រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 176 名订阅者,在 政治 类别中位列第 4 863,并在 柬埔寨 地区排名第 537 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 176 名订阅者。
根据 07 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -119,过去 24 小时变化为 -2,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.68%。内容发布后 24 小时内通常能获得 5.52% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 680 次浏览,首日通常累积 562 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 08 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 176
订阅者
-224 小时
-237 天
-11930 天
帖子存档
10 175
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពស្តារឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់
(កំពង់ចាម): អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ ។
ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។ ជាមួយគ្នានោះដែរ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រ ផងដែរ ។
បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ៕
10 175
+9
កម្រងរូបភាពអនុស្សាវរីយ៍ បងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា និងបណ្តែតប្រទីប នៅមាត់ទន្លេ ក្រុងកំពង់ចាម នារាត្រី ពេញបូណ៌មី ថ្ងៃចេញព្រះវស្សា 🙏🙏🙏
10 175
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ អញ្ជើញដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវបេតុង និងផ្លូវDBSTប្រវែងជាង៥.០០០ម៉ែត្រ ស្ថិតក្នុងឃុំទំនប់ តភ្ជាប់ទៅកាន់ឃុំត្រប់ ស្រុកបាធាយ។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យ តាមដានការដ្ឋានខាងលើ រហូតរួចរាល់១០០% សំដៅធ្វើយ៉ាងណាឲ្យផ្លូវ១ខ្សែនេះ មានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង៕
10 175
+2
នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម (GBV) បានអញ្ជើញចូលរួម វគ្គតម្រង់ទិសស្តីពីម៉ូឌុលទី៥ ស្តីពីការសម្របសម្រួល កញ្ចប់សេវាសំខាន់ៗ សម្រាប់ស្ត្រី និងក្មេងស្រី ដែលប្រឈមនឹងអំពេីហិង្សា ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ វគ្គតម្រង់ទិសមានរយៈពេល ២ថ្ងៃ (ថ្ងៃទី៧ និងទី៨ ខែតុលា ឆ្នាំ២០២៥) ដោយមានការចូលពីលោកស្រី ប្រធានមន្ទីកិច្ចការនារីខេត្ត អភិបាលរងស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 175
អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សាស្រះកកោះ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក ស្រុកបាធាយ ដើម្បីការពារនូវជម្ងឺ ឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោម កិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
បើយោងតាមលោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន ១ ៨៨៩ក្បាល និងក្របី ១ ២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះមាន គោចំនួន ៦១៣ក្បាល និងក្របីចំនួន ៩៩១ក្បាល។ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះវិញ គឺតែងតែធ្វើឡើងជាប្រចាំ នារដូវទឹកឡើង ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡេីយ ៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 175
Repost from មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 175
+5
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមលេខាធិការដ្ឋានវាយតម្លៃ និងដាក់ពិន្ទុលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ដើម្បីស្តាប់នូវវឌ្ឍន:ភាពការងារ បញ្ហាប្រឈម សំណូមពរ ពិសេសផ្តោតទៅលើការវាយតម្លៃការផ្តល់សេវាសង្គម របស់រដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ចាម ។ ដោយមានសមាសភាពចូលរួមចំនួន ៣៥នាក់ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។
10 175
+9
នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ១៤ គ្រួសារ ករណីមិនគោរពកិច្ចសន្យាទិញលក់ដីឡូតិ៍ ដែលស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាមកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។
10 175
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមថា៖ ជំនន់ទឹកទន្លេក្នុងខេត្តកំពង់ចាម បង្កការខូចខាតហេដ្ឋារចនាសម្ពន្ធ័ជាច្រើន និងដំណាំ
10 175
ពលរដ្ឋនិងយុវជនក្នុងខេត្តកំពង់ចាមគាំទ្រនិងជឿជាក់លើថ្នាក់ដឹកនាំកម្ពុជាដោះស្រាយបញ្ហាព្រំដែន
10 175
+9
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពងចាម បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តន៍ការងារគណនេយ្យសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះដែរមានការចូលរួមពីលោក អភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារគណនេយ្យភាពសង្គម, ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុងស្រុក, ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ក្រុងស្រុក, ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុក, ប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុក, និងមន្ត្រីរដ្ខបាលក្រុងស្រុក ទទួលបន្ទុកការងារបញ្ចូលទិន្ន័យ I-SAF ។
10 175
+4
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា
ធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
10 175
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
(រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ស្ថិតនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៕
10 175
ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»