es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Prasat Study Abroad Consultancy

Prasat Study Abroad Consultancy

Ir al canal en Telegram

Free counselling about studying abroad & visa!

Mostrar más
887
Suscriptores
Sin datos24 horas
-47 días
-730 días
Archivo de publicaciones
បទពិសោធន៍ពិត និងលទ្ធផលជាក់ស្តែង៖ មាគ៌ាឆ្ពោះទៅកាន់ប្រទេសស្វីស 🇨🇭✨ ភាពជោគជ័យក្នុងការបញ្ជូនបុត្រធីតាទៅសិក្សានៅស្ថាប័នអប់រំលំដា
បទពិសោធន៍ពិត និងលទ្ធផលជាក់ស្តែង៖ មាគ៌ាឆ្ពោះទៅកាន់ប្រទេសស្វីស 🇨🇭✨ ភាពជោគជ័យក្នុងការបញ្ជូនបុត្រធីតាទៅសិក្សានៅស្ថាប័នអប់រំលំដាប់ពិភពលោកនៃប្រទេសស្វីស មិនមែនកើតឡើងដោយចៃដន្យ ឬត្រឹមតែការបំពេញបែបបទក្នុងពិព័រណ៍ទូទៅនោះឡើយ។ វាទាមទារនូវយុទ្ធសាស្ត្រច្បាស់លាស់ ការវាយតម្លៃស៊ីជម្រៅលើបុគ្គលិកលក្ខណៈសិស្ស និងការយល់ដឹងជាក់ស្តែងលើទីផ្សារការងារអន្តរជាតិ។ ជាមួយបទពិសោធន៍ជាង ១៤ ឆ្នាំ ក្នុងវិស័យអប់រំអន្តរជាតិ និងការនាំផ្លូវសិស្សានុសិស្សកម្ពុជាជាង ៦០ នាក់ ឆ្ពោះទៅកាន់សាលាកម្រិតកំពូលនៅប្រទេសស្វីស Prasat SA&VC នៅតែបន្តឈរលើគោលការណ៍ស្នូល៖ -ភាពឯកជន និងការយកចិត្តទុកដាក់ខ្ពស់ (Boutique & Tailored Approach)៖ ផ្តោតលើគុណភាពនៃការរៀបចំឯកសារ និងផែនការសិក្សាលម្អិតសម្រាប់សិស្សម្នាក់ៗ។ -បទពិសោធន៍ផ្ទាល់លើទឹកដីអឺរ៉ុប៖ ផ្តល់ការណែនាំពីទីតាំង សុវត្ថិភាព ការរស់នៅ និងបរិយាកាសជាក់ស្តែង ព្រោះយើងធ្លាប់បានឆ្លងកាត់ សិក្សា និងរស់នៅទីនោះផ្ទាល់។ -តម្លាភាព និងទំនុកចិត្ត៖ គ្មានការសន្យាហួសការពិត គ្មានភាពស្រពេចស្រពិល។ សម្រាប់មាតាបិតាដែលកំពុងស្វែងរកដំណោះស្រាយអប់រំកម្រិត Elite Swiss Boarding Schools ឬជំនាញសិក្សាផ្នែក Hospitality Management, Luxury Business Management, & Culinary Arts សម្រាប់បុត្រធីតា៖ 🔒 ការពិគ្រោះយោបល់លក្ខណៈឯកជន ដោយឥតគិតថ្លៃ (Free Private Consultation)៖ 📍 ទីតាំង៖ Prasat SA&VC (OCIC Chrouy Changvar) 📞 ទូរស័ព្ទ / Telegram៖ 017 440 909 / 098 726 556 🌐 គេហទំព័រ៖ www.psac.com.kh - #PrasatSAVC #SwissEducation #StudyInSwitzerland #60PlusStudents #14YearsOfExpertise #HospitalityManagement #LuxuryBusiness #ElitePathways #PhnomPenh #CulinaryArts

🇨🇭🎓 ចង់សិក្សាជំនាញ International Relations (ទំនាក់ទំនងអន្តរជាតិ) នៅប្រទេសស្វីសមែនទេ? 🌍✈️ តើគួរជ្រើសរើសសាកលវិទ្យាល័យរដ្ឋ ឬ
🇨🇭🎓 ចង់សិក្សាជំនាញ International Relations (ទំនាក់ទំនងអន្តរជាតិ) នៅប្រទេសស្វីសមែនទេ? 🌍✈️ តើគួរជ្រើសរើសសាកលវិទ្យាល័យរដ្ឋ ឬឯកជន? ថ្លៃសិក្សាប៉ុន្មាន? ហើយក្រោយបញ្ចប់ការសិក្សា មានឱកាសការងារ និងស្នាក់នៅបន្តយ៉ាងដូចម្តេច? 🤔 🏛 Prasat SA&VC សូមបង្ហាញការប្រៀបធៀបសាកលវិទ្យាល័យ និងស្ថាប័នឧត្តមសិក្សាចំនួន ៧ នៅប្រទេសស្វីស សម្រាប់ឆ្នាំសិក្សា 2026–2027**៖ 🏫 **សាកលវិទ្យាល័យរដ្ឋ (Public Universities) 🇨🇭 1. University of St. Gallen 💰 ថ្លៃសិក្សាប្រចាំឆ្នាំ៖ CHF 6,687 (≈ USD 8,100) 🇨🇭 2. University of Geneva 💰 ថ្លៃសិក្សាប្រចាំឆ្នាំ៖ CHF 1,000 (≈ USD 1,200) 🎓 សាកលវិទ្យាល័យ និងស្ថាប័នឯកជន (Private Institutions) 🇨🇭 3. Franklin University Switzerland 💰 ថ្លៃសិក្សាប្រចាំឆ្នាំ៖ CHF 52,750 (≈ USD 64,100) 🇨🇭 4. Webster University Geneva 💰 ថ្លៃសិក្សាប្រចាំឆ្នាំ៖ CHF 35,000 (≈ USD 42,500) 🇨🇭 5. International Institute in Geneva (IIG) 💰 ថ្លៃសិក្សាប្រចាំឆ្នាំ៖ CHF 31,900 (≈ USD 38,800) 🇨🇭 6. Geneva School of Diplomacy 💰 ថ្លៃសិក្សាប្រចាំឆ្នាំ៖ CHF 35,000 (≈ USD 42,500) 🇨🇭 7. EU Business School Geneva 💰 ថ្លៃសិក្សា៖ CHF 30,800 (≈ USD 37,400) សម្រាប់ ២ ឆមាស។ កម្មវិធីសរុបមាន ៧ ឆមាស ដូច្នេះត្រូវគិតថ្លៃឆមាសបន្ថែមផងដែរ។ 📊 តារាងប្រៀបធៀបនេះរួមមាន៖ ✅ រយៈពេលសិក្សា ៣–៤ ឆ្នាំ ✅ លក្ខខណ្ឌភាសា IELTS និងភាសាដែលប្រើក្នុងការសិក្សា ✅ ថ្លៃសិក្សាប្រចាំឆ្នាំ (CHF និង USD) ✅ ការចំណាយលើការរស់នៅប្រចាំឆ្នាំ៖ ប្រហែល CHF 19,000–30,000 (USD 23,100–36,500) អាស្រ័យលើទីក្រុង កន្លែងស្នាក់នៅ និងរបៀបរស់នៅ។ ✅ ឱកាសអាជីពក្រោយបញ្ចប់ការសិក្សា ✅ លទ្ធភាពស្វែងរកការងារ និងផ្លូវឆ្ពោះទៅការស្នាក់នៅរយៈពេលវែង 💼 ហេតុអ្វីជ្រើសរើសស្វីស? ស្វីសជាមជ្ឈមណ្ឌលសំខាន់មួយនៃការទូត អង្គការអន្តរជាតិ ហិរញ្ញវត្ថុ និងធុរកិច្ចសកល ដែលអាចផ្តល់ឱកាសក្នុងការកសាងចំណេះដឹង បណ្តាញទំនាក់ទំនង និងបទពិសោធន៍អន្តរជាតិ។ 🌐 ⚠️ ចំណាំសំខាន់៖ មិនមែនកម្មវិធីទាំងអស់សុទ្ធតែបង្រៀនជាភាសាអង់គ្លេស ១០០% នោះទេ។ ការបញ្ចប់ការសិក្សាក៏មិនធានាការងារ ប័ណ្ណអនុញ្ញាតធ្វើការ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ឡើយ។ សិស្សគួរពិនិត្យការទទួលស្គាល់ស្ថាប័ន និងលក្ខខណ្ឌអន្តោប្រវេសន៍មុនសម្រេចចិត្ត។ 📌 ថ្លៃសិក្សាជាតម្លៃមុនអាហារូបករណ៍ និងមិនទាន់រួមបញ្ចូលថ្លៃសេវាផ្សេងៗទាំងអស់។ តម្លៃ USD ជាការប៉ាន់ស្មានតាមអត្រាប្តូរប្រាក់ 1 CHF ≈ USD 1.216 គិតត្រឹមថ្ងៃទី 22 តុលា 2026។ 📩 ចង់ដឹងថាសាកលវិទ្យាល័យមួយណាសមស្របនឹងលទ្ធផលសិក្សា កម្រិតភាសា និងថវិការបស់អ្នក? សូមទាក់ទង Prasat SA&VC ដើម្បីទទួលបានការប្រឹក្សា និងវាយតម្លៃឯកសារជាមុន។ - 📱 Mobile/Telegram: 017440909 / 098726556 🌐 www.psac.com.kh 📍 PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia - 🎓 Prasat SA&VC — Guiding Students Since 2012. - #PrasatSAVC #StudyInSwitzerland #InternationalRelations #StudyAbroadCambodia #SwissUniversities #EducationConsultancy #StudyAbroad2027 #CareerPlanning

⚠️ មុនចំណាយរាប់ម៉ឺនដុល្លាររៀន «សាលាឯកជន» នៅអឺរ៉ុប (រួមទាំងស្វីស)៖ សិស្ស និងអាណាព្យាបាលដែលចេញលុយខ្លួនឯង ត្រូវដឹងការពិត ៥ នេះសិ
⚠️ មុនចំណាយរាប់ម៉ឺនដុល្លាររៀន «សាលាឯកជន» នៅអឺរ៉ុប (រួមទាំងស្វីស)៖ សិស្ស និងអាណាព្យាបាលដែលចេញលុយខ្លួនឯង ត្រូវដឹងការពិត ៥ នេះសិន៖ ១. វប្បធម៌គេត្រង់ៗ មិនសូវរាក់ទាក់៖ ជនជាតិអឺរ៉ុបគោរពច្បាប់ តែរក្សាចម្ងាយ និយាយចំៗគ្មាន «ក្រែងចិត្ត» ទេ។ បើទម្លាប់តែស្ងៀមស្ងាត់ មិនហ៊ានតវ៉ា នឹងពិបាកចុះសម្រុងខ្លាំង។ ២. សាលាមិនធានាការងារ៖ ច្បាប់គេផ្តល់អាទិភាពការងារដល់ពលរដ្ឋគេ និង EU មុនគេជានិច្ច។ ៣. អង់គ្លេសមួយមុខមិនគ្រប់គ្រាន់៖ អត់ចេះភាសាក្នុងស្រុកគេ (អាល្លឺម៉ង់ បារាំង...) ឱកាសបាន Work Permit ស្ទើរតែសូន្យ។ ៤. ប្រយ័ត្នខាតដើមទុន (Low ROI)៖ ចំណាយ $40,000 – $100,000+ តែបើត្រូវត្រឡប់មកវិញភ្លាមៗ តើប៉ុន្មានឆ្នាំទើបស្រង់ដើមរួច? ៥. សញ្ញាបត្រខ្លះគ្មាន State Recognition៖ ត្រូវឆែកមើលការទទួលស្គាល់កម្រិតរដ្ឋ មិនមែនមើលតែឈ្មោះសាលាឡើយ។ 💡 កុំចំណាយលុយរាប់ម៉ឺនដុល្លារគ្រាន់តែទិញឈ្មោះថា «បានទៅរៀនអឺរ៉ុប» បើគ្មានផែនការច្បាស់លាស់ទាំងភាសា និងទីផ្សារការងារ! - 📩 Planning to study abroad? Get honest, expert guidance before you invest: 🏢 Prasat Study Abroad & Visa Consultancy (Prasat SA&VC) 📞 Telegram / Phone: 017440909 / 098726556 📍 Office: PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia 💬 Send us a direct message for a personalized profile assessment. - #StudyAbroad #StudyInEurope #StudyInSwitzerland #OverseasEducation #InternationalStudents #EducationConsultancy #StudentAdvice #HigherEducation #StudyAbroadTips #EducationROI

សួស្តីបងប្អូនខ្មែរយើងនៅទីក្រុង Auckland, New Zealand 🇳🇿! ប្រសិនបើមានតម្រូវការបុគ្គលិកក្រៅម៉ោង (Part-time) សូមជួយផ្ដល់ដំណឹង ឬទាក់ទងមកខាងយើងផង ព្រោះយើងមានបណ្ដាញសិស្ស-និស្សិតខ្មែរជាច្រើនកំពុងសិក្សានៅទីនោះ។ សូមអរគុណជាមុន!

មោទនភាពនៃការកសាងបណ្តាញនិស្សិតឆ្នើមជាង ៦០នាក់ នៅប្រទេសស្វីស (គិតត្រឹម ខែ06 ឆ្នាំ2026នេះ)! 🇨🇭✨ - បទពិសោធន៍ពិត និងភាពជោគជ័យដ៏រ
មោទនភាពនៃការកសាងបណ្តាញនិស្សិតឆ្នើមជាង ៦០នាក់ នៅប្រទេសស្វីស (គិតត្រឹម ខែ06 ឆ្នាំ2026នេះ)! 🇨🇭✨ - បទពិសោធន៍ពិត និងភាពជោគជ័យដ៏រឹងមាំ មិនមែនកើតឡើងត្រឹមមួយយប់នោះឡើយ។ ក្នុងនាមជាអ្នកធ្លាប់បានសិក្សានៅប្រទេសស្វីសផ្ទាល់ និងមានបទពិសោធន៍ជាង ១៤ឆ្នាំ+ក្នុងវិស័យអប់រំអន្តរជាតិ លោក ឱក ភិរម្យ បានបង្កើត Prasat SA&VC ឡើងដោយឈរលើគោលការណ៍ច្បាស់លាស់៖ គឺការនាំមកនូវស្តង់ដារអប់រំលំដាប់កំពូលពិតប្រាកដ ជូនដល់បុត្រធីតារបស់លោកអ្នក។ - រហូតមកដល់ពេលនេះ (គិតត្រឹម ខែ06 ឆ្នាំ2026នេះ)! ភ្នាក់ងារយើងមានមោទនភាពយ៉ាងក្រៃលែងដែលបានជួយជ្រោមជ្រែង និងនាំផ្លូវសិស្សានុសិស្សខ្មែរជាង ៦០នាក់ ប្រកបដោយជោគជ័យ ទៅកាន់សាលាកម្រិតអភិជន វិទ្យាស្ថានគ្រប់គ្រងបដិសណ្ឋារកិច្ច និងធុរកិច្ចលំដាប់កំពូលដាច់គេនៅប្រទេសស្វីស (Elite Swiss Boarding Schools; Hospitality, Luxurious Business & Tourism Management; and Culinary Arts)។ - យើងមិនត្រឹមតែបំពេញកិច្ចការរៀបចំដាក់ពាក្យសិក្សា (Admission) ទិដ្ឋាការ (Visa) និងការណែនាំមុនធ្វើដំណើរនោះទេ (Pre-departure) ប៉ុន្តែយើងកសាងបណ្តាញទំនាក់ទំនងលំដាប់អន្តរជាតិ និងផ្តល់ជូននូវសេវាកម្ម VIP និងពិគ្រោះយោបល់លក្ខណៈឯកជន (Private Consultation) ដ៏មានសេចក្តីថ្លៃថ្នូរ និងទំនុកចិត្តខ្ពស់បំផុតសម្រាប់គ្រួសារលេចធ្លោនៅក្នុងប្រទេសកម្ពុជា។ - ភាពជោគជ័យ និងអនាគតដ៏រុងរឿងរបស់បុត្រធីតាលោកអ្នក ចាប់ផ្តើមពីការជ្រើសរើសដៃគូដែលមានបទពិសោធន៍ពិត និងស្គាល់ស្វីសច្បាស់លាស់! 💼🏰​ សូមអរគុណដល់បងប្អូនទាំងអស់គ្នា និងដៃគូសហការអន្តរជាតិនៅស្វីសទាំងអស់ផងដែរ។ - 🔒 ការពិគ្រោះយោបល់លក្ខណៈឯកជន (Private Consultation) ទីតាំង៖ Prasat Study Abroad & Visa Consultancy (OCIC Chrouy Changvar)​ PT-1182, Prek Tasek St., Chrouy Changvar, Phnom Penh, Cambodia. ទូរស័ព្ទ / Telegram៖ 017 440 909 / 098 726 556 គេហទំព័រ៖ www.psac.com.kh - #PrasatSAVC #SwissAlumni #60PlustoSwitzerland #PremiumEducation #ElitePathways #StudyInSwitzerland #14YearsOfExpertise

🇳🇿 សិក្សាថ្នាក់ Bachelor ជំនាញក្នុង Green List នៅ New Zealand ដែលតម្លៃសិក្សាមានចាប់ពី US$11000+ ឡើងក្នុងមួយឆ្នាំ! - ជំនាញដែ
🇳🇿 សិក្សាថ្នាក់ Bachelor ជំនាញក្នុង Green List នៅ New Zealand ដែលតម្លៃសិក្សាមានចាប់ពី US$11000+ ឡើងក្នុងមួយឆ្នាំ! - ជំនាញដែលមានតម្រូវការខ្ពស់ រួមមាន៖ ✅ Nursing ✅ Engineering ✅ Construction Management ✅ Civil Engineering ✅ Information Technology និង Computer Science - អត្ថប្រយោជន៍សម្រាប់និស្សិត៖ 🎓 ទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់ 💼 អាចធ្វើការក្រៅម៉ោងដោយស្របច្បាប់រហូតដល់ 25 ម៉ោងក្នុងមួយសប្តាហ៍ 🛂 ក្រោយបញ្ចប់ការសិក្សា អ្នកដែលបំពេញលក្ខខណ្ឌអាចទទួលបាន Post Study Work Visa រហូតដល់ 3 ឆ្នាំ ដើម្បីស្វែងរកការងារជំនាញ។ 🏡 ការងារដែលស្ថិតក្នុង Green List អាចមានផ្លូវទៅ Straight to Residence ឬ Work to Residence អាស្រ័យលើមុខរបរ ការចុះបញ្ជីវិជ្ជាជីវៈ បទពិសោធន៍ និងលក្ខខណ្ឌផ្លូវការ។ - បើមិនទាន់គ្រប់ IELTS អាចពិនិត្យជម្រើស NZCEL, English Pathway ឬ Foundation Programme មុនចូលថ្នាក់ Bachelor។ - យើងមានជម្រើសស្ថាប័ន និងថ្លៃសិក្សាផ្សេងៗ សមស្របតាមប្រវត្តិសិក្សា ថវិកា និងគោលដៅអនាគតរបស់សិស្ស។ - 📩 សូមផ្ញើ Transcript, សញ្ញាបត្រ និងលទ្ធផល IELTS/PTE មកពិនិត្យលក្ខខណ្ឌជាមុន។ - Prasat Study Abroad & Visa Consultancy — Since 2012 📞 Mobile & Telegram: 017 440 909 / 098 726 556 🌐 www.psac.com.kh - ការសិក្សាជំនាញ Green List មិនធានា Residence ដោយស្វ័យប្រវត្តិទេ។ លទ្ធផលអាស្រ័យលើការងារ លក្ខខណ្ឌវិជ្ជាជីវៈ និងច្បាប់អន្តោប្រវេសន៍នៅពេលដាក់ពាក្យ។

🇳🇿 បន្តថ្នាក់ Master នៅ New Zealand — សិក្សា ការងារ និងឱកាសអនាគត! - ✅ សិក្សាពេញម៉ោងនៅសាកលវិទ្យាល័យ ឬវិទ្យាស្ថានដែលមានការទទួ
🇳🇿 បន្តថ្នាក់ Master នៅ New Zealand — សិក្សា ការងារ និងឱកាសអនាគត! - ✅ សិក្សាពេញម៉ោងនៅសាកលវិទ្យាល័យ ឬវិទ្យាស្ថានដែលមានការទទួលស្គាល់ ✅ អាចធ្វើការក្រៅម៉ោងដោយស្របច្បាប់ រហូតដល់ 25 ម៉ោងក្នុងមួយសប្តាហ៍ ✅ មានជម្រើស Partial Scholarship, Study Grant និង Paid Internship ✅ ក្រោយបញ្ចប់ Master ដែលមានលក្ខខណ្ឌត្រឹមត្រូវ អាចស្នើសុំ Post Study Work Visa រហូតដល់ 3 ឆ្នាំ - ក្នុងរយៈពេលនេះ និស្សិតអាចស្វែងរក Skilled Job និងរៀបចំផ្លូវទៅកាន់៖ Master → Work Visa → Skilled Job → NZ Residence/PR → NZ Citizenship → Australia Opportunity - បើមិនទាន់គ្រប់ IELTS 6.0 ឬ 6.5 ក៏អាចចាប់ផ្តើមជាមួយ៖ 📘 NZCEL 📘 Academic English 📘 Stand-alone English Programme - យើងក៏មានជម្រើសកម្មវិធី និងស្ថាប័នផ្សេងៗទៀត ដែលអាចសមនឹងថវិកា ប្រវត្តិសិក្សា និងគោលដៅរបស់អ្នក។ - 📩 សូមផ្ញើ Transcript, សញ្ញាបត្រ, CV និងលទ្ធផល IELTS/PTE ប្រសិនបើមាន ដើម្បីពិនិត្យជម្រើសសមស្រប។ - Prasat Study Abroad & Visa Consultancy — Since 2012 📞 Mobile & Telegram: 017 440 909 / 098 726 556 🌐 www.psac.com.kh - **សំគាល់៖ PR និងសញ្ជាតិមិនមែនជាការធានាដោយស្វ័យប្រវត្តិទេ។ លទ្ធផលអាស្រ័យលើការងារ ប្រាក់ខែ និងច្បាប់អន្តោប្រវេសន៍នៅពេលដាក់ពាក្យ។**

បច្ចុប្បន្នភាពនៅទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិតម្លៃនៃការរស់នៅ ការតវ៉ារបស់យុវជនយ៉ាងខ្លាំងក្លា និងភាពមិនច្បាស់លាស់ផ្នែកភូមិ
បច្ចុប្បន្នភាពនៅទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិតម្លៃនៃការរស់នៅ ការតវ៉ារបស់យុវជនយ៉ាងខ្លាំងក្លា និងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ ដែលអ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានជាក់ស្ដែងដើម្បីជាភស្តុតាងបាន។

🎉🇰🇭✈️ អបអរសាទរសិស្សកម្ពុជារបស់យើង! 🇳🇿 សូមអបអរសាទរដល់ប្អូនប្រុស ជុំ ដារ៉ារិទ្ធ ដែលត្រៀមចេញដំណើរទៅសិក្សានៅ EF Internationa
🎉🇰🇭✈️ អបអរសាទរសិស្សកម្ពុជារបស់យើង! 🇳🇿 សូមអបអរសាទរដល់ប្អូនប្រុស ជុំ ដារ៉ារិទ្ធ ដែលត្រៀមចេញដំណើរទៅសិក្សានៅ EF International Language Schools ទីក្រុង Auckland ប្រទេសនូវែលសេឡង់ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយការផ្តល់ជូន សំបុត្រយន្តហោះមួយជើងឥតគិតថ្លៃ តម្លៃ US$1,000 ពីសាលា EF នេះ! 🎓✈️ 🎁 ឱកាសនេះផ្តល់ជូនសិស្សដែលចុះឈ្មោះសិក្សាកម្មវិធីភាសាបរទេស EF ចាប់ពី ៦ ខែឡើងទៅ ចំពោះគ្រប់សាខា EF ទាំងអស់ជុំវិញពិភពលោក។ 📩 ចង់សិក្សានៅក្រៅប្រទេសដោយមិនមានតេស្តភាសាអង់គ្លេស (No IELTS/TOEFL/PTE)? ទាក់ទង Prasat SA&VC ដើម្បីទទួលបានការប្រឹក្សា! 📱 Mobile/Telegram: 017440909 / 098726556 - #PrasatSAVC #StudyInNewZealand #EFAuckland #FreeFlight #StudyAbroad #CambodianStudents

🤝 ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍វត្តមាន Mr. Anders Ahlund (ប្រធានផ្នែកលក់ និងទីផ្សារអន្តរជា
+3
🤝 ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍វត្តមាន Mr. Anders Ahlund (ប្រធានផ្នែកលក់ និងទីផ្សារអន្តរជាតិនៃ EF Education First ប្រចាំទីក្រុង Zürich ប្រទេសស្វីស 🇨🇭) មកកាន់ការិយាល័យរបស់យើងខ្ញុំ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ! 🏢✨ ជំនួបពិភាក្សាដ៏មានអត្ថន័យនេះ ផ្តោតលើការពង្រីកឱកាសសិក្សា កម្មវិធីភាសា និងយុទ្ធសាស្ត្រផ្សព្វផ្សាយសាលា EF នៅក្រៅប្រទេសកាន់តែទូលំទូលាយសម្រាប់សិស្ស-និស្សិតកម្ពុជា។ 🌍🎓🚀 - #PrasatSAVC #EFEducationFirst #StudyAbroad #GlobalEducation

ជំនួបពិភាក្សាការងារ និងការណែនាំកម្មវីធីសាកលវិទ្យាល័យ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យ Prasat SA&VC ជាមួយលោក សួន ប៊
+3
ជំនួបពិភាក្សាការងារ និងការណែនាំកម្មវីធីសាកលវិទ្យាល័យ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យ Prasat SA&VC ជាមួយលោក សួន ប៊ុនថន តំណាងមកពី Southern Cross University (SCU) អំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលីសម្រាប់សិស្ស-និស្សិតកម្ពុជា! 🇰🇭🤝🇦🇺! 🎓✈️ -  #PrasatSAVC #SouthernCrossUniversity #StudyInAustralia

«ពីកម្ពុជាទៅកាន់ពិភពលោក៖ ការចែករំលែកបទពិសោធន៍ពិត និងជោគជ័យទិដ្ឋាការពីសិស្ស-និស្សិតកម្ពុជា» Navigating admissions and visa approvals doesn’t have to be overwhelming. In this compilation, our students reflect on their honest experiences working with the team at Prasat SA&VC to secure their university spots and student visas, especially their studying abroad stories. Timestamps, application advice, and consultation details below: Book a 1-on-1 counseling session with our expert advisors. Leave a comment with the destination country or major you're targeting next! Drop your dream destination country or intended major in the comments below! - 📍 Prasat Study Abroad & Visa Consultancy Mobile/Telegram: 017440909 / 098726556 Email: info@psac.com.kh Location: PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia - #StudentVisaSuccess #StudyAbroadCambodia #PrasatSAVC #VisaConsultancy #InternationalStudents #HigherEducation #UniversityAdmissions #StudyAbroadLife

«មានពាក្យមួយឃ្លាគេពោលថា៖ កុំចំណាយពេលដេញចាប់មេអំបៅ តែត្រូវដាំសួនច្បារដ៏ស្រស់ស្អាត នោះមេអំបៅនឹងហើរមកដោយខ្លួនឯង។ ទេសចរណ៍កម្ពុជាក
«មានពាក្យមួយឃ្លាគេពោលថា៖ កុំចំណាយពេលដេញចាប់មេអំបៅ តែត្រូវដាំសួនច្បារដ៏ស្រស់ស្អាត នោះមេអំបៅនឹងហើរមកដោយខ្លួនឯង។ ទេសចរណ៍កម្ពុជាក៏ដូចគ្នាដែរ! ការផ្សព្វផ្សាយគ្រាន់តែជាការអញ្ជើញ តែការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្តង់ដារអនាម័យ បន្ទប់ទឹកស្អាត និងសុវត្ថិភាពនៅមូលដ្ឋាន ទើបជា «សួនច្បារដ៏ពិតប្រាកដ» ដែលធ្វើឱ្យភ្ញៀវទេសចរគុណភាពខ្ពស់ហើរចូលមកដោយឯកឯង និងចង់ស្នាក់នៅបានយូរ! ពិតណាស់ កន្លងមកក្រសួងទេសចរណ៍ផ្ទាល់ក៏តែងតែជំរុញយុទ្ធនាការដូចជា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងចលនា «បន្ទប់ទឹកសាធារណៈស្អាត» រួចមកហើយ។ ដូច្នេះ ប្រសិនបើយើងទាំងអស់គ្នា ទាំងរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ រួមដៃគ្នាអនុវត្តស្តង់ដារទាំងនេះឱ្យកាន់តែសកម្ម និងជាក់ស្តែងនៅគ្រប់មូលដ្ឋាន នោះ «សួនច្បារទេសចរណ៍កម្ពុជា» នឹងកាន់តែរីកស្រស់បំព្រងជាមិនខាន!» 🌸🦋🇰🇭✨

🇰🇭 គំនិតស្ថាបនា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ✨ ដើម្បីរួមចំណែកជំរុញទេសចរណ៍កម្ពុជាឱ្យកាន់តែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើន និងប្រកបដោយនិរន្តរភាព ការចែករំលែកបទពិសោធន៍ល្អៗពីអ្នកដែលធ្លាប់ធ្វើដំណើរ/សិក្សានៅក្រៅប្រទេស ✈️ ភ្នាក់ងារទេសចរណ៍ 🎫 ព្រមទាំងអ្នកជំនាញ និងនិស្សិតផ្នែកទេសចរណ៍ បដិសណ្ឋារកិច្ច និងធុរកិច្ច 🎓💼 ពិតជាមានតម្លៃណាស់ ក្នុងការដកស្រង់ចំណុចវិជ្ជមានពីបណ្តាប្រទេសទេសចរណ៍ឈានមុខ ដូចជា អឺរ៉ុប 🇪🇺 អង់គ្លេស 🇬🇧 ស្វីស 🇨🇭 អាមេរិក 🇺🇸 កាណាដា 🇨🇦 អូស្ត្រាលី 🇦🇺 នូវែលសេឡង់ 🇳🇿 ជប៉ុន 🇯🇵 កូរ៉េខាងត្បូង 🇰🇷 ចិន 🇨🇳 សិង្ហបុរី 🇸🇬 ថៃ 🇹🇭 និងវៀតណាម 🇻🇳៖ ១. 🚻 បន្ទប់ទឹកស្អាត និងអនាម័យខ្ពស់នៅគ្រប់គោលដៅ ២. 🚆 ការតភ្ជាប់មធ្យោបាយធ្វើដំណើរងាយស្រួល និងរលូន ៣. 🅿️ ចំណតយានយន្តមានរបៀបរៀបរយ និងតម្លៃច្បាស់លាស់ ៤. 🛡 សុវត្ថិភាព កក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវ ៥. 🤝 បដិសណ្ឋារកិច្ចរាក់ទាក់ សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងស្មោះត្រង់ 📢 បន្ថែមពីលើការផ្សព្វផ្សាយដ៏សកម្ម គុណភាពនៃបទពិសោធន៍ជាក់ស្តែងនៅមូលដ្ឋាន គឺជាគន្លឹះចម្បងដែលធ្វើឱ្យភ្ញៀវទេសចរចង់ត្រឡប់មកកម្សាន្តម្តងទៀត និងជួយផ្សព្វផ្សាយបន្តពីភាពស្រស់ស្អាតនៃកម្ពុជា! 🌟🇰🇭

ទស្សនៈគួរពិចារណាឱ្យស៊ីជម្រៅ 🌍 ជីវិតនៅស្រុកក្រៅមិនងាយស្រួលទេ តែការតស៊ូត្រូវមានគោលដៅច្បាស់លាស់🎯។ បើការលះបង់នោះនាំមកតែទុក្ខលំបាក ហើយគ្មានការរីកចម្រើនអ្វីសោះ ការជ្រើសរើសវិលត្រឡប់មកវិញ មិនមែនជាការបរាជ័យទេ តែជាការឈប់ខ្ជះខ្ជាយពេលវេលា។ ⏳💡

តើអ្នកដឹងទេថា? 👑 King Charles III គឺជាប្រមុខរដ្ឋផ្លូវការរបស់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand)! 🇦🇺🇳🇿 ដោយសារព្រះមហាក្សត្រគង់នៅចក្រភពអង់គ្លេស ព្រះអង្គត្រូវបានតំណាងដោយអគ្គទេសាភិបាល (Governor-General) នៅក្នុងប្រទេសនីមួយៗ៖ 📍 អូស្ត្រាលី (Australia): តំណាងដោយលោកស្រី Sam Mostyn 📍 នូវែលសេឡង់ (New Zealand): តំណាងដោយលោកស្រី Dame Cindy Kiro

⚠️ កុំកុហក ឬលាក់ព័ត៌មានក្នុងពាក្យសុំទិដ្ឋាការឱ្យសោះ! 🚫 តើអ្នកដឹងទេថា ប្រទេសទាំង ៥៖ 🇺🇸 USA | 🇬🇧 UK | 🇨🇦 Canada | 🇦🇺 A
⚠️ កុំកុហក ឬលាក់ព័ត៌មានក្នុងពាក្យសុំទិដ្ឋាការឱ្យសោះ! 🚫 តើអ្នកដឹងទេថា ប្រទេសទាំង ៥៖ 🇺🇸 USA | 🇬🇧 UK | 🇨🇦 Canada | 🇦🇺 Australia | 🇳🇿 New Zealand មានកិច្ចសហប្រតិបត្តិការផ្នែកអន្តោប្រវេសន៍ក្រោម Migration 5 (M5) ដែលអាចចែករំលែក និងផ្ទៀងផ្ទាត់ព័ត៌មានអន្តោប្រវេសន៍ និងទិន្នន័យជីវមាត្រ (Biometric Data)។ 👁️ ❌ កុំលាក់ប្រវត្តិ Visa Refusal ❌ កុំផ្តល់ព័ត៌មានមិនពិត ❌ កុំក្លែងបន្លំឯកសារ ❌ កុំផ្លាស់ប្តូរព័ត៌មានពីពាក្យសុំមួយទៅពាក្យសុំមួយ ការត្រួតពិនិត្យអាចបង្ហាញពី ប្រវត្តិអន្តោប្រវេសន៍ពីមុន ភាពមិនស៊ីគ្នានៃអត្តសញ្ញាណ ឬបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងពាក្យស្នើសុំ។ ✅ Best Policy: Be Honest, Be Consistent & Submit Genuine Documents. ការកុហកម្តង អាចប៉ះពាល់ដល់ពាក្យសុំទិដ្ឋាការនាពេលអនាគតផងដែរ។ - 🏛️ Prasat SA&VC — Guiding Students Since 2012 📱 Mobile/Telegram: 017 440 909 / 098 726 556 📍 PT-1182, Prek Tasek St., OCIC Chrouy Changvar, Phnom Penh, Cambodia - #PrasatSAVC #VisaTips #Migration5 #M5 #VisaApplication #StudyAbroad #VisaAdvice #CambodianStudents

ប្រទេសអាល្លឺម៉ង់ គឺជាកំពូលនៃពិភពលោកលើជំនាញវិស្វកម្មមេកានិច ហើយនេះជាមូលហេតុចម្បងដែលសិស្ស-និស្សិតខ្មែរគួរចាប់អារម្មណ៍លើកម្មវិធី Ausbildung! 🇩🇪⚙️ រៀនបណ្តើរឥតគិថ្លៃ អនុវត្តផ្ទាល់បណ្តើរ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងចាប់យកជំនាញស្តង់ដារអន្តរជាតិពិតប្រាកដ។ 👉 សៀវភៅណែនាំ Ausbildung Blueprint (តម្លៃពិសេស Early Bird ត្រឹមតែ $19.99)៖ overseasblueprintkh.com/ausbildung 👉 ប្រឹក្សាយោបល់ផ្ទាល់តាម Telegram៖ 017440909 / 098726556 - #Ausbildung #MechanicalEngineering #StudyInGermany #រៀននៅអាល្លឺម៉ង់ #PrasatSAC

🔍 ៤ ចំណុចត្រូវផ្ទៀងផ្ទាត់ មុនសម្រេចចិត្តជ្រើសរើសភ្នាក់ងារសិក្សានៅក្រៅប្រទេស៖ ១. ឈ្មោះក្រុមហ៊ុនច្បាស់លាស់៖ ភ្នាក់ងារមានវិជ្ជា
🔍 ៤ ចំណុចត្រូវផ្ទៀងផ្ទាត់ មុនសម្រេចចិត្តជ្រើសរើសភ្នាក់ងារសិក្សានៅក្រៅប្រទេស៖ ១. ឈ្មោះក្រុមហ៊ុនច្បាស់លាស់៖ ភ្នាក់ងារមានវិជ្ជាជីវៈដំណើរការក្រោមឈ្មោះស្របច្បាប់តែមួយ មិនបង្កើត Page ឬគណនីបន្លំច្រើនឈ្មោះនោះទេ! ២. កិច្ចសន្យាមានតម្លាភាព៖ ថ្លៃសេវា និងថ្លៃទិដ្ឋាការត្រូវបញ្ជាក់លម្អិតជាលាយលក្ខណ៍អក្សរមុនបង់ប្រាក់ គ្មានការកាត់ប្រាក់ពិន័យមិនសមហេតុផល។ ៣. សេរីភាពជ្រើសរើស៖ សិស្សមានសិទ្ធិជ្រើសរើសសាលាតាមកម្រិតពិន្ទុ និងថវិកាពិតប្រាកដ ដោយគ្មានការបង្ខិតបង្ខំ។ ៤. វាយតម្លៃទិដ្ឋាការត្រឹមត្រូវ៖ ប្រាប់ការពិតអំពីឱកាសទិដ្ឋាការ មិនសន្យាខ្យល់ដើម្បីតែប្រមូលប្រាក់កក់។ 🏛 Prasat SA&VC (ឈរជើងតាំងពីឆ្នាំ ២០១២)៖ យើងប្រកាន់ខ្ជាប់នូវគោលការណ៍ PRASAT (Professional, Registered, Authorized, Supportive, Accountable, Transparent) — ការិយាល័យពិត កិច្ចសន្យាស្របច្បាប់តែមួយ និងតម្លាភាព ១០០%! - 📩 ទំនាក់ទំនងប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ៖ • Telegram: 017 440 909 / 098 726 556 • ទីតាំង៖ ទីក្រុងរណបជ្រោយចង្វារ (OCIC), រាជធានីភ្នំពេញ - #PrasatSAVC #StudyAbroadCambodia #TransparentAgency #Since2012

«ផលិតផលរូបវន្តខូច (physical product) អាចប្តូរ ឬសងលុយវិញបាន។ ប៉ុន្តែសេវាកម្ម (intangible service) ផ្អែកលើទំនុកចិត្ត—នៅពេលដែលបា
+5
«ផលិតផលរូបវន្តខូច (physical product) អាចប្តូរ ឬសងលុយវិញបាន។ ប៉ុន្តែសេវាកម្ម (intangible service) ផ្អែកលើទំនុកចិត្ត—នៅពេលដែលបាត់បង់ហើយ មិនអាចជំនួសវិញបានឡើយ។» មេរៀនពីប្រទេសស្វីសឆ្នាំ ២០២២ ដែលដាស់តឿន​ លោក​ ឱក​ ភិរម្យ​ ជានិច្ច។ ក្នុងនាមជាស្ថាបនិក/នាយកគ្រប់គ្រង លោកតែងតែយកគោលការណ៍នេះមកអនុវត្តនៅ Prasat SA&VC — ប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងការការពារទំនុកចិត្តអតិថិជនជាចម្បង។ - #PrasatSAVC #TrustAndIntegrity #Leadership #Since2012 #Switzerland