ខុមហ្រ្វែល - COMFREL
Відкрити в Telegram
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Показати більше2 517
Підписники
Немає даних24 години
-87 днів
-2330 днів
Архів дописів
2 517
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើទៅកាន់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន។ https://www.facebook.com/photo/?fbid=1591289793040143&set=a.492095336292933
2 517
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ការការពារសិទ្ធិសេរីភាពពលរដ្ឋ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ
វាគ្មិនកិត្តិយស៖
1. លោកមេធាវី គង់ សំអុន ប្រធានការិយាល័យមេធាវីអាស៊ី
2. លោក ជន សុខធូធារាជ្យ សមាជិកកាហ្វេនយោបាយ
3. កញ្ញា ហ៊ន ថូវ៉ាន់ មន្ត្រីកម្មវិធីពលរដ្ឋអ្នកសារព័ត៌មាន នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
សម្របសម្រួលដោយ៖ ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1C9SgozkFc/
2 517
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក រៀម រុំ មេឃុំព្រែកខ្សាច់ និងបក្ខពួក ២នាក់ទៀត ក្រោយសង្ស័យថា បានទទួលសំណូកពីជនជាតិចិនប្រមាណ ៨០០០ពាន់ដុល្លារ និងបានរៀបចំទីតាំងដីរបស់ខ្លួនធ្វើជាកន្លែងឆបោកអនឡាញ។ គួរជម្រាបថា កម្លាំងរបស់អង្គភាពប្រឆាំងអំពើពុករលួយជាអ្នកចាប់ខ្លួន មេឃុំព្រែកខ្សាច់ និងបក្ខពួក។ https://www.facebook.com/photo/?fbid=1591174533051669&set=a.492095336292933
2 517
កម្ពុជា នឹងដឹកនាំបណ្តាប្រទេសជាង២០ រួមទាំងស្ថាប័ន-អង្គការជំនាញចំនួន៦ ដើម្បីពិភាក្សាគ្នាធ្វើយ៉ាងណា កាត់ផ្តាច់ខ្សែច្រវាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែកញ្ញា។ https://www.facebook.com/photo/?fbid=1591050389730750&set=a.492095336292933
2 517
កម្ពុជា នឹងដឹកនាំបណ្តាប្រទេសជាង២០ រួមទាំងស្ថាប័ន-អង្គការជំនាញចំនួន៦ ដើម្បីពិភាក្សាគ្នាធ្វើយ៉ាងណា កាត់ផ្តាច់ខ្សែច្រវាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែកញ្ញា។ https://www.facebook.com/photo/?fbid=1591050389730750&set=a.492095336292933
2 517
កម្ពុជា នឹងដឹកនាំបណ្តាប្រទេសជាង២០ រួមទាំងស្ថាប័ន-អង្គការជំនាញចំនួន៦ ដើម្បីពិភាក្សាគ្នាធ្វើយ៉ាងណា កាត់ផ្តាច់ខ្សែច្រវាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែកញ្ញា។ https://www.facebook.com/photo/?fbid=1591050389730750&set=a.492095336292933
2 517
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ១២៥ស្ថាប័ននៅថ្ងៃទី១៨កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រសំណើរបស់សហព័ន្ធសហជីព ក្នុងការស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យដល់ ២៥០.៦៦ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧។ សំណើកំណត់ប្រាក់ឈ្មួលថ្មីនេះ គឺកើនឡើងបន្ថែមចំនួន៤០.៦៦ដុល្លារ ពីលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២១០ដុល្លារ។ យោងតាមសេចក្តីថ្លែងការណ៍រួម ការស្នើដំឡើងប្រាក់ឈ្មួលសម្រាប់កម្មករនិយោជិត ពុំមានហេតុផលអ្វីផ្សេងក្រៅពីការធានាដល់ជីវភាពរស់នៅ និងបំពេញតម្រូវការផ្សេងៗរបស់កម្មករនិយោជិត ដ្បិតថា ប្រាក់ឈ្នួលបច្ចុប្បន្នអាចគ្របដណ្ដប់បានប្រមាណតែ៦០%នៃការចំណាយជាមធ្យមរបស់គ្រួសារកម្មករប៉ុណ្ណោះ។ https://www.facebook.com/photo/?fbid=1591007843068338&set=a.492095336292933
2 517
របាយការណ៍ស៊ើបអង្កេតថ្មីដែលចងក្រងដោយអ្នកជំនាញផ្នែកសន្តិសុខឌីជីថលបានរកឃើញថា ការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកឱ្យធ្វើសកម្មភាពឆបោកអនឡាញនៅតែមាន ទោះបីជារដ្ឋាភិបាលបានអះអាងកន្លងមកថា កម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកទៀតក៏ដោយ។ បើតាមរបាយការណ៍ ឆានែល ឬក្រុមតេឡេក្រាមមួយចំនួននៅតែបន្តមានសកម្មភាពមកដល់សព្វថ្ងៃ និងនៅតែបន្តជ្រើសបុគ្គលិកជាហូរហែរ ទោះបីជាទីតាំងឆបោកត្រូវបានប្តូរឈ្មោះ ឬផ្លាស់ទីទៅកន្លែងថ្មី។ https://www.facebook.com/photo/?fbid=1588424823326640&set=a.492095336292933
2 517
ក្រសួងការបរទេសកម្ពុជា តវ៉ាជាផ្លូវការម្តងទៀត ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបន្តជារឿយៗ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន។ https://www.facebook.com/photo/?fbid=1588370963332026&set=a.492095336292933
2 517
អាជ្ញាធរមីនកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតគ្រាប់បែកចង្កោមស៊េរី M ទើបរកឃើញថ្មីៗនៅលើទឹកដីកម្ពុជា ដែលបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា–ថៃកន្លងទៅថ្មីៗនេះ។ https://www.facebook.com/photo/?fbid=1588280863341036&set=a.492095336292933
2 517
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហា Online Scams បានឈានដល់ចំណុចក្រហម ត្រូវកម្ទេចមិនឱ្យងើបឡើងវិញទេ ហើយអ្នកពាក់ព័ន្ធមួយចំនួន មានចៅហ្វាយស្រុក និងស្នងការរង ត្រូវបានដូរចេញ ចំណែកកម្លាំងជំនាញ ក៏កំពុងស្រាយជ្រាវស្វែងរកអ្នកពាក់បន្ថែមទៀត ព្រោះនេះជារឿងមុខមាត់ និងកិត្តិយសប្រទេសជាតិទាំងមូល គ្មានការលើកលែងនោះទេ។ https://www.facebook.com/photo/?fbid=1588231496679306&set=a.492095336292933
2 517
សមាជិកសភាអាមេរិកចំនួន២រូប បានស្នើឲ្យមានការដាក់ទណ្ឌកម្មលើឥស្សរជនមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមរយៈច្បាប់បង្កកទ្រព្យសម្បត្តិ (Global Magnitsky Act) រួមមាន លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទី១ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកឧកញ៉ា ហ៊ុន តូ និងមន្ត្រីមួយចំនួនទៀត។ https://www.facebook.com/photo/?fbid=1588187023350420&set=a.492095336292933
2 517
កម្ពុជាត្រៀមខ្លួនបន្តទៅជំហានបន្ទាប់នៃដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីកិច្ចប្រជុំលើកដំបូងបានបញ្ចប់ ខណៈការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលលាយបញ្ចូលបញ្ហាព្រំដែនគោកជាមួយបញ្ហាដែនសមុទ្រ ត្រូវបានអ្នកសារព័ត៌មានថៃជើងចាស់មួយរូបចាត់ទុកថាមានលក្ខណៈ «វាយប្រហារ»។ https://www.facebook.com/photo/?fbid=1587578713411251&set=a.492095336292933
2 517
សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាបទុកជាបានការដដែល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលបង្គាប់ឱ្យលោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន បង់ប្រាក់សំណងជំងឺចិត្តដល់រាជរដ្ឋាភិបាល ចំនួន៦ពាន់លានរៀល ឬប្រហែល ១,៥លានដុល្លារអាមេរិក។ https://www.facebook.com/photo/?fbid=1587512230084566&set=a.492095336292933
2 517
ក្រោយអវត្តមានឯកអគ្គរដ្ឋទូតពេញសិទ្ធិប្រចាំកម្ពុជាអស់រយៈពេលជាង២ឆ្នាំ សហរដ្ឋអាមេរិកត្រៀមបញ្ជូនលោក Christopher Anderson មកបំពេញបេសកកម្មការទូតនៅរាជធានីភ្នំពេញ ខណៈបញ្ហាសន្តិសុខ និងការប្រយុទ្ធប្រឆាំងបណ្តាញឆបោក ស្ថិតក្នុងចំណោមអាទិភាពការងាររបស់លោក។ https://www.facebook.com/photo/?fbid=1587460240089765&set=a.492095336292933
2 517
ក្នុងរយៈពេលជាង ៩ខែនៃឆ្នាំ២០២៦ មានកម្មករប្រមាណជាង ៣ម៉ឺន៥ពាន់ បានរងគ្រោះក្នុងវិវាទការងារក្នុងប្រទេសកម្ពុជា។ នេះជារបាយការណ៍កត់ត្រាដោយអង្គការសង់ត្រាល់។ តាមសង់ត្រាល់ បញ្ហាប្រាក់ខែមិនបានទូទាត់ ភាពយឺតយ៉ាវនៃការបើកប្រាក់ខែ បញ្ហាប្រាក់បំណាច់កិច្ចសន្យា និងអត្ថប្រយោជន៍នានាតាមច្បាប់ការងារ នៅតែជាបញ្ហាដ៏ធំ ញ៉ាំង ឲ្យកម្មករចេញតវ៉ា ឬ ធ្វើ កូដកម្មដើម្បី ទាមទារផលប្រយោជន៍ពួកគេ។ https://www.facebook.com/photo/?fbid=1587342533434869&set=a.492095336292933
2 517
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានថ្លែងចេញពីវេទិការអ៊ីនធឺណិតភ្នំពេញថា ច្បាប់និងសេចក្តីព្រាងច្បាប់មួយចំនួន ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ និងកំពុងស្ថិតក្នុងដំណើរការធ្វើសេចក្តីព្រាង គឺបានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ធ្វើឱ្យសកម្មជនដែលធ្វើកិច្ចការងារសង្គមមានការភ័យខ្លាចលែងសូវហ៊ានបញ្ចេញមតិដើម្បីចូលរួមស្ថាបនាសង្គម។ https://web.facebook.com/photo?fbid=1587304426772013&set=a.492095336292933&_rdc=1&_rdr#
2 517
មន្ត្រីអង្គការសង្គម ស៊ីវិល មួយ ចំនួន បាន ថ្លែង ចេញពីវេទិការ អ៊ីន ធឺណិត ភ្នំពេញ ថា ច្បាប់ និង សេចក្តីព្រាងច្បាប់ មួយ ចំនួន ដែល ត្រូវ បាន ដាក់ ឱ្យ ប្រើប្រាស់ និងកំពុង ស្ថិតក្នុងដំណើរការ ធ្វើ សេចក្តីព្រាង គឺ បាន រឹតត្បិត សិទ្ធិ សេរីភាព បញ្ចេញ មតិ ធ្វើ ឱ្យសកម្ម ជន ដែល ធ្វើ កិច្ចការងារ សង្គម មាន ការ ភ័យ ខ្លាច លែង សូវ ហ៊ាន បញ្ចេញមតិ ដើម្បី ចូល រួម ស្ថាបនាសង្គម។ https://www.facebook.com/photo/?fbid=1587304426772013&set=a.492095336292933
2 517
លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ពេជ្រ ស្រស់ អតីតប្រធានគណបក្យយុវជនកម្ពុជា ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ និងទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៥ កញ្ញានេះ។ https://www.facebook.com/photo/?fbid=1586657340170055&set=a.492095336292933
