uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 269 obunachidan iborat bo'lib, Siyosat toifasida 4 906-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 269 obunachiga ega bo‘ldi.

13 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -118 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.64% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.40% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 682 marta ko‘riladi; birinchi sutkada odatda 555 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 14 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 269
Obunachilar
-324 soatlar
-317 kun
-11830 kun
Postlar arxiv
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក គួង វុត្ថាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញបើកវគ្គចាប់យកឌីជីថល ស្តីពី «តស់! ចាប់យកឌីជីថល» នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសអំពីការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រា
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥៤គ្រួសារ នៅស្រុកបាធាយ (កំពង់ចាម) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា អនុសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៥៤គ្រួសារ មកពី ៦ភូមិ នៃឃុំចំនួន៣ ក្នុងស្រុកបាធាយ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៤,៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥៤ ខ្នង ក្នុងភូមិត្រប់ ភូមិថ្មី ភូមិចាន់គង់ក្នុងឃុំត្រប់-ភូមិតាំងជ្រៃក្នុង ឃុំសណ្តែក-ភូមិស្រឹង្គ ក្នុងឃុំទំនប់ និងភូមិត្រយ៉ងពង ក្នុងឃុំជើងព្រៃ ត្រូវប៉ើងរលំ របើកសង្កសី និងរបើកក្បឿងរាប់ពាន់សន្លឹក រងផលប៉ះពាល់ កម្រិតធ្ងន់ ២គ្រួសារ កម្រិតមធ្យម ៨គ្រួសារ និង កម្រិតស្រាល ៤៤គ្រួសារ។ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត។ ជាមួយនឹងការ នាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ជាយថាហេតុ។ ឯកឧត្តម ថ្លែងបន្តថា ចំពោះការសាងសង់ជម្រក ឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬរងវិបត្តិភ័យផ្សេងៗ។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សានេះ យើងត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និងសូម ចូលរួមពង្រឹងភាពធន់ សហគមន៍។ ជាមួយនោះ សូមខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។ អំណោយដែលផ្តល់ជូនពលរដ្ឋរងផល ប៉ះពាល់ ទាំង ៥៤គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន: អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់. ។ ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង សម្រាប់ការស្តារនិងជួសជុលឡើងវិញ រួមមាន : ១ -ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូនក្នុង១គ្រួសារ ចំនួន ៤០០.៊០០០រៀល ។ ២-ពលរដ្ឋរងផលប៉ះពាល់ កម្រិត មធ្យម ៨គ្រួសារ ជូនក្នុង ១គ្រួសារ ២០០ុ០០០ រៀល ។ ៣-ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ៤៤គ្រួសារ មាន ២ប្រភេទ : -ប្រភេទ ១ ចំនួន ៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១៥០.០០០ រៀល ។ - ប្រភេទ២ ចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ១០០.០០០រៀល ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ ក៏បានអញ្ជើញប្រគេនទេយ្យទាន ព្រះចៅអធិការវត្តប្រើសមាស រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល ផងដែរ៕

ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានស
+9
ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យ ប្រគេនព្រះចៅអធិការវត្ត ប្រើសមាស ដើម្បីភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល  ផងដែរ៕

+1
MOH to Province Latter.pdf6.44 KB

រដ្ឋារកទឹក កំពង់ចាម ទទួលដំណើរទស្សនកិច្ចសិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាម គាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB

អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា សំណុំរឿងវិវាទដីធ្លី ដែលក្រសួងដែនដី បញ្ជូនមករដ្ឋបាលខេត្តកំពង់ចាម

រដ្ឋារកទឹកកំពង់ចាម បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាមគាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB

អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម (កំពង់ចាម) ឯក
+9
អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម (កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយអគារផ្តល់ឈាមខេត្តកំពង់ចាម ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកផ្តល់ឈាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកក្នុងផ្នែកផ្តល់ឈាម ជាច្រើនរូបទៀត។ បេសកកម្ម និងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ១. ពិនិត្យមើលស្ថានភាពទូទៅនៃអគារផ្តល់ឈាម ព្រមទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ ២. វាយតម្លៃពីវឌ្ឍនភាពនៃផ្នែកផ្តល់ឈាម ប្រៀបធៀបរវាងមុន និងក្រោយទទួលបានអគារថ្មី ៣. ពិនិត្យការងារបច្ចេកទេសក្នុងផ្នែកផ្តល់ឈាម ៤. ស្វែងយល់ពីប្រភពនៃការទទួលបានការបរិច្ចាគឈាម និងដំណើរការផ្គត់ផ្គង់ឈាម ៥. ពិនិត្យលើគុណសម្បត្តិនៃផ្នែកផ្តល់ឈាមក្នុងការគាំទ្រដល់មន្ទីរពេទ្យ ៦. ទទួលជ្រាបអំពីសំណូមពរផ្សេងៗរបស់មន្ទីរពេទ្យ៕

សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពព្យុះទី១៨ ឈ្មោះ សូដេល (Saudel)T2618 ហើយព្រះរាជាណាចក្រកម្ពុជាពុំ ស
សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពព្យុះទី១៨ ឈ្មោះ សូដេល (Saudel)T2618 ហើយព្រះរាជាណាចក្រកម្ពុជាពុំ ស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ សូដេល នេះទេ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ស្ដីពីការត្រៀមរៀប
+1
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ស្ដីពីការត្រៀមរៀបចំឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ឆ្នាំ២០២៦ Connect with គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ- NCDM ————————————— 🌐Facebook 🌐Telegram 🌐 Website 🌐YouTube 📱TikTok 💼 LinkedIn 💻 Twitter

អភិបាលខេត្តកំពង់ចាមពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេនៅឃុំព្រះអណ្តូង

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត បានដឹកនាំនាយកទីចាត់ការ និងប្រធានអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) តាមរយៈប្រព័ន្ធ Zoom នៅសាលប្រជុំសាលាខេត្ត ។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងកិច្ចការគួរយកចិត្តទុកដាក់នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះជំរុញការអនុវត្តដើម្បីសម្រេចបាននៅត្រីមាសបន្តបន្ទាប់។