2 933
مشترکین
-124 ساعت
-97 روز
-3930 روز
آرشیو پست ها
+9
នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រលែងកូនត្រី ចូលក្នុងស្រះទឹកសហគមន៍ទន្លេនាម ស្ថិតក្នុងស្រុកអង្គរជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងលោកជំទាវ។
ប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន កន្លងទៅ ទាក់ទងពីអត្ថន័យនៃការសាងសង់រូបសំណាកបាតដៃឡើង នៅក្នុងខេត្តកំពត ។
+4
នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃផ្នែកវិស័យសុខាភិបាលខេត្ត។
បន្ទាប់ពីជំនួបពិភាក្សា ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារចុះពិនិត្យបរិវេណទីតាំងជាក់ស្តែងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីត្រៀមរៀបចំសាងសង់អគារពិនិត្យ និងព្យាបាលជំងឺថ្មីមួយខ្នងបន្ថែមទៀត។ អគារថ្មីនេះមានកម្ពស់ ៣ជាន់ (ជាន់ផ្ទាល់ដី, ជាន់ទី១ និងជាន់ទី២) ដោយមានទំហំបណ្តោយ ៧៥ម៉ែត្រ និងទទឹង ១៥ម៉ែត្រ។
ការសម្រេចរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការនៃការពិនិត្យ ថែទាំ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យកាន់តែល្អប្រសើរ រហ័សទាន់ចិត្ត និងមានផាសុកភាពជាងមុន។
ផ្លូវមេតុមួយខ្សែប្រវែងជាង៦០០ម៉ែត្រ ក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច កំពុងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋ ៖
ផ្លូវបេតុងអន្តរភូមិមួយខ្សែ ជាគម្រោងអាទិភាព សម្រាប់ការអភិវឌ្ឍនៅសង្កាត់ព្រែកត្នោត៖
ផ្លូវបេតុងអាមេមួយខ្សែក្នុងភូមិគីឡូ១២ ជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅសង្កាត់កោះតូច៖
+3
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
គោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
..................................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
+8
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងក្ដារ ភូមិខ្ពស់ និងភូមិអូរឬស្សី ស្ថិតក្នុងឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋទាំង ៣ ភូមិនាឱកាសនេះ មានក្បាលដីសរុបចំនួន ៤ ១៨៧ ក្បាលដី ដែលត្រូវជា ២ ២១៧ គ្រួសារ។
ការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
អភិបាលខេត្តកំពត ជំរុញមន្ត្រីរាជការត្រូវពង្រឹងសមត្ថភាពការងារបន្ថែមទៀត ដើម្បីទទួលបានការតែងតាំមុខតំណែងបន្ត
🔗 វីដេអូ 👉https://www.facebook.com/share/v/18sJVBG3FV/
🔗 វីដេអូ 👉https://www.facebook.com/share/v/19VXMSq1Zo/
🔗 វីដេអូ 👉https://www.facebook.com/share/v/1D58mojVaV/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
+3
ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងមានរលកខ្យល់ខ្លាំង បង្កឧបសគ្គមិនអាចចេញទៅនេសាទបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ចែងផ្តល់ជូនអង្ករ ជូនដល់គ្រួសារប្រជានេសាទប្រមាណ ៦០គ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅចំពោះមុខ។
សកម្មភាពនេះ គឺជាយន្តការមនុស្សធម៌ដែល ឯកឧត្តម អភិបាលខេត្ត តែងតែអនុវត្តជាប្រចាំកន្លងមក ក្នុងការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក្នុងស្មារតីជា «មេគ្រួសារ» ដ៏មានការទទួលខុសត្រូវ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
Repost from ឯកសារមន្ត្រីសាធារណៈ
វីដេអូអប់រំ៖ បំបាត់ជម្រកមូសខ្លា ចាប់ផ្តើមពីអ្នក!
គ្របធុង ឬភាជន៍ដែលផ្ទុកទឹកឱ្យជិត ទុកដាក់ វត្ថុដែលអាចដក់ទឹកបានឱ្យបានត្រឹមត្រូវ សម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ការពារខ្លួនពីមូសខាំ
👉 បំបាត់ជម្រកមូសខ្លា ចាប់ផ្តើមពីអ្នក នៅថ្ងៃនេះ ដើម្បីការពារគ្រួសារអ្នកពីជំងឺគ្រុនឈាម! #MOH
JOIN CHANNEL "🔔"
+9
ដោយទទួលបានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ទៅកាន់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ចុះជួសជុលផ្លូវដោយក្រាលថ្មម៉ិច ចាប់ពីចំណុចខូចខាតរហូតដល់សាលាសង្កាត់ត្រេីយកោះ ដេីម្បីសម្រួលការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហេីយតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ដែលធ្វេីអោយភាពធន់របស់ផ្លូវគ្រួសក្រហម ឬផ្លូវកៅស៊ូមានអាយុកាលខ្លី និងឆាប់ទទួលរងការខូចខាត។ កន្លងមក ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ធ្លាប់បានបញ្ជាក់ថា ដេីម្បីបានផ្លូវដែលមានគុណភាពគឺត្រូវប្រេីប្រាស់ជាផកលូវបេតុង ហេីយឯកឧត្តមនឹងកែប្រែផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូក្នុងក្រុង ទៅជាផ្លូវបេតុងទាំងអស់។
+7
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត
ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូនសាធារណជនស្ដីពីស្ថានភាពព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ បាវី នេះទេ។
លិខិតអំពាវនាវ ស្តីពី ការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
