fa
Feedback
និយ័តករបរធនបាលកិច្ច Trust Regulator

និយ័តករបរធនបាលកិច្ច Trust Regulator

رفتن به کانال در Telegram

អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា

نمایش بیشتر
7 406
مشترکین
-224 ساعت
-77 روز
-5530 روز
آرشیو پست ها
នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាត និងចាត់តាំ
+9
នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច​ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងកំណត់ទិសដៅការងារបន្តសម្រាប់ធុរកិច្ចឆ្នាំ២០២៧ លើផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្រ្តស្ដីពី “ការអភិវឌ្ឍសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ព្រមទាំងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នៅសាលប្រជុំអគារ “ឃ” នៃទីស្ដីការ កសហវ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នារសៀលថ្ងៃអង្គារ ២កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្
+4
នារសៀលថ្ងៃអង្គារ ២កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច​ បានដឹកនាំមន្រ្តីជំនាញនៃ ន.ប.ធ. ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ដឹកនាំ​ដោយលោកស្រី ហ៊ាន ឡូរីដា នាយករងនៃ ម.ធ.ត. តាមប្រព័ន្ធអនឡាញ (Zoom)​។ កិច្ចប្រជុំ​នេះ រៀបចំឡេីងក្នុងគោលបំណងដេីម្បីពិភាក្សាអំពីវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍសេវាចំនួន ២ របស់ ន.ប.ធ. ដែលបានដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្រ្តស្ដីពី “ការអភិវឌ្ឍសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨”។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំង
+9
នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោកស្រី ស៊ិន សុមាល័យ អនុប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចនៃ ន.ប.ធ. បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យដល់ទីកន្លែងរបស់ធនាគារ វឌ្ឍនៈ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការស្នើសុំបន្តអាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នារសៀលថ្ងៃអង្គារ​ ២កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦​,​ លោក ឃុន វាសនា អគ្គនាយករងនៃ
+9
នារសៀលថ្ងៃអង្គារ​ ២កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦​,​ លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ​ លោក​ លឹម​ ឡែត​ ប្រធានស្ដីទីនាយកដ្ឋានកិច្ចការទូទៅ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេស នៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ Zoom ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏
+5
នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ច អមដោយសហការី បានចូលរួមផ្តល់ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់​ និងទិដ្ឋភាពបច្ចេកទេសក្នុងវិស័យបរធនបាលកិច្ច ដល់ការិយាល័យមេធាវី សុក ស៊ីផាន់ណា សិដ្ឋាល័យ ដែលមានការចូលរួមពីលោកស្រីមេធាវី សុខ វណ្ណសិកា ព្រមទាំងមេធាវី និងបុគ្គលិក​ នៃការិយាល័យមេធាវី សុក ស៊ីផាន់ណា សិដ្ឋាល័យ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អ្ឋដស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិ
+9
នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អ្ឋដស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយសហការី បានអញ្ជើញចូលរួម ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករគណនេយ្យនិងសវនកម្ម និង គណៈកម្មាធិការសហប្រត្តិការដើម្បីកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន និយ័តករគណនេយ្យនិងសវនកម្ម និងលោក ច័ន្ទ ភក្ដី នាយកប្រតិបត្តិការគណៈកម្មាធិការសហប្រត្តិការដើម្បីកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅអគារការិយាល័យ ៣៤៥ ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នារសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័ត
+4
នារសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ ក្នុងកម្រិតអន្តរនាយកដ្ឋាន របស់ នាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធាននាយកដ្ឋាន, លោកស្រីអនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្រ្តីជំនាញទាំងអស់នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករងបានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែឧសភា ឆ្នាំ២០២៦ ព្រមទាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច និងបានផ្តល់ជាអនុសាសន៍ណែនាំសម្រាប់ទិសដៅការងារនៅក្នុងខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់ ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បាន
+9
នៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការបំពេញបន្ថែមលើប្រកាសស្ដីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់ក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក បរធនបាលរូបវន្តបុគ្គលឯករាជ្យ ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច សំដៅដល់ការអនុវត្តប្រកបដោយគណនេយ្យភាព និងប្រសិទ្ធភាពនៃការចុះបញ្ជីបរធនបាលកិច្ចចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ដោយអនុលោមតាមច្បាប់ស្ដីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ចជាធរមាន។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦, លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តក
+9
នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦, លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ លោក លឹម ឡែត ប្រធានស្ដីទីនាយកដ្ឋានកិច្ចការទូទៅ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របរបស់ ឯកឧត្តមបណ្ឌិតអគ្គសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ Zoom។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

ចាប់ពីថ្ងៃពុធ ១០រោច ដល់ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការ
+9
ចាប់ពីថ្ងៃពុធ ១០រោច ដល់ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង បញ្ញា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គល និងលោក អុឹង ឡេង ប្រធានការិយាល័យគ្រប់គ្រង​បរធនបាលកិច្ចហិរញ្ញវត្ថុ នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានដឹកនាំ មន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងអចលនវត្ថុ​នៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលកំពុងស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. និងកំពុងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណពី ន.ប.ធ.។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បាន
+9
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបរធនបាលកិច្ច និងប្រកាសស្តីពីការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច" ដល់បរធនបាល ប្រតិបត្តិករបរធនបាល និងតួឣង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការឣាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់តួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចអំពីយន្តការ បែបបទ និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព គណនេយ្យភាព និងអនុលោមភាពច្បាប់ពាក់ព័ន្ធជាធរមាន។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃសុក្រ ១២ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, លោក ឃុន វាសនា អគ្គនាយករងនៃនិយ័
+9
នាព្រឹកថ្ងៃសុក្រ ១២ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ លោក លឹម ឡែត ប្រធានស្ដីទីនាយកដ្ឋានកិច្ចការទូទៅ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើកទី១ លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន អង្គភាពក្រោមឱវាទ កសហវ តាមប្រព័ន្ធអនឡាញ Zoom។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នៅថ្ងៃព្រហស្បតិ៍ ១១​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ១១ ឆ្នាំ២០២៦​ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងរ
+9
នៅថ្ងៃព្រហស្បតិ៍ ១១​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ១១ ឆ្នាំ២០២៦​ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ឆែម​ លាបហេង​ អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិង អធិការកិច្ចនៃ ន.ប.ធ. បានអញ្ជើញចូលរួមជាវាគ្មិនក្នុង “សិក្ខាសាលាផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. និងមានការចូលរួមពីតំណាងនិយ័តករ និងអង្គភាពក្រោមឱវាទរបស់ អ.ស.ហ., រដ្ឋបាលខេត្តកំពង់ឆ្នាំង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ព្រមទាំងសិស្សនិសិ្សត សាស្ត្រាចារ្យ អាជីវករ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅសណ្ឋាគារ ​រស្មីសុខា​ ញ៉ូយ៉ក ក្នុងខេត្តកំពង់ឆ្នាំង​។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃព្រហស្បត៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករ
+9
នាព្រឹកថ្ងៃព្រហស្បត៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ ក្នុងកម្រិតអន្តរនាយកដ្ឋាន រួមមាន នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងនាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រីប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្រ្តីជំនាញទាំងអស់នៃនាយកដ្ឋានទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករងបានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែឧសភា ឆ្នាំ២០២៦ ព្រមទាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានទាំងពីរ និងបានផ្តល់ជាអនុសាសន៍ណែនាំសម្រាប់ទិសដៅការងារនៅក្នុងខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយរលូន ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងព
+9
នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចនៃ ន.ប.ធ. បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យដល់ទីកន្លែងរបស់ធនាគារ សហពាណិជ្ជ ក.អ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការស្នើសុំបន្តអាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅធនាគារជាតិនៃ
+8
នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅធនាគារជាតិនៃកម្ពុជា (អគារសែនសុខ) ដោយមានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនៃ ន.ប.ធ. អមដោយសហការីបានចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រជាតិនិងត្រៀម និងទទួលការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ២០២៨-២០២៩ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលបានអញ្ជើញជាសហប្រធាន ជាមួយ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការដ្ឋានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កិច្ចប្រជុំនេះផ្តោតទៅលើ ១-សេចក្តីសង្ខេបនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣, ២-នីតិវិធីវាយតម្លៃអញ្ញមញ្ញសកលជុំទី៥ របស់ APG និង ៣-ការកំណត់កាលវិភាគនៃដំណើរការវាយតម្លៃអញ្ញមញ្ញនៅកម្ពុជា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នសមាជិកពាក់ព័ន្ធ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសា
+9
នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “យន្តការ និងអត្ថប្រយោជន៍របស់បរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច និង លោក កៀន តាក់ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ,សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័ត
+9
នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនិយ័តករក្រោមឱវាទនៃ អ.ស.ហ. និងសមាជិក-សមាជិកា អ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំនៃនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយផ្ទាល់នៅទីស្ដីការ អ.ស.ហ.។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នារសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករ
+9
នារសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេស នៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សមិទ្ធកម្មសម្រាប់អាណត្តិទី១ របស់ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ Zoom ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

នៅថ្ងៃសុក្រ ៥ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី
+5
នៅថ្ងៃសុក្រ ៥ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង បញ្ញា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គល នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ចស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបានស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. និងកំពុងធ្វើប្រតិបត្តិការដោយបរធនបាលដែលទទួលបាន​អាជ្ញាបណ្ណពី ន.ប.ធ.។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️