ខុមហ្រ្វែល - COMFREL
前往频道在 Telegram
2 583
订阅者
-224 小时
-47 天
-2530 天
帖子存档
2 583
សមាជិកបក្សឆន្ទៈខ្មែរប្រចាំខេត្តតាកែវ ម្នាក់ទៀតត្រូវចាប់ខ្លួន ស្របពេលបុគ្គលិកធនាគារម្នាក់ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងសាររិះគន់ថ្នាក់ដឹកនាំ។ យ៉ាងណា ការចាប់ខ្លួននិងកាត់ទោសជាបន្តបន្ទាប់នេះ បង្កជាក្ដីបារម្ភសម្រាប់គណបក្សឆន្ទៈខ្មែរ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដោយបង្ហាញពីការគំរាមកំហែងសំឡេងគណបក្សក្រៅរដ្ឋាភិបាល ដែលត្រៀមចូលរួមប្រគួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦នៅពេលខាងមុខនេះ។ https://www.facebook.com/photo/?fbid=1518826023619854&set=a.492095336292933
2 583
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ព្រមានឱ្យប្រព័ន្ធផ្សព្វផ្សាយដែលមិនមានអាជ្ញាបណ្ណ ចុះបញ្ជីឱ្យបានមុនថ្ងៃទី១ ខែកញ្ញា បើមិនដូច្នោះទេ នឹងប្រឈមនឹងវិធានការផ្លូវច្បាប់។ https://www.facebook.com/photo/?fbid=1518758493626607&set=a.492095336292933
2 583
តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានសម្រេចតម្កល់សាលដីកាផ្តន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំដដែល បទញុះញង់បង្កឱ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាល។ យោងតាមលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានលើកឡើង។ https://www.facebook.com/photo/?fbid=1518630436972746&set=a.492095336292933
2 583
អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) បានចេញផ្សាយរបាយការណ៍មួយ ដោយទាមទារឱ្យវៀតណាមត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការនាំចូលឈើពីប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់ EIA កម្ពុជាជាប្រភពផ្គត់ផ្គង់ឈើប្រកបដោយហានិភ័យខ្ពស់ ព្រោះថា ជាក់ស្តែង ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញ់ព្រៃឈើដោយខុសច្បាប់ និងអំពើពុករលួយ។ https://www.facebook.com/share/p/1DUBz4qL5F/
2 583
សកម្មជនអង្គការមាតាធម្មជាតិកម្ពុជា៥រូបកំពុងអនុវត្តទោសជាប់ពន្ធនាគាររហូតដល់៨ឆ្នាំនៅកម្ពុជា។ បើទោះបីជាគ្មានការចោទប្រកាន់ជាផ្លូវការក៏ដោយ ក៏ទណ្ឌកម្មបានកើតមានរួចទៅហើយសម្រាប់ក្រុមគ្រួសាររបស់សកម្មជនទាំង៥រូបនេះ។ https://www.facebook.com/photo/?fbid=1517840210385102&set=a.492095336292933
2 583
ក្នុងឱកាសប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសមិទ្ធផល និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា រាប់ចាប់ពីវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច រហូតដល់វប្បធម៌ ការអប់រំ និងសុខាភិបាល។ បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ https://www.facebook.com/photo/?fbid=1517796973722759&set=a.492095336292933
2 583
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅ នាយឧត្តមសេនីយ៍ Romeo Brawner Jr. អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំប្រទេសថៃ និងកម្លាំងប្រដាប់អាវុធថៃ ដែលចូលទៅប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យ ដោយគ្មានការកិច្ចសហការពីកម្ពុជា កាលពីសប្ដាហ៍មុន។ https://web.facebook.com/photo/?fbid=1517678887067901&set=a.492095336292933
2 583
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរតាមដាន និងចាប់ខ្លួនមេខ្លោង ដែលផ្ដល់ឧបករណ៍ឆក់ត្រី ដល់ប្រជាពលរដ្ឋ ដើម្បីនេសាទដោយខុសច្បាប់ ហើយពួកគេចាំទទួលទិញត្រីបន្តពីប្រជាពលរដ្ឋ។ https://www.facebook.com/share/p/1H31VDpnFy/
2 583
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ សាលដីកាតុលាការកំពូលដែលផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៤ឆ្នាំ តែត្រូវព្យួរ ៣ឆ្នាំ និងដាក់វិធានការកម្រិតសិទ្ធិសេរីភាពរបស់លោក។ ក្រសួងយុត្តិធម៌បានបញ្ជាក់ពីការទទួលបានលិខិតរបស់លោក រ៉ុង ឈុន និងថា ក្រសួងនឹងពិនិត្យមើលតាមសមត្ថកិច្ច។ https://www.facebook.com/photo/?fbid=1517034160465707&set=a.492095336292933
2 583
លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងនានាត្រៀមខ្លួនសម្រាប់បាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរដែលអាចកើតមាននៅចុងឆ្នាំនេះ តាមរយៈការពង្រឹងការឆ្លើយតបនឹងគ្រោះមហន្តរាយ ការពារកសិករ និងធានាបាននូវកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ បន្ទាប់ពីមានការព្រមានអំពីការកើនឡើងកម្ដៅខ្លាំង គ្រោះរាំងស្ងួត និងការខាតបង់ផ្នែកកសិកម្ម ។ https://www.facebook.com/photo/?fbid=1516968520472271&set=a.492095336292933
2 583
នៅត្រីមាសទី១ ឆ្នាំ ២០២៦ នេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានរកឃើញករណីរំលោភបំពានដែលមានគោលដៅលើអ្នកកាសែតចំនួន ១១ករណី។ ចំនួននេះមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមាន ១៤ករណី។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា អ្នកកាសែតដែលគោរពតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាននឹងទទួលបានការការពារតាមផ្លូវច្បាប់។ https://www.facebook.com/photo/?fbid=1516919743810482&set=a.492095336292933
2 583
អង្គការការពារសិទ្ធិមនុស្សលីកាដូ បង្ហាញការព្រួយបារម្ភពីភាពចង្អៀតណែនក្នុងពន្ធនាគារនៅកម្ពុជា ធ្វើឱ្យស្ត្រីនិងក្មេងស្រីនៅក្នុងពន្ធនាគារប្រឈមបញ្ហាជាងបុរស ដែលត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត។ ចំណែកមន្រ្តីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារនីមួយៗជាទូទៅមានលក្ខណៈល្អប្រសើរ។ https://web.facebook.com/photo/?fbid=1516768810492242&set=a.492095336292933
2 583
ការលើកឡើងរបស់លោកអភិបាលម្នាក់អំពីការវាយខ្នោះអ្នកកាសែតក្នុងគោលបំណងផ្តល់ជាមេរៀន បានបង្កឱ្យមានការរិះគន់ជាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត ដោយមនុស្សជាច្រើនបានហៅការធ្វើបែបនេះថា ជាការនិយាយស្តីដែលមិនអាចទទួលយកបាន ខណៈដែលអ្នកដឹកនាំក្នុងវិស័យសារព័ត៌មានយល់ឃើញថា វាជាការគំរាមកំហែងដល់អ្នកកាសែត។ https://web.facebook.com/photo/?fbid=1516710370498086&set=a.492095336292933
2 583
សេចក្ដីរាយការណ៍របស់ទូរទស្សន៍ ABC News របស់អូស្ត្រាលី ដែលបានបង្ហាញពីទិដ្ឋភាពខាងក្នុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ (Scam Centre) មួយនៅតំបន់អូរស្មាច់ បានបង្កឱ្យមានការពិភាក្សាក្នុងចំណោមអ្នកជំនាញសារព័ត៌មានកម្ពុជា ជុំវិញថា តើអ្នកសារព័ត៌មានអន្តរជាតិគួរតែផ្ដល់បរិបទអំពីស្ថានភាពភូមិសាស្ត្រ និងវិវាទព្រំដែនឱ្យបានច្បាស់លាស់ដែរឬទេ នៅពេលរាយការណ៍ពីទីតាំងដែលកំពុងមានជម្លោះ ទោះបីសាច់រឿងផ្តោតលើបទល្មើសឆបោកអនឡាញក៏ដោយ។ https://www.facebook.com/photo/?fbid=1515970247238765&set=a.492095336292933
2 583
សកម្មជនការពារព្រៃឈើម្នាក់ គឺលោក ម៉ា ចិត្រា បានទាមទារឱ្យក្រសួងបរិស្ថានចាត់វិធានការចំពោះការបន្តវាតដីព្រៃឡង់ធ្វើជាដីកម្មសិទ្ធិ។ ក្នុងវីដេអូដែលត្រូវបានចែកចាយជាសាធារណៈកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៦ សកម្មជនខាងលើយល់ថា រូបភាពបំផ្លិចបំផ្លាញព្រៃឈើនឹងកើតមានបន្តទៀត ប្រសិនបើមន្ត្រីបន្តបើកដៃឱ្យមានសកម្មភាពកាប់បំផ្លាញព្រៃធម្មជាតិ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រសួងកំពុងពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាននេះ មុននឹងមានចំណាត់ការ។ https://www.facebook.com/photo/?fbid=1515863423916114&set=a.492095336292933
2 583
ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាបានដំណើរការប្រមាណកន្លះឆ្នាំទៅហើយ ប៉ុន្តែជនភៀសសឹករបស់កម្ពុជាប្រមាណ២ម៉ឺននាក់ទៀត ក្នុងនោះមានទាំងកុមារផងមិនទាន់បានវិលត្រឡប់ទៅលំនៅឋានពួកគេវិញទេ។ មូលហេតុដោយសារយោធាថៃបន្តគ្រប់គ្រងភូមិករ និងលំនៅឋានរបស់ពួកគាត់ទាំងនោះ។ យ៉ាងណាកម្ពុជា ប្តេជ្ញានឹងយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាព ការរស់នៅ ព្រមទាំងការអប់រំកុមារនៅតំបន់ជនភៀសសឹក ដោយចាត់ទុកជាបញ្ហាអាទិភាពខ្ពស់។ https://www.facebook.com/photo/?fbid=1515819180587205&set=a.492095336292933
2 583
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ការបង្កើតកន្លែងការងារដែលមានសុវត្ថិភាព៖ ការប្រែក្លាយអនុសញ្ញាអន្តរជាតិលេខ១៩០ ទៅជាការពិតមួយ
វាគ្មិនកិត្តិយស៖
1. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា
2. អ្នកស្រី វុន សម្ផស្ស ប្រធានកម្មវិធីនៃសហព័ន្ធសហជីពឯករាជ្យ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/181ZtKhbw8/
2 583
ការបង្ក្រាបរបស់រដ្ឋាភិបាលលើសកម្មភាពឆបោកតាមអ៊ីនធឺណិត កំពុងបង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធចុះឈ្មោះលេខទូរសព្ទ និងការផ្ទៀងផ្ទាត់គណនីធនាគាររបស់ប្រទេសនេះ ដែលអ្នកជំនាញចាត់ទុកថាជាកត្តាមួយដែលបានជំរុញឱ្យបណ្តាញឆបោករីកដុះដាលផងដែរ។ https://www.facebook.com/photo/?fbid=1515183713984085&set=a.492095336292933
2 583
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ការបង្កើតកន្លែងការងារដែលមានសុវត្ថិភាព៖ ការប្រែក្លាយអនុសញ្ញាអន្តរជាតិលេខ១៩០ ទៅជាការពិតមួយ
វាគ្មិនកិត្តិយស៖
1. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា
2. អ្នកស្រី វុន សម្ផស្ស ប្រធានកម្មវិធីនៃសហព័ន្ធសហជីពឯករាជ្យ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/1JEHhQGwHz/
2 583
មន្ត្រីថៃម្នាក់ចេញមកអះអាងថាគ្រាប់បែក MK មិនមែនជារបស់ខ្លួន ទោះបីគ្រាប់បែកថៃដែលបានទម្លាក់ក្នុងប្រទេសកម្ពុជា ត្រូវបានកត់ត្រា និងឃើញផ្ទាល់ភ្នែកដោយអ្នកការទូតបរទេសជាច្រើនលើកច្រើនសា ហើយកងទ័ពអាកាសរបស់ពួកគេក៏បានបញ្ជាក់ពីការវាយប្រហារតាមអាកាសលើកម្ពុជាផងដែរនោះ។ https://www.facebook.com/photo/?fbid=1515118333990623&set=a.492095336292933
现已上线!2025 年 Telegram 研究 — 年度关键洞察 
