ខុមហ្រ្វែល - COMFREL
Kanalga Telegram’da o‘tish
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Ko'proq ko'rsatish2 488
Obunachilar
Ma'lumot yo'q24 soatlar
-107 kun
-4030 kun
Postlar arxiv
2 488
ក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធក្នុងការជាប់ពាក់ព័ន្ធណាមួយនៃអាជ្ញាធរអនុវត្តច្បាប់របស់ខ្លួន ក្នុងការបាត់ខ្លួននៃសកម្មជនបរទេស២រូបដែលនេះបានធ្វើឱ្យបញ្ហាឆ្លងដែនកាន់តែមានភាពអាថ៌កំបាំង បន្ទាប់ពីប្រទេសវៀតណាមបានបញ្ជាក់ពីការឃាត់ខ្លួនពួកគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ https://www.facebook.com/photo/?fbid=1609344491234673&set=a.492095336292933
2 488
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ ស្រ្តី និងការឈរឈ្មោះជាបេក្ខជន
វាគ្មិនកិត្តិយស :
១.លោកស្រី ជាប សុធារី អ្នកការពារសិទ្ធិមនុស្សឯករាជ្យ ខេត្តព្រះសីហនុ
២.លោកស្រី អ៊ូច បូ អ្នកការពារសិទ្ធិមនុស្សឯករាជ្យ ខេត្តកំពត
៣.លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល
អ្នកសម្របសម្រួល៖ កញ្ញា កេង ចាន់នូ
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/19P16bchV9/
2 488
របាយការណ៍ថ្មីមួយបង្ហាញថា វិនិយោគិនអឺរ៉ុប និងអន្តរជាតិផ្សេងទៀតបានជួយជំរុញការរីកចម្រើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប៉ុន្តែអ្នកទាំងនោះមិនបានទទួលខុសត្រូវលើអ្វីដែលជាការរំលោភបំពានសិទ្ធិមនុស្ស ក្នុងទំនាក់ទំនងរវាងអ្នកផ្ដល់កម្ចីដែលវិនិយោគិនទាំងនោះគាំទ្រហិរញ្ញវត្ថុនោះទេ។ https://www.facebook.com/photo/?fbid=1608474031321719&set=a.492095336292933
2 488
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ ស្រ្តី និងការឈរឈ្មោះជាបេក្ខជន
វាគ្មិនកិត្តិយស :
១.លោកស្រី ជាប សុធារី អ្នកការពារសិទ្ធិមនុស្សឯករាជ្យ ខេត្តព្រះសីហនុ
២.លោកស្រី អ៊ូច បូ អ្នកការពារសិទ្ធិមនុស្សឯករាជ្យ ខេត្តកំពត
៣.លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល
អ្នកសម្របសម្រួល៖ កញ្ញា កេង ចាន់នូ
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1DtzX4sYyp/
2 488
ទោះបីថៃបន្តគេចវេះមិនបញ្ជូនក្រុមការងារវាស់វែងកំណត់ខណ្ឌសីមា មកធ្វើការក៏ដោយ ក៏កម្ពុជាបានត្រៀមខ្លួនដោះស្រាយជម្លោះព្រំដែនផ្អែកលើយន្តការ JBC ហើយនឹងបន្ថែមវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ផងដែរនៅក្នុងដំណាក់កាលចុះវាស់វែង។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ https://www.facebook.com/photo/?fbid=1608352961333826&set=a.492095336292933
2 488
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. បានបើកការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅគ្រប់ឃុំ-សង្កាត់ទាំង ១៦៥២ ទូទាំងប្រទេស។ ប្រជាពលរដ្ឋអាចទៅពិនិត្យមើលព័ត៌មាន និងចុះឈ្មោះបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៧ ខាងមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងបើកដំណើរការជារៀងរាល់ថ្ងៃ ទោះបីជាភូមិសាស្ត្រខ្លះរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។ https://www.facebook.com/photo/?fbid=1608249161344206&set=a.492095336292933
2 488
សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បាន សម្រេច ចោទ ប្រកាន់ អ្នកសារព័ត៌មានអនឡាញ៤នាក់ ពីបទហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ ពី សមត្ថកិច្ច បាន ឃាត់ ខ្លួន ពួកគេកាលពីថ្ងៃទី៣ ខែតុលា។ https://www.facebook.com/photo/?fbid=1608176678018121&set=a.492095336292933
2 488
ការផ្សាយឡេីងវិញសំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
ប្រធានបទ៖ លទ្ធផលនៃការចចារប្រាក់ឈ្មួលអប្បបរមាក្នុងវិស័យវាយនភ័ណ្ឌសម្រាប់ឆ្នាំ២០២៧ វាគ្មិនកិត្តិយស៖
អ្នកស្រី វុន សម្ផស្ស ប្រធានកម្មវិធីនៃសហព័ន្ធសហជីពឯករាជ្យ
លោក ថន ធន មន្ត្រីនៃសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1FeHrG92ao/?mibextid=wwXIfr
2 488
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ លទ្ធផលនៃការចចារប្រាក់ឈ្មួលអប្បបរមាក្នុងវិស័យវាយនភ័ណ្ឌសម្រាប់ឆ្នាំ២០២៧
វាគ្មិនកិត្តិយស៖
1. អ្នកស្រី វុន សម្ផស្ស ប្រធានកម្មវិធីនៃសហព័ន្ធសហជីពឯករាជ្យ
2. លោក ថន ធន មន្ត្រីនៃសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1C8ynXDF5Y/
2 488
អាមេរិកបានប្រាប់ថៃឲ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃពុធទី៧តុលានេះ ដោយលោកអះអាងថា ព័ត៌មាននេះលោកទើបទទួលបានបន្ទាប់ពីជួបឧបការីអាមេរិកមួយរូប កាលពីបីថ្ងៃមុន។ បើតាមលោក ហ៊ុន ម៉ាណែត ឧបការីអាមេរិករូបនោះបាននាំពាក្យរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលថា អាមេរិកបានទាមទារឲ្យថៃបញ្ឈប់សកម្មភាពបង្កភាពតានតឹងតាមបន្ទាត់ព្រំដែនជាមួយកម្ពុជា។ https://www.facebook.com/photo/?fbid=1607391814763274&set=a.492095336292933
2 488
បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧រួចមក សហជីព និងអង្គការសង្គមស៊ីវិលប្រមាណជាង៧០ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញការខកចិត្តចំពោះសេចក្ដីសម្រេចនេះ ដោយថា ការដំឡើងត្រឹមតែ ២ដុល្លារនេះ ជាការដាក់សម្ពាធកម្មករនិយោជិត ខណៈទំនិញនៅលើទីផ្សារបន្តឡើងថ្លៃ និងមិនអាចជួយសម្រាលបន្ទុកចំណាយ និងគ្រួសាររបស់ពួកគេ។ https://www.facebook.com/share/p/1HniRr4py5/
2 488
ក្រុមជនសង្ស័យទាក់ទងនឹងបទល្មសល្បែងភ្នាល់អនឡាញ (Game Betting) ជិត៦០០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួន ក្នុងនោះ១០៦នាក់ជាស្ត្រី។ បើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មេខ្លោងរបស់ពួកគេ គឺជាជនជាតិថៃ ហើយការឃាត់ខ្លួន គឺធ្វើឡើងក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនៅទីតាំងមួយកន្លែងក្នុងអគារកញ្ចក់កម្ពស់៣០ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ https://www.facebook.com/photo/?fbid=1606494661519656&set=a.492095336292933
2 488
អ្នកនាំពាក្យកងទ័ពថៃ បានចេញមុខមកអះអាងថា ការដែលយោធាថៃ ដកចេញទូកងតឺន័ររបស់ខ្លួនពីតំបន់អូរខ្លាំឃ្មុំ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺជាការកែលម្អវិធានការសន្តិសុខរបស់ថៃ។ ការអះអាងដូចនេះរបស់ភាគីថៃ គឺបន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូខ្លីមួយដែលបង្ហាញពីសកម្មភាពយោធាថៃ ដែលបានស្ទូចទូកុងតឺន័រចេញពីចំណុចអូរខ្លាឃ្មុំ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៦។ https://www.facebook.com/photo/?fbid=1606423831526739&set=a.492095336292933
2 488
ប្រជាពលរដ្ឋសហគមន៍កោះមាស ប្រមាណជិត ១០០នាក់ បានប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកជាលើកទី២ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយស្នើសុំ ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្តល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដើម្បីធានាសិទ្ធិរស់នៅ និងបំបាត់ការភ័យខ្លាចចំពោះការបណ្តេញចេញពីលំនៅឋាន ទាំងបង្ខំ ។ https://www.facebook.com/photo/?fbid=1606241021545020&set=a.492095336292933
2 488
ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews បានបង្ហាញការព្រួយបារម្ភជុំវិញសេរីភាពបញ្ចេញមតិ លំហសង្គមស៊ីវិល និងការចូលរួមនយោបាយ ជាពិសេសនៅពេលការបោះឆ្នោតឃុំសង្កាត់ និងថ្នាក់ជាតិខិតជិតមកដល់។ តែតំណាងកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការការពារសិទ្ធិមនុស្ស។ https://www.facebook.com/photo/?fbid=1605501238285665&set=a.492095336292933
2 488
ប្រធានស្នាក់ការរងបរិស្ថានស្ពង់ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ លោក ស្រី រតនា បានបដិសេធការចោទប្រកាន់រូបលោកថា បានទទួលយកសំណូកចំនួន ១០០ដុល្លារអាម៉េរិកក្នុងមួយខែសម្រាប់ម៉ាស៊ីនអារឈើមួយគ្រឿង ជាថ្នូរនឹងការបើកដៃឱ្យមានការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។ https://www.facebook.com/photo/?fbid=1605428294959626&set=a.492095336292933
2 488
កម្ពុជាបានតវ៉ាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃដែលបន្តរំលោភបំពានទឹកដីកម្ពុជា ក្នុងខេត្តពោធិ៍សាត់។ ជាសកម្មភាពដែលយោធាថៃ អមដោយព្រះសង្ឃ បាននាំគ្នាលើកទង់ជាតិថៃ នៅច្រកទ្វារអន្តរជាតិថ្មដា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។ កម្ពុជាចាត់ទុកទង្វើរបស់ថៃនេះថា ជាការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ក្នុងថ្ងៃជាមួយគ្នានេះ តំណាងកម្ពុជាក៏បានប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ ពីការដែលកងកម្លាំងថៃ នៅតែរារាំងពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ទៀត មិនឲ្យវិលទៅលំនៅឋានវិញ។ https://www.facebook.com/photo/?fbid=1605247271644395&set=a.492095336292933
2 488
ក្រុមការពារសិទ្ធិស្ត្រីនៅកម្ពុជាកំពុងជំរុញឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅលើច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារឆ្នាំ២០០៥ ដោយលើកឡើងពីចំណុចខ្វះខាតពាក់ព័ន្ធនឹងការការពារជនរងគ្រោះ ការដាក់ទណ្ឌកម្ម ការគាំទ្រផ្នែកច្បាប់ និងការអនុវត្តច្បាប់ បន្ទាប់ពីដំណើរការកំណែទម្រង់ត្រូវបានអូសបន្លាយពេលជាងមួយទសវត្សរ៍មកហើយ។ https://www.facebook.com/photo/?fbid=1602387371930385&set=a.492095336292933
2 488
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៅថ្ងៃទី១ ខែតុលា បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅបង្គោលព្រំដែនលេខ២៧ ក្នុងខេត្តបន្ទាយមានជ័យ ខណៈក្រសួងការពារជាតិបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី។ https://www.facebook.com/photo/?fbid=1602225051946617&set=a.492095336292933
