uz
Feedback
E-Sports Federation Cambodia

E-Sports Federation Cambodia

Kanalga Telegram’da o‘tish
5 194
Obunachilar
-824 soatlar
-197 kunlar
-8930 kunlar
Postlar arxiv
🥈🏆 បេសកកម្មបានសម្រេច! អត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ក្រុម Angkor Warriors សម្រាប់វិញ្ញាសា PUBG MOBILE របស់យើង បានបញ្ចប់ក
🥈🏆 បេសកកម្មបានសម្រេច! អត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ក្រុម Angkor Warriors សម្រាប់វិញ្ញាសា PUBG MOBILE របស់យើង បានបញ្ចប់ការប្រកួតជម្រុះតាមតំបន់សម្រាប់ព្រឹត្តិការណ៍ Esports Nations Cup ជាមួយនឹងលទ្ធផលយ៉ាងល្អដោយឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ៦៧ Kills និងពិន្ទុសរុបរហូតដល់ ១៣០! 🔥🎯 លទ្ធផលដ៏អស្ចារ្យនេះបានធានាឱ្យ Angkor Warriors ដណ្តើមបានកៅអីទៅកាន់ Esports Nations Cup វគ្គ Main Stage ដោយជោគជ័យ! 🇰🇭✨ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើង គ្រប់ពេលវេលា។ ដំណើរមិនទាន់បញ្ចប់ ពួកគាត់នឹងបន្តប្រយុទ្ធ ដើម្បីនាំយកមោទនភាពជូនកម្ពុជា! ❤️💙 #EFC #AngkorWarrior #FightForNation #ENC #PUBGMOBILE #PUBGMEsports

🔥🏆 ការចាប់ផ្តើមយ៉ាងអស្ចារ្យរបស់អត្តពលិកកីឡាអេឡិចត្រូនិកកម្ពុជា សម្រាប់វិញ្ញាសា PUBG MOBILE នៅក្នុងការប្រកួតវគ្គជម្រុះតាមតំប
🔥🏆 ការចាប់ផ្តើមយ៉ាងអស្ចារ្យរបស់អត្តពលិកកីឡាអេឡិចត្រូនិកកម្ពុជា សម្រាប់វិញ្ញាសា PUBG MOBILE នៅក្នុងការប្រកួតវគ្គជម្រុះតាមតំបន់សម្រាប់ព្រឹត្តិការណ៍ Esports Nations Cup! 🌍 ក្រុម Angkor Warriors របស់យើងបានបញ្ចប់ថ្ងៃទី ១ ជាមួយនឹងលទ្ធផលដ៏ល្អ ដោយសម្រេចបាន ២៩ Kills 💥 និងប្រមូលបានពិន្ទុសរុប ៥៧ ឈរនៅលេខ ២ បណ្តោះអាសន្ន! 🎯📊🎉 នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ! ដំណើរប្រកួតនៅតែបន្ត ហើយអ្នកចម្បាំងរបស់យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំយកលទ្ធផលដ៏ល្អបំផុតជូនកម្ពុជា។ 🇰🇭❤️ សូមបន្តគាំទ្រ និងផ្ញើកម្លាំងចិត្តដល់ Angkor Warriors ទាំងអស់គ្នា! 🔥💪🙏 #EFC #AngkorWarrior #FightForNation #ENC #PUBGMOBILE #PUBGMEsports

🔫🏆 សមាសភាពអត្តពលិកកីឡាអេឡិចត្រូនិកសម្រាប់វិញ្ញាសា PUBG MOBILE របស់ Angkor Warriors ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រក
🔫🏆 សមាសភាពអត្តពលិកកីឡាអេឡិចត្រូនិកសម្រាប់វិញ្ញាសា PUBG MOBILE របស់ Angkor Warriors ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Esports Nations Cup​ នាពេល​ខាងមុខ ។ គ្រប់ការប្រយុទ្ធ និងគ្រប់ជ័យជម្នះ របស់ពួកគាត់គឺដើម្បីទង់ជាតិកម្ពុជា ដូច្នេះសូមជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ក្រុម Angkor Warriors របស់យើងឱ្យឈានដល់គោលដៅ! 🇰🇭🔥 #EFC #AngkorWarrior #FightForNation #ENC #PUBGMOBILE

🎉🎂 រីករាយថ្ងៃកំណើត លោកគ្រូ Chhay ដែលជាគ្រូបង្វឹករបស់ Angkor Warrior សម្រាប់ការប្រកួត Esports Nations Cup ទៅលើវិញ្ញាសា Mobil
🎉🎂 រីករាយថ្ងៃកំណើត លោកគ្រូ Chhay ដែលជាគ្រូបង្វឹករបស់ Angkor Warrior សម្រាប់ការប្រកួត Esports Nations Cup ទៅលើវិញ្ញាសា Mobile Legends: Bang Bang នាពេលខាងមុខនេះ! 🎂🎉 ក្នុងឱកាសដ៏ពិសេសនេះ សូមជូនពរឱ្យលោកគ្រូ Chhay មានសុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងបន្តដឹកនាំក្រុមឆ្ពោះទៅរកជ័យជម្នះ និងសមិទ្ធផលធំៗជាច្រើនទៀតនាពេលខាងមុខ! 🏆🇰🇭 🎉 Happy Birthday, Coach Chhay! 🎉 #EFC #AngkorWarrior #FightForNation #ENC #MLBB

🎯🔥 ខាងក្រោមនេះគឺជាសមាសភាពអត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ Angkor Warriors សម្រាប់​វិញ្ញាសា Valorant 🎮 ដែលនឹងតំណាងឱ្យកម្ពុ
🎯🔥 ខាងក្រោមនេះគឺជាសមាសភាពអត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ Angkor Warriors សម្រាប់​វិញ្ញាសា Valorant 🎮 ដែលនឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Esports Nations Cup វគ្គជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ⚔️🇰🇭🛡️ ជាមួយនឹងការខិតខំប្រឹងប្រែង និងឆន្ទៈដ៏មុតមាំ 💪 ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធដើម្បីកិត្តិយសជាតិ និងបង្ហាញសមត្ថភាពរបស់កម្ពុជាទៅកាន់ពិភពលោក! 🌍🔥 សូមចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់អ្នកចម្បាំងរបស់យើងទាំងអស់គ្នា! ❤️💙📣 #EFC #AngkorWarrior #FightForNation #ENC #Valorant

🎯🔥 ខាងក្រោមនេះគឺជាសមាសភាពអត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ Angkor Warriors សម្រាប់​វិញ្ញាសា Valorant 🎮 ដែលនឹងតំណាងឱ្យកម្ពុ
🎯🔥 ខាងក្រោមនេះគឺជាសមាសភាពអត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ Angkor Warriors សម្រាប់​វិញ្ញាសា Valorant 🎮 ដែលនឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Esports Nations Cup វគ្គជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ⚔️🇰🇭🛡️ ជាមួយនឹងការខិតខំប្រឹងប្រែង និងឆន្ទៈដ៏មុតមាំ 💪 ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធដើម្បីកិត្តិយសជាតិ និងបង្ហាញសមត្ថភាពរបស់កម្ពុជាទៅកាន់ពិភពលោក! 🌍🔥 សូមចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់អ្នកចម្បាំងរបស់យើងទាំងអស់គ្នា! ❤️💙📣 #EFC #AngkorWarrior #FightForNation #ENC #Valorant

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចូលរួមអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ ក្រោ
+3
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចូលរួមអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នៅកោះពេជ្រ។ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក និងក្រុមការងារមានកិត្តិយសទទួលបានការជួបសំណេះសំណាលពីឯកឧត្តមបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅតូបរបស់សហព័ន្ធ។ ក្នុងនាមជាដៃគូផ្សព្វផ្សាយរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធ EFC បានប្តេជ្ញាចូលរួមគ្រប់សកម្មភាពដើម្បីផ្សព្វផ្សាយ និងលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជា៕

photo content

🇰🇭⚔️ លទ្ធផលនេះមិនមែនជាអ្វីដែលយើងប្រាថ្នាចង់បានទេ ប៉ុន្តែការតស៊ូរបស់ Angkor Warriors ពិតជាគួរឱ្យមានមោទនភាព។ 💪🇰🇭 បន្ទាប់ពី
🇰🇭⚔️ លទ្ធផលនេះមិនមែនជាអ្វីដែលយើងប្រាថ្នាចង់បានទេ ប៉ុន្តែការតស៊ូរបស់ Angkor Warriors ពិតជាគួរឱ្យមានមោទនភាព។ 💪🇰🇭 បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ Angkor Warriors បានចាញ់ 🇮🇩 Indonesia ក្នុងលទ្ធផល 2️⃣-1️⃣ នៅការប្រកួតចុងក្រោយរបស់ពួកយើង។ សូមអរគុណដល់កីឡាករទាំងអស់ដែលបានប្រយុទ្ធរហូតដល់វិនាទីចុងក្រោយ និងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តឱ្យក្រុមជាតិរបស់យើង។ ❤️🙏👏 សូមបន្តឈរក្បែរពួកយើង និងគាំទ្រ Angkor Warriors ក្នុងការតំណាងឱ្យកម្ពុជានៅលើឆាក Asian Games 2026។ 🔥🏆🇯🇵 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭​ជាមួយនឹងការលេងដ៏មានទំនុកចិត្ត និងការសហការជាក្រុមយ៉ាងល្អ​របស់ក្រុម​ Angkor Warriors បានជួយអោយពួកគាត់ផ្តួល​ក្រុម​ជម្រើសជាត
🇰🇭​ជាមួយនឹងការលេងដ៏មានទំនុកចិត្ត និងការសហការជាក្រុមយ៉ាងល្អ​របស់ក្រុម​ Angkor Warriors បានជួយអោយពួកគាត់ផ្តួល​ក្រុម​ជម្រើសជាតិ​ 🇱🇦 Laos ក្នុងលទ្ធផល 2️⃣-0️⃣ និងរក្សាកំណត់ត្រាដ៏មិនទាន់ចាញ់នៅថ្ងៃនេះ បន្តទៀត ។ 🔥🏆 ការប្រយុទ្ធនៅមិនទាន់ចប់ទេ! តស់ មកបន្តស្រែកហ៊ូគាំទ្រកម្ពុជាយើងទាំងអស់គ្នា! 🇰🇭❤️ #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ ការប្រកួតទី២របស់ Angkor Warriors នៅថ្ងៃចុងក្រោយនៃវគ្គជម្រុះតាមតំបន់ Asian Games 2026 សម្រាប់វិញ្ញាសារ Mobile Legends:
🇰🇭⚔️ ការប្រកួតទី២របស់ Angkor Warriors នៅថ្ងៃចុងក្រោយនៃវគ្គជម្រុះតាមតំបន់ Asian Games 2026 សម្រាប់វិញ្ញាសារ Mobile Legends: Bang Bang 🔥 ⏰ ១៦:០០ នាទី 🇰🇭 Angkor Warriors 🆚 🇱🇦 Laos បន្ទាប់ពីការប្រកួតដំបូងដ៏តានតឹង​បាន​បញ្ចប់​ តើក្រុម Angkor Warriors របស់យើង អាចរក្សា​បន្តដំណើរឆ្ពោះទៅរកជ័យជម្នះ​ក្នុង​ការប្រកួត នេះបានដែរឬទេ? 👀🏆 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

💪🇰🇭 ការប្រកួតដ៏អស្ចារ្យ និងលទ្ធផលជាទីគាប់ចិត្ត​សម្រាប់​ Angkor Warriors ! Angkor Warriors បានយកឈ្នះ 🇲🇾 Malaysia ដោយលទ្ធផ
💪🇰🇭 ការប្រកួតដ៏អស្ចារ្យ និងលទ្ធផលជាទីគាប់ចិត្ត​សម្រាប់​ Angkor Warriors ! Angkor Warriors បានយកឈ្នះ 🇲🇾 Malaysia ដោយលទ្ធផល 2️⃣-0️⃣ ជាមួយនឹងការសហការគ្នាយ៉ាងល្អ នៅលើសមរភូមិ។ ⚔️🔥 ដំណើររបស់យើងនៅមិនទាន់បញ្ចប់ទេ! បន្តគាំទ្រជម្រើសជាតិកម្ពុជារបស់យើងទាំងអស់គ្នា! 🙌🇰🇭 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

♟️🧠 The Mastermind Behind the Victory 🇰🇭🏆 ខណៈដែលកីឡាករប្រយុទ្ធនៅលើសមរភូមិ លោកគ្រូបង្វឹក Naga គឺជាខួរក្បាលនៅពីក្រោយរាល់យុទ
♟️🧠 The Mastermind Behind the Victory 🇰🇭🏆 ខណៈដែលកីឡាករប្រយុទ្ធនៅលើសមរភូមិ លោកគ្រូបង្វឹក Naga គឺជាខួរក្បាលនៅពីក្រោយរាល់យុទ្ធសាស្ត្រ រាល់ការសម្រេចចិត្ត និងរាល់ជ័យជម្នះរបស់ Angkor Warriors នៅក្នុងការប្រកួតជម្រុះតាមតំបន់សម្រាប់ Asian Games 2026 ⚔️🔥 ថ្វីត្បិតតែជាបទពិសោធន៍លើកដំបូងសម្រាប់គាត់ក្នុងឆាកអន្តរជាតិ តែចក្ខុវិស័យ និងការដឹកនាំដ៏មុតស្រួចរបស់លោកគ្រូ Naga បានជួយរៀបចំក្រុមឱ្យក្លាយជាកម្លាំងមួយដែលអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅក្នុងតំបន់ និងនាំកម្ពុជាឆ្ពោះទៅរកលទ្ធផលដ៏គួរឱ្យមានមោទនភាព ដោយអាចដឹកនាំកម្ពុជាបន្តទៅកាន់ Asian Games 2026 និងជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់🇰🇭❤️ សូមអរគុណចំពោះការលះបង់ ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងការជឿជាក់លើសមត្ថភាពរបស់កូនក្រុម ដែលបានក្លាយជាចំណែកដ៏សំខាន់នៃជោគជ័យមួយនេះ 🙏🏆 ជ័យជម្នះនៅលើឆាកប្រកួត គឺជាផ្លែផ្កានៃការរៀបចំដ៏ម៉ត់ចត់ និងការដឹកនាំដ៏អស្ចារ្យនៅពីក្រោយឆាក។ 👏🔥 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭 Angkor Warriors បានបន្តបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ដោយយកឈ្នះលើក្រុមជម្រើសជាតិសិង្ហបុរី 🇸🇬 ក្នុងលទ្ធផល 2️⃣:0️⃣ ក្នុងការ
🇰🇭 Angkor Warriors បានបន្តបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ដោយយកឈ្នះលើក្រុមជម្រើសជាតិសិង្ហបុរី 🇸🇬 ក្នុងលទ្ធផល 2️⃣:0️⃣ ក្នុងការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ ទៅលើវិញ្ញាសា Mobile Legends: Bang Bang 🔥🏆 ជ័យជម្នះនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករ ក្រុមការងារ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រកម្ពុជា 🇰🇭❤️ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានរួមសម្លេង និងផ្តល់កម្លាំងចិត្តដល់ Angkor Warriors ហើយសូមបន្តគាំទ្រក្រុមជម្រើសជាតិរបស់យើងក្នុងការប្រកួតបន្ទាប់! 💪🔥 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ បេសកកម្ម​បន្ទាប់​! ក្រុម​ជម្រើស​ជាតិកម្ពុជា​ Angkor Warriors បានត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ការប្រកួតថ្ងៃទី ៣ នៃ Asia
🇰🇭⚔️ បេសកកម្ម​បន្ទាប់​! ក្រុម​ជម្រើស​ជាតិកម្ពុជា​ Angkor Warriors បានត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ការប្រកួតថ្ងៃទី ៣ នៃ Asian Games 2026 វគ្គជម្រុះតាមតំបន់​ទៅលើ​វិញ្ញាសា Mobile Legends: Bang Bang 🔥🏆 📅 ការប្រកួតប្រចាំថ្ងៃនេះ 🇰🇭 Angkor Warriors 🆚 Singapore 🇸🇬 ⏰ 14:15 នេះគឺជាការប្រកួតតែមួយគត់របស់ក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃនេះ ប៉ុន្តែជាការប្រកួតដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅកាន់គោលដៅបន្ទាប់ 💪🇰🇭 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭🔥 ក្រុមកម្ពុជាបានបញ្ចប់​ការប្រកួត​ថ្ងៃនេះជាមួយនឹងជ័យជម្នះដ៏អស្ចារ្យ! 🎉 បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ Angkor Warriors ប
🇰🇭🔥 ក្រុមកម្ពុជាបានបញ្ចប់​ការប្រកួត​ថ្ងៃនេះជាមួយនឹងជ័យជម្នះដ៏អស្ចារ្យ! 🎉 បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ Angkor Warriors បានយកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន 🇵🇭 ក្នុងលទ្ធផល 2️⃣:1️⃣ ⚔️🏆🔥 ជ័យជម្នះមួយនេះមិនត្រឹមតែជាជ័យជម្នះធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនឱកាសរបស់កម្ពុជាក្នុងការឡើងទៅកាន់វគ្គបន្ទាប់ផងដែរ! 🇰🇭💪 ដំណើរនៅមិនទាន់ចប់ទេ សូមបន្តរួមគ្នាគាំទ្រ Angkor Warriors ក្នុងការប្រយុទ្ធដើម្បីជាតិ! ❤️👏🏆 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ ក្រុម Angkor Warriors នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អ និងដណ្តើមបានជ័យជម្នះ 2️⃣ : 0️⃣ លើក្រុមជម្រើសជាតិវៀតណាម 🇻🇳 ក្នុងព្
🇰🇭⚔️ ក្រុម Angkor Warriors នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អ និងដណ្តើមបានជ័យជម្នះ 2️⃣ : 0️⃣ លើក្រុមជម្រើសជាតិវៀតណាម 🇻🇳 ក្នុងព្រឹត្តិការណ៍ Asian Games 2026 វគ្គជម្រុះតាមតំបន់សម្រាប់វិញ្ញាសា Mobile Legends: Bang Bang 🔥🏆🎉 ជ័យជម្នះមួយនេះ បានធ្វើឱ្យក្ដីសង្ឃឹមទៅកាន់វគ្គបន្ទាប់ កាន់តែមានច្រើនសម្រាប់ក្រុម Angkor Warriors 🇰🇭💪🙌✨ 📢 កុំភ្លេចចូលរួមលើកទឹកចិត្ត និងទស្សនាការប្រកួតបន្ទាប់របស់ Angkor Warriors ដែលនឹងត្រូវប្រកួតជាមួយជម្រើសជាតិហ្វីលីពីន 🇵🇭 នៅថ្ងៃនេះវេលាម៉ោង ១៩:៣០ នាទី ⏰ #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥🏆 បេសកកម្មទី ២ របស់អត្តពលិកកីឡាអេឡិចត្រូនិករបស់យើងសម្រាប់ថ្ងៃទី ២ នៃការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ទៅលើវ
🇰🇭🔥🏆 បេសកកម្មទី ២ របស់អត្តពលិកកីឡាអេឡិចត្រូនិករបស់យើងសម្រាប់ថ្ងៃទី ២ នៃការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ទៅលើវិញ្ញាសា Mobile Legends: Bang Bang 🎮🇰🇭 ដោយពួកគាត់នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន 🇵🇭 ដែលជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាស៊ាន នៅវេលាម៉ោង ១៩:៣០ នាទី ⏰ សូមធ្វើការចូលរួមផ្តល់កម្លាំងចិត្ត និងជូនពរឲ្យពួកគាត់ទទួលបានជោគជ័យក្នុងការប្រកួតនេះ! 💪🙏 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥🏆 បន្ទាប់ពីយកឈ្នះលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ នៅក្នុងថ្ងៃទី ២ នេះ ក្រុម Angkor Warriors របស់យើង នឹងត្រូវបន្តទៅជួបជ
🇰🇭🔥🏆 បន្ទាប់ពីយកឈ្នះលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ នៅក្នុងថ្ងៃទី ២ នេះ ក្រុម Angkor Warriors របស់យើង នឹងត្រូវបន្តទៅជួបជាមួយជម្រើសជាតិវៀតណាម នៅវេលាម៉ោង ១៧:៤៥ នាទី ក្នុងការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ ទៅលើ​វិញ្ញាសា​ Mobile Legends: Bang Bang 🎮🇰🇭 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥 ជ័យជម្នះដំបូងសម្រាប់ Angkor Warriors ក្នុងការប្រកួតជម្រុះតាមតំបន់ សម្រាប់ព្រឹត្តិការណ៍ Asian Games 2026 លើវិញ្ញាសា Mob
🇰🇭🔥 ជ័យជម្នះដំបូងសម្រាប់ Angkor Warriors ក្នុងការប្រកួតជម្រុះតាមតំបន់ សម្រាប់ព្រឹត្តិការណ៍ Asian Games 2026 លើវិញ្ញាសា Mobile Legends: Bang Bang ក្រោយបានយកឈ្នះលើជម្រើសជាតិមីយ៉ាន់ម៉ា 🇲🇲 ក្នុងលទ្ធផល ២ : ១ ⚔️🏆🎉 សូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានបន្តផ្តល់កម្លាំងចិត្តដល់ក្រុម​ជម្រើសជាតិ​របស់យើង 🙏 ហើយសូមបន្តគាំទ្រ Angkor Warriors ក្នុងការប្រកួតបន្ទាប់ទៀត! 🇰🇭❤️💪✨ #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB