និយ័តករបរធនបាលកិច្ច Trust Regulator
Kanalga Telegram’da o‘tish
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា
Ko'proq ko'rsatish7 978
Obunachilar
+1124 soatlar
+427 kun
+15430 kun
Postlar arxiv
+8
នាថ្ងៃពុធ ដល់ថ្ងៃសុក្រ ៩កើត ដល់ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនៃ ន.ប.ធ. អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅវិទ្យាស្ថានបច្ចេកទេសធនាគារ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមរបស់ ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) និងមានការចូលរួមពីក្រុមការងារធនាគារពិភពលោក ចំនួន ៤ (បួន) រូប រួមមាន៖ លោក Tim L.De Vaan, កញ្ញា Lauren Roy, លោក Stuart Yikona និងកញ្ញា Yasmin De Magalhaes Pinto Almeida សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក-សមាជិកានៃក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រជាតិ និងត្រៀមលក្ខណៈទទួលការវាយតម្លៃអញ្ញមញ្ញឆ្នាំ២០២៨-២០២៩ ស្តីពី AML/CFT/CPF ផងដែរ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅកែលម្អ និងបំពេញបន្ថែមនូវខ្លឹមសារនៃសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពី AML/CFT/CPF ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព ដោយមានការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសពីធនាគារពិភពលោក។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
20 Noy, 08:29
+9
ចាប់ពីថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ដល់ថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក អុឹង ឡេង ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំង អចលនវត្ថុ នៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីផ្ទៀងផ្ទាត់ អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលបានដាក់ពាក្យស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. ដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
20 Noy, 03:42
+9
នៅថ្ងៃពុធ-សុក្រ ៩-១១ កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក អ៊ឹម ច័ន្ទរដ្ឋា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ និងកញ្ញា ស៊ាត ស៊ីដែត មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានចូលរួមវេទិកាស្តីពី “Global SME Finance Forum 2026” ដែលសហការរៀបចំដោយ World Bank Group និង ស្ថាប័នទំនាក់ទំនងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពិភពលោក (Global Finance & Technology Network, GFTN) នៅប្រទេសសិង្ហបុរី។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល និង ប្រមូលផ្តុំនូវបណ្តាញនៃអ្នករៀបចំគោលនយោបាយ និយ័តករ អ្នកវិនិយោគ អ្នកផ្តល់ហិរញ្ញប្បទាន ធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នវានុវត្តជន និងភាគីពាក់ព័ន្ធផ្សេងៗមកពីបណ្តាប្រទេសនានា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងជំរុញការអភិវឌ្ឍ និងការអនុវត្តនូវចំណេះដឹង បទពិសោធន៍ និងដំណោះស្រាយឌីជីថលថ្មីៗ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
20 Noy, 03:18
+9
នាថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក តឹក សុផានុ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក និងលោក ជា សុខវីរៈបុត្រ មន្ត្រីការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃនាយកដ្ឋានកិច្ចការទូទៅ បានចូលរួមកិច្ចប្រជុំស្តីពី “ធនធានមនុស្ស និងបច្ចេកវិទ្យាការងារ ប្រចាំឆ្នាំ២០២៦ (HR & WorkTech Summit Indonesia 2026)ក្រោមប្រធានបទ “កន្លែងដែលបច្ចេកវិទ្យាលើកកម្ពស់គុណតម្លៃមនុស្សជាតិ (Where Technology Elevates Humanity) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ និងទទួលបានបទពិសោធន៍ ក៏ដូចជាចាប់យកនូវនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា WorkTech និងការគ្រប់គ្រងធនធានមនុស្សតាមនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់ការងារប្រចាំថ្ងៃរបស់ ន.ប.ធ. ក៏ដូចជាការបំពេញនូវមុខងារគ្រប់គ្រង និងត្រួតពិនិត្យតួអង្គ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យបរធនបាលកិច្ចតាមយន្តការបច្ចេកវិទ្យា។
កិច្ចប្រជុំនេះក៏មានការតាំងពិព័រណ៍បង្ហាញផលិតផលបច្ចេកវិទ្យាពីក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យាល្បីៗផងដែរ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
19 Noy, 21:03
សេចក្ដីជូនដំណឹងស្ដីពី ការទទួលចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី១០។
******
Notification on Registration for the 10th Training Program, Qualifying Examination for Approved Persons, and Continuing Professional Education (CPE) in the Trust Sector.
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
19 Noy, 04:10
+9
នៅថ្ងៃចន្ទ-អង្គារ ៧-៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ផាប់ រ៉ាដូ ប្រធានការិយាល័យអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ និងលោក ហេង វិមានរិទ្ធិ មន្ត្រីនៃការិយាល័យនីតិកម្ម នៃនាយកដ្ឋាន កិច្ចការគតិយុត្តនិងអធិការកិច្ច បានចូលរួមវេទិកាស្តីពី “Asia-Pacific Contractual Savings Forum” ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) នៅប្រទេសសិង្ហបុរី។
សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងនៃនិយ័តករ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ អ្នកគ្រប់គ្រងទ្រព្យសកម្ម អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធផ្សេងៗទៀតមកពីបណ្តា ប្រទេសនានា ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងមូលនិធិ សោធននិវត្តន៍ (Pension Fund), ការចល័តមូលធន និងការសន្សំរយៈពេលវែង (Capital Mobilization & Long-term Savings), សេវារក្សាទុក និងបញ្ញើមូលនិធិ (Retention Services & Fund Deposit), បរិវត្តកម្មឌីជីថល និងបរិយាបន្ន (Digital Platform), អភិបាលកិច្ច ការត្រួតពិនិត្យ ការរៀបចំបទប្បញ្ញត្តិស្តីពីការវិនិយោគ ការគ្រប់គ្រងហានិភ័យ ចែករំលែកទស្សនទាននិងឧត្តមានុវត្តន៍ និងស្វែងយល់ពីនិន្នាការថ្មីៗនៃការគ្រប់គ្រង មូលនិធិរយៈពេលវែងក្នុងតំបន់អាស៊ី និងពិភពលោក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ និងយន្តការដោះស្រាយតាមបរិបទជាក់ស្ដែងសម្រាប់ជាមូលដ្ឋានក្នុងការពិចារណាជាធាតុចូលបន្ថែមសម្រាប់ការពង្រឹងការអនុវត្តក្នុងក្របខ័ណ្ឌច្បាប់ និងការអភិវឌ្ឍប្រព័ន្ធកិច្ចសន្យាសន្សំតាមមូលនិធិសោធនវត្តន៍របស់ប្រទេសនីមួយៗ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
18 Noy, 03:44
+9
នាថ្ងៃចន្ទ-អង្គារ ៧-៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក ណង សេរីវុធ ប្រធានស្ដីទីនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងលោក ម៉េង ឈុនលី អនុប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ “Insights2040 Annual Meetings 2026” ដែលរៀបចំដោយ Global Finance & Technology Network (GFTN) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Marina Bay Sands ប្រទេសសិង្ហបុរី។
កិច្ចប្រជុំនេះ គឺជាវេទិកាកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានប្រមូលផ្ដុំថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារកណ្ដាល អាជ្ញាធរនិយ័តកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូបច្ចេកវិទ្យាមកពីជុំវិញពិភពលោក។
ក្នុងរយៈពេលពីរថ្ងៃ កម្មវិធីបានរៀបចំវគ្គពិភាក្សាតុមូល សិក្ខាសាលា និងវេទិកាប្រកាសគំនិតផ្ដួចផ្ដើមថ្មីៗជាង ៥០ វគ្គ ដោយផ្ដោតលើប្រធានបទគន្លឹះចំនួន ៦ រួមមាន៖ ១).ការទទួលខុសត្រូវ និងភារកិច្ចក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលអាចធ្វើសកម្មភាពដោយស្វ័យប្រវត្តិ (Agentic AI), ២).បញ្ហាប្រឈមក្នុងការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល (Tokenized Markets), ៣).ការលើកកម្ពស់នវានុវត្តន៍ និងការកាត់បន្ថយគម្លាតបច្ចេកវិទ្យា និងជំនាញសម្រាប់ប្រទេសកំពុងអភិវឌ្ឍ, ៤).ក្របខ័ណ្ឌសកល និងឧត្តមានុវត្តន៍សម្រាប់ប្រព័ន្ធទូទាត់ឆ្លងដែន, ៥).អធិបតេយ្យភាព និងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និង ៦).ការត្រៀមខ្លួនរបស់វិស័យហិរញ្ញវត្ថុសម្រាប់យុគសម័យកុំព្យូទ័រ Quantum។
ការចូលរួមក្នុងកិច្ចប្រជុំនេះបានផ្ដល់ឱកាសដើម្បីតាមដាននិន្នាការវិវត្តថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ សិក្សា និងដកស្រង់បទពិសោធន៍ពីឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយនិយ័តករ ស្ថាប័ន និងអ្នកជំនាញក្នុងតំបន់ និងសកលលោក។ ចំណេះដឹងទាំងនេះនឹងប្រើជាធាតុចូលបន្ថែមសម្រាប់ការពង្រឹងក្របខណ្ឌនិយ័តកម្ម ការពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារត្រួតពិនិត្យ និងការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យមានភាពរឹងមាំ ប្រកបដោយចីរភាព និងស្របតាមបរិបទជាក់ស្ដែងរបស់កម្ពុជា។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
18 Noy, 00:02
+9
នាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក លឹម ឡែត ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន អង្គភាពក្រោមឱវាទ កសហវ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ Zoom។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
17 Noy, 04:40
+9
នាថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ឯកឧត្ដម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួម “វេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia 2026” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ វេទិកានេះបានបើកដំណើរការជាផ្លូវការ ក្រោមការថ្លែងសុន្ទរកថាបើកដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា និងការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, និងលោក Sopnendu Mohanty នាយកប្រតិបត្តិស្ថាប័នបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN)។
ការចូលរួមនេះ មានគោលបំណងសិក្សាឈ្វេងយល់ និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology-FinTech) ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ បញ្ហាប្រឈម និងនិន្នាការថ្មីៗនៃការវិវត្ត FinTech ជាសកល ក៏ដូចជាបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលមានសារសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ច។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
16 Noy, 22:30
+9
ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ២-៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក ចេស ចាន់ដេត ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ និងកញ្ញា ឈុនឆុំ រ័ត្ននីកា មន្ត្រីនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុអាស៊ាន-សហភាពអឺរ៉ុប Finweek KL 2026 លើកទី១១ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ពោធច្រកតភ្ជាប់វិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ អាស៊ាន-សហភាពអឺរ៉ុប (ASEAN–EU Investment Gateway) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការបង្កើតយន្តការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីលើការវិនិយោគនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៃតំបន់អាស៊ាន និងសហភាពអឺរ៉ុប។ ប្រធានបទសំខាន់ៗផ្សេងទៀតរួមមាន៖ ការបំប្លែងទ្រព្យសកម្មរូបវន្តទៅជាទ្រព្យសកម្មនិម្មិតឌីជីថល (Asset Tokenisation) ការគ្រប់គ្រងនិងថែរក្សាទ្រព្យសកម្មឌីជីថល (Digital Asset Custody) ការចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) រវាងសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodian Association of FinTech-CAFT) និងសមាគមន៍ FinTech នៃបណ្តាប្រទេសចំនួន៩។
ក្នុងឱកាសនេះ ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចប្រជុំពិភាក្សារវាងនិយ័តករ (Regulators’ Table) ដែលផ្តោតលើបទប្បញ្ញត្តិសម្រាប់ការបំប្លែងទ្រព្យសកម្មទៅជាទ្រព្យសកម្មនិមិត្តឌីជីថល, បទពិសោធន៍នៃការអនុវត្ត MiCA, ការទូទាត់រូបិយប័ណ្ណឌីជីថលឆ្លងដែនរបស់ធនាគារកណ្តាល និងការត្រួតពិនិត្យ Stablecoins ដែលជាប្រធានបទមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនិងការត្រួតពិនិត្យវិស័យហិរញ្ញវត្ថុឌីជីថលក្នុងតំបន់។
ចំណុចសំខាន់នៃកិច្ចប្រជុំ គឺជាការធ្វើជាសាក្សី និងពិធីចុះ MoU ស្តីពីការបង្កើតច្រកតភ្ជាប់អាស៊ាន-សហភាពអឺរ៉ុប (EU-ASEAN Founding Memorandum) ដោយមានការចូលរួមចុះហត្ថលេខាពីសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុជាតិនៃប្រទេសចំនួន ៩ មកពីតំបន់អឺរ៉ុប និងអាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ តាមរយៈសមាគម CAFT។
នាថ្ងៃទី២នៃកម្មវិធី, គណៈប្រតិភូក៏បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សានៅតំបន់ហិរញ្ញវត្ថុអន្តរជាតិ Tun Razak Exchange (TRX) ដើម្បីស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ច សេវាកម្មធនាគារឌីជីថល និងបរិយាកាសគាំទ្រដល់ការវិនិយោគ និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់គណៈប្រតិភូក្នុងការស្វែងយល់ពីបទពិសោធន៍របស់ប្រទេសម៉ាឡេស៊ីក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងការតភ្ជាប់សេវាកម្មហិរញ្ញវត្ថុជាមួយបច្ចេកវិទ្យាឌីជីថល។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
14 Noy, 03:33
+9
នាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោងនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១, មន្រ្តីជំនាញ និងទីប្រឹក្សាជាតិ របស់គម្រោង ACSEP-PIU1 រួមមាន លោក ណង សេរីវុធ ប្រធានស្ដីទីផ្នែកប្រតិបត្តិការ, លោក សួន សុភា អនុប្រធានក្រុមទីប្រឹក្សាគម្រោង ACSEP-PIU1 និងសហការី បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង និងពិនិត្យលើខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា (MOU) ពាក់ព័ន្ធនឹងលទ្ធផលបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (Wrap-up Meeting) ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងលោក ឡុង ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់គ្រប់គ្រងគម្រោង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារតេជោសន្តិភាព។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីតំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-PIU2) អង្គភាពអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC។ ដោយឡែក តំណាងអង្គភាពអនុវត្តគម្រោងនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting)។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
14 Noy, 03:25
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ទាំងអស់ជ្រាបថា៖ ក្រុមហ៊ុន អឺរ៉ាស៊ា អ៊ិនធើណេសិនណល អ៊ែសេត អឹព្រេហ្សល ឯ.ក ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ធ្វើជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។
***
The Trust Regulator is honor to inform the public and the relevant persons in trust sector that the EURASIA INTERNATIONAL ASSET APPRAISAL CO., LTD. has obtained an accreditation from the Trust Regulator as the valuation company in the trust sector by meeting all requirements accordance with the law and related regulations in trust sector.
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
12 Noy, 07:11
+9
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកម្រិតអន្តរនាយកដ្ឋាន រួមមាន នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងនាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រីប្រធាននាយកដ្ឋាន,លោកប្រធានស្ដីទីនាយកដ្ឋាន,លោកអនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្រ្តីជំនាញទាំងអស់នៃនាយកដ្ឋានទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករងបានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ឆ្នាំ២០២៦ ព្រមទាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានទាំងពីរ និងបានផ្តល់ជាអនុសាសន៍ណែនាំសម្រាប់ទិសដៅការងារនៅក្នុងខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយរលូន ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
12 Noy, 07:08
+9
នារសៀលថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពីឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.),លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក លឹម ឡែត ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) ក្រោមការដឹកនាំរបស់ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃកសហវ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ នៅទីស្តីការ កសហវ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
11 Noy, 06:55
+9
នៅថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦, ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង ACSEP-PIU1 និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 ព្រមទាំងសហការី បានអញ្ជើញចូលរួមបេសកកម្មពិនិត្យការអនុវត្តគម្រោងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB Mission Review) ក្នុងក្របខ័ណ្ឌនៃគម្រោង ACSEP ដោយមានការអញ្ជើញចូលរួមពី លោក លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាប្រធានគ្រប់គ្រងគម្រោង ACSEP ប្រចាំប្រទេសកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពគ្រប់គ្រងគម្រោង ACSEP-PMU។ បេសកកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់អង្គភាពអនុវត្តគម្រោង ACSEP-PIU1-PIU2 & PIU3 ព្រមទាំងមានមតិសំណះសំណាលជាមួយសមាជិកសហគមន៍កសិកម្មអំពីស្ថានភាពនៃការប្រើប្រាស់ឥណទានរបស់សហគមន៍កសិកម្មបន្លែទំនើបសំបូរមានជ័យ ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ផងដែរ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
10 Noy, 21:25
08 Noy, 18:02
+9
នារសៀលថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចនៃ ន.ប.ធ. បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យដល់ទីកន្លែងរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដែលបានដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
07 Noy, 00:25
+9
នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក រិទ្ធ គឹមហុង អនុប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គលនៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំង អចលនវត្ថុនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅខេត្តកណ្តាល ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលបានដាក់ពាក្យស្នើសុំផ្លាស់ប្តូរពាក់ព័ន្ធនឹងលិខិតបរធនបាលកិច្ចនៅ ន.ប.ធ. ដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណពី ន.ប.ធ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
07 Noy, 00:16
+5
នាថ្ងៃព្រហស្បតិ៍ សុក្រ ១១-១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសមាជិកក្រុមការងារយេនឌ័រនៃ ន.ប.ធ. បានចូលរួមកម្មវិធីវបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ ឆ្នាំ២០២៦ និងបឋកថាចែករំលែកចំណេះដឹង និងបទពិសោធស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និងតួនាទីស្រ្តីក្នុងភាពជាអ្នកដឹកនាំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនៃ កសហវ និងជាប្រធានក្រុមការងារយេនឌ័រនៃ កសហវ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធាន ក.ក.យ. និងឯកឧត្តម យ៉េត វីណែល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៃ កសហវ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងមានការចូលរួមពីមន្ត្រីរាជការនារីជាថ្នាក់ដឹកនាំនៃ កសហវ ក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១៧០ រូប នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប។ វិបស្សនានេះរៀបចំឡើងក្នុងគោលដៅ ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ វិបស្សនានេះ មានការចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១៧០ រូប ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
05 Noy, 08:13
+9
នារសៀលថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចំនួន ២ (ពីរ) រួមមាន៖ (១) ច្បាប់ស្ដីពីអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន និង (២) ប្រកាសស្ដីពីការបង្ហាញព័ត៌មានអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ កិច្ចប្រជុំបច្ចេកទេសនេះត្រូវបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន អ.ស.ហ. ដោយមានការចូលរួមពី ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដមអគ្គនាយក និងតំណាងនៃនិយ័តករក្រោមឱវាទ អ.ស.ហ. ដោយមានការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
03 Noy, 08:53
