fa
Feedback
E-Sports Federation Cambodia

E-Sports Federation Cambodia

رفتن به کانال در Telegram
5 269
مشترکین
-324 ساعت
-157 روز
-10230 روز
آرشیو پست ها
photo content

🇰🇭⚔️ លទ្ធផលនេះមិនមែនជាអ្វីដែលយើងប្រាថ្នាចង់បានទេ ប៉ុន្តែការតស៊ូរបស់ Angkor Warriors ពិតជាគួរឱ្យមានមោទនភាព។ 💪🇰🇭 បន្ទាប់ពី
🇰🇭⚔️ លទ្ធផលនេះមិនមែនជាអ្វីដែលយើងប្រាថ្នាចង់បានទេ ប៉ុន្តែការតស៊ូរបស់ Angkor Warriors ពិតជាគួរឱ្យមានមោទនភាព។ 💪🇰🇭 បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ Angkor Warriors បានចាញ់ 🇮🇩 Indonesia ក្នុងលទ្ធផល 2️⃣-1️⃣ នៅការប្រកួតចុងក្រោយរបស់ពួកយើង។ សូមអរគុណដល់កីឡាករទាំងអស់ដែលបានប្រយុទ្ធរហូតដល់វិនាទីចុងក្រោយ និងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តឱ្យក្រុមជាតិរបស់យើង។ ❤️🙏👏 សូមបន្តឈរក្បែរពួកយើង និងគាំទ្រ Angkor Warriors ក្នុងការតំណាងឱ្យកម្ពុជានៅលើឆាក Asian Games 2026។ 🔥🏆🇯🇵 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭​ជាមួយនឹងការលេងដ៏មានទំនុកចិត្ត និងការសហការជាក្រុមយ៉ាងល្អ​របស់ក្រុម​ Angkor Warriors បានជួយអោយពួកគាត់ផ្តួល​ក្រុម​ជម្រើសជាត
🇰🇭​ជាមួយនឹងការលេងដ៏មានទំនុកចិត្ត និងការសហការជាក្រុមយ៉ាងល្អ​របស់ក្រុម​ Angkor Warriors បានជួយអោយពួកគាត់ផ្តួល​ក្រុម​ជម្រើសជាតិ​ 🇱🇦 Laos ក្នុងលទ្ធផល 2️⃣-0️⃣ និងរក្សាកំណត់ត្រាដ៏មិនទាន់ចាញ់នៅថ្ងៃនេះ បន្តទៀត ។ 🔥🏆 ការប្រយុទ្ធនៅមិនទាន់ចប់ទេ! តស់ មកបន្តស្រែកហ៊ូគាំទ្រកម្ពុជាយើងទាំងអស់គ្នា! 🇰🇭❤️ #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ ការប្រកួតទី២របស់ Angkor Warriors នៅថ្ងៃចុងក្រោយនៃវគ្គជម្រុះតាមតំបន់ Asian Games 2026 សម្រាប់វិញ្ញាសារ Mobile Legends:
🇰🇭⚔️ ការប្រកួតទី២របស់ Angkor Warriors នៅថ្ងៃចុងក្រោយនៃវគ្គជម្រុះតាមតំបន់ Asian Games 2026 សម្រាប់វិញ្ញាសារ Mobile Legends: Bang Bang 🔥 ⏰ ១៦:០០ នាទី 🇰🇭 Angkor Warriors 🆚 🇱🇦 Laos បន្ទាប់ពីការប្រកួតដំបូងដ៏តានតឹង​បាន​បញ្ចប់​ តើក្រុម Angkor Warriors របស់យើង អាចរក្សា​បន្តដំណើរឆ្ពោះទៅរកជ័យជម្នះ​ក្នុង​ការប្រកួត នេះបានដែរឬទេ? 👀🏆 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

💪🇰🇭 ការប្រកួតដ៏អស្ចារ្យ និងលទ្ធផលជាទីគាប់ចិត្ត​សម្រាប់​ Angkor Warriors ! Angkor Warriors បានយកឈ្នះ 🇲🇾 Malaysia ដោយលទ្ធផ
💪🇰🇭 ការប្រកួតដ៏អស្ចារ្យ និងលទ្ធផលជាទីគាប់ចិត្ត​សម្រាប់​ Angkor Warriors ! Angkor Warriors បានយកឈ្នះ 🇲🇾 Malaysia ដោយលទ្ធផល 2️⃣-0️⃣ ជាមួយនឹងការសហការគ្នាយ៉ាងល្អ នៅលើសមរភូមិ។ ⚔️🔥 ដំណើររបស់យើងនៅមិនទាន់បញ្ចប់ទេ! បន្តគាំទ្រជម្រើសជាតិកម្ពុជារបស់យើងទាំងអស់គ្នា! 🙌🇰🇭 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

♟️🧠 The Mastermind Behind the Victory 🇰🇭🏆 ខណៈដែលកីឡាករប្រយុទ្ធនៅលើសមរភូមិ លោកគ្រូបង្វឹក Naga គឺជាខួរក្បាលនៅពីក្រោយរាល់យុទ
♟️🧠 The Mastermind Behind the Victory 🇰🇭🏆 ខណៈដែលកីឡាករប្រយុទ្ធនៅលើសមរភូមិ លោកគ្រូបង្វឹក Naga គឺជាខួរក្បាលនៅពីក្រោយរាល់យុទ្ធសាស្ត្រ រាល់ការសម្រេចចិត្ត និងរាល់ជ័យជម្នះរបស់ Angkor Warriors នៅក្នុងការប្រកួតជម្រុះតាមតំបន់សម្រាប់ Asian Games 2026 ⚔️🔥 ថ្វីត្បិតតែជាបទពិសោធន៍លើកដំបូងសម្រាប់គាត់ក្នុងឆាកអន្តរជាតិ តែចក្ខុវិស័យ និងការដឹកនាំដ៏មុតស្រួចរបស់លោកគ្រូ Naga បានជួយរៀបចំក្រុមឱ្យក្លាយជាកម្លាំងមួយដែលអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅក្នុងតំបន់ និងនាំកម្ពុជាឆ្ពោះទៅរកលទ្ធផលដ៏គួរឱ្យមានមោទនភាព ដោយអាចដឹកនាំកម្ពុជាបន្តទៅកាន់ Asian Games 2026 និងជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់🇰🇭❤️ សូមអរគុណចំពោះការលះបង់ ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងការជឿជាក់លើសមត្ថភាពរបស់កូនក្រុម ដែលបានក្លាយជាចំណែកដ៏សំខាន់នៃជោគជ័យមួយនេះ 🙏🏆 ជ័យជម្នះនៅលើឆាកប្រកួត គឺជាផ្លែផ្កានៃការរៀបចំដ៏ម៉ត់ចត់ និងការដឹកនាំដ៏អស្ចារ្យនៅពីក្រោយឆាក។ 👏🔥 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭 Angkor Warriors បានបន្តបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ដោយយកឈ្នះលើក្រុមជម្រើសជាតិសិង្ហបុរី 🇸🇬 ក្នុងលទ្ធផល 2️⃣:0️⃣ ក្នុងការ
🇰🇭 Angkor Warriors បានបន្តបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ដោយយកឈ្នះលើក្រុមជម្រើសជាតិសិង្ហបុរី 🇸🇬 ក្នុងលទ្ធផល 2️⃣:0️⃣ ក្នុងការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ ទៅលើវិញ្ញាសា Mobile Legends: Bang Bang 🔥🏆 ជ័យជម្នះនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករ ក្រុមការងារ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រកម្ពុជា 🇰🇭❤️ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានរួមសម្លេង និងផ្តល់កម្លាំងចិត្តដល់ Angkor Warriors ហើយសូមបន្តគាំទ្រក្រុមជម្រើសជាតិរបស់យើងក្នុងការប្រកួតបន្ទាប់! 💪🔥 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ បេសកកម្ម​បន្ទាប់​! ក្រុម​ជម្រើស​ជាតិកម្ពុជា​ Angkor Warriors បានត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ការប្រកួតថ្ងៃទី ៣ នៃ Asia
🇰🇭⚔️ បេសកកម្ម​បន្ទាប់​! ក្រុម​ជម្រើស​ជាតិកម្ពុជា​ Angkor Warriors បានត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ការប្រកួតថ្ងៃទី ៣ នៃ Asian Games 2026 វគ្គជម្រុះតាមតំបន់​ទៅលើ​វិញ្ញាសា Mobile Legends: Bang Bang 🔥🏆 📅 ការប្រកួតប្រចាំថ្ងៃនេះ 🇰🇭 Angkor Warriors 🆚 Singapore 🇸🇬 ⏰ 14:15 នេះគឺជាការប្រកួតតែមួយគត់របស់ក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃនេះ ប៉ុន្តែជាការប្រកួតដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅកាន់គោលដៅបន្ទាប់ 💪🇰🇭 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭🔥 ក្រុមកម្ពុជាបានបញ្ចប់​ការប្រកួត​ថ្ងៃនេះជាមួយនឹងជ័យជម្នះដ៏អស្ចារ្យ! 🎉 បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ Angkor Warriors ប
🇰🇭🔥 ក្រុមកម្ពុជាបានបញ្ចប់​ការប្រកួត​ថ្ងៃនេះជាមួយនឹងជ័យជម្នះដ៏អស្ចារ្យ! 🎉 បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ Angkor Warriors បានយកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន 🇵🇭 ក្នុងលទ្ធផល 2️⃣:1️⃣ ⚔️🏆🔥 ជ័យជម្នះមួយនេះមិនត្រឹមតែជាជ័យជម្នះធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនឱកាសរបស់កម្ពុជាក្នុងការឡើងទៅកាន់វគ្គបន្ទាប់ផងដែរ! 🇰🇭💪 ដំណើរនៅមិនទាន់ចប់ទេ សូមបន្តរួមគ្នាគាំទ្រ Angkor Warriors ក្នុងការប្រយុទ្ធដើម្បីជាតិ! ❤️👏🏆 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ ក្រុម Angkor Warriors នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អ និងដណ្តើមបានជ័យជម្នះ 2️⃣ : 0️⃣ លើក្រុមជម្រើសជាតិវៀតណាម 🇻🇳 ក្នុងព្
🇰🇭⚔️ ក្រុម Angkor Warriors នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អ និងដណ្តើមបានជ័យជម្នះ 2️⃣ : 0️⃣ លើក្រុមជម្រើសជាតិវៀតណាម 🇻🇳 ក្នុងព្រឹត្តិការណ៍ Asian Games 2026 វគ្គជម្រុះតាមតំបន់សម្រាប់វិញ្ញាសា Mobile Legends: Bang Bang 🔥🏆🎉 ជ័យជម្នះមួយនេះ បានធ្វើឱ្យក្ដីសង្ឃឹមទៅកាន់វគ្គបន្ទាប់ កាន់តែមានច្រើនសម្រាប់ក្រុម Angkor Warriors 🇰🇭💪🙌✨ 📢 កុំភ្លេចចូលរួមលើកទឹកចិត្ត និងទស្សនាការប្រកួតបន្ទាប់របស់ Angkor Warriors ដែលនឹងត្រូវប្រកួតជាមួយជម្រើសជាតិហ្វីលីពីន 🇵🇭 នៅថ្ងៃនេះវេលាម៉ោង ១៩:៣០ នាទី ⏰ #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥🏆 បេសកកម្មទី ២ របស់អត្តពលិកកីឡាអេឡិចត្រូនិករបស់យើងសម្រាប់ថ្ងៃទី ២ នៃការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ទៅលើវ
🇰🇭🔥🏆 បេសកកម្មទី ២ របស់អត្តពលិកកីឡាអេឡិចត្រូនិករបស់យើងសម្រាប់ថ្ងៃទី ២ នៃការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ទៅលើវិញ្ញាសា Mobile Legends: Bang Bang 🎮🇰🇭 ដោយពួកគាត់នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន 🇵🇭 ដែលជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាស៊ាន នៅវេលាម៉ោង ១៩:៣០ នាទី ⏰ សូមធ្វើការចូលរួមផ្តល់កម្លាំងចិត្ត និងជូនពរឲ្យពួកគាត់ទទួលបានជោគជ័យក្នុងការប្រកួតនេះ! 💪🙏 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥🏆 បន្ទាប់ពីយកឈ្នះលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ នៅក្នុងថ្ងៃទី ២ នេះ ក្រុម Angkor Warriors របស់យើង នឹងត្រូវបន្តទៅជួបជ
🇰🇭🔥🏆 បន្ទាប់ពីយកឈ្នះលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ នៅក្នុងថ្ងៃទី ២ នេះ ក្រុម Angkor Warriors របស់យើង នឹងត្រូវបន្តទៅជួបជាមួយជម្រើសជាតិវៀតណាម នៅវេលាម៉ោង ១៧:៤៥ នាទី ក្នុងការប្រកួត Asian Games 2026 វគ្គជម្រុះតាមតំបន់ ទៅលើ​វិញ្ញាសា​ Mobile Legends: Bang Bang 🎮🇰🇭 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥 ជ័យជម្នះដំបូងសម្រាប់ Angkor Warriors ក្នុងការប្រកួតជម្រុះតាមតំបន់ សម្រាប់ព្រឹត្តិការណ៍ Asian Games 2026 លើវិញ្ញាសា Mob
🇰🇭🔥 ជ័យជម្នះដំបូងសម្រាប់ Angkor Warriors ក្នុងការប្រកួតជម្រុះតាមតំបន់ សម្រាប់ព្រឹត្តិការណ៍ Asian Games 2026 លើវិញ្ញាសា Mobile Legends: Bang Bang ក្រោយបានយកឈ្នះលើជម្រើសជាតិមីយ៉ាន់ម៉ា 🇲🇲 ក្នុងលទ្ធផល ២ : ១ ⚔️🏆🎉 សូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានបន្តផ្តល់កម្លាំងចិត្តដល់ក្រុម​ជម្រើសជាតិ​របស់យើង 🙏 ហើយសូមបន្តគាំទ្រ Angkor Warriors ក្នុងការប្រកួតបន្ទាប់ទៀត! 🇰🇭❤️💪✨ #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🔥 ការប្រកួតដំបូងរបស់ក្រុមកម្ពុជាសម្រាប់វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ Asian Games 2026 វគ្គជម្រុ
🇰🇭🔥 ការប្រកួតដំបូងរបស់ក្រុមកម្ពុជាសម្រាប់វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ Asian Games 2026 វគ្គជម្រុះតាមតំបន់ បានមកដល់ហើយ! 📅 ដោយអត្តពលិករបស់យើងនឹងត្រូវជួបតតាំងជាមួយក្រុមតំណាងប្រទេសមីយ៉ាន់ម៉ា 🇲🇲 នៅក្នុងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:៤៥ នាទី ⚔️⏰ នេះគឺជាការប្រកួតតែមួយគត់របស់ Angkor Warriors សម្រាប់ថ្ងៃទី ១៨ នេះ 🎯 📣 សូមអ្នកទាំងអស់ចូលរួមគ្នាផ្តល់កម្លាំងចិត្ត និងជូនពរឲ្យក្រុមកម្ពុជារបស់យើងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ! 🙏💪 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🎙️ តោះមកស្តាប់ពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់អត្តពលិក Angkor Warriors 🏹 ដែលតំណាងឱ្យកម្ពុជា 🇰🇭 លើវិញ្ញាសា Mobile Legends: Bang Bang 🎮 មុនការប្រកួតដ៏សំខាន់នាថ្ងៃស្អែកនេះមកដល់ ⏳🔥 សូមអ្នក​ទាំងអស់​គ្នា​បន្ត​ជូនពរ និងផ្តល់កម្លាំងចិត្តដល់ក្រុមតំណាងជាតិកម្ពុជារបស់យើង ឲ្យទទួលបានជោគជ័យក្នុងការប្រកួតនេះ! 💪✨🇰🇭 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

🇰🇭🏆 កាលវិភាគការប្រកួតរបស់ក្រុម Angkor Warriors ក្នុងព្រឹត្តិការណ៍ Asian Games 2026 វគ្គជម្រុះតាមតំបន់ លើវិញ្ញាសា Mobile Le
🇰🇭🏆 កាលវិភាគការប្រកួតរបស់ក្រុម Angkor Warriors ក្នុងព្រឹត្តិការណ៍ Asian Games 2026 វគ្គជម្រុះតាមតំបន់ លើវិញ្ញាសា Mobile Legends: Bang Bang 📅⚔️ ក្នុងនាមជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្រុម Angkor Warriors នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីប្រកួតប្រជែងដណ្តើមកៅអីទៅកាន់ព្រឹត្តិការណ៍ Asian Games 2026 ដែលប្រព្រឹត្តទៅក្នុងប្រទេសជប៉ុន 🇯🇵 សូមចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើង ក្នុងការបំពេញបេសកកម្មតំណាងជាតិដ៏មានសារៈសំខាន់មួយនេះ 🇰🇭🔥💪👏 #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB

ក្រុមកីឡាករអេឡិចត្រូនិកជម្រើសជាតិកម្ពុជា លើវិញ្ញាសា Mobile Legends Bang Bang បានចេញដំណើរ នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ដើម្បីចូ
ក្រុមកីឡាករអេឡិចត្រូនិកជម្រើសជាតិកម្ពុជា លើវិញ្ញាសា Mobile Legends Bang Bang បានចេញដំណើរ នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ដើម្បីចូលរួមប្រកួតជម្រុះកីឡាទ្វីបអាស៊ី Asian Games ចាប់ថ្ងៃទី១៨ ដល់ទី២១ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី។ ក្រុមអ្នកចម្បាំងអង្គរ (Angor Warrios) ស្ថិតនៅពូល A ប្រចាំតំបន់អាស៊ាន ដោយមាន ៨ ប្រទេស គឺ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង វៀតណាម។ ពូលនេះជ្រើសរើសយក ៥ ក្រុមឡើងទៅជុំចុងក្រោយនៅប្រទេសជប៉ុន ដើម្បីដណ្តើមមេដាយជាផ្លូវការ។

🏆⚔️ បន្ទាប់ពីការរៀបចំ និងការត្រៀមខ្លួនយ៉ាងម៉ត់ចត់ នេះគឺជា បញ្ជីឈ្មោះ កីឡាករ​របស់ Angkor Warrior ដែលបាន​ជ្រើសរើស​សម្រាប់​ការប
🏆⚔️ បន្ទាប់ពីការរៀបចំ និងការត្រៀមខ្លួនយ៉ាងម៉ត់ចត់ នេះគឺជា បញ្ជីឈ្មោះ កីឡាករ​របស់ Angkor Warrior ដែលបាន​ជ្រើសរើស​សម្រាប់​ការប្រកួត​ Esports Nations Cup ទៅលើ​វិញ្ញាសា​ Mobile Legends: Bang Bang នាពេលខាងមុខនេះ កុំ​ភ្លេច​ចូលរួម​ជូនពរ​ និងលើកទឹកចិត្តដល់កីឡាករទាំងអស់របស់ Angkor​ Warrior ក្នុង​ការប្រកួត​អន្តរជាតិ​មួយនេះទាំងអស់គ្នា! 💪 #EFC​ #AngkorWarrior #FightForNation #ENC #MLBB

ក្រុមហ៊ុន Vshopkh ជាដៃគូអភិវឌ្ឍកីឡាអេឡិចត្រូនិក (Esports) ផ្លូវការរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា! Vshopkh ដែលជាដៃគូអភិវឌ្
ក្រុមហ៊ុន Vshopkh ជាដៃគូអភិវឌ្ឍកីឡាអេឡិចត្រូនិក (Esports) ផ្លូវការរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា! Vshopkh ដែលជាដៃគូអភិវឌ្ឍរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចុះបញ្ជីផ្លូវការនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រតិបត្តិការលក់ដូរនូវសម្ភារៈកីឡាអេឡិចត្រូនិក (Esports) ដ៏ច្រើនសំបូរបែប មានដូចជា«ពេជ្រ (Diamond)» «គ្រីស្តាល (Crystals)» និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត ដែលបម្រើឲ្យវិស័យ Esports។ ក្នុងនាមជាដៃគូអភិវឌ្ឍ ក្រុមហ៊ុន Vshopkh មានចក្ខុវិស័យវែងឆ្ងាយដើម្បីជំរុញ លើកកម្ពស់ និងអភិវឌ្ឍកីឡាអេឡិចត្រូនិកឲ្យរីកចម្រើនទូទាំងប្រទេស។ សូមបងប្អូនជាអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកចូលរួមគាំទ្រក្រុមហ៊ុន Vshopkh ទាំងអស់គ្នា ហើយការគាំទ្ររបស់បងប្អូនគឺស្មើនឹងការចូលរួមជួយអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅកម្ពុជា៕ 🌎វិបសាយ👉 𝐡𝐭𝐭𝐩𝐬://𝐯𝐬𝐡𝐨𝐩𝐤𝐡.𝐜𝐨𝐦/ ។ 📩𝐓𝐞𝐥👉 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐕𝐒𝐡𝐨𝐩𝐊𝐇𝐂𝐡𝐚𝐧𝐧𝐞𝐥 ។ #𝐕𝐬𝐡𝐨𝐩𝐤𝐡 #𝐕𝐬𝐡𝐨𝐩𝐤𝐡𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 #𝐋𝐨𝐯𝐞𝐚𝐧𝐝𝐃𝐞𝐞𝐩𝐬𝐩𝐚𝐜𝐞

🇰🇭⚔️ អ្វីដែលអ្នកទាំងអស់គ្នារង់ចាំ ពេលនេះបានមកដល់ហើយ! 🎯 ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ របស់​ Angkor Warrior ដែលនឹងត្រូវតំណ
🇰🇭⚔️ អ្វីដែលអ្នកទាំងអស់គ្នារង់ចាំ ពេលនេះបានមកដល់ហើយ! 🎯 ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ របស់​ Angkor Warrior ដែលនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជា ក្នុងវិញ្ញាសារ Mobile Legends: Bang Bang នៅ Asian Games 2026! 🏆🇰🇭 លើកនេះ ពួកគាត់មិនត្រឹមតែប្រកួតដើម្បីជ័យជម្នះសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់នឹងត្រូវប្រកួតដើម្បីកិត្តិយស និងមោទនភាពជូនជាតិផងដែរ 🇰🇭🔥💪 កុំភ្លេចចូលរួមលើកទឹកចិត្ត និងជូនពរដល់ក្រុមជម្រើសជាតិរបស់យើង ឲ្យទទួលបានជោគជ័យក្នុងដំណើរមួយនេះទាំងអស់គ្នា! 👏🇰🇭✨ #EFC #AngkorWarrior #FightForNation #AsianGames2026 #MLBB