uz
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Kanalga Telegram’da o‘tish

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Ko'proq ko'rsatish
6 430
Obunachilar
+324 soatlar
-17 kunlar
+2630 kunlar
Postlar arxiv
Repost from News Today❤️
កាសែត Khaosod ផ្សាយនៅម៉ោង ១០៖៣៦នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ថា កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី និងត្រាត របស់ថៃប្រកាសឱ្យពលរដ្ឋ
កាសែត Khaosod ផ្សាយនៅម៉ោង ១០៖៣៦នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ថា កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី និងត្រាត របស់ថៃប្រកាសឱ្យពលរដ្ឋកម្ពុជាក្បែរស្ពានមេទឹក ខេត្តពោធិ៍សាត់ ចាកចេញពីតំបន់នោះក្នុងរយៈពេល ៣ ម៉ោង ។ ថៃគ្រោងនឹងបំផ្លាញស្ពាននេះ ដោយចោទថាកម្ពុជាប្រើស្ពាននេះដើម្បីដឹកជញ្ជូនកាំភ្លើងធំ ។ News Today ។

សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល
សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី ពីសំណាក់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនកម
+2
ក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី ពីសំណាក់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅតាមលទ្ធភាពរៀងៗខ្លួន។ ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយ​នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា

ថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកម្ពុជា នៅព្រឹកថ្ងៃពុធនេះថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់
ថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកម្ពុជា នៅព្រឹកថ្ងៃពុធនេះថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកមកលើកម្ពុជានៅលើតំបន់មួយចំនួនក្នុងទឹកដីខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៩ និង៥០នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ លើភូមិស្លក្រាម ក្នុងខេត្តបន្ទាយមានជ័យ។ សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រៅពីគ្រាប់បែកទាំងពីរគ្រាប់នេះ យោធាថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅតំបន់ជាច្រើនទៀតក្នុងខេត្តព្រះវិហារ ក្បែរតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ នេះជាថ្ងៃទីបីជាប់គ្នាហើយដែលយោធាថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាដោយប្រើយន្តហោះ F-16 យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ដោយបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់៧ នាក់ និងរងរបួសជាច្រើននាក់ទៀត។ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ប្រជាពលរដ្ឋខ្មែរជាង ១០១.០០០នាក់ ដែលរស់នៅក្នុងខេត្តចំនួន ៥ ត្រូវបានជម្លៀសចេញ។ ក្រៅពីនេះ សាលាចំនួន ៥១៤ ត្រូវបានបិទទ្វារ ដែលធ្វើឲ្យប៉ះពាល់ដល់សិស្សជាង ១៣ ម៉ឺននាក់ និងគ្រូបង្រៀនជិត ៥ ពាន់នាក់។

Repost from FRESH NEWS
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៤៥នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៤៥នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្តឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។ ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើរង្វង់មូលស្ទឹងបត់ ចំនួន២លើក ភូមិសាស្រ្តប៉ោយប៉ែត។ ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះបានទម្លាក់គ្រាប់ ចំនួន២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្តភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ដាក់​គោលដៅរួមមួយ​គឺជួយ​ការពារជាតិយេីង​ យេីងរួមគ្នាដេីម្បីជាតិយេីង​ កំចាត់ចោរ​ឈ្លានពាន​

Repost from Khmer News
🚨ម៉ោងនេះ នៅសមរភូមិអានសេះ មុំបី និងជាំតែ វីរកងទ័ពកម្ពុជាយើង 🇰🇭 កំពុងតែផ្លោងដាក់កងទ័ពសៀ.មឈ្លានពានវិញ 🇹🇭 យ៉ាងសន្ធប់ វីរកងទ័
🚨ម៉ោងនេះ នៅសមរភូមិអានសេះ មុំបី និងជាំតែ វីរកងទ័ពកម្ពុជាយើង 🇰🇭 កំពុងតែផ្លោងដាក់កងទ័ពសៀ.មឈ្លានពានវិញ 🇹🇭 យ៉ាងសន្ធប់ វីរកងទ័ពខ្មែរយើង កំពុងការពារទីតាំងបានរឹងមាំ និងផ្លោងទៅពួកវាយ៉ាងធ្ងន់ 🙏🏻

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យ
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ៖ - នៅវេលាម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្ត ឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។ - នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បានហោះលើរង្វង់មូលស្ទឹងបត់ ចំនួន ២លើក ភូមិសាស្រ្តប៉ោយប៉ែត។ - នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះបានទម្លាក់គ្រាប់ ចំនួន ២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្ត ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ