegram | TikTok

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព ក្នុងក្រុងកំពង់ចាម ទទួលបាននូវអាហារសម្រន់ដោយឥតគិតថ្លៃ ដែលជាផលិតផលធម្មជាតិ ក្នុងខេត្តកំពង់ចាម

លោកនាយកសាលាពន្លឺវិជ្ជាអន្តរជាតិ ថ្លែងការកោតសសើរដល់រដ្ឋបាលខេត្តកំពង់ចាមដែលតែងតែរៀបចំនូវព្រឹត្តិការណ៏ល្បី ដូចជាលៀសហាល១០០០ម៉ែត្រ ជាក់ស្តែង ព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព នាថ្ងៃនេះ ដែលជាមោទនភាពសម្រាប់ខេត្តកំពង់ចាម

លោកស្រី ធីតា ម្ចាស់ហាងផ្ទះមាន់ដុតបាយដំណើបក្រុងកំពង់ចាម ពេញចិត្តនឹងការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអនុញ្ញាតអោយម្ចាស់ផលិតផល និងសេវាកម្ម បានចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៏ ដើរដើម្បីសន្តិភាព និងបានអោយបងប្អូនប្រជាពលរដ្ឋភ្លក់នូវរសជាតិអាហារផងដែរ

លោក ជា ប៉េងឈុន ម្ចាស់អាហារដ្ឋានស្មៅទន្លេ បាននាំយកនូវអាហារសម្រន់បែបប្រពៃណីគឺ ទឹកកកឈូក មកតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៏ ដើរដើម្បីសន្តិភាព ក្នុងក្រុងកំពង់ចាម

មន្ត្រីរាជការក្នុងខេត្តកំពង់ចាម ចូលរួមអបអរសាទរព្រឹត្តិការណ៍ ទិវាដើរពិភពលោក ក្រោមប្រធានបទ ដើរដើម្បីសន្តិភាព បង្ហាញនូវអារម្មណ៍រំភើបដែលមិនធ្លាប់បានចូលរួមពីមុនមក

យើងទាំងអស់គ្នា «ស្រលាញ់សន្តិភាព អរគុណសន្តិភាព»

លោកនាយកសាលាពន្លឺវិជ្ជាអន្តរជាតិ (PIS)ក្រុងកំពង់ចាម បានរម្លឹកដល់រសជាតិទឹកកកឈូស កាលពីកុមារភាព ដែលផ្តល់ជូនដោយរអាហារដ្ឋានស្មៅទន្លេក្រុងកំពង់ចាម នៅក្នុងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព នៅក្នុងក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ (ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ ស្រុកត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ។ ចំពោះទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។ បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕

ក្នុងនោះផងដែរក្នុងស្រុកត្បូងឃ្មុំ មានទួលសុវត្ថិភាពធំៗជាងគេ មាន ០២កន្លែង គឺទួលសុវត្ថិភាពលោកឧកញ៉ា វ៍ន ប៊ុនថៃ និងទីទួលសុវត្តិភាពឧកញ៉ា អាន ម៉ាឌី។ ដោយឡែក ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចុះធ្វើសកម្មភាពឆ្លើយតបចំពោះប្រជាពលរដ្ឋនៅលើទួលសុវត្ថិភាពធំៗទាំង ០២កន្លែង ដោយបានរៀបចំតម្លើងរោងប៉ុសិ៍សុខភាព ចំនួន ០២កន្លែង សម្រាប់ក្រុមគ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺជូនបងប្អូន ក៏បានរៀបចំដាក់ស៊ីទែនទឹក នៅលើទួលធំទាំង ០២កន្លែង ដាក់បង្គន់អនាម័យ និងភ្លើងបំភ្លឺសម្រាប់បងប្អូនផងដែរ។ ជាមួយគ្នានេះ ដើម្បីអន្តរាគមន៍ឆ្លើយតប និងការត្រៀមបង្ការ ក្រោយពីមានគ្រោះមហន្តរាយនេះកើតឡើង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចែកអំណោយជាសម្ភារ ថវិកា ផ្ដល់ជូនគ្រួសាររងគ្រោះផងដែរ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏មានទិសដៅការងារអនុវត្តបន្តបន្ទាប់ លើការឆ្លើយតបគ្រោះមហន្តរាយខាងលើតាមសកម្មនានា។ ឆ្លៀតក្នុងឱកាសលោក ប៉ែន កុសល្យ បានសម្តែងនូវសេចក្តីដឹងគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញបេសកកម្មដឹកនាំជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលរងគ្រោះទឹកទឹកជំនន់ នាពេលនេះ។ ទន្ទឹមនឹងនោះម្តងលោក ប៉ែន កុសល្យ និងប្រជាពលរដ្ឋទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្តេចកតិ្តព្រឹទ្ធបណ្ឌិត សូមមានជន្មានុយឺនយូរ និងសុខុមាលភាពល្អបរិបូរណ៌៕

អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ (ត្បូងឃ្មុំ)៖ ទឹកចិត្ដអ្នកម្ដាយមនុស្សធម៌ ដែលមានទំហំទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។ បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោក ប៉ែន កុសល្យ បានឱ្យដឹងទៀតថា ស្ថិតក្នុងស្ថានភាពដែលទឹកជំនន់បានហក់ជន់ឡើងខ្លាំងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា មកនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ នៅក្នុងមូលដ្ឋានខេត្ត និងក៏បានចុះសួរសុខទុក្ខបងប្អូនដែលបានរងគ្រោះដោយរងគ្រោះពីទឹកជំនន់ផងដែរ រីឯបងប្អូនប្រជាពលរដ្ឋវិញ រស់នៅក្នុងឃុំជាច្រើនតាមដងទន្លេគង្គ ក៏បានប្រុងប្រៀបរៀបចំទុកដាក់ សម្ភារៈ ស្បៀងអាហារ បម្រុងបង្ការគ្រោះទឹកឡើងនេះផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះទៅសួរសុខទុក្ខបងប្អូនដល់ទីកន្លែង និងបានមើលឃើញពីទុក្ខលំបាក និងក្តីកង្វល់បងប្អូនផ្សេងៗទៀត ដែលកំពុងជួបគ្រោះទឹកជំនន់ ដែលបានជនលិចផ្ទះសម្បែង ភោគផលដំណាំ ព្រមទាំងសត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលជាក់ស្ថែង បងប្អូនដែលបានជនលិចដល់ផ្ទះសម្បែងរបស់ពួកគាត់ហើយនោះ បានជម្លៀសខ្លួនមកកាន់ទីទួលសុវត្តិភាព ចំនួន ១៣ទីតាំងនៅក្នុងស្រុកត្បូងឃ្មុំនេះ មានចំនួនសរុប ១,៨០០គ្រួសារ មនុស្សសរុប ៥,៩៦៥នាក់ ស្រី ២,៩៦០នាក់ អ្នកមកស្នាក់នៅ ៤,៧៧១នាក់ ស្រី ២,៣៩៣នាក់ ក្នុងនោះរួមមាននៅឃុំទន្លេបិទ ដែលមានភូមិទួលគរ ភូមិព្រែកតូច ភូមិទន្លេបិទលើ ភូមិទន្លេបិទ និងភូមិយាស សរុបចំនួន ៧៧២គ្រួសារ, ឃុំជីរោទ៍ទី១ មានភូមិព្រែកតូច ភូមិរកាធំ និងភូមិទួលកែវ សរុបចំនួន ៨២៨គ្រួសារ និងឃុំបឹងព្រួល មានភូមិទួលកំពតទី៣ ភូមិម៉ាស៊ីស្រូវ ភូមិវិហារក្រោម ភូមិបាតដីក្រោម ភូមិទួឡដំបង និងភូមិបឹងព្រះ សរុបចំនួន ២០០គ្រួសារ។

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យ សប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងលើកកំពស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព តាមរយៈការចែករំលែកពេលវេលាដ៍មានតំលៃ ក្នុងការបង្ហាញសកម្មរបស់ពួកគេ ដោយមានការរៀបចំដង្ហែភ្លើងគប់ពីទិសខាងកើត ទៅទិសខាងលិច ឆ្លងកាត់ខ្សែស្របទូទាំងពិភពលោក នាឆ្នាំកន្លងមកនេះ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដើរពិភពលោកនេះ មានចំនួយជាង ៣៨០.០០០ នាក់ តំណាងឱ្យប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា៕