uz
Feedback
ព័ត៌មានរដ្ឋបាលខេត្តកំពត

ព័ត៌មានរដ្ឋបាលខេត្តកំពត

Kanalga Telegram’da o‘tish
2 964
Obunachilar
-324 soatlar
-97 kunlar
-1430 kunlar
Postlar arxiv
គោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៦ ខែសីហា
គោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ .................................................. ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចែកវិញ្ញាបនបត្
+8
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងក្ដារ ភូមិខ្ពស់ និងភូមិអូរឬស្សី ស្ថិតក្នុងឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ យោងតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋទាំង ៣ ភូមិនាឱកាសនេះ មានក្បាលដីសរុបចំនួន ៤ ១៨៧ ក្បាលដី ដែលត្រូវជា ២ ២១៧ គ្រួសារ។ ការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

អភិបាលខេត្តកំពត ជំរុញមន្ត្រីរាជការត្រូវពង្រឹងសមត្ថភាពការងារបន្ថែមទៀត ដើម្បីទទួលបានការតែងតាំមុខតំណែងបន្ត 🔗 វីដេអូ 👉https://www.facebook.com/share/v/18sJVBG3FV/ 🔗 វីដេអូ 👉https://www.facebook.com/share/v/19VXMSq1Zo/ 🔗 វីដេអូ 👉https://www.facebook.com/share/v/1D58mojVaV/ ទាញយក​កម្មវិធី​ទូរសព្ទ​ក្រសួងមហាផ្ទៃ​ 📱 📱 👉 Mobile App​ -----បណ្តាញទំនាក់ទំនង​សង្គម​----- 😀 👉 Facebook​ 😅 👉 TikTok​ 😊 👉Youtube​ 😗​ 👉 ​Telegram

ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងមានរលកខ្យល់ខ្លាំង បង្កឧបសគ្គមិនអាចចេញទៅនេសាទបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តក
+3
ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងមានរលកខ្យល់ខ្លាំង បង្កឧបសគ្គមិនអាចចេញទៅនេសាទបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ចែងផ្តល់ជូនអង្ករ ជូនដល់គ្រួសារប្រជានេសាទប្រមាណ ៦០គ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅចំពោះមុខ។ សកម្មភាពនេះ គឺជាយន្តការមនុស្សធម៌ដែល ឯកឧត្តម អភិបាលខេត្ត តែងតែអនុវត្តជាប្រចាំកន្លងមក ក្នុងការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក្នុងស្មារតីជា «មេគ្រួសារ» ដ៏មានការទទួលខុសត្រូវ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕

វីដេអូអប់រំ៖ បំបាត់ជម្រកមូសខ្លា ចាប់ផ្តើមពីអ្នក! គ្របធុង ឬភាជន៍ដែលផ្ទុកទឹកឱ្យជិត ទុកដាក់ វត្ថុដែលអាចដក់ទឹកបានឱ្យបានត្រឹមត្រូវ សម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ការពារខ្លួនពីមូសខាំ 👉  បំបាត់ជម្រកមូសខ្លា ចាប់ផ្តើមពីអ្នក នៅថ្ងៃនេះ ដើម្បីការពារគ្រួសារអ្នកពីជំងឺគ្រុនឈាម! #MOH JOIN CHANNEL "🔔"

ដោយទទួលបានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​កំពត​ នៅព្រឹកថ្ងៃទី២៣​ ខែសី​ហា​ ឆ្នាំ២០២៦​ បានដាក់
+9
ដោយទទួលបានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​កំពត​ នៅព្រឹកថ្ងៃទី២៣​ ខែសី​ហា​ ឆ្នាំ២០២៦​ បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ទៅកាន់មន្ទីរសាធារណៈការ​ និងដឹកជញ្ជូន​ខេត្ត​ និងមន្ទីរជំនាញពាក់ព័ន្ធ​ ចុះជួសជុលផ្លូវដោយក្រាលថ្មម៉ិច​ ចាប់ពីចំណុចខូចខាតរហូតដល់សាលាសង្កាត់ត្រេីយកោះ​ ដេីម្បីសម្រួលការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា​ ខេត្ត​កំពត​គឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ​ ហេីយតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ដែលធ្វេីអោយភាពធន់របស់ផ្លូវគ្រួសក្រហម​ ឬផ្លូវកៅស៊ូមានអាយុកាលខ្លី​ និងឆាប់ទទួលរងការខូចខាត។ កន្លងមក​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​ ធ្លាប់បានបញ្ជាក់ថា​ ដេីម្បីបានផ្លូវដែលមានគុណភាពគឺត្រូវប្រេីប្រាស់ជាផកលូវបេតុង​ ហេីយឯកឧត្តមនឹងកែប្រែផ្លូវគ្រួសក្រហម​ និងផ្លូវកៅស៊ូក្នុងក្រុង​ ទៅជាផ្លូវបេតុងទាំងអស់។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ថ្
+7
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦

ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូនសាធារណជនស្ដីពីស្ថានភាពព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅ
ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូនសាធារណជនស្ដីពីស្ថានភាពព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ បាវី នេះទេ។

លិខិតអំពាវនាវ ស្តីពី ការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លិខិតអំពាវនាវ ស្តីពី ការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភា
+6
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការត្រួតពិនិត្យទំនិញចូលក្នុងភូមិសាស្ត្រខេត្ត ។ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យកងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញនៅតាមបណ្តាច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យឱ្យបានហ្មត់ចត់បំផុត ចំពោះមុខទំនិញដែលនាំចូលមកកាន់ទឹកដីខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវ
+9
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់បងប្អូនប្រជាពលរដ្ឋ មកពីភូមចំនួន៤ ក្នុងឃុំតាកែន ស្រុកឈូក។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅក្នុងពិធីនេះ គឺផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមកពីភូមចំនួន៤ រួមមាន៖ ភូមិចំការមន, ភូមិវាលក្រសាំង, ភូមិជ័យតាស្វាយ និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ២,៩២៧ ក្បាលដី ស្មើនឹង ២,៤៨៨ គ្រួសារ។

សេចក្តីប្រកាសព័ត៌មាន ចំពោះការចុះផ្សាយព័ត៌មានទាក់ទងនឹងសកម្មភាពរុករករ៉ែដោយគ្មានច្បាប់ ស្ថិតនៅចំណុចភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក
សេចក្តីប្រកាសព័ត៌មាន ចំពោះការចុះផ្សាយព័ត៌មានទាក់ទងនឹងសកម្មភាពរុករករ៉ែដោយគ្មានច្បាប់ ស្ថិតនៅចំណុចភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ សូមអានព័ត៌មានលំអិត៖

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អំពីការចូលរួមជាមួយក
+3
សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អំពីការចូលរួមជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានរកឃើញផលិតផលទំនិញស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ និងត្រូវបានយកមក វេចខ្ចប់ឡើងវិញប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនានៃការបន្លំប្រភព ហើយសង្ស័យអាចមាន ការចែកចាយលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។

វីដេអូផ្សព្វផ្សាយអំពីការស្នើសុំសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តារយៈApp របស់ធនាគារABA

វីដេអូផ្សព្វផ្សាយអំពីការស្នើសុំសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តាមរយៈApp  របស់ធនាគារអេស៊ីលីដាAC

វីដេអូផ្សព្វផ្សាយអំពីកម្មវិធីទូរស័ព្ទដៃ(App OWSM)

វីដេអូស្តីពីអត្ថប្រយោជន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត

គន្លឹះសំខាន់ៗ សម្រាប់ការពារសុវត្ថិភាពឌីជីថល ក្នុងឱកាសចូលឆ្នាំខ្មែរ ខាងមុខនេះ លំអិត៖​ https://www.facebook.com/share/p/18d7VJ3
គន្លឹះសំខាន់ៗ សម្រាប់ការពារសុវត្ថិភាពឌីជីថល ក្នុងឱកាសចូលឆ្នាំខ្មែរ ខាងមុខនេះ លំអិត៖​ https://www.facebook.com/share/p/18d7VJ3bYz/?mibextid=wwXIfr