uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

E-Sports Federation Cambodia

E-Sports Federation Cambodia

Відкрити в Telegram

Показати більше
5 050
Підписники
Немає даних24 години
-157 днів
-5530 днів
Архів дописів
ដំណើររបស់ Angkor Warriors នៅ Asian Games 2026 បានមកដល់ទីបញ្ចប់ហើយ។ រាល់ការប្រកួត រាល់ការតស៊ូ និងរាល់ការខិតខំប្រឹងប្រែងរបស់ក្រ
ដំណើររបស់ Angkor Warriors នៅ Asian Games 2026 បានមកដល់ទីបញ្ចប់ហើយ។ រាល់ការប្រកួត រាល់ការតស៊ូ និងរាល់ការខិតខំប្រឹងប្រែងរបស់ក្រុម គឺជាផ្នែកមួយនៃដំណើរដ៏មានតម្លៃក្នុងការនាំយកទង់ជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ 🇰🇭 សូមអរគុណដល់ Angkor Warriors សម្រាប់ការប្រកួតដោយអស់ពីសមត្ថភាព និងសូមអរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់ ដែលបានផ្ដល់កម្លាំងចិត្តដល់ក្រុម។ ❤️ 🇰🇭🔥 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

ចប់ការប្រកួត កម្ពុជា 🇰🇭 ១–២ មីយ៉ាន់ម៉ា 🇲🇲 ជាមួយនឹងលទ្ធផលនៃការប្រកួតចុងក្រោយនេះ ដំណើររបស់ Angkor Warriors នៅ Asian Games 2
ចប់ការប្រកួត កម្ពុជា 🇰🇭 ១–២ មីយ៉ាន់ម៉ា 🇲🇲 ជាមួយនឹងលទ្ធផលនៃការប្រកួតចុងក្រោយនេះ ដំណើររបស់ Angkor Warriors នៅ Asian Games 2026 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានឈានដល់ទីបញ្ចប់។ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រដល់កីឡាករតំណាងជាតិរបស់យើងក្នុងការប្រកួតនេះ។ #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭🔥 ការប្រកួតដ៏សំខាន់របស់ Angkor Warriors! 🔥 ក្រុមជម្រើសជាតិកម្ពុជា Angkor Warriors នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមីយ
🇰🇭🔥 ការប្រកួតដ៏សំខាន់របស់ Angkor Warriors! 🔥 ក្រុមជម្រើសជាតិកម្ពុជា Angkor Warriors នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា 🇲🇲 នៅថ្ងៃទី ៣០ ខែកញ្ញា វេលាម៉ោង ៧:០០ ព្រឹក ក្នុងការប្រកួត Asian Games 2026 លើវិញ្ញាសា Mobile Legends: Bang Bang។ នេះគឺជាការប្រកួតដែលអ្នកឈ្នះនឹងបន្តដំណើររបស់ខ្លួនទៅវគ្គបន្ទាប់ ខណៈអ្នកចាញ់នឹងបញ្ចប់ដំណើរ។ ⚔️ សូមបន្តផ្ដល់កម្លាំងចិត្តដល់ Angkor Warriors ដើម្បីប្រយុទ្ធយកជ័យជម្នះក្នុងជំនួបច្រើនបំផុត ៣ វគ្គ ឈ្នះ ២ វគ្គ មុនឈ្នះ នេះ 🇰🇭❤️🔥 #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🇰🇭⚔️ ការប្រយុទ្ធមិនទាន់បញ្ចប់! ⚔️ កម្ពុជា ០–២ ម៉ុងហ្គោលី 🇲🇳 ការប្រកួតថ្ងៃនេះ Angkor Warriors 🇰🇭 បានប្រឈមនឹងការប្រកួតដ៏ស
🇰🇭⚔️ ការប្រយុទ្ធមិនទាន់បញ្ចប់! ⚔️ កម្ពុជា ០–២ ម៉ុងហ្គោលី 🇲🇳 ការប្រកួតថ្ងៃនេះ Angkor Warriors 🇰🇭 បានប្រឈមនឹងការប្រកួតដ៏ស្វិតស្វាញ និងទទួលលទ្ធផល ០–២។ បរាជ័យថ្ងៃនេះ គឺជាបទពិសោធន៍សម្រាប់យើង។ យើងនឹងប្រមូលកម្លាំង កែសម្រួលចំណុចខ្វះខាត និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតបន្ទាប់។ 💪🔥 រួមគ្នាបន្តលើកទឹកចិត្ត​ដល់ក្រុម Angkor Warriors សម្រាប់​ការប្រកួតបន្ទាប់! 🇰🇭❤️ #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

🎯 បេសកកម្មរបស់អត្តពលិក Angkor Warriors សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ Asian Games 2026 របស់យើង
🎯 បេសកកម្មរបស់អត្តពលិក Angkor Warriors សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ Asian Games 2026 របស់យើងបានចាប់ផ្ដើមហើយ ដល់ពេលដែលកីឡាករត្រូវបញ្ចេញសមត្ថភាព ដើម្បីដណ្ដើមកិត្តិយស និងមេដាយជូនជាតិមាតុភូមិ ⚔️ ការប្រកួត៖ កម្ពុជា 🇰🇭 VS 🇲🇳 ម៉ុងហ្គោលី ⏰ វេលាម៉ោង៖ ១:០០ រសៀល 🏆 ច្រើនបំផុត ៣ វគ្គ ឈ្នះ ២ វគ្គមុនឈ្នះ សូមអ្នកគាំទ្រទាំងអស់គ្នា រួបរួមកម្លាំងចិត្តគ្នាតែមួយ ផ្ញើសារជូនពរដល់ក្រុម​តំណាង​ជាតិ​យើងឱ្យទទួលបានជ័យជម្នះត្រឡប់មកវិញ! 🏆🇰🇭✨ #EFC #AngkorWarriors #FightForNation #AsianGames2026 #MLBB

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា តំណាងដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ បានសហការជាមួយអាជ្ញាធរមូលដ
+4
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា តំណាងដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ Team House របស់ក្រុម Vigor Apex ដែលមានទីតាំងនៅផ្ទះលេខ C3#150 ផ្លូវ Avenue B ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងស្របតាមផែនការចុះត្រួតពិនិត្យ និងវាយតម្លៃក្លិប និងក្រុមកីឡាអេឡិចត្រូនិក ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពក្លិប និងក្រុមកីឡាអេឡិចត្រូនិក ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍បច្ចេកទេស បទបញ្ជា និងលក្ខន្តិកៈ ព្រមទាំងលើកកម្ពស់កិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានសួរសុខទុក្ខ និងសាកសួរអំពីដំណើរការហ្វឹកហាត់ ព្រមទាំងការត្រៀមខ្លួនរបស់ក្រុមកីឡាករជម្រើសជាតិ Angkor Worries ដែលត្រៀមចេញទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី Asian Games នៅប្រទេសជប៉ុន នាចុងខែកញ្ញា ឆ្នាំ២០២៦នេះ៕ តេឡេក្រាម https://t.me/esportsfederationcambodia

🇰🇭 ដំណើរប្រកួតរបស់កីឡាករ TIM RITHISAK ក្នុងព្រឹត្តិការណ៍ PERAK INTERNATIONAL CHAMPIONSHIP វិញ្ញាសា eFootball Mobile នៅទីក្រ
🇰🇭 ដំណើរប្រកួតរបស់កីឡាករ TIM RITHISAK ក្នុងព្រឹត្តិការណ៍ PERAK INTERNATIONAL CHAMPIONSHIP វិញ្ញាសា eFootball Mobile នៅទីក្រុង Perak ប្រទេសម៉ាឡេស៊ី បានឈានមកដល់ទីបញ្ចប់។ 🇲🇾 សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមថ្លែងអំណរគុណដល់ TIM RITHISAK ដែលបានខិតខំប្រឹងប្រែង និងតំណាងឱ្យ Angkor Warriors 🇰🇭 នៅលើឆាកអន្តរជាតិ។ ការចូលរួមនេះ គឺជាបទពិសោធន៍ដ៏មានតម្លៃ និងជាជំហានបន្ថែមសម្រាប់ការត្រៀមខ្លួនទៅកាន់ការប្រកួតអន្តរជាតិនាពេលខាងមុខ។ សូមអរគុណសម្រាប់ការតំណាងកម្ពុជា និង Angkor Warriors! 🇰🇭❤️ #EFC​ #AngkorWarrior​ #FightForNation #eFootballMobiles

នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ កីឡាករ TIM RITHISAK បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក PERAK INTERN
នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ កីឡាករ TIM RITHISAK បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក PERAK INTERNATIONAL CHAMPIONSHIP វិញ្ញាសា eFootball-Mobile នៅទីក្រុង Perak ប្រទេសម៉ាឡេស៊ី ដែលការប្រកួតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន សហព័ន្ធកីឡាអេឡិច
+5
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាតំណាងដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦បានចូលរួមកិច្ចប្រជុំស្តីពី «វឌ្ឍនភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន»។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កិច្ចប្រជុំ​ជាមួយដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា(MoU) នាពេលនេះមានគោលបំណងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារដែលបានអនុវត្តកន្លងមកតាមវិស័យព្រមទាំងប្រមូលធាតុចូលសំខាន់ៗ ដើម្បីរួមចំណែកដល់ការងារផ្សព្វផ្សាយនិងអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ កិច្ចប្រជុំ​នេះ​​បានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងក្ល
+3
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងក្លិបកីឡាអេឡិចត្រូនិក "GG E-SPORTS ARENA" ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦ ស្របតាមផែនការចុះត្រួតពិនិត្យ និងវាយតម្លៃក្លិប/ក្រុមកីឡាអេឡិចត្រូនិក ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងគោលបំណងពង្រឹងក្លិប និងក្រុមកីឡាអេឡិចត្រូនិក ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍បច្ចេកទេស បទបញ្ជា លក្ខន្តិកៈ និងសហការគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។ តេឡេក្រាម https://t.me/esportsfederationcambodia

📢 ការជូនដំណឹងដល់កីឡាករ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់កីឡាករ eFootball Mobile ដែលបានចុះឈ្មោះចូលរួមការប្រកួតជម
📢 ការជូនដំណឹងដល់កីឡាករ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់កីឡាករ eFootball Mobile ដែលបានចុះឈ្មោះចូលរួមការប្រកួតជម្រុះរួចរាល់ សូមស្កេន QR Code ខាងក្រោម ដើម្បីចូលរួមក្នុង Telegram ផ្លូវការរបស់ការប្រកួត​ ក៏ដូចជាត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ។ 📲 តាមរយៈ Telegram ផ្លូវការ កីឡាករនឹងទទួលបានព័ត៌មាន និងសេចក្តីជូនដំណឹងសំខាន់ៗ ពាក់ព័ន្ធនឹងការប្រកួត កាលវិភាគ បទប្បញ្ញត្តិ និងព័ត៌មានផ្សេងៗទៀត។ សូមកីឡាករទាំងអស់ចូលរួមក្នុងក្រុម Telegram ដើម្បីធានាថា លោកអ្នកមិនខកខានព័ត៌មានសំខាន់ៗពីការប្រកួត។ សូមស្កេន QR Code ខាងក្រោម ដើម្បីចូលរួមក្នុងក្រុម Telegram ផ្លូវការ។ 🇰🇭 #EFC #AngkorWarriors #FightForNation #eFootballMobile

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់កីឡាករ eFootball Mobile ទាំងអស់ថា ការចុះឈ្មោះចូលរួមការប្រកួតជម្រុះដើម្បីទទួលបាន
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់កីឡាករ eFootball Mobile ទាំងអស់ថា ការចុះឈ្មោះចូលរួមការប្រកួតជម្រុះដើម្បីទទួលបានសិទ្ធិតំណាងកម្ពុជា ក្នុងនាមជា Angkor Warriors ដើម្បីចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី សម្រាប់កម្មវិធី International Invitational eFootball Championship 2026 ត្រូវបានបើកជាផ្លូវការ ។ 🇰🇭🇲🇾 សូមកីឡាករដែលមានចំណាប់អារម្មណ៍ ចូលរួមចុះឈ្មោះ និងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ ដើម្បីដណ្តើមឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ 🇰🇭🏆 👉 ចុះឈ្មោះ​នៅទីនេះ : https://forms.gle/ByuA19y38TKd6fhX8 #EFC #AngkorWarriors #FightForNation #eFootball

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់កីឡាករ eFootball Mobile ទាំងអស់ថា ការចុះឈ្មោះចូលរួមការប្រកួតជម្រុះដើម្បីទទួលបាន
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់កីឡាករ eFootball Mobile ទាំងអស់ថា ការចុះឈ្មោះចូលរួមការប្រកួតជម្រុះដើម្បីទទួលបានសិទ្ធិតំណាងកម្ពុជា ក្នុងនាមជា Angkor Warriors ដើម្បីចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី សម្រាប់កម្មវិធី International Invitational eFootball Championship 2026 ត្រូវបានបើកជាផ្លូវការ ។ 🇰🇭🇲🇾 សូមកីឡាករដែលមានចំណាប់អារម្មណ៍ ចូលរួមចុះឈ្មោះ និងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ ដើម្បីដណ្តើមឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ 🇰🇭🏆 👉 ចុះឈ្មោះ​នៅទីនេះ : https://forms.gle/ByuA19y38TKd6fhX8 #EFC #AngkorWarriors #FightForNation #eFootball

ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដឹកនាំដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ បានរៀបចំកិច្ចប្រ
+4
ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដឹកនាំដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ បានរៀបចំកិច្ចប្រជុំជាមួយក្រុម និងក្លិបកីឡាអេឡិចត្រូនិកកម្ពុជា នៅ MPL Esports Arena ដើម្បីផ្សព្វផ្សាយអំពីផែនការចុះត្រួតពិនិត្យ និងវាយតម្លៃក្លិប និងក្រុមកីឡាអេឡិចត្រូនិក (Cyber Cafe & Team Sports) ដែលជាសមាជិករបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលគ្រោងនឹងធ្វើឡើងរៀងរាល់ ៦ ខែម្តង។ ផែនការចុះត្រួតពិនិត្យ និងវាយតម្លៃក្លិប/ក្រុមកីឡាអេឡិចត្រូនិក ដែលចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងគោលបំណងពង្រឹងក្លិប និងក្រុមកីឡាអេឡិចត្រូនិក ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍បច្ចេកទេស បទបញ្ជា លក្ខន្តិកៈ និងសហការគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។ ព័ត៌មានលំអិតបន្ថែម សូម​ចូល https://esportsfc.org.kh/2026/08/1274/

📣📣សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃ ក្លឹប និងក្រុមកីឡាអេឡិចត្រូនិក (Cyber Cafe & Team sports) ដែលជា
+2
📣📣សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃ ក្លឹប និងក្រុមកីឡាអេឡិចត្រូនិក (Cyber Cafe & Team sports) ដែលជាសមាជិក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ជាប្រចាំរៀងរាល់ ៦ ខែម្តង។

photo content

ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចុះទៅត្រួតពិនិត្យមើលទីតាំងក្លិបកីឡាអេឡិចត្រូនិក «ជីសេវ
+4
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចុះទៅត្រួតពិនិត្យមើលទីតាំងក្លិបកីឡាអេឡិចត្រូនិក «ជីសេវេនណិត (G7 NET) ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៦។ ក្លិប ជីសេវេនណិត គឺជាតំណាងចែកចាយ VShopkh មួយប្រចាំខេត្តកំពង់ឆ្នាំង និងជាសមាជិកពេញសិទ្ធិរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

🔫🏆 សមាសភាពអត្តពលិកកីឡាអេឡិចត្រូនិកសម្រាប់វិញ្ញាសា Honor of Kings 👑 របស់ Angkor Warriors ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា ក្នុងក
🔫🏆 សមាសភាពអត្តពលិកកីឡាអេឡិចត្រូនិកសម្រាប់វិញ្ញាសា Honor of Kings 👑 របស់ Angkor Warriors ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Esports Nations Cup នាពេលខាងមុខនេះ។ 🌍 នេះមិនមែនគ្រាន់តែជាការប្រកួតទេ ប៉ុន្តែជាឱកាសដើម្បីបង្ហាញពីសមត្ថភាព ភាពរួបរួម របស់កម្ពុជានៅលើឆាកអន្តរជាតិ។ 💪🔥 សូមចូលរួមគាំទ្រ និងផ្ញើកម្លាំងចិត្តដល់អ្នកចម្បាំងរបស់យើងទាំងអស់គ្នា! ❤️🇰🇭 #EFC #AngkorWarrior #FightForNation #ENC #HOK

🥈🏆 បេសកកម្មបានសម្រេច! អត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ក្រុម Angkor Warriors សម្រាប់វិញ្ញាសា PUBG MOBILE របស់យើង បានបញ្ចប់ក
🥈🏆 បេសកកម្មបានសម្រេច! អត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជា​ក្រុម Angkor Warriors សម្រាប់វិញ្ញាសា PUBG MOBILE របស់យើង បានបញ្ចប់ការប្រកួតជម្រុះតាមតំបន់សម្រាប់ព្រឹត្តិការណ៍ Esports Nations Cup ជាមួយនឹងលទ្ធផលយ៉ាងល្អដោយឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ៦៧ Kills និងពិន្ទុសរុបរហូតដល់ ១៣០! 🔥🎯 លទ្ធផលដ៏អស្ចារ្យនេះបានធានាឱ្យ Angkor Warriors ដណ្តើមបានកៅអីទៅកាន់ Esports Nations Cup វគ្គ Main Stage ដោយជោគជ័យ! 🇰🇭✨ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើង គ្រប់ពេលវេលា។ ដំណើរមិនទាន់បញ្ចប់ ពួកគាត់នឹងបន្តប្រយុទ្ធ ដើម្បីនាំយកមោទនភាពជូនកម្ពុជា! ❤️💙 #EFC #AngkorWarrior #FightForNation #ENC #PUBGMOBILE #PUBGMEsports