uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 208 obunachidan iborat bo'lib, Siyosat toifasida 4 938-o'rinni va Kambodja mintaqasida 542-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 208 obunachiga ega bo‘ldi.

26 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -122 ga, so‘nggi 24 soatda esa -7 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.37% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 650 marta ko‘riladi; birinchi sutkada odatda 543 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 208
Obunachilar
-724 soatlar
-327 kun
-12230 kun
Postlar arxiv
ពិធីប្រគល់ប័ណ្ណសម្គាល់សមាជិកគណបក្ស និងការធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ជូនដល់សមាជិក-សមាជិកាគណបក្សឃុំបុសខ្នុរ។ ​នៅព្រឹកថ្ងៃអាទ
+9
ពិធីប្រគល់ប័ណ្ណសម្គាល់សមាជិកគណបក្ស និងការធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ជូនដល់សមាជិក-សមាជិកាគណបក្សឃុំបុសខ្នុរ។ ​នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ នៅស្នាក់ការគណបក្សឃុំបុសខ្នុរ មានរៀបចំពិធីប្រគល់ប័ណ្ណសម្គាល់សមាជិកគណបក្ស និងការធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ជូនដល់សមាជិក-សមាជិកាគណបក្សឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំគណបក្ស ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក-សមាជិកាគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សឃុំ ក្រុមបក្ស និងគ្រួសារបក្សទូទាំងមូលដ្ឋានក្នុងឃុំបុសខ្នុរ។ ​ទន្ទឹមនឹងការប្រគល់ប័ណ្ណសម្គាល់សមាជិកគណបក្ស និងការធ្វើបច្ចុប្បន្នភាពប័ណ្ណថ្មី ថ្នាក់ដឹកនាំក៏បានជំរុញ និងណែនាំលើការងារសំខាន់ៗមួយចំនួនរួមមាន៖ -ការផ្សព្វផ្សាយគោលនយោបាយ៖ បន្តពង្រីក និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ -ការពង្រឹងអង្គការចាត់តាំង៖ លើកកម្ពស់សមត្ថភាព និងពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សឃុំបុសខ្នុរ ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំទ្វេឡើង។ -ការចុះធ្វើបច្ចុប្បន្នភាពតាមខ្នងផ្ទះ៖ ជម្រុញសកម្មភាពចុះជួបសួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សតាមខ្នងផ្ទះ សមាជិកក្រុមបក្ស និងគ្រួសារបក្ស ឱ្យបានច្បាស់លាស់ និងក្តាប់បានរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ ​

ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ផ្តួចផ្តើម ធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារថ្មី នៅវត្តគង់វង្សរង្សីកោះកុក

ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ផ្តួចផ្តើម ធ្វើបុណ្យផ្កាមហាសាមគ្គី ដើម្បីកសាងព្រះវិហារថ្មី នៅវត្តគង់វង្សរង្សីកោះកុក

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ ចំនួន
+9
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ ចំនួន៧០.០០០.០០០រៀល ជាថវិការដែលឯកឧត្តម លន់ លឹមថៃនិងលោកជំទាវធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដង្ហែចូលមក វត្តគង់វង្សរង្សីកោះកុក ដែលស្ថិងនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងនោះឯកឧត្តមបានជូននូវថវិការដល់លោកតា លោកយាយដែលចូលរួម៧២នាក់ ក្នុងម្នាក់ៗថវិកា ១០.០០០រៀល ជូនក្រុមប្រឹក្សាឃុំ៤នាក់ ក្នុងម្នាក់ៗ ៤០.០០០រៀល , ជូនតាអាចារ្យ ២នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀន , នគបាល និងប្រជាការពារ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០.០០០រៀផងដែរ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ ទីតាំងត្រៀមរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (កំពង់ចាម)៖ នៅព្រឹកថ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ ទីតាំងត្រៀមរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារអន្តរក្រសួង អញ្ជើញចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបទបញ្ជានាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង ជុំវិញផែនការសន្តិសុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យមន្ទីរសុខាភិបាលត្រៀមក្រុមគ្រូពេទ្យ រៀបចំកន្លែងត្រួតពិនិត្យសុខភាពជូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងអង្គពិធីឲ្យបានល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ដែលមានព្រំប្រទល់ជាប់ផ្លូវជាតិលេខ ៧ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួម អបអរសាទរ នូវសមិទ្ធផលដ៏មហាសាល ដែលប្រមុខរាជរដ្ឋាភិ បាលកម្ពុជា លោកបានផ្តល់ជូនជាចំណងដៃ ថ្មីស្រឡាងមួយទៀតសម្រាប់អ្នកខេត្តកំពង់ចាម៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍​ ៕

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ដីធ្លី និងអាស្រ័យផលលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី និងអគារបណ្ណាល័យ អំណោយសម្តេចធិបតី ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ រៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះសាកសួរទុក្ខ និងនាំយកអំណោយថ្នាក់ដឹកនាំ ចែកជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ
+9
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះសាកសួរទុក្ខ និងនាំយកអំណោយថ្នាក់ដឹកនាំ ចែកជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ នៅស្រុកស្ទឹងត្រង់ ============== កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ព្រមទាំងលោកស្រី ឈាង ស្រីនាថ និងសហការី បានចុះសាកសួរទុក្ខតាមខ្នងផ្ទះ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់គ្រួសារវីរកងទ័ពចំនួន ៥ គ្រួសារ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់មក លោក ហេង វុទ្ធី និងក្រុមការងារ បានបន្ដនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ ក្នុងឃុំទួលសំបួរ ដែលរងផលប៉ះពាល់លំនៅដ្ឋានយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់។ យោងតាមរបាយការណ៍បឋម គ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះ បានបង្កឱ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រួមមាន ដំបូល ជញ្ជាំងស័ង្កសី សំយាបផ្ទះ និងរោងចង្ក្រានបាយ សរុបចំនួន ២៥ ខ្នងផ្ទះ (ស្ថិតក្នុងភូមិស្រែអំពៅ ចំនួន ២៤ ខ្នង និងភូមិទួលសំបួរ ចំនួន ១ ខ្នង)។ ក្រៅពីនេះ ក៏មានការបាក់ខូចខាតបង្គោលអង់តែនទូរស័ព្ទចំនួន ៣ ដើម នៅក្នុងវត្តស្រែអំពៅ ផងដែរ។ ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារវីរកងទ័ពទាំងអស់។ ជាការឆ្លើយតប គ្រួសារវីរជនកងទ័ព និងប្រជាពលរដ្ឋរងគ្រោះ បានសម្ដែងនូវក្តីរំភើបរីករាយ និងដឹងគុណជាអនេកចំពោះថ្នាក់ដឹកនាំ ដែលជានិច្ចកាលតែងតែផ្តល់ភាពកក់ក្តៅ និងគិតគូរជួយឧបត្ថម្ភថវិកាព្រមទាំងសម្ភារៈទាន់ពេលវេលា ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកនេះ៕

ថ្ងៃសៅរ៍១៤កើតខែជេស្ឋឆ្នាំមមីព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រ
+9
ថ្ងៃសៅរ៍១៤កើតខែជេស្ឋឆ្នាំមមីព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បាទបានដឹកនាំសមាជិក សមាជិកាក្រុមការងារថ្នាក់ខេត្តនិងក្រុមការងារថ្នាក់មូលដ្ឋានឃុំ,ភូមិ ចូលរួមបុណ្យសពលោកអ៊ាង គឹមលាង(អតីតមេឃុំព្រែកកក់)និងបានចូលបុណ្យដល់គ្រួសារសពមាន: -អង្ករ៥០គីឡូ -ទឹកក្រូច៣កេស -ទឹកសុទ្ធ៣កេស -ថវិកា៥០០,០០០រៀល +សរុបចំណាយ៨០០,០០០រៀល 👉បន្ទាប់មកលោកបានដឹកក្រុមការងារថ្នាក់ខេត្ត,ថ្នាក់ឃុំ,ថ្នាក់ភូមិចុះសួរសុខទុក្ខដល់គ្រួសាររងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឲ្យរបើកដំបូលផ្ទះចំនួន១គ្រួសារឈ្មោះ នូ រុន ភេទស្រី នៅភូមិភ្នំមន្ទីរ ហេីយបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ផ្តល់ជូនរួមមាន : -អង្ករ២០Kg -មី០១កេស ធំ -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -ថវិកា៣០០,០០០រៀល។ ***ចំណាយថវិកាសរុបចំនួន៤០០,០០០រៀល ។ -ចំណាយផ្សេងៗថវិកាចំនួន២០០,០០០រៀល 👉ចំណាយថវិកាសរុបទាំងអស់ចំនួ១,៤០០,០០០រៀល ជាថវិកាឯកឧត្តមហ៊ុន ម៉ានិត🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្ម ចំនួន៤ កម្មវិធី នៅ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្ម ចំនួន៤ កម្មវិធី នៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឆ្លៀតបន្តដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ដែលមួយរយៈចុងក្រោយនេះ ឃើញថា សមិទ្ធផលជាច្រើន បានរីកដុះដាលដូចផ្សិត ក្នុងនោះ រួមមាន: ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ។ល។ ដែលជំរុញឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងភាពជោគជ័យ របស់រដ្ឋបាលឃុំបារាយណ៍ អភិបាលខេត្តកំពង់ចាម ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរឃុំ បន្តការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បើភាពសុខដុមរមនារបស់ប្រជាពលរដ្ឋយើង៕

ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌលកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឯកឧត្តម ជីម លាវ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ។ កិច្ច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំទាំង១០ -លោកប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក -លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មាធិការគណបក្សឃុំ -លោក នាយប៉ុស្តិ៍នគរបាលឃុំទាំង១០ សរុបអ្នកចូលរួមចំនួន រូបក្នុងស្រីចំនួន ២៣៦ នាក់ ស្រី៩៨នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិកា នៃអង្គពិធីទាំងមូល។ ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ បានលើកឡើងថា ប្រសិនចង់ឱ្យគណបក្សទទួលបានជោគជ័យ លុះត្រាតែ៖ ១-ត្រូវចុះមូលដ្ឋាន ជាប់ជាប្រចាំដើម្បីក្តោបឱ្យបាននូវសតិអារម្មណ៍ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ២-ការចឹញ្ចឹមចលនាតាមរយៈការកសាងសមាជិកបក្ស និងបំពាក់បំប៉ននយោបាយបក្ស " រក្សាចាស់ បង្កើនថ្មី " ដើម្បីទទួលបាន សមាជិក១រូប សន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក ៣-ត្រូវចេះការពារ ពន្យល់ និងវាយបកគ្រប់ស្នាការណ៍ នៅពេលដែលក្រុមពួកប្រឆាំងនិយាយបំភ្លើស បំភ្លៃ ដើម្បីបំផ្លាញ ស្នាដៃធំៗរបស់គណបក្ស ៤-ត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងឱ្យបានច្បាសលាស់ ជាពិសេសការចងក្រងក្រុមបក្ស (អនុវត្តតាមក្បួនចាស់ ៣ខ្នងផ្ទះ១ក្រុម)។ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ក៏បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ សូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យ ដែលឈរលើមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ បានចំណាយថវិកាសម្រាប់កម្មវិធីខាងលើ សរុប ២៧ លានរៀល៕

ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្