2 963
Suscriptores
-324 horas
-97 días
-1430 días
Archivo de publicaciones
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
គោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
..................................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
+8
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងក្ដារ ភូមិខ្ពស់ និងភូមិអូរឬស្សី ស្ថិតក្នុងឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋទាំង ៣ ភូមិនាឱកាសនេះ មានក្បាលដីសរុបចំនួន ៤ ១៨៧ ក្បាលដី ដែលត្រូវជា ២ ២១៧ គ្រួសារ។
ការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
អភិបាលខេត្តកំពត ជំរុញមន្ត្រីរាជការត្រូវពង្រឹងសមត្ថភាពការងារបន្ថែមទៀត ដើម្បីទទួលបានការតែងតាំមុខតំណែងបន្ត
🔗 វីដេអូ 👉https://www.facebook.com/share/v/18sJVBG3FV/
🔗 វីដេអូ 👉https://www.facebook.com/share/v/19VXMSq1Zo/
🔗 វីដេអូ 👉https://www.facebook.com/share/v/1D58mojVaV/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
+3
ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងមានរលកខ្យល់ខ្លាំង បង្កឧបសគ្គមិនអាចចេញទៅនេសាទបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ចែងផ្តល់ជូនអង្ករ ជូនដល់គ្រួសារប្រជានេសាទប្រមាណ ៦០គ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅចំពោះមុខ។
សកម្មភាពនេះ គឺជាយន្តការមនុស្សធម៌ដែល ឯកឧត្តម អភិបាលខេត្ត តែងតែអនុវត្តជាប្រចាំកន្លងមក ក្នុងការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក្នុងស្មារតីជា «មេគ្រួសារ» ដ៏មានការទទួលខុសត្រូវ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
Repost from ឯកសារមន្ត្រីសាធារណៈ
វីដេអូអប់រំ៖ បំបាត់ជម្រកមូសខ្លា ចាប់ផ្តើមពីអ្នក!
គ្របធុង ឬភាជន៍ដែលផ្ទុកទឹកឱ្យជិត ទុកដាក់ វត្ថុដែលអាចដក់ទឹកបានឱ្យបានត្រឹមត្រូវ សម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ការពារខ្លួនពីមូសខាំ
👉 បំបាត់ជម្រកមូសខ្លា ចាប់ផ្តើមពីអ្នក នៅថ្ងៃនេះ ដើម្បីការពារគ្រួសារអ្នកពីជំងឺគ្រុនឈាម! #MOH
JOIN CHANNEL "🔔"
+9
ដោយទទួលបានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ទៅកាន់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ចុះជួសជុលផ្លូវដោយក្រាលថ្មម៉ិច ចាប់ពីចំណុចខូចខាតរហូតដល់សាលាសង្កាត់ត្រេីយកោះ ដេីម្បីសម្រួលការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហេីយតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ដែលធ្វេីអោយភាពធន់របស់ផ្លូវគ្រួសក្រហម ឬផ្លូវកៅស៊ូមានអាយុកាលខ្លី និងឆាប់ទទួលរងការខូចខាត។ កន្លងមក ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ធ្លាប់បានបញ្ជាក់ថា ដេីម្បីបានផ្លូវដែលមានគុណភាពគឺត្រូវប្រេីប្រាស់ជាផកលូវបេតុង ហេីយឯកឧត្តមនឹងកែប្រែផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូក្នុងក្រុង ទៅជាផ្លូវបេតុងទាំងអស់។
+7
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត
ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូនសាធារណជនស្ដីពីស្ថានភាពព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ បាវី នេះទេ។
លិខិតអំពាវនាវ ស្តីពី ការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
+6
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការត្រួតពិនិត្យទំនិញចូលក្នុងភូមិសាស្ត្រខេត្ត ។ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យកងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញនៅតាមបណ្តាច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យឱ្យបានហ្មត់ចត់បំផុត ចំពោះមុខទំនិញដែលនាំចូលមកកាន់ទឹកដីខេត្តកំពត។
+9
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់បងប្អូនប្រជាពលរដ្ឋ មកពីភូមចំនួន៤ ក្នុងឃុំតាកែន ស្រុកឈូក។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅក្នុងពិធីនេះ គឺផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមកពីភូមចំនួន៤ រួមមាន៖ ភូមិចំការមន, ភូមិវាលក្រសាំង, ភូមិជ័យតាស្វាយ និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ២,៩២៧ ក្បាលដី ស្មើនឹង ២,៤៨៨ គ្រួសារ។
សេចក្តីប្រកាសព័ត៌មាន ចំពោះការចុះផ្សាយព័ត៌មានទាក់ទងនឹងសកម្មភាពរុករករ៉ែដោយគ្មានច្បាប់ ស្ថិតនៅចំណុចភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
សូមអានព័ត៌មានលំអិត៖
+3
សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អំពីការចូលរួមជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានរកឃើញផលិតផលទំនិញស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ និងត្រូវបានយកមក វេចខ្ចប់ឡើងវិញប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនានៃការបន្លំប្រភព ហើយសង្ស័យអាចមាន ការចែកចាយលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។
វីដេអូផ្សព្វផ្សាយអំពីការស្នើសុំសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តារយៈApp របស់ធនាគារABA
វីដេអូផ្សព្វផ្សាយអំពីការស្នើសុំសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តាមរយៈApp របស់ធនាគារអេស៊ីលីដាAC
វីដេអូស្តីពីអត្ថប្រយោជន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត
Repost from អគ្គ.បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
គន្លឹះសំខាន់ៗ សម្រាប់ការពារសុវត្ថិភាពឌីជីថល ក្នុងឱកាសចូលឆ្នាំខ្មែរ ខាងមុខនេះ
លំអិត៖ https://www.facebook.com/share/p/18d7VJ3bYz/?mibextid=wwXIfr
