និយ័តករបរធនបាលកិច្ច Trust Regulator
الذهاب إلى القناة على Telegram
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា
إظهار المزيد7 538
المشتركون
+1924 ساعات
+677 أيام
+16430 أيام
أرشيف المشاركات
+9
ចាប់ពីថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ដល់ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង បញ្ញា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គល និងលោក ឆយ ច័ន្ទមករា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសាធារណៈ និងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងអចលនវត្ថុនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលកំពុងស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. ដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងនាមអង្គភាពអនុវត្តគម្រោង ACSEP-PIU1 ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្មដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១" នៅសណ្ឋាគារកំពង់ធំរូយ៉ាល់ ខេត្តកំពង់ធំ និងសណ្ឋាគារអេមព្រីសអង្គររីសត & ស្ប៉ា ខេត្តសៀមរាប។
កម្មវិធីនេះមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ, មន្ត្រី និងទីប្រឹក្សាគម្រោង ACSEP-PIU1, តំណាងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូគឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (SPNB), ព្រមទាំងតំណាងសហគមន៍កសិកម្ម កសិធុរកិច្ច និងកសិករផលិតពីខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសថ្លែងបើកកម្មវិធី លោក ណង សេរីវុធ ប្រធានស្ដីទីនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ នៃ ន.ប.ធ. និងជាប្រធានស្ដីទីផ្នែកប្រតិបត្តិការ នៃគម្រោង ACSEP-PIU1 តំណាង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង បានគូសបញ្ជាក់ថា វិស័យកសិកម្មជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀង ការងារ ចំណូលគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ហើយ ឥណទានដែលសមស្រប អាចជួយកសិករ និងកសិធុរកិច្ចបង្កើនផលិតភាព ពង្រឹងលំហូរសាច់ប្រាក់ និងភ្ជាប់ទៅកាន់ទីផ្សារបានប្រសើរជាងមុន ដោយមិនបង្កើតបន្ទុកហួសសមត្ថភាព។
គម្រោង ACSEP ត្រូវបានរៀបចំឡើងដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដែលមានសក្តានុពល និងភាពប្រកួតប្រជែង រួមមាន ដំឡូងមី ស្វាយ ស្វាយចន្ទី បន្លែ និងមាន់។ គម្រោងបានភ្ជាប់ការងារសំខាន់ៗចំនួន ៣ រួមមាន៖ ការសម្រួលឱ្យទទួលបានឥណទាន, ការលើកកម្ពស់ទំនាក់ទំនងទីផ្សារ សុវត្ថិភាព និងគុណភាពម្ហូបអាហារ និងការពង្រឹងបណ្ដាញតភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ។
សម្រាប់ប្រតិបត្តិការឥណទានគម្រោងមានទឹកប្រាក់សរុប ៥១ លានដុល្លារអាមេរិក និងអនុវត្តតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួន ២ គឺ ARDB និង SPNB ដោយមានផលិតផលឥណទានសំខាន់ៗ រួមមាន Credit Line និង Equity Credit Line។ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ គម្រោងបានផ្ដល់ឥណទានដល់អតិថិជនគោលដៅចំនួន ១.៣០៥ ជាមួយទំហំទឹកប្រាក់សរុបប្រមាណ ២៨,៣០ លានដុល្លារអាមេរិក ស្មើនឹង ៧០,៧% នៃទំហំឥណទានដែលបានដាក់ឱ្យអនុវត្តនៅដំណាក់កាលនេះ។
ដោយឡែក សម្រាប់ខេត្តកំពង់ធំ គិតត្រឹមកាលបរិច្ឆេទដូចគ្នា មានអតិថិជនគោលដៅចំនួន ១៧០ ទទួលបានឥណទានសរុបចំនួនប្រមាណ ៤ លានដុល្លារអាមេរិក, ខេត្តកំពង់ចាម មានអតិថិជនគោលដៅចំនួន ១៩០ ទទួលបានឥណទានសរុបចំនួនប្រមាណ ៤ លានដុល្លារអាមេរិក, ខេត្តត្បូងឃ្មុំ មានអតិថិជនគោលដៅចំនួន ៥៤ ទទួលបានឥណទានសរុបចំនួនប្រមាណ ៩,៦ លានដុល្លារអាមេរិក, ខេត្តសៀមរាប មានអតិថិជនគោលដៅចំនួន ៣០៥ ទទួលបានឥណទានសរុបចំនួនប្រមាណ ៦ លានដុល្លារអាមេរិក, ខេត្តព្រះវិហារ មានអតិថិជនគោលដៅចំនួន ១៣០ ទទួលបានឥណទានសរុបចំនួនប្រមាណ ៣,៥ លានដុល្លារអាមេរិក និងខេត្តឧត្តរមានជ័យ មានអតិថិជនគោលដៅចំនួន ២៧៥ ទទួលបានឥណទានសរុបចំនួនប្រមាណ ៤,៣ លានដុល្លារអាមេរិក។ ដូចនេះ សិក្ខាសាលានេះជាជំហានដ៏សំខាន់មួយបន្ថែមទៀត ក្នុងការនាំយកព័ត៌មាន និងឱកាសហិរញ្ញប្បទានឱ្យកាន់តែជិតសហគមន៍កសិកម្ម កសិករ និងកសិធុរកិច្ចដែលមានសក្តានុពលនៅខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
សិក្ខាសាលាបានផ្ដោតលើការផ្ដល់ព័ត៌មានអំពីសាវតារ វឌ្ឍនភាព ផលិតផលឥណទាន ក្រុមគោលដៅ និងលក្ខខណ្ឌស្នើសុំ, បែបបទ នីតិវិធី និងឯកសារចាំបាច់សម្រាប់រៀបចំសំណើឥណទាន, ការពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ព្រមទាំងបង្កើតវេទិកាសន្ទនា និងសំណួរ-ចម្លើយរវាងអ្នកផ្ដល់ឥណទាន និងអ្នកត្រូវការឥណទាន។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. តំណាងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ លោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចអនុវត្តបានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ ជាមួយគ្នានេះ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអគ្គនាយកនៃ ន.ប.ធ., លោក រិន រដ្ឋា ដែលជាតំណាងនៃ ន.ប.ធ. ត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងវេទិកាសំណួរ-ចម្លើយនៃសិក្ខាសាលានេះផងដែរ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦, លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការនៃ កសហវ និងជាប្រធានក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ កសហវ ព្រមទាំងមានការអញ្ជើញចូលរួមដោយពីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ នៅសាលប្រជុំអគារ “គ” នៃទីស្ដីការ កសហវ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច បានសហការជាមួយវិភាគទានច្បាប់ រៀបចំសិក្ខាសាលាស្តីពី “សន្តតិកម្ម និងលិខិតបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកនៃវិភាគទានច្បាប់ ដោយក្នុងនោះមានលោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច នៃ ន.ប.ធ. ចូលរួមជាវាគ្មិន ជាមួយតំណាងវិភាគទានច្បាប់ជាច្រើនរូបទៀត។ សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយ ន.ប.ធ. និងវិភាគទានច្បាប់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ សិក្ខាសាលានេះ ផ្តោតលើមូលបទសំខាន់ៗចំនួន ៤ រួមមាន៖ មូលបទទី១៖ ប្រព័ន្ធសន្តតិកម្ម និងប្រព័ន្ធបរធនបាលកិច្ច (Succession and Trust), មូលបទទី២៖ លិខិតបរធនបាលកិច្ច និងមតកសាសន៍ (Trust Deed and Will), មូលបទទី៣៖ ការអនុវត្តបទប្បញ្ញត្តិស្តីពីសន្តតិកម្មចំពោះទ្រព្យសម្បត្តិបរធនបាលកិច្ច (Application of Succession Rules toward Trust Fund) និង មូលបទទី៤៖ យន្តការនៃការជម្រះបញ្ជី៖ បរធនបាលកិច្ច និងសន្តតិកម្ម (Liquidation Process: Trust and Succession)។ សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់ និងពង្រីកការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅលើយន្តការបរធនបាលកិច្ច ជាពិសេសបរធនបាលកិច្ចបុគ្គល ដែលមានទំនាក់ទំនងជាមួយនឹងរបបសន្តតិកម្ម។ ក្នុងនោះ សិក្ខាសាលាក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងយល់បន្ថែមអំពីការគ្រប់គ្រង ចាត់ចែង និងថែរក្សាទ្រព្យសម្បត្តិបរធនបាលកិច្ចតាមច្បាប់ស្តីពីបរធនបាលកិច្ច និងការបែងចែកទ្រព្យក្នុងសន្តតិកម្មតាមក្រមរដ្ឋប្បវេណីផងដែរ។ សិក្ខាសាលានេះមានការចូលរួមពី និស្សិតច្បាប់ អ្នកវិជ្ជាជីវៈច្បាប់ សាធារណជន និងសិស្សនិស្សិតជាសមាជិកវិភាគទាន សរុបប្រមាណ ២៧០ នាក់។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ., បានចូលរួមជាអធិបតីជាមួយលោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច និងវិស័យធានារ៉ាប់រងកម្ពុជាស្តីពី “តួនាទី និងកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្នុងការអនុវត្តអនុសាសន៍និងលទ្ធផលជាក់ស្ដែង ដើម្បីជៀសវាងធ្លាក់ចូលក្នុងបញ្ជីប្រផេះ/ខ្មៅរបស់ FATF”នៅទីស្តីការ អ.ស.ហ.។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងលើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច រួមមាន ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ និងប្រតិបត្តិករបរធនបាល ក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងអនុលោមតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បីការត្រៀមខ្លួនសម្រាប់ការវាយតម្លៃរបស់ FATF នៅឆ្នាំ២០២៨ នាពេលខាងមុខ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+6
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃ ន.ប.ធ. តំណាងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ធនាគារអេស៊ីលីដា ភីអិលស៊ី និងសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិកាដ្ឋាន អ.ស.ហ. នៅសាលប្រជុំនៃទីស្តីការ អ.ស.ហ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញទទួលជួបលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ និងសហការី នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា និងស្វែងយល់អំពីការអភិវឌ្ឍទីផ្សារបរធនបាលកិច្ច ជាពិសេសផ្ដោតសំខាន់លើបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច (Retention or Escrow Services)។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការនៃ កសហវ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃ កសហវ ព្រមទាំងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការនៃ កសហវ និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ នៅសាលប្រជុំអគារ “ឃ” នៃទីស្ដីការ កសហវ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ តាមប្រព័ន្ធអនឡាញ (Zoom)។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៦ ក្នុងកម្រិតនាយកដ្ឋាន របស់នាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។
ប្រជុំនេះ មានការចូលរួមពីលោកប្រធាននាយកដ្ឋាន, លោកស្រីអនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្រ្តីជំនាញទាំងអស់នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច និងបានផ្តល់ជាអនុសាសន៍ណែនាំសម្រាប់ទិសដៅការងារនៅក្នុងខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
ចាប់ពីថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ដល់ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង បញ្ញា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គល, លោក អុឹង ឡេង ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចហិរញ្ញវត្ថុ និងលោក ឆយ ច័ន្ទមករា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសាធារណៈ និងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងអចលនវត្ថុនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅរាជធានីភ្នពេញ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលកំពុងស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. ដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
ចាប់ពីថ្ងៃព្រហស្បតិ៍ ៧កើត ដល់ថ្ងៃសុក្រ ៨កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងនាមជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្មដល់កសិធុរកិច្ច កសិករពាណិជ្ជកម្ម និងតំណាងសហគមន៍កសិកម្ម” នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក លឹម ឡែត ប្រធានស្តីទីនាយកដ្ឋានកិច្ចការទូទៅនៃ ន.ប.ធ. និងជាអនុប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៃគម្រោង ACSEP-PIU1 ដែលជាតំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីផ្សព្វផ្សាយអំពីសាវតារ បច្ចុប្បន្នភាព ព្រមទាំងគោលនយោបាយ ឥណទាន បែបបទ និងនីតិវិធីក្នុងការស្នើសុំឥណទាននៃគម្រោង ACSEP។ ឥណទាននេះជាប្រភេទឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ ក្នុងគោលដៅជួយគាំទ្រ និងផ្តល់លទ្ធភាពដល់សហគមន៍កសិកម្ម កសិធុរកិច្ច និងកសិករពាណិជ្ជកម្មក្នុងខេត្តទាំងពីរ ក្នុងការទទួលបានប្រភពហិរញ្ញប្បទានដើម្បីពង្រីក អាជីវកម្ម និងសង្វាក់ផលិតកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។
នៅក្នុងអង្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់តំណាងសហគមន៍កសិកម្ម កសិធុរកិច្ច និងកសិករពាណិជ្ជកម្ម មន្ត្រី និងទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ACSEP-PIU1 តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ព្រមទាំងតំណាងស្ថាប័នហិរញ្ញវត្ថុដៃគូសំខាន់ៗចំនួនពីរ គឺ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom)។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នៅរសៀលថ្ងៃអង្គា ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា” ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ក្រោមអធិបតីភាពរបស់ ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃ ន.ប.ធ.។ កម្មវិធីបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឫសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ចដែលទទួលបានអាជ្ញាបណ្ណពី ន.ប.ធ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី២ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនិយ័តករក្រោមឱវាទនៃ អ.ស.ហ. និងសមាជិក-សមាជិកា អ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំនៃនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយផ្ទាល់នៅទីស្ដីការ អ.ស.ហ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នៅថ្ងៃសុក្រ ៩រោច និងថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង បញ្ញា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គល និងលោក អ៊ឹង ឡេង ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងអចលនវត្ថុនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅរាជធានីភ្នពេញ, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលកំពុងស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. ដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នាព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “យន្តការ និងអត្ថប្រយោជន៍របស់បរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច និង លោក ពិន សុភក្តិ នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។
តាមរយៈ សិក្ខាសាលានេះ និស្សិតក៏អាចយល់ដឹងបន្ថែម អំពីតួនាទីរបស់បរធនបាលកិច្ចក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការពង្រឹងទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
កម្មវិធីនេះក៏បានបើកឱកាសឱ្យនិស្សិតចូលរួមពិភាក្សា និងសួរសំណួរពាក់ព័ន្ធនឹងការអនុវត្តបរធនបាលកិច្ចនៅកម្ពុជា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ,សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី “កិច្ចគាំពារវិនិយោគិនតាមយន្តការបរធនបាលកិច្ច និងការអនុវត្តកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្ដីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (FATCA)” ដោយមានការចូលរួមជាវាគ្មិនពីតំណាង អ.ព.ដ. ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សាលប្រជុំជាន់ទី២។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជា្របការយល់ដឹងដល់បរធនបាលនិងប្រតិបត្តិករបរធនបាលអំពីកាតព្វកិច្ចនៃការរាយការណ៍ និងការអនុវត្តលើកិច្ចការ FATCA នេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្ដីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក ព្រមទាំងដើម្បីអនុលោមតាមកិច្ចព្រមព្រៀង FATCA រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃ អ.ព.ដ. ក៏ដូចជាបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចសាធារណៈ ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
+9
នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានដឹកនាំមន្រ្តីជំនាញនៃ ន.ប.ធ. ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃ ម.ធ.ត. ដឹកនាំដោយលោកស្រី ហ៊ាន ឡូរីដា នាយករងនៃ ម.ធ.ត. តាមប្រព័ន្ធអនឡាញ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡេីងក្នុងគោលបំណងដេីម្បីពិភាក្សាអំពីវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍសេវាអេឡិចត្រូនិករបស់ ន.ប.ធ. ដែលបានដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្រ្តស្ដីពី “ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨”។
📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
