uz
Feedback
Prasat Study Abroad Consultancy

Prasat Study Abroad Consultancy

Kanalga Telegram’da o‘tish

Free counselling about studying abroad & visa!

Ko'proq ko'rsatish
895
Obunachilar
+124 soatlar
-17 kun
-330 kun
Postlar arxiv
⚠️ កុំកុហក ឬលាក់ព័ត៌មានក្នុងពាក្យសុំទិដ្ឋាការឱ្យសោះ! 🚫 តើអ្នកដឹងទេថា ប្រទេសទាំង ៥៖ 🇺🇸 USA | 🇬🇧 UK | 🇨🇦 Canada | 🇦🇺 A
⚠️ កុំកុហក ឬលាក់ព័ត៌មានក្នុងពាក្យសុំទិដ្ឋាការឱ្យសោះ! 🚫 តើអ្នកដឹងទេថា ប្រទេសទាំង ៥៖ 🇺🇸 USA | 🇬🇧 UK | 🇨🇦 Canada | 🇦🇺 Australia | 🇳🇿 New Zealand មានកិច្ចសហប្រតិបត្តិការផ្នែកអន្តោប្រវេសន៍ក្រោម Migration 5 (M5) ដែលអាចចែករំលែក និងផ្ទៀងផ្ទាត់ព័ត៌មានអន្តោប្រវេសន៍ និងទិន្នន័យជីវមាត្រ (Biometric Data)។ 👁️ ❌ កុំលាក់ប្រវត្តិ Visa Refusal ❌ កុំផ្តល់ព័ត៌មានមិនពិត ❌ កុំក្លែងបន្លំឯកសារ ❌ កុំផ្លាស់ប្តូរព័ត៌មានពីពាក្យសុំមួយទៅពាក្យសុំមួយ ការត្រួតពិនិត្យអាចបង្ហាញពី ប្រវត្តិអន្តោប្រវេសន៍ពីមុន ភាពមិនស៊ីគ្នានៃអត្តសញ្ញាណ ឬបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងពាក្យស្នើសុំ។ ✅ Best Policy: Be Honest, Be Consistent & Submit Genuine Documents. ការកុហកម្តង អាចប៉ះពាល់ដល់ពាក្យសុំទិដ្ឋាការនាពេលអនាគតផងដែរ។ - 🏛️ Prasat SA&VC — Guiding Students Since 2012 📱 Mobile/Telegram: 017 440 909 / 098 726 556 📍 PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia - #PrasatSAVC #VisaTips #Migration5 #M5 #VisaApplication #StudyAbroad #VisaAdvice #CambodianStudents

ប្រទេសអាល្លឺម៉ង់ គឺជាកំពូលនៃពិភពលោកលើជំនាញវិស្វកម្មមេកានិច ហើយនេះជាមូលហេតុចម្បងដែលសិស្ស-និស្សិតខ្មែរគួរចាប់អារម្មណ៍លើកម្មវិធី Ausbildung! 🇩🇪⚙️ រៀនបណ្តើរឥតគិថ្លៃ អនុវត្តផ្ទាល់បណ្តើរ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងចាប់យកជំនាញស្តង់ដារអន្តរជាតិពិតប្រាកដ។ 👉 សៀវភៅណែនាំ Ausbildung Blueprint (តម្លៃពិសេស Early Bird ត្រឹមតែ $19.99)៖ overseasblueprintkh.com/ausbildung 👉 ប្រឹក្សាយោបល់ផ្ទាល់តាម Telegram៖ 017440909 / 098726556 - #Ausbildung #MechanicalEngineering #StudyInGermany #រៀននៅអាល្លឺម៉ង់ #PrasatSAC

🔍 ៤ ចំណុចត្រូវផ្ទៀងផ្ទាត់ មុនសម្រេចចិត្តជ្រើសរើសភ្នាក់ងារសិក្សានៅក្រៅប្រទេស៖ ១. ឈ្មោះក្រុមហ៊ុនច្បាស់លាស់៖ ភ្នាក់ងារមានវិជ្ជា
🔍 ៤ ចំណុចត្រូវផ្ទៀងផ្ទាត់ មុនសម្រេចចិត្តជ្រើសរើសភ្នាក់ងារសិក្សានៅក្រៅប្រទេស៖ ១. ឈ្មោះក្រុមហ៊ុនច្បាស់លាស់៖ ភ្នាក់ងារមានវិជ្ជាជីវៈដំណើរការក្រោមឈ្មោះស្របច្បាប់តែមួយ មិនបង្កើត Page ឬគណនីបន្លំច្រើនឈ្មោះនោះទេ! ២. កិច្ចសន្យាមានតម្លាភាព៖ ថ្លៃសេវា និងថ្លៃទិដ្ឋាការត្រូវបញ្ជាក់លម្អិតជាលាយលក្ខណ៍អក្សរមុនបង់ប្រាក់ គ្មានការកាត់ប្រាក់ពិន័យមិនសមហេតុផល។ ៣. សេរីភាពជ្រើសរើស៖ សិស្សមានសិទ្ធិជ្រើសរើសសាលាតាមកម្រិតពិន្ទុ និងថវិកាពិតប្រាកដ ដោយគ្មានការបង្ខិតបង្ខំ។ ៤. វាយតម្លៃទិដ្ឋាការត្រឹមត្រូវ៖ ប្រាប់ការពិតអំពីឱកាសទិដ្ឋាការ មិនសន្យាខ្យល់ដើម្បីតែប្រមូលប្រាក់កក់។ 🏛 Prasat SA&VC (ឈរជើងតាំងពីឆ្នាំ ២០១២)៖ យើងប្រកាន់ខ្ជាប់នូវគោលការណ៍ PRASAT (Professional, Registered, Authorized, Supportive, Accountable, Transparent) — ការិយាល័យពិត កិច្ចសន្យាស្របច្បាប់តែមួយ និងតម្លាភាព ១០០%! - 📩 ទំនាក់ទំនងប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ៖ • Telegram: 017 440 909 / 098 726 556 • ទីតាំង៖ ទីក្រុងរណបជ្រោយចង្វារ (OCIC), រាជធានីភ្នំពេញ - #PrasatSAVC #StudyAbroadCambodia #TransparentAgency #Since2012

«ផលិតផលរូបវន្តខូច (physical product) អាចប្តូរ ឬសងលុយវិញបាន។ ប៉ុន្តែសេវាកម្ម (intangible service) ផ្អែកលើទំនុកចិត្ត—នៅពេលដែលបា
+5
«ផលិតផលរូបវន្តខូច (physical product) អាចប្តូរ ឬសងលុយវិញបាន។ ប៉ុន្តែសេវាកម្ម (intangible service) ផ្អែកលើទំនុកចិត្ត—នៅពេលដែលបាត់បង់ហើយ មិនអាចជំនួសវិញបានឡើយ។» មេរៀនពីប្រទេសស្វីសឆ្នាំ ២០២២ ដែលដាស់តឿន​ លោក​ ឱក​ ភិរម្យ​ ជានិច្ច។ ក្នុងនាមជាស្ថាបនិក/នាយកគ្រប់គ្រង លោកតែងតែយកគោលការណ៍នេះមកអនុវត្តនៅ Prasat SA&VC — ប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងការការពារទំនុកចិត្តអតិថិជនជាចម្បង។ - #PrasatSAVC #TrustAndIntegrity #Leadership #Since2012 #Switzerland

ជំនួយការវិស័យអប់រំ និងទិដ្ឋាការទៅក្រៅប្រទេសតាំងពីឆ្នាំ ២០១២៖ ប្រឹក្សាឥតគិតថ្លៃ សេរីភាពជ្រើសរើសស្ថាប័នសិក្សានិងគោលដៅសិក្សា វាយ
ជំនួយការវិស័យអប់រំ និងទិដ្ឋាការទៅក្រៅប្រទេសតាំងពីឆ្នាំ ២០១២៖ ប្រឹក្សាឥតគិតថ្លៃ សេរីភាពជ្រើសរើសស្ថាប័នសិក្សានិងគោលដៅសិក្សា វាយតម្លៃឱកាសជាប់ទិដ្ឋាការខ្ពស់ជាមុន ដោយគ្មានការលាក់បាំងថ្លៃសេវា! 🎓✈️ ហេតុអ្វីគួរជ្រើសរើស PRASAT SA&VC? 🟢 P = Professional (ប្រកបដោយវិជ្ជាជីវៈ) 🟢 R = Registered (ចុះបញ្ជីស្របច្បាប់) 🟢 A = Authorized (ទទួលសិទ្ធិតំណាងផ្លូវការ) 🟢 S = Supportive (ការគាំទ្រយ៉ាងយកចិត្តទុកដាក់) 🟢 A = Accountable (ការទទួលខុសត្រូវខ្ពស់) 🟢 T = Transparent (តម្លាភាព 100% លើថ្លៃសេវា និងឯកសារ) 📩 ផ្ញើសារមកកាន់យើងឥឡូវនេះ ដើម្បីទទួលបានការពិនិត្យឯកសារ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃ! - • Telegram: 017 440 909 / 098 726 556 • Website: psac.com.kh • ទីតាំង៖ ទីក្រុងរណបជ្រោយចង្វារ (OCIC), រាជធានីភ្នំពេញ - #PrasatSAVC #StudyAbroadCambodia #StudyInSwitzerland #StudyInUSA #StudyInAustralia #StudyInNZ #ScholarshipOpportunity #StudentVisaConsultancy #TransparentAgency

ឈប់យល់ច្រឡំចាញ់បោកគេទៀតទៅ! 🛑 - ការចំណាយលុយ $5K-$10K ឱ្យភ្នាក់ងាររត់ការ មិនមែនជាលក្ខខណ្ឌធានាឱ្យអ្នកជាប់វីសាអូស្ត្រាលីទេ។ បើលក
ឈប់យល់ច្រឡំចាញ់បោកគេទៀតទៅ! 🛑 - ការចំណាយលុយ $5K-$10K ឱ្យភ្នាក់ងាររត់ការ មិនមែនជាលក្ខខណ្ឌធានាឱ្យអ្នកជាប់វីសាអូស្ត្រាលីទេ។ បើលក្ខខណ្ឌភាគីគ្រួសារសិស្ស មិនគ្រប់គ្រាន់ ហើយទៅរួចបាន គឺមានតែការបន្លំព័ត៌មាន និងឯកសារទេ។ - អ្វីដែលសំខាន់បំផុតពិតប្រាកដ ក្នុងការដាក់ពាក្យសិក្សា និងស្នើសុំទិដ្ឋាការសិស្សទៅសិក្សានៅអូស្ត្រាលី គឺមាន២ចំណុចចាំបាច់៖ - ✅ ប្រវត្តិការសិក្សាល្អជាប់លាប់ និងពិន្ទុភាសាគ្រប់លក្ខខណ្ឌ ✅ ប្រភពចំណូលច្បាស់លាស់ និងហិរញ្ញវត្ថុគ្រួសាររឹងមាំ - សិស្សានុសិស្ស និងមាតាបិតាជាច្រើនតែងបារម្ភពីរឿងរត់ការវីសា។ ប៉ុន្តែជាការពិតណាស់ ឱកាសជាប់ទិដ្ឋាការ គឺផ្អែកលើមូលដ្ឋានគ្រឹះចំនួន២ គឺ៖ ប្រវត្តិការសិក្សាល្អ និង ប្រភពចំណូលរឹងមាំ។ ការជះលុយ $5000-$10000 ទៅឱ្យភ្នាក់ងាររត់ការ មិនអាចផ្លាស់ប្តូរលទ្ធផលវីសាបានទេ ប្រសិនបើឯកសារមិនត្រឹមត្រូវតាមស្តង់ដារ។ - នៅ Prasat SA&VC យើងផ្តោតលើភាពស្មោះត្រង់ តម្លាភាព និងការរៀបចំឯកសារសិស្សឱ្យបានរឹងមាំបំផុត ដើម្បីធានាបាននូវអត្រាជោគជ័យខ្ពស់។ 🎓 - 👉 ត្រៀមខ្លួនក្លាយជាសិស្សនិស្សិតអន្តរជាតិនៅអូស្ត្រាលីហើយឬនៅ? ទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំឥឡូវនេះ! - #StudyInAustralia #StudentVisa #PrasatSAVC #រៀននៅអូស្ត្រាលី #អាហារូបករណ៍

Reposting

🇨🇭 ការធានាថាសិស្សានុសិស្សរបស់យើងទទួលបានការណែនាំដ៏ល្អបំផុត គឺទាមទារឲ្យមានការចុះទៅស្វែងយល់ និងទទួលបានបទពិសោធន៍ផ្ទាល់ពីសាលា! ថ
+7
🇨🇭 ការធានាថាសិស្សានុសិស្សរបស់យើងទទួលបានការណែនាំដ៏ល្អបំផុត គឺទាមទារឲ្យមានការចុះទៅស្វែងយល់ និងទទួលបានបទពិសោធន៍ផ្ទាល់ពីសាលា! ថ្មីៗនេះ (24-30/08/2026) កញ្ញា ឃួន រិទ្ធដារីតា (Miss Rithdarita KHOUN) ដែលជាក្រុមការងាររបស់ភ្នាក់ងារយើងខ្ញុំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការក្នុងការត្រួតពិនិត្យផ្ទាល់នៅសាលា Business & Hotel Management School (B.H.M.S.) ក្នុងទីក្រុង Lucerne ប្រទេសស្វីស។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ កញ្ញាបានវាយតម្លៃលើបរិយាកាសសិក្សា ជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យជំនាញ និងសង្កេតមើលការបណ្តុះបណ្តាលអនុវត្តជាក់ស្តែងកម្រិតអន្តរជាតិនៅ Swiss Culinary Academy។ ក្រៅពីការទស្សនកិច្ចនៅបរិវេណសាលា Lake Side Campus កញ្ញាក៏បានស្វែងយល់ និងទទួលបានបទពិសោធន៍ពីវប្បធម៌ក្នុងតំបន់ដ៏ស្រស់ស្អាតនៃទីក្រុង Lucerne ផងដែរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាលា B.H.M.S. សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការឧបត្ថម្ភទាំងស្រុងនូវឱកាសដ៏អស្ចារ្យក្នុងការទស្សនកិច្ច និងស្វែងយល់ផ្ទាល់ពីបរិវេណសាលាកម្រិតអន្តរជាតិរបស់ B.H.M.S.។ នៅ Prasat Study Abroad & Visa Consultancy ក្រុមការងាររបស់យើងធ្វើដំណើរជុំវិញពិភពលោក ដើម្បីនាំយកនូវឱកាសសិក្សាអន្តរជាតិដ៏ល្អបំផុតមកជូនប្អូនៗសិស្សានុសិស្សខ្មែរយើង។ តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅក្នុងការចាប់ផ្តើមការសិក្សានៅប្រទេសស្វីស? សូមទំនាក់ទំនងមកកាន់ Prasat SA&VC ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃនៅថ្ងៃនេះ! ✈️📚 - 📱 Mobile/Telegram: 017440909 / 098726556 📍 PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia - #StudyInSwitzerland #BHMSLucerne #PrasatStudyAbroad #SwissEducation #StudyAbroadCambodia

🇦🇺 រដ្ឋាភិបាលអូស្ត្រាលី ទើបតែបានប្រកាសជាផ្លូវការនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នូវការកែទម្រង់ច្បាប់អន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដើម្បីកាត់បន្ថយចំនួនអ្នកចំណាកស្រុក។ ខាងក្រោមនេះជាការសង្ខេបចំណុចសំខាន់ៗ និងបច្ចុប្បន្នភាពចុងក្រោយដែលអ្នកគួរដឹង៖ 🎓 ទិដ្ឋាការសិស្ស (Student Visas) •ការរឹតត្បិតគ្រួសារ (Dependents): និស្សិតអន្តរជាតិភាគច្រើន លែងអាចនាំដៃគូ ឬកូនៗមកជាមួយបានទៀតហើយ។ បម្រាមនេះត្រូវបាន លើកលែង សម្រាប់តែនិស្សិតថ្នាក់បណ្ឌិត (PhD) និងនិស្សិតមកពីបណ្តាប្រទេសអាស៊ាន (ASEAN) និងប៉ាស៊ីហ្វិកប៉ុណ្ណោះ។ •បញ្ឈប់ "ការប្តូរទិដ្ឋាការបន្តកន្ទុយ" (Visa Hopping): ច្បាប់ថ្មីតម្រូវឱ្យនិស្សិតត្រូវតែបន្តការសិក្សាទៅថ្នាក់ដែលខ្ពស់ជាងមុន (Up the qualification scale) ទើបអាចបន្តទិដ្ឋាការសិស្សថ្មីបាន។ ការផ្លាស់ប្តូរវគ្គសិក្សាចុះក្រោម ឬរៀនត្រឹមវិញ្ញាបនបត្រដដែលៗដើម្បីតែពន្យារពេលស្នាក់នៅ នឹងលែងត្រូវបានអនុញ្ញាតទៀតហើយ។ 🎒 អ្នកទេសចរ និងទិដ្ឋាការការងារពេលវិស្សមកាល (Visitors & Working Holiday) •ប្រព័ន្ធចាប់ឆ្នោត (Ballot System): រដ្ឋាភិបាលនឹងអនុវត្តប្រព័ន្ធចាប់ឆ្នោតថ្មីសម្រាប់ការសុំបន្តទិដ្ឋាការការងារពេលវិស្សមកាល (Working Holiday Visas) សម្រាប់ឆ្នាំទី២ និងទី៣ ដើម្បីកំណត់ចំនួនកូតាអ្នកទទួលបាន (ពលរដ្ឋចក្រភពអង់គ្លេសអាចមានការលើកលែងដោយឡែកក្រោមសន្ធិសញ្ញាផ្សេង)។ •លក្ខខណ្ឌ "មិនអនុញ្ញាតឱ្យស្នាក់នៅបន្ត" (No Further Stay): រាល់ទិដ្ឋាការទេសចរណ៍ថ្មី (Visitor Visas) ទាំងអស់ នឹងភ្ជាប់មកជាមួយលក្ខខណ្ឌ "No Further Stay" ដើម្បីទប់ស្កាត់ការប្តូរទៅជាប្រភេទទិដ្ឋាការផ្សេងទៀត (ដូចជាទិដ្ឋាការសិស្ស ឬទិដ្ឋាការដៃគូ) ខណៈពេលកំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ 🛠 ពលករជំនាញ (Skilled Migration) •ការពិនិត្យឯកសារអាទិភាព (Priority Processing): នឹងត្រូវផ្តល់ជូនវិស័យសំខាន់ៗដែលអូស្ត្រាលីកំពុងខ្វះខាតខ្លាំង ដូចជា៖ សំណង់ កសិកម្ម ការអប់រំ ធនធាន និងនេសាទ។ •ពិន្ទុបន្ថែម (Points Test): អ្នកមានជំនាញខាងវិស័យសំណង់ នឹងទទួលបានការតម្លើងពិន្ទុបន្ថែមពិសេសនៅក្នុងប្រព័ន្ធវាយតម្លៃ ដែលស្មើនឹងកម្រិតពិន្ទុសម្រាប់អ្នកមានសញ្ញាបត្រសាកលវិទ្យាល័យ។ 🛑 ការរឹតបន្តឹងច្បាប់ (Enforcement) •រដ្ឋាភិបាលបានប្រកាសបន្ថែមមន្ត្រីអនុវត្តច្បាប់ចំនួន ១០០នាក់ និងពង្រីកកន្លែងឃុំឃាំង ដើម្បីស្វែងរក និងចាត់វិធានការលើអ្នកដែលស្នាក់នៅហួសទិដ្ឋាការកំណត់ (Visa overstayers) ព្រមទាំងបង្ក្រាបលើការរំលោភបំពានច្បាប់ទិដ្ឋាការនានា។

🇦🇺 តើអ្វីទៅជា Group of Eight (Go8) របស់ប្រទេសអូស្ត្រាលី? 🎓 Group of Eight (Go8) គឺជាបណ្តុំនៃសាកលវិទ្យាល័យកំពូលៗទាំង ៨ នៅប្
+2
🇦🇺 តើអ្វីទៅជា Group of Eight (Go8) របស់ប្រទេសអូស្ត្រាលី? 🎓 Group of Eight (Go8) គឺជាបណ្តុំនៃសាកលវិទ្យាល័យកំពូលៗទាំង ៨ នៅប្រទេសអូស្ត្រាលី ដែលមានភាពល្បីល្បាញខ្លាំងបំផុតខាងផ្នែកស្រាវជ្រាវ (Research-intensive)។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ស្ថាប័នទាំងនេះតែងតែត្រូវបានគេប្រៀបធៀបទៅនឹងក្រុម Russell Group របស់ចក្រភពអង់គ្លេស ឬ Ivy League របស់សហរដ្ឋអាមេរិក ហើយសាកលវិទ្យាល័យទាំងនេះតែងតែឈរនៅចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូលៗជានិច្ចនៅលើពិភពលោក។ 🌍✨ 💰 ការប៉ាន់ស្មានតម្លៃសិក្សាសម្រាប់និស្សិតអន្តរជាតិ (ក្នុងមួយឆ្នាំ)៖ កម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិតភាគច្រើន៖ ចន្លោះពី $35,000 ទៅ $65,000 AUD (ប្រហែល $25,000 ទៅ $46,000 USD)។ (សម្គាល់៖ តម្លៃអាចប្រែប្រួលទៅតាមសាកលវិទ្យាល័យ ហើយជំនាញពិសេសដូចជា វេជ្ជសាស្ត្រ ឬពេទ្យធ្មេញ នឹងមានតម្លៃខ្ពស់ជាងនេះ) ខាងក្រោមនេះគឺជាសាកលវិទ្យាល័យជាសមាជិកទាំង ៨ របស់ Go8 រួមមានទីតាំងទីក្រុង និងរដ្ឋ៖ 📍 Australian National University (ANU) – ទីក្រុង Canberra, រដ្ឋ Australian Capital Territory 📍 The University of Melbourne – ទីក្រុង Melbourne, រដ្ឋ Victoria 📍 The University of Sydney – ទីក្រុង Sydney, រដ្ឋ New South Wales 📍 UNSW Sydney (University of New South Wales) – ទីក្រុង Sydney, រដ្ឋ New South Wales 📍 The University of Queensland (UQ) – ទីក្រុង Brisbane, រដ្ឋ Queensland 📍 Monash University – ទីក្រុង Melbourne, រដ្ឋ Victoria 📍 The University of Western Australia (UWA) – ទីក្រុង Perth, រដ្ឋ Western Australia 📍 Adelaide University – ទីក្រុង Adelaide, រដ្ឋ South Australia - 📸 អនុស្សាវរីយ៍ឆ្នាំ ២០១៨៖ កាលពីឆ្នាំ ២០១៨ លោក ឱក ភិរម្យមានឱកាសបានទៅទស្សនកិច្ចដោយផ្ទាល់នៅ The University of Sydney ជាលក្ខណៈឯកជន។ ពេលបានឃើញទិដ្ឋភាពអគារបុរាណ (The Quadrangle) និងបរិយាកាសសិក្សាជាក់ស្តែងនៅទីនោះ ទើបគាត់យល់កាន់តែច្បាស់ថា ហេតុអ្វីបានជាសាកលវិទ្យាល័យមួយនេះស្ថិតក្នុងចំណោមជម្រើសកំពូលរបស់និស្សិតជុំវិញពិភពលោក។ ​ តើមានប្អូនៗណាខ្លះដែលមានក្តីស្រមៃចង់ក្លាយជានិស្សិតនៅទីនេះ? 🙋‍♂️🎓✨ - #GroupOfEight #Go8Australia #StudyInAustralia #StudyAbroad #អូស្ត្រាលី #សាកលវិទ្យាល័យកំពូល

🇦🇺 កំពុងស្វែងរកសាកលវិទ្យាល័យសិក្សាជំនាញគិលានុបដ្ឋាក (Nursing) នៅអូស្ត្រាលី ដែលថ្លៃសិក្សាសមរម្យ និងអាចមាន Partial Scholarshi
🇦🇺 កំពុងស្វែងរកសាកលវិទ្យាល័យសិក្សាជំនាញគិលានុបដ្ឋាក (Nursing) នៅអូស្ត្រាលី ដែលថ្លៃសិក្សាសមរម្យ និងអាចមាន Partial Scholarship មែនទេ? សម្រាប់សិស្សនិស្សិតអន្តរជាតិដែលចង់សិក្សា Bachelor of Nursing / Nursing Science នៅអូស្ត្រាលី មានជម្រើសសាកលវិទ្យាល័យជាច្រើន ដែលមានទាំង ទីតាំងសិក្សាច្បាស់លាស់ ថ្លៃសិក្សាសមរម្យ និងខ្លះមាន tuition discount / partial scholarship ផងដែរ។ ជម្រើសមួយចំនួនរួមមាន៖ -Southern Cross University (SCU) – Lismore, NSW -University of the Sunshine Coast (UniSC) – Sunshine Coast, Moreton Bay, Caboolture, Fraser Coast, Gympie -Charles Darwin University (CDU) – Darwin / Sydney -The University of Notre Dame Australia – Fremantle / Sydney -Murdoch University – Perth / Mandurah -Edith Cowan University (ECU) – Joondalup / Bunbury Partial Scholarship / Fee Discount ដែលគួរឱ្យចាប់អារម្មណ៍៖ ✅ ECU – អាចទទួលបាន 20% off tuition fee for first year ✅ Notre Dame Australia – អាចមាន 20% tuition reduction for duration ✅ UniSC – 15% automatic scholarship (published for 2026; 2027 TBC) ✅ CDU – Up to 20% scholarship (current published scheme; 2027 TBC) ✅ SCU – មាន Access27 fee structure សមរម្យសម្រាប់ international students ❌ Murdoch University – បច្ចុប្បន្ន Bachelor of Nursing មិនមាន automatic partial scholarship 📌 យើងអាចជួយអ្នកប្រៀបធៀប៖ .ទីតាំងសិក្សា .រយៈពេលសិក្សា .Intake .IELTS Requirement .ថ្លៃសិក្សាប្រចាំឆ្នាំ .Scholarship / Discount options 👩‍⚕️ Nursing គឺជាជំនាញវិជ្ជាជីវៈមានតម្រូវការខ្ពស់ និងផ្តោតលើការអនុវត្តជាក់ស្តែង ដែលអាចបើកឱកាសការងារ និងអនាគតល្អសម្រាប់អ្នក។ 📩 ចង់ដឹងថា សាកលវិទ្យាល័យណាសមស្របជាមួយ Budget និង Profile របស់អ្នក? សូមទាក់ទង Prasat SA&VC (Since 2012!) - 📱 Mobile/Telegram: 017440909 / 098726556 📍 PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia - #StudyInAustralia #BachelorOfNursing #NursingAustralia #Scholarship #InternationalStudents #PrasatSAVC #StudyAbroad #CambodianStudents

🎓🌍 ការសិក្សានៅបរទេស = ការវិនិយោគលើអនាគតកូនៗរបស់អ្នក! ផ្តល់អំណោយដ៏មានតម្លៃបំផុតសម្រាប់បុត្រធីតា បោះជំហានឆ្ពោះទៅរកភាពជោគជ័យជាមួយ Prasat SA&VC ✈️📚!

💊 តើប្អូនៗដឹងពីភាពខុសគ្នារវាង Pharmacy, Clinical Pharmacy និង Pharmaceutical Sciences ដែរឬទេ? 🧑‍🔬✨ ជារឿយៗ សិស្សានុសិស្សដែល
💊 តើប្អូនៗដឹងពីភាពខុសគ្នារវាង Pharmacy, Clinical Pharmacy និង Pharmaceutical Sciences ដែរឬទេ? 🧑‍🔬✨ ជារឿយៗ សិស្សានុសិស្សដែលត្រៀមខ្លួនទៅសិក្សាជំនាញសុខាភិបាលនៅក្រៅប្រទេស តែងតែមានការភាន់ច្រឡំលើពាក្យទាំង៣នេះ។ ថ្ងៃនេះ យើងមកស្វែងយល់ពីអត្ថន័យ និងភាពខុសគ្នារបស់វាទាំងអស់គ្នា៖ ✅ Pharmacy (ឱសថសាស្ត្រ / វិជ្ជាជីវៈឱសថ): វិជ្ជាជីវៈទូទៅក្នុងការរៀបចំ និងផ្តល់ថ្នាំដល់អ្នកជំងឺដោយផ្ទាល់។ ✅ Clinical Pharmacy (ឱសថសាស្ត្រគ្លីនិក): ជាផ្នែកឯកទេសនៃឱសថសាស្ត្រដែលផ្តោតលើការធ្វើការនៅក្នុងមន្ទីរពេទ្យ ឬគ្លីនិកផ្ទាល់ ដើម្បីតាមដាន និងបង្កើនប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺ។ ✅ Pharmaceutical Sciences (វិទ្យាសាស្ត្រឱសថ): ជាវិទ្យាសាស្ត្រផ្អែកលើមន្ទីរពិសោធន៍ (Laboratory-based) សម្រាប់ការស្រាវជ្រាវ ការធ្វើតេស្ត និងការផលិតឱសថថ្មីៗ។ អ្នករៀនជំនាញនេះភាគច្រើនធ្វើការក្នុងរោងចក្រផលិតថ្នាំ ឬកន្លែងស្រាវជ្រាវ។ 🤔 តើប្អូនៗចាប់អារម្មណ៍ និងមានគោលដៅលើផ្នែកមួយណាជាងគេ? ប្រសិនបើប្អូនៗកំពុងស្វែងរកព័ត៌មាន ឬចង់រៀបចំផែនការទៅសិក្សាជំនាញទាំងនេះនៅសាកលវិទ្យាល័យល្បីៗនៅបរទេស ក្រុមការងារ Prasat SA&VC រង់ចាំផ្តល់ការប្រឹក្សា និងណែនាំផ្លូវដល់អ្នក! ✈️📚 📩 ឆាតមកកាន់ផេកយើងឥឡូវនេះ (Prasat SA&VC) ឬទាក់ទងមកកាន់ភ្នាក់ងារយើងខ្ញុំផ្ទាល់តាមរយៈ Mobile/Telegram ដើម្បីសាកសួរព័ត៌មានបន្ថែម៖ 📱 Mobile / Telegram: 017 440 909 / 098 726 556 - #Pharmacy #ClinicalPharmacy #PharmaceuticalSciences #StudyAbroad #HealthSciences #PrasatSAVC #TheDIYGoldGuide #OverseasBlueprintKH #StudyAbroadCambodia

🇳🇿 Welcoming LightPath & Botany Downs Secondary College! We were delighted to host Ms. Andrea Donovan, Director of Internat
+4
🇳🇿 Welcoming LightPath & Botany Downs Secondary College! We were delighted to host Ms. Andrea Donovan, Director of International Students at Botany Downs Secondary College (BDSC) representing the LightPath consortium, at our office on August 17. Andrea met directly with our team as well as prospective students and parents, sharing valuable updates on high school pathways, student support, and academic life in Auckland, New Zealand. Thank you, Andrea, for the productive visit and continued partnership! 🌟🎓 📍 Prasat Study Abroad & Visa Consultancy: PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia Tel/Telegram: 017440909 / 098726556 - #PrasatSAVC #StudyInNewZealand #BotanyDownsSecondaryCollege #LightPathNZ #HighSchoolAbroad

🇳🇿 សិក្សាថ្នាក់ Bachelor ជំនាញក្នុង Green List នៅ New Zealand ដែលតម្លៃសិក្សាមានចាប់ពី US$11000+ ឡើងក្នុងមួយឆ្នាំ! - ជំនាញដែ
🇳🇿 សិក្សាថ្នាក់ Bachelor ជំនាញក្នុង Green List នៅ New Zealand ដែលតម្លៃសិក្សាមានចាប់ពី US$11000+ ឡើងក្នុងមួយឆ្នាំ! - ជំនាញដែលមានតម្រូវការខ្ពស់ រួមមាន៖ ✅ Nursing ✅ Engineering ✅ Construction Management ✅ Civil Engineering ✅ Information Technology និង Computer Science - អត្ថប្រយោជន៍សម្រាប់និស្សិត៖ 🎓 ទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់ 💼 អាចធ្វើការក្រៅម៉ោងដោយស្របច្បាប់រហូតដល់ 25 ម៉ោងក្នុងមួយសប្តាហ៍ 🛂 ក្រោយបញ្ចប់ការសិក្សា អ្នកដែលបំពេញលក្ខខណ្ឌអាចទទួលបាន Post Study Work Visa រហូតដល់ 3 ឆ្នាំ ដើម្បីស្វែងរកការងារជំនាញ។ 🏡 ការងារដែលស្ថិតក្នុង Green List អាចមានផ្លូវទៅ Straight to Residence ឬ Work to Residence អាស្រ័យលើមុខរបរ ការចុះបញ្ជីវិជ្ជាជីវៈ បទពិសោធន៍ និងលក្ខខណ្ឌផ្លូវការ។ - បើមិនទាន់គ្រប់ IELTS អាចពិនិត្យជម្រើស NZCEL, English Pathway ឬ Foundation Programme មុនចូលថ្នាក់ Bachelor។ - យើងមានជម្រើសស្ថាប័ន និងថ្លៃសិក្សាផ្សេងៗ សមស្របតាមប្រវត្តិសិក្សា ថវិកា និងគោលដៅអនាគតរបស់សិស្ស។ - 📩 សូមផ្ញើ Transcript, សញ្ញាបត្រ និងលទ្ធផល IELTS/PTE មកពិនិត្យលក្ខខណ្ឌជាមុន។ - Prasat Study Abroad & Visa Consultancy — Since 2012 📞 Mobile & Telegram: 017 440 909 / 098 726 556 🌐 www.psac.com.kh - ការសិក្សាជំនាញ Green List មិនធានា Residence ដោយស្វ័យប្រវត្តិទេ។ លទ្ធផលអាស្រ័យលើការងារ លក្ខខណ្ឌវិជ្ជាជីវៈ និងច្បាប់អន្តោប្រវេសន៍នៅពេលដាក់ពាក្យ។

🎓 ផ្លូវឆ្ពោះទៅអនាគតសម្រាប់សិស្ស-និស្សិតកម្ពុជា៖ ពីការសិក្សានៅនូវែលសេឡង់ ឈានទៅរកសញ្ជាតិនូវែលសេឡង់ និងអូស្ត្រាលី (Cambodian St
+7
🎓 ផ្លូវឆ្ពោះទៅអនាគតសម្រាប់សិស្ស-និស្សិតកម្ពុជា៖ ពីការសិក្សានៅនូវែលសេឡង់ ឈានទៅរកសញ្ជាតិនូវែលសេឡង់ និងអូស្ត្រាលី (Cambodian Student Pathway: Study in New Zealand to New Zealand & Australian Citizenship) - តើអ្នកកំពុងស្វែងរកឱកាសសិក្សា និងកសាងអនាគតនៅក្រៅប្រទេសមែនទេ? 🇳🇿🇦🇺 - ខាងក្រោមនេះគឺជាមគ្គុទ្ទេសក៍សង្ខេបជា ៦ ជំហាន យ៉ាងងាយស្រួលយល់ សម្រាប់សិស្ស និស្សិត និងមាតាបិតា ដែលកំពុងរៀបចំផែនការអន្តរជាតិរយៈពេលវែង ពីការចាប់ផ្តើមសិក្សា រហូតដល់ការទទួលបានសញ្ជាតិ៖ - ជំហានទី ១៖ ចាប់ផ្តើមការសិក្សានៅនូវែលសេឡង់ (Student Visa) 🎓 ចូលរៀននៅស្ថាប័នអប់រំដែលទទួលស្គាល់ដោយប្រទេសនូវែលសេឡង់ (រយៈពេលសិក្សាជាទូទៅពី ១ ទៅ ៤ ឆ្នាំ) ដើម្បីចាប់ផ្តើមកសាងអនាគតជាអន្តរជាតិរបស់អ្នក។ - ជំហានទី ២៖ បញ្ចប់ការសិក្សា និងស្នាក់នៅធ្វើការ (Post-Study Work Visa) 💼 ក្រោយបញ្ចប់ការសិក្សា អ្នកមានសិទ្ធិស្នាក់នៅ និងធ្វើការស្របច្បាប់រហូតដល់ ៣ ឆ្នាំ ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងនៅទីនោះ។ - ជំហានទី ៣៖ កសាងអាជីពជំនាញ (Residence Pathway) 📈 ស្វែងរកការងារជំនាញដែលស្របតាមលក្ខខណ្ឌ ដើម្បីត្រួសត្រាយផ្លូវ និងកសាងបទពិសោធន៍ទៅកាន់ជម្រើសរស់នៅរយៈពេលវែង។ - ជំហានទី ៤៖ ក្លាយជាអ្នករស់នៅស្របច្បាប់នៅនូវែលសេឡង់ (Resident Visa) 🏡 អ្នកអាចរស់នៅ និងធ្វើការរយៈពេលវែងនៅនូវែលសេឡង់ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការតាំងទីលំនៅជាអចិន្ត្រៃយ៍ (ដំណើរការជាទូទៅត្រូវការពេល ២ ឆ្នាំឡើងទៅ)។ - ជំហានទី ៥៖ ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Permanent Resident Visa) 🌿 ជាទូទៅអាចស្នើសុំបានបន្ទាប់ពីអ្នកកាន់ Resident Visa យ៉ាងតិច ២ ឆ្នាំ ដែលអនុញ្ញាតឱ្យអ្នកទទួលបានស្ថិរភាពយូរអង្វែង និងភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល។ - ជំហានទី ៦៖ ពីសញ្ជាតិនូវែលសេឡង់ ទៅជាសញ្ជាតិអូស្ត្រាលី (Citizenship Pathway) 🛂 អ្នកអាចស្នើសុំសញ្ជាតិនូវែលសេឡង់បាន បន្ទាប់ពីរស់នៅស្របច្បាប់រយៈពេល ៥ ឆ្នាំ។ ក្នុងនាមជាពលរដ្ឋនូវែលសេឡង់ អ្នកអាចផ្លាស់ទីទៅរស់នៅប្រទេសអូស្ត្រាលី និងមានឱកាសស្នើសុំសញ្ជាតិអូស្ត្រាលីនៅពេលក្រោយបាន (បន្ទាប់ពីរស់នៅស្របច្បាប់ ៤ ឆ្នាំនៅអូស្ត្រាលី)។ - 👉 រៀបចំផែនការអនាគតរបស់អ្នកថ្ងៃនេះ! សម្រាប់ព័ត៌មានលម្អិត និងការប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ៖ - 🏢 Prasat SA&VC (ផ្តល់សេវាកម្មតាំងពីឆ្នាំ ២០១២) 📍 អាសយដ្ឋាន៖ ផ្ទះលេខ PT-1182 ផ្លូវព្រែកតាសេក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ 🌐 គេហទំព័រ៖ www.psac.com.kh ☎️ Telegram / ទូរស័ព្ទដៃ៖ +855 17 440 909 / +855 98 726 556 - #PrasatSAVC #StudyInNewZealand #NZStudentVisa #StudyAbroad #CambodianStudents #NZtoAustralia #FuturePathway #Scholarship #EducationMatters - សម្គាល់ (Disclaimer)៖ គ្រាន់តែជាមគ្គុទ្ទេសក៍បង្ហាញផ្លូវប៉ុណ្ណោះ (Indicative guide only)!