uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 049 підписників, посідаючи 4 990 місце в категорії Політика та 571 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 049 підписників.

За останніми даними від 06 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -8, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.54%. Протягом перших 24 годин після публікації контент зазвичай збирає 5.57% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 658 переглядів. Протягом першої доби публікація в середньому набирає 560 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 07 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 049
Підписники
-824 години
-377 днів
-12030 днів
Архів дописів
វត្តអារាមក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងសក្ការៈបូជាចំពោះវីរៈកងទ័ពដែលពលី

ចំណាប់អារម្មណ៌ ប្រជាពលរដ្ឋ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម អំពីថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោកគ្រូ ជី សំណាង ព្រះចៅអធិការវត្ត ឥន្ទកោសី ចុងកោះជ្រូក មានថេរដិការចំណាប់អារម្មអំពីថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

គម្រោងកែលំអចិញ្ចើមផ្លូវ (ក្រាលថ្មម៉ាប) ក្នុងសង្កាត់កំពង់ចាម រួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ក្រុងកំពង់ចាម និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម លន់ថៃ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១៤ ក្នុងវត្តបភាវត្យារាមគគរ ស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម លឹម លន់ថៃ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា ញាតកាទាំងប្រាំពីរសន្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិដែលបានពលីអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបាននូវសុខសន្ដិភាពនិងភាពរីកចម្រើន។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានប្រគេននូវទេយ្យទានមួយចំនួនរួមមាន ប្រគេនព្រះសង្ឃ ៣ អង្គ ថវិកា២១០.០០០រៀល , បច្ច័យកសាងវត្ត ថវិកា៥៧០.០០០រៀល , ជូនយាយតា ៤៥នាក់ ក្នុងម្នាក់ៗ ១០.០០០រៀល , នគរបាល-ប្រជាការពារ ១៣នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល និងឧបត្ថម្ភក្រុមប្រឹក្សាឃុំ ៤០០.០០០រៀល សរុប ២.២៣០.០០០រៀល។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ខណៈពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមសរុប ៩២ទូក ស្មើនឹង ៤៦គូ (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំកម្មវិធី កិច្ចសាសនា តាំងពិព័រណ៍សមិទ្ធផល និងការប្រគុំតន្ត្រី ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសបុណ្យចេញព្រះវស្សានាពេលឆាប់ៗខាងមុខ។ ក្នុងនោះ ព្រឹត្តិការណ៍ឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៩២ទូក (ស្មើនឹង ៤៦គូ) រួមមាន៖ ទូកង (ចំណុះ ៧០នាក់) ចំនួន ៤០ទូក និង ទូកខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ចំនួន ៥២ទូក។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ រៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកឱ្យបានរួចរាល់ ខណៈដែលពេលវេលានៃការរៀបចំព្រឹត្តិការណ៍នេះកាន់តែខិតជិតមកដល់។ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់បន្ថែមថា អនុគណៈកម្មការជំនាញត្រូវពិនិត្យមើលកាលវិភាគ ទីតាំងពិធី និងរៀបចំកិច្ចសាសនាឱ្យបានត្រឹមត្រូវតាមប្រពៃណី សមរម្យ និងសក្តិសមជាព្រឹត្តិការណ៍ថ្នាក់ខេត្ត។ រីឯការរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល ឆាកប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ត្រូវរៀបចំឱ្យមានរបៀបរៀបរយ និងមានភាពទាក់ទាញ។ ជាមួយគ្នានេះ គ្រប់ផ្នែកទាំងអស់ត្រូវបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងសង្គ្រោះបន្ទាន់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ទាំងមូលប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពខ្ពស់ និងបង្កើតបាននូវបរិយាកាសសប្បាយរីករាយ អធិកអធម បម្រើដល់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ របស់គណៈកម្មាធិការសវនកម្មបច្ចេកទេសគម្រោងមូលនិធិឃុំ សង្កាត់ ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង ស្រុកទទួលការងារលទ្ធកម្ម, លោក នាយក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត, លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់នៃរដ្ឋបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ។