Prasat Study Abroad Consultancy
الذهاب إلى القناة على Telegram
905
المشتركون
لا توجد بيانات24 ساعات
-27 أيام
-930 أيام
أرشيف المشاركات
*[ភ្នាក់ងារយើងខ្ញុំ សូមចែករំលែកជាថ្មី! ដើម្បីរួមគ្នាការពារការចាញ់បោកពីព័ត៌មានភូតកុហក និងការរៀបចំផែនការខុស។
-
កន្លងមកធ្លាប់មានបងប្អូនយើងមួយចំនួន ជឿលើឃោសនាបែបនេះ ហើយចង់ទៅតាមផ្លូវកាត់ អស់ប៉ុន្មានក៏បានដែរ ទោះបីជា វិធានការណ៍ក្តៅនេះ បានចូលជាធរមានជាផ្លូវការតាំងពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅរួចហើយ។]*
---
🛑 អូស្ត្រាលីប្រកាសបិទផ្លូវ “Visa Hopping” — វិធានការណ៍ថ្មីចូលជាធរមានជាផ្លូវការ!
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O'Neil កាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចអនុវត្តវិធានការណ៍តឹងរ៉ឹងបំផុត ដើម្បីបញ្ចប់ការស្នើសុំទិដ្ឋាការតៗគ្នាពីក្នុងប្រទេស (Visa Hopping) ក្នុងបំណងអូសបន្លាយការស្នាក់នៅដោយគ្មានដែនកំណត់។
វិធានការណ៍ក្តៅនេះ បានចូលជាធរមានជាផ្លូវការតាំងពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយជះឥទ្ធិពលផ្ទាល់ទៅលើទិដ្ឋាការ ២ ប្រភេទចម្បង៖
1️⃣ អ្នកកាន់ទិដ្ឋាការទេសចរណ៍ (Visitor Visa - Subclass 600)
*បម្រាមថ្មី៖ មិនអាចប្តូរ ឬដាក់ពាក្យសុំទិដ្ឋាការនិស្សិត (Student Visa - Subclass 500) ពីក្នុងប្រទេសអូស្ត្រាលី (Onshore) បានទៀតឡើយ។
*ដំណោះស្រាយ៖ ប្រសិនបើចូលទៅដល់អូស្ត្រាលីតាមទិដ្ឋាការទេសចរណ៍ ហើយសម្រេចចិត្តចង់សិក្សា គឺត្រូវតែចាកចេញពីប្រទេសអូស្ត្រាលី ដើម្បីដាក់ពាក្យសុំទិដ្ឋាការនិស្សិតពីក្រៅប្រទេស (Offshore) វិញ។ (យោងតាមទិន្នន័យ មានការដាក់ពាក្យជាង ៣៦,០០០ ករណីតាមផ្លូវកាត់នេះ ក្នុងរយៈពេលត្រឹមតែជិត ១ឆ្នាំ មុនពេលច្បាប់នេះត្រូវបានបិទ)។
2️⃣ អ្នកកាន់ទិដ្ឋាការការងារក្រោយបញ្ចប់ការសិក្សា (Temporary Graduate Visa - Subclass 485)
*បម្រាមថ្មី៖ នៅពេលទិដ្ឋាការការងារនេះផុតកំណត់ *មិនអាច* ត្រឡប់ទៅចុះឈ្មោះរៀនវគ្គខ្លីៗ ដើម្បីសុំប្តូរយកទិដ្ឋាការនិស្សិត (Student Visa) ក្នុងគោលបំណងបន្តរស់នៅបន្លាយពេលក្នុងប្រទេសបានទៀតឡើយ។
*ដំណោះស្រាយ៖ រដ្ឋាភិបាលតម្រូវឱ្យនិស្សិតដែលបញ្ចប់ការសិក្សា ត្រូវស្វែងរកការងារដែលស្របតាមជំនាញដើម្បីឈានទៅរកទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ ឬត្រូវចាកចេញពីអូស្ត្រាលីនៅពេលទិដ្ឋាការផុតកំណត់ ដោយមិនអាចប្រើវិធីរៀនថយក្រោយដើម្បីទាញពន្យារពេលបានទៀតទេ។
---
💡 តើត្រូវរៀបចំផែនការបែបណាដើម្បីធានាសុវត្ថិភាព និងភាគរយជោគជ័យខ្ពស់?
ការផ្លាស់ប្តូរតាំងពីពាក់កណ្តាលឆ្នាំ២០២៤ នេះ មានន័យថា យុទ្ធសាស្ត្រ «ទៅដល់ទីនោះចាំគិតទៀត» ឬការទៅប្តូរទិដ្ឋាការនៅក្នុងប្រទេសអូស្ត្រាលី លែងមានប្រសិទ្ធភាពទៀតហើយ។ ការរៀបចំផែនការសិក្សាឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាំងពីដំបូង គឺជាគន្លឹះដ៏សំខាន់បំផុត៖
*រៀបចំយុទ្ធសាស្ត្រឱ្យបានរឹងមាំពីក្រៅប្រទេស (Offshore):** ជ្រើសរើសមុខជំនាញ កម្រិតសិក្សា និងគ្រឹះស្ថានសិក្សាដែលស្របទៅនឹងគោលដៅអាជីពពិតប្រាកដ តាំងពីមុនពេលដាក់ទិដ្ឋាការលើកដំបូង។
*បង្ហាញពីឆន្ទៈនៃការសិក្សាពិតប្រាកដ (Genuine Student Requirement): ការដាក់ពាក្យសុំទិដ្ឋាការសិក្សា ត្រូវតែមានភាពស៊ីសង្វាក់គ្នាយ៉ាងច្បាស់លាស់រវាងប្រវត្តិសិក្សា និងបទពិសោធន៍ការងារកន្លងមក។
*ផ្តោតលើផ្លូវអាជីពច្បាស់លាស់៖ សម្រាប់និស្សិតដែលកំពុងសិក្សានៅអូស្ត្រាលី ការផ្លាស់ប្តូរគោលដៅទៅរកការគាំទ្រពីម្ចាស់អាជីវកម្ម (Employer Sponsorship) ឬកម្មវិធីចំណាកស្រុកជំនយ៉ាងរបស់រដ្ឋ (State Sponsorship) គឺជាជម្រើសចម្បង។
នៅក្នុងយុគសម័យដែលច្បាប់អន្តោប្រវេសន៍អូស្ត្រាលីមានភាពតឹងរ៉ឹងបំផុតបែបនេះ ការរៀបចំឯកសារ និងផែនការសិក្សាប្រកបដោយភាពហ្មត់ចត់ គឺជារឿងដែលមិនអាចខ្វះបាន។
-
📞 សម្រាប់ប្អូនៗសិស្សានុសិស្ស ឬអាណាព្យាបាល ដែលមានបំណងចង់រៀបចំផែនការសិក្សានៅប្រទេសអូស្ត្រាលី ឱ្យស្របតាមច្បាប់ថ្មី និងមានប្រសិទ្ធភាពខ្ពស់ អាចទាក់ទងមកកាន់យើងខ្ញុំដើម្បីទទួលបានការប្រឹក្សាយោបល់ និងវាយតម្លៃប្រវត្តិរូប (Profile) ដោយលម្អិត។
-
#រៀននៅអូស្ត្រាលី #ទិដ្ឋាការអូស្ត្រាលី #ច្បាប់ថ្មីអូស្ត្រាលី #VisaHopping #AustraliaVisa #PrasatSAVC #ប្រឹក្សាយោបល់ការសិក្សាបរទេស
[ 📍 ឱកាសមាសសម្រាប់សិស្សានុសិស្សនៅខេត្តកំពត — EXCLUSIVE COFFEE TALK TOUR 2026 ] ☕️✈️
តើប្អូនៗ និងអាណាព្យាបាលនៅខេត្តកំពត កំពុងស្វែងរកឱកាសបន្តការសិក្សានៅបរទេស (🇦🇺 អូស្ត្រាលី | 🇳🇿 នូវែលហ្សេឡង់ | 🇨🇭 ស្វីស | 🇩🇪 អាល្លឺម៉ង់ | 🇨🇦 កាណាដា | 🇺🇸 អាមេរិក / 🇬🇧 អង់គ្លេស) ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមរៀបចំឯកសារពីណា មែនទេ?
Prasat Study Abroad & Visa Consultancy (Prasat SA&VC) នឹងធ្វើដំណើរទៅជួបប្អូនៗ និងមាតាបិតាផ្ទាល់ នៅក្រុងកំពត ដើម្បីផ្តល់ប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ក្នុងបរិយាកាសស្និទ្ធស្នាល និងឯកជនបែប Coffee Talk (ញ៉ាំកាហ្វេបណ្តើរ ជជែកគ្នាពីអនាគតបណ្តើរ)។
🌟 ហេតុអ្វីត្រូវជួប លោក ឱក ភិរម្យ (Managing Director) ផ្ទាល់?
*បទពិសោធន៍ទិដ្ឋាការជាង ១៤ឆ្នាំ៖ ធ្លាប់ជួយសិស្ស និងអ្នកទេសចរដោះស្រាយឯកសារជោគជ័យខ្ទង់ពាន់សំណុំករណី (Student/Visitor Visa) ទៅកាន់ប្រទេសធំៗ។
*ធ្លាប់សិក្សា និងរស់នៅបរទេសផ្ទាល់៖ ធ្លាប់សិក្សានៅស្វីស និងអាមេរិក ព្រមទាំងបានធ្វើដំណើរទៅកាន់ទីក្រុងធំៗនៃប្រទេសគោលដៅសិក្សា។
*ទទួលបានព័ត៌មានពិត ចំចំណុច៖ ទទួលបានការចែករំលែកពី “ជីវិតរស់នៅជាក់ស្ដែង” សុវត្ថិភាព និងគន្លឹះរៀបចំឯកសារឱ្យជាប់ Visa ខ្ពស់បំផុត ពីអ្នកឆ្លងកាត់ពិតៗ។
🎯 អ្វីដែលប្អូនៗ និងមាតាបិតានឹងទទួលបានពីការជួបផ្ទាល់នេះ៖
Personalized Roadmap: ការរៀបចំផែនការសិក្សាទៅតាមជំនាញ ចំណង់ចំណូលចិត្ត និងថវិកាគ្រួសារ។
Scholarship & Free Flight Info: ស្វែងយល់ពីឱកាសទទួលបានអាហារូបករណ៍ (Partial Scholarships) និងការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃ។
Visa & Immigration Insights: គន្លឹះសំខាន់ៗក្នុងការត្រៀមឯកសារទិដ្ឋាការ និងឱកាសការងារក្រោយបញ្ចប់ការសិក្សា (Post-Study Work Rights)។
📅 កាលវិភាគ និងការកក់ម៉ោង (Weekend Session):
📆 ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៦ (ទទួលត្រឹមតែ ៣ គ្រួសារប៉ុណ្ណោះ)
📆 ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៦ (ទទួលត្រឹមតែ ៣ គ្រួសារប៉ុណ្ណោះ)
-
📍 ទីតាំង៖ ហាងកាហ្វេលំដាប់លំដាប់ប្រណីតនៅក្រុងកំពត (ក្រុមការងារនឹងផ្ញើទីតាំងជាក់លាក់ជូនក្រោយការចុះឈ្មោះជោគជ័យ)
-
⚠️ លក្ខខណ្ឌសំខាន់៖ ដើម្បីធានាបាននូវគុណភាព និងភាពឯកជនក្នុងការពិភាក្សា យើងខ្ញុំទទួលត្រឹមតែ ៦ គ្រួសារប៉ុណ្ណោះសម្រាប់មួយចុងសប្តាហ៍នេះ (៤៥នាទី សម្រាប់មួយគ្រួសារ)។
🎁 ពិសេសបំផុស៖ ភេសជ្ជៈវគ្គដំបូងសម្រាប់ប្អូនៗ និងមាតាបិតា ជាការឧបត្ថម្ភពី Prasat SA&VC!
ចុចលើតំណរ (https://forms.gle/NH9HfjM1Z3hUTFZo9
) នេះ ដើម្បីកក់ម៉ោងឥឡូវនេះ ឬស្កែន QR Code នៅលើរូបភាព ដើម្បីបំពេញទម្រង់ចុះឈ្មោះ ( slots នឹងត្រូវបិទអូតូភ្លាមៗនៅពេលមានអ្នកកក់ពេញ!)
👉 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាម Telegram:
• Telegram ក្រុមហ៊ុន៖ https://t.me/OK_Pirum_PRASAT_SAC_017
• ឬទូរស័ព្ទ៖ +855 17 440 909 / +855 98 726 556
លែងជាក្តីបារម្ភទៀតហើយ ទោះនៅខេត្តក៏អាចរៀបចំឯកសារទៅរៀននៅបរទេសបានយ៉ាងជោគជ័យ និងមានសុវត្ថិភាពខ្ពស់!
-
#PrasatSAVC #StudyAbroad #CoffeeTalkTour2026 #KampotProvince #Scholarships #VisaConsultancy
🚨 កាលវិភាគសម្ភាសន៍ទិដ្ឋាការអាមេរិកមានកំណត់ — សូមដាក់ពាក្យឥឡូវនេះ!
-
តើអ្នកមានគម្រោងទៅ សិក្សា ដំណើរកម្សាន្ត ឬធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក មែនទេ? 🇺🇸 សូម កុំរង់ចាំដល់ពេលចុងក្រោយ។
-
កាលវិភាគសម្ភាសន៍ទិដ្ឋាការអាមេរិកប្រភេទ Non-Immigrant Visa ដូចជា៖
🎓 F-1 Student Visa
✈️ B1/B2 Tourist / Business Visa
-
អាចពេញលឿនណាស់។ បើអ្នកពន្យារពេល អ្នកអាចនឹងមិនទទួលបានថ្ងៃសម្ភាសន៍តាមពេលដែលអ្នកត្រូវការ។
✅ ចាប់ផ្តើមរៀបចំពាក្យស្នើសុំឱ្យបានឆាប់
✅ មានឱកាសកក់ថ្ងៃសម្ភាសន៍បានមុន
✅ កាត់បន្ថយកំហុសលើឯកសារ
✅ ទទួលបានការណែនាំពីអ្នកជំនាញទិដ្ឋាការដែលមានបទពិសោធន៍
-
⏰ Apply Now — កុំចាំដល់ពេលយឺត!
ក្រុមការងាររបស់យើងអាចជួយអ្នករៀបចំ៖
📌 DS-160
📌 ឯកសារទិដ្ឋាការ
📌 ការកក់ថ្ងៃសម្ភាសន៍
📌 ការត្រៀមខ្លួនសម្រាប់សម្ភាសន៍
-
📩 Message មកយើងថ្ងៃនេះ ដើម្បីចាប់ផ្តើមដំណើរការស្នើសុំទិដ្ឋាការអាមេរិករបស់អ្នក។
📞 Phone / Telegram: +855 17 440 909 | +855 98 726 556
📍 Location: Prasat Study Abroad & Visa Consultancy
#PT-1182, Prek Ta Sek St., Chrouy Changvar, Phnom Penh, Cambodia
-
#USVisaCambodia #USVisaPhnomPenh #ទិដ្ឋាការអាមេរិក #F1Visa #B1B2Visa #StudentVisaUSA #VisitUSA #StudyInUSA #VisaConsultancyCambodia #PrasatStudyAbroad #PrasatVisaConsultancy #ApplyNow #BookYourSlot #CambodianStudents #USAStudyAbroad
-
FYI: ចាប់ពីថ្ងៃទី01 ខែ07 ឆ្នាំ2026៖ សេវាកម្មទិដ្ឋាការពិសេស (Premium Visa Service) តម្លៃ ៧៥០ ដុល្លាររបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យអ្នកសុំទិដ្ឋាការប្រភេទ B-1/B-2 ទទួលបានការសម្ភាសន៍ក្នុងរយៈពេល ១០ថ្ងៃ នៃថ្ងៃធ្វើការ ប៉ុន្តែវាមិនមែនមានន័យថា ជាការធានាថាអ្នកនឹងត្រូវទទួលបានការអនុម័តទិដ្ឋាការនោះឡើយ។
-
យោងតាមការប្រកាសផ្លូវការរបស់ “The U.S. State Department” កាលពីថ្ងៃទី09 ខែ06 ឆ្នាំ2026)!
ចាប់ពីថ្ងៃទី01 ខែ07 ឆ្នាំ2026៖ សេវាកម្មទិដ្ឋាការពិសេស (Premium Visa Service) តម្លៃ ៧៥០ ដុល្លាររបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យអ្នកសុំទិដ្ឋាការប្រភេទ B-1/B-2 ទទួលបានការសម្ភាសន៍ក្នុងរយៈពេល ១០ថ្ងៃ នៃថ្ងៃធ្វើការ ប៉ុន្តែវាមិនមែនមានន័យថា ជាការធានាថាអ្នកនឹងត្រូវទទួលបានការអនុម័តទិដ្ឋាការនោះឡើយ។
-
យោងតាមការប្រកាសផ្លូវការរបស់ “The U.S. State Department” កាលពីម្សិលម៉ិញ (June 9, 2026)!
+4
[ផ្តល់ជូននិស្សិតអន្តរជាតិដោយស្វ័យប្រវត្ត] ឱកាសអាហារូបករណ៍ជាផ្នែកខ្លះសិក្សានៅប្រទេសនូវែលសេឡង់ (New Zealand) 🇳🇿
-
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ភ្នាក់ងារ Prasat SA&VC បានចូលរួមក្នុងកម្មវិធី Coffee Talk Session ដ៏ពិសេសមួយជាមួយតំណាងផ្ទាល់មកពីសាកលវិទ្យាល័យ Victoria University of Wellington ដែលជាសាកលវិទ្យាល័យលំដាប់កំពូលមួយរបស់ប្រទេសនូវែលសេឡង់។
-
ក្នុងជំនួបពិភាក្សាការងារយ៉ាងជិតស្និទ្ធនេះ លោក Dean (Phuong) Dinh ដែលជាប្រធានគ្រប់គ្រងផ្នែកនិស្សិតអន្តរជាតិតំបន់អាស៊ីអាគ្នេយ៍ បានចែករំលែកព័ត៌មានយ៉ាងលម្អិត និងបច្ចុប្បន្នភាពចុងក្រោយបង្អស់អំពីឱកាសសិក្សា ជំនាញសិក្សាពេញនិយម និងការរស់នៅរបស់និស្សិត។
-
💡 ព័ត៌មានពិសេសស្តីពីអាហារូបករណ៍៖
អ្វីដែលកាន់តែពិសេសសម្រាប់សិស្ស-និស្សិតកម្ពុជានោះគឺ ខាងតំណាងសាកលវិទ្យាល័យបានបញ្ជាក់ថា រាល់ការដាក់ពាក្យសុំចូលរៀននឹងទទួលការពិចារណា ផ្តល់អាហារូបករណ៍មួយផ្នែកដោយស្វ័យប្រវត្ត (Automatically Offered) តែម្តង (ទៅតាមលក្ខខណ្ឌកំណត់) រួមមាន៖
*ថ្នាក់បរិញ្ញាបត្រ (Undergraduate): ទទួលបាន 15,000 NZD (មិនបន្តថ្មី)
*ថ្នាក់ក្រោយបរិញ្ញាបត្រ (Postgraduate): ទទួលបាន 10,000 NZD (មិនបន្តថ្មី)
*អាហារូបករណ៍ Manaaki Scholarships: សម្រាប់កម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ដែលផ្តល់ជូនសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។
-
🎓 ហេតុអ្វីគួរជ្រើសរើស Victoria University of Wellington?
*ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូល Top 1% Global លើពិភពលោក ទាំងផ្នែកកេរ្តិ៍ឈ្មោះការសិក្សា លទ្ធផលការងាររបស់និស្សិត និងនិរន្តរភាព។
*មានទីតាំងស្ថិតនៅទីក្រុង Wellington ដែលជាទីក្រុងហ្សឺណែវនៃប៉ាស៊ីហ្វិក និងជារដ្ឋធានីប្រកបដោយសុវត្ថិភាព និងភាពរស់រវើក។
-
📞 ឱកាសសម្រាប់មាតាបិតា និងសិស្សានុសិស្ស!
សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងហួស! សម្រាប់ប្អូនៗសិស្សានុសិស្ស និងលោកអ្នកអាណាព្យាបាលដែលមានបំណងចង់ស្វែងយល់បន្ថែម ឬរៀបចំផែនការបន្តការសិក្សានៅប្រទេសនូវែលសេឡង់ អាចទាក់ទងមកកាន់ Prasat SA&VC ដើម្បីទទួលបាន៖
-
*ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ (Free Counselling)
*ការណែនាំលម្អិតពីនីតិវិធីនៃការដាក់ពាក្យសុំទិដ្ឋាការ (Visa) និងការចុះឈ្មោះចូលរៀន
-
📥 ផ្ញើសារមកកាន់ប្រអប់សារ (Telegram: +85517440909 / +85598726556) របស់យើងខ្ញុំឥឡូវនេះ ដើម្បីណាត់ជួបជាមួយអ្នកជំនាញប្រឹក្សាយោបល់!
-
#PrasatSAVC #StudyInNew Zealand #VictoriaUniversityofWellington #Scholarship2026 #StudyAbroadCambodia
Repost from Prasat Study Abroad Consultancy
🇳🇿 ឱកាសមាសមកដល់ហើយ! រៀនផង ធ្វើការផង និងបង្កើតអនាគតវែងឆ្ងាយនៅប្រទេសណូវែលសេឡង់ (New Zealand) 🚀
-
សម្រាប់បងប្អូនដែលកំពុងស្វែងរកផ្លូវដើរដ៏រឹងមាំសម្រាប់អនាគត... នេះជាឱកាសពិសេសដែលមិនគួររំលង! ណូវែលសេឡង់ មិនត្រឹមតែជាប្រទេសដែលមានប្រព័ន្ធអប់រំលំដាប់ពិភពលោក និងបរិស្ថានរស់នៅល្អឥតខ្ចោះនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ធំៗ ៣ យ៉ាង៖
សិក្សាផង ធ្វើការផង (Study & Work): ទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងប្រាក់ចំណូលចិញ្ចឹមការសិក្សា អំឡុងពេលកំពុងរៀន។
សិទ្ធិការងារក្រោយបញ្ចប់ការសិក្សា: ឱកាសទទួលបានទិដ្ឋាការការងារ (Post-Study Work Visa) ដើម្បីបន្តរស់នៅ និងអភិវឌ្ឍអាជីពការងារ។
ឱកាសវែងឆ្ងាយសម្រាប់អនាគត: បើកផ្លូវក្នុងការស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិទាំងក្នុងប្រទេសណូវែលសេឡង់ (NZ) និងឱកាសបន្តទៅកាន់ប្រទេសអូស្ត្រាលី (AU)។
📥 ចង់ដឹងព័ត៌មានលម្អិត និងរបៀបរៀបចំកញ្ចប់ឯកសារឱ្យមានទំនុកចិត្តខ្ពស់?
👉 ទាក់ទងមកកាន់ Prasat SA&VC ឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់យ៉ាងលម្អិត និងត្រឹមត្រូវបំផុតពីអ្នកជំនាញផ្ទាល់!
Telegram Cellcard (017...): https://t.me/OK_Pirum_PRASAT_SAC_017
Telegram Smart (098...): https://t.me/OK_Pirum_PRASAT_SAC_098
លេខទូរស័ព្ទ: 017440909 / 098726556
-
#NewZealandStudy #StudyAbroad #PrasatSAVC #Scholarship #WorkAndStudy #NZtoAU
🚨 [ការពិតដែលអ្នកត្រូវដឹង] តើទិដ្ឋាការ EB-3 Unskilled ត្រូវរង់ចាំយូរប៉ុណ្ណាឱ្យប្រាកដ?🚨
-
បងប្អូនជាច្រើនប្រហែលជាធ្លាប់បានឮការផ្សព្វផ្សាយថា ទិដ្ឋាការការងារអាមេរិក (EB-3 Unskilled) ប្រើពេលតែ ១ ទៅ ២ ឆ្នាំ។ ប៉ុន្តែ នេះជាការពិតជាក់ស្តែង និងកាលវិភាគពិតប្រាកដ (Real Timeline) ដែលផ្អែកលើច្បាប់អន្តោប្រវេសន៍អាមេរិកបច្ចុប្បន្ន៖
-
⏱️ រយៈពេលសរុប៖ ចន្លោះពី ៥.៥ ឆ្នាំ ទៅ ៧ ឆ្នាំ (គិតចាប់ពីថ្ងៃរកបានក្រុមហ៊ុនធានា រហូតដល់ថ្ងៃបានជាន់ដីអាមេរិក)។
-
ដំណើរការនេះត្រូវឆ្លងកាត់ ៤ ដំណាក់កាលធំៗ៖
-
ដំណាក់កាលទី ១៖ រៀបចំ និងរង់ចាំការអនុម័តការងារ (១៨ ទៅ ៣០ ខែ)
— ក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយរកបុគ្គលិកនៅអាមេរិក និងដាក់ពាក្យទៅក្រសួងការងារ (DOL)។
-
ដំណាក់កាលទី ២៖ ដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ (៣ ទៅ ៦ ខែ)
— ដាក់ពាក្យទម្រង់ I-140 ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍អាមេរិក (USCIS)។
-
ដំណាក់កាលទី ៣៖ រង់ចាំលំដាប់ជួរ (Visa Bulletin) (លើសពី ៤ ឆ្នាំ)
— នេះជាដំណាក់កាលដែលយូរបំផុត។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ គេទើបតែដោះស្រាយឯកសារសម្រាប់អ្នកដែលបានដាក់ពាក្យតាំងពីមុន ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុណ្ណោះ។
-
ដំណាក់កាលទី ៤៖ សម្ភាសន៍នៅស្ថានទូត (៦ ទៅ ១២ ខែ)
— រៀបចំឯកសារចុងក្រោយ ពិនិត្យសុខភាព និងចូលសម្ភាសន៍នៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។
-
⚠️ បញ្ហាចុងក្រោយដែលត្រូវប្រយ័ត្ន (The Wildcard):
-
ទោះបីជាឯកសាររបស់អ្នករត់ចប់តាមដំណាក់កាលទាំងអស់ក៏ដោយ ដោយសារតែច្បាប់ផ្អាកផ្តល់ទិដ្ឋាការបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ (2026 Immigrant Visa Pause) ដែលបានអនុវត្តតាំងពីដើមឆ្នាំ ២០២៦ នេះ ស្ថានទូតនឹងមិនទាន់បោះពុម្ពទិដ្ឋាការឱ្យអ្នកឡើយ រហូតទាល់តែច្បាប់ផ្អាកនេះត្រូវបានដកចេញវិញ។
-
💡 ដំបូន្មាន៖ មុននឹងសម្រេចចិត្តកក់ប្រាក់ ឬចុះកិច្ចសន្យាជាមួយភ្នាក់ងារណាមួយ សូមសិក្សាពីកាលវិភាគពិតប្រាកដនេះ ដើម្បីចៀសវាងការចាញ់បោកគេ!
-
#EB3Visa #USVisaCambodia #ImmigrationUpdate2026 #StudyAbroadAndVisa #PrasatSAVC
-
References:
-
1. The 2026 Immigrant Visa Pause
Official policy announcements, suspensions, and embassy-specific updates regarding the January 2026 immigrant visa pause are published through the State Department's newsrooms and local embassies:
-
**U.S. Department of State (Visa News Room):
https://travel.state.gov/content/travel/en/News/visas-news.html
-
**U.S. Embassy in Cambodia (Official Visa Updates):
https://kh.usembassy.gov/visas/
-
2. The Visa Bulletin (The 4+ Year Backlog)
The Department of State publishes the Visa Bulletin every month to show exactly which Priority Dates are currently allowed to receive Green Cards. You can view the June 2026 Bulletin (which shows the February 2022 cutoff date for the "Other Workers" category) here:
-
**June 2026 Visa Bulletin:
https://travel.state.gov/content/travel/en/legal/visa-law0/visa-bulletin/2026/visa-bulletin-for-june-2026.html
-
**Main Visa Bulletin Directory:
https://travel.state.gov/content/travel/en/legal/visa-law0/visa-bulletin.html
-
3. Official Application Processing Times
The respective government agencies update these databases regularly to reflect how long it takes to process the specific forms required for the EB-3 Unskilled visa:
-
**U.S. Department of Labor (for PERM / ETA-9089 processing times):
https://flag.dol.gov/processingtimes
-
**U.S. Citizenship and Immigration Services (for Form I-140 processing times):
https://egov.uscis.gov/processing-times/
❄️ [មគ្គុទេសក៍រៀបចំខ្លួនសម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅតំបន់ត្រជាក់] ❄️
ការផ្លាស់ប្តូរពីអាកាសធាតុក្តៅសើមនៅខ្មែរ ទៅកាន់តំបន់ត្រជាក់ (ក្រោម ១០អង្សាសេ) គឺជាការប្រឈមធំ។ មិនថាប្អូនៗត្រូវទៅ AU/NZ ក្នុងខែកក្កដា ឬទៅ Europe/US/Canada ក្នុងខែកញ្ញា ឡើយ ខាងក្រោមនេះជាអ្វីដែលត្រូវត្រៀមខ្លួន៖
1️⃣ ការថែរក្សាស្បែក (ទប់ទល់ខ្យល់ស្ងួត)
Lip Balm: ដាច់ខាតត្រូវមានតាមខ្លួន ការពារបបូរមាត់ប្រេះហូរឈាម។
Heavy-Duty Lotion & Cream: ជ្រើសរើសប្រភេទខាប់ (មាន Shea Butter ឬ Ceramides) លាបភ្លាមក្រោយងូតទឹក។
Hand Cream: ដាក់តាមខ្លួនជានិច្ច ព្រោះស្បែកដៃងាយស្ងួតក្រហម។
2️⃣ សុខភាព និងវីតាមីន
វីតាមីន: គួរញ៉ាំ វីតាមីន C និង D3 ប្រចាំថ្ងៃ (ព្រោះរដូវរងាខ្សត់ពន្លឺថ្ងៃ)។
កញ្ចប់ថ្នាំផ្ទាល់ខ្លួន: ថ្នាំផ្តាសាយ (Decolgen/Paracetamol), ថ្នាំបៀមក, ថ្នាំអាឡែហ្ស៊ី និងស្ព្រៃយ៍បាញ់ច្រមុះទឹកប្រៃ។
ផឹកទឹក: ទោះមិនសូវស្រេកទឹក ក៏ត្រូវផឹកឱ្យបានទៀងទាត់ដើម្បីកុំឱ្យខ្សោះជាតិទឹក។
3️⃣ សិល្បៈនៃការស្លៀកពាក់ច្រើនស្រទាប់ (Layering)
ស្រទាប់ក្នុង (Base): អាវ/ខោកម្ដៅ (ដូចជា Uniqlo Heattech) រឹបជាប់សាច់។ ជៀសវាងសាច់ក្រណាត់ Cotton។
ស្រទាប់កណ្តាល (Mid): អាវ Fleece, អាវរោមសត្វ (Wool) ឬអាវកាក់ Down ស្រាលៗ ដើម្បីរក្សាកម្ដៅ។
ស្រទាប់ក្រៅ (Outer): អាវរងាធំ ឬ Parka ដែលអាចការពារខ្យល់ (Windproof) និងជម្រាបទឹក (Water-resistant)។
4️⃣ ដំបូន្មានសំខាន់ៗ
⚠️ ច្បាប់ព្រំដែន: ទៅ AU/NZ បើមានយកថ្នាំពេទ្យ ឬឱសថបុរាណ ត្រូវតែ Declare ក្នុងកាតអ្នកដំណើរដាច់ខាត! ត្រូវមានប្រអប់ និងលិខិតបញ្ជាក់ពីគ្រូពេទ្យ។
🧥 កុំយកខោអាវទៅច្រើនពេក: អាវរងាទិញនៅខ្មែរជួនកាលមិនធន់នឹងភាពត្រជាក់ពិតប្រាកដទេ។ គួរទៅទិញនៅហាងក្នុងស្រុកនាទីនោះ (ដូចជា Kmart, Target, Primark, Uniqlo) តម្លៃសមរម្យ និងត្រូវនឹងអាកាសធាតុជាង។
🧦 ការពារចុងដៃជើង: ប្រើស្រោមជើងរោមសត្វក្រាស់ៗ, ស្បែកជើងបាតស្អិតមិនរអិល, មួកចាក់ (Beanie) និងស្រោមដៃ។
💼 រៀបចំខ្លួនដោយទំនុកចិត្តជាមួយ Prasat SA&VC! សម្រាប់ព័ត៌មានបន្ថែម និងការប្រឹក្សាយោបល់លើការរៀបចំទិដ្ឋាការ និងការសិក្សា៖
🏢 ភ្នាក់ងារ Prasat Study Abroad & Visa Consultancy 📞 ទូរស័ព្ទ (Mobile/Telegram/WhatsApp): +855 17 440 909 | +855 98 726 556 📧 អ៊ីមែល: pirum.ok@psac.com.kh 🌐 គេហទំព័រ: .kh 📍 ទីតាំង: ផ្ទះលេខ PT-1182 ផ្លូវព្រែកតាសេក សង្កាត់ជ្រោយចង្វារ រាជភ្នំពេញ
#PrasatSAVC #StudyAbroad #CambodianStudents #WinterPreparation #StudyInAustralia #StudyInNewZealand #StudyInEurope #StudyInUSA
🚨 [ការពិតដែលអ្នកត្រូវដឹង] តើទិដ្ឋាការ EB-3 Unskilled ត្រូវរង់ចាំយូរប៉ុណ្ណាឱ្យប្រាកដ?🚨
-
បងប្អូនជាច្រើនប្រហែលជាធ្លាប់បានឮការផ្សព្វផ្សាយថា ទិដ្ឋាការការងារអាមេរិក (EB-3 Unskilled) ប្រើពេលតែ ១ ទៅ ២ ឆ្នាំ។ ប៉ុន្តែ នេះជាការពិតជាក់ស្តែង និងកាលវិភាគពិតប្រាកដ (Real Timeline) ដែលផ្អែកលើច្បាប់អន្តោប្រវេសន៍អាមេរិកបច្ចុប្បន្ន៖
-
⏱️ រយៈពេលសរុប៖ ចន្លោះពី ៥.៥ ឆ្នាំ ទៅ ៧ ឆ្នាំ (គិតចាប់ពីថ្ងៃរកបានក្រុមហ៊ុនធានា រហូតដល់ថ្ងៃបានជាន់ដីអាមេរិក)។
-
ដំណើរការនេះត្រូវឆ្លងកាត់ ៤ ដំណាក់កាលធំៗ៖
-
ដំណាក់កាលទី ១៖ រៀបចំ និងរង់ចាំការអនុម័តការងារ (១៨ ទៅ ៣០ ខែ)
— ក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយរកបុគ្គលិកនៅអាមេរិក និងដាក់ពាក្យទៅក្រសួងការងារ (DOL)។
-
ដំណាក់កាលទី ២៖ ដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ (៣ ទៅ ៦ ខែ)
— ដាក់ពាក្យទម្រង់ I-140 ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍អាមេរិក (USCIS)។
-
ដំណាក់កាលទី ៣៖ រង់ចាំលំដាប់ជួរ (Visa Bulletin) (លើសពី ៤ ឆ្នាំ)
— នេះជាដំណាក់កាលដែលយូរបំផុត។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ គេទើបតែដោះស្រាយឯកសារសម្រាប់អ្នកដែលបានដាក់ពាក្យតាំងពីមុន ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុណ្ណោះ។
-
ដំណាក់កាលទី ៤៖ សម្ភាសន៍នៅស្ថានទូត (៦ ទៅ ១២ ខែ)
— រៀបចំឯកសារចុងក្រោយ ពិនិត្យសុខភាព និងចូលសម្ភាសន៍នៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។
-
⚠️ បញ្ហាចុងក្រោយដែលត្រូវប្រយ័ត្ន (The Wildcard):
-
ទោះបីជាឯកសាររបស់អ្នករត់ចប់តាមដំណាក់កាលទាំងអស់ក៏ដោយ ដោយសារតែច្បាប់ផ្អាកផ្តល់ទិដ្ឋាការបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ (2026 Immigrant Visa Pause) ដែលបានអនុវត្តតាំងពីដើមឆ្នាំ ២០២៦ នេះ ស្ថានទូតនឹងមិនទាន់បោះពុម្ពទិដ្ឋាការឱ្យអ្នកឡើយ រហូតទាល់តែច្បាប់ផ្អាកនេះត្រូវបានដកចេញវិញ។
-
💡 ដំបូន្មាន៖ មុននឹងសម្រេចចិត្តកក់ប្រាក់ ឬចុះកិច្ចសន្យាជាមួយភ្នាក់ងារណាមួយ សូមសិក្សាពីកាលវិភាគពិតប្រាកដនេះ ដើម្បីចៀសវាងការចាញ់បោកគេ!
-
#EB3Visa #USVisaCambodia #ImmigrationUpdate2026 #StudyAbroadAndVisa #PrasatSAVC
-
References:
-
1. The 2026 Immigrant Visa Pause
Official policy announcements, suspensions, and embassy-specific updates regarding the January 2026 immigrant visa pause are published through the State Department's newsrooms and local embassies:
-
**U.S. Department of State (Visa News Room):
https://travel.state.gov/content/travel/en/News/visas-news.html
-
**U.S. Embassy in Cambodia (Official Visa Updates):
https://kh.usembassy.gov/visas/
-
2. The Visa Bulletin (The 4+ Year Backlog)
The Department of State publishes the Visa Bulletin every month to show exactly which Priority Dates are currently allowed to receive Green Cards. You can view the June 2026 Bulletin (which shows the February 2022 cutoff date for the "Other Workers" category) here:
-
**June 2026 Visa Bulletin:
https://travel.state.gov/content/travel/en/legal/visa-law0/visa-bulletin/2026/visa-bulletin-for-june-2026.html
-
**Main Visa Bulletin Directory:
https://travel.state.gov/content/travel/en/legal/visa-law0/visa-bulletin.html
-
3. Official Application Processing Times
The respective government agencies update these databases regularly to reflect how long it takes to process the specific forms required for the EB-3 Unskilled visa:
-
**U.S. Department of Labor (for PERM / ETA-9089 processing times):
https://flag.dol.gov/processingtimes
-
**U.S. Citizenship and Immigration Services (for Form I-140 processing times):
https://egov.uscis.gov/processing-times/
-
ដំបូន្មានវិជ្ជាជីវៈសំខាន់ៗសម្រាប់និស្សិតថ្មី
ពិនិត្យច្បាប់ព្រំដែនសម្រាប់ការនាំចូលថ្នាំសង្កូវ៖
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានច្បាប់ជីវសុវត្ថិភាពតឹងរ៉ឹងបំផុត។ ប្រសិនបើប្អូនៗយកតាមខ្លួននូវឱសថបុរាណខ្មែរ ឬថ្នាំពេទ្យតាមវេជ្ជបញ្ជា ប្អូនៗដាច់ខាតត្រូវតែប្រកាស (Declare) នៅក្នុងកាតអ្នកដំណើរចូលស្រុក (Incoming Passenger Card)។ ត្រូវរក្សាទុកថ្នាំអ៊ឺរ៉ុប/សម័យទាំងអស់នៅក្នុងកញ្ចប់ដើមដែលមានស្លាកសញ្ញាច្បាស់លាស់។ ប្រសិនបើជាថ្នាំតាមវេជ្ជបញ្ជា ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីគ្រូពេទ្យ។
-
កុំវេចខ្ចប់សម្លៀកបំពាក់ពីផ្ទះទៅច្រើនពេក៖
គួរទិញសម្លៀកបំពាក់រដូវរងាធ្ងន់ៗ បន្ទាប់ពី ប្អូនៗទៅដល់ទីនោះ។ សម្លៀកបំពាក់ដែលលក់ក្នុងប្រទេសអាកាសធាតុក្តៅសើម ជារឿយៗមិនត្រូវបានផលិតឡើងដើម្បីទប់ទល់នឹងខ្យល់រដូវរងាពិតប្រាកដនោះទេ។ ពេលទៅដល់ភ្លាម អាចស្វែងរកទិញនៅហាងក្នុងស្រុក ឬហាងដែលសាកសមសម្រាប់កញ្ចប់ថវិកានិស្សិត (ដូចជា Kmart ឬ Target នៅ AU/NZ និង Primark ឬ Uniqlo នៅ Europe/US)។ ប្អូនៗនឹងទទួលបានសម្លៀកបំពាក់ដែលត្រូវនឹងអាកាសធាតុក្នុងស្រុកចំគោលដៅ និងមានតម្លៃសមរម្យជាង។
-
ការពារចុងដៃចុងជើង និងក្បាល៖
ប្រសិនបើក្បាល ដៃ និងជើងរបស់ប្អូនៗត្រជាក់ រាងកាយទាំងមូលនឹងមានអារម្មណ៍មិនស្រួលឡើយ។
-
ស្រោមជើង៖ វិនិយោគលើស្រោមជើងរោមសត្វ Merino ក្រាស់ៗ។ ស្រោមជើងខ្លីស្តើងធម្មតានឹងធ្វើឱ្យជើងប្អូនៗកកមិនខាន។
-
ស្បែកជើង៖ ធានាថាស្បែកជើងមានបាតស្អិតល្អមិនងាយរអិល (ស្បែកជើងប៉ាតា ឬស្បែកជើងប៊ូត)។ ទឹកភ្លៀងរដូវស្លឹកឈើជ្រុះ ឬទឹកកករដូវរងាធ្វើឱ្យផ្លូវដើររអិលខ្លាំងណាស់។
-
មួកចាក់ (Beanie) & ស្រោមដៃ៖ មួកចាក់ធម្មតាៗដែលគ្របត្រចៀកជិត និងស្រោមដៃមួយគូ អាចជួយបង្កើតភាពខុសគ្នានៃកម្ដៅរហូតដល់ ៥អង្សាសេ ក្នុងការធ្វើឱ្យប្អូនៗមានអារម្មណ៍កក់ក្តៅ។
-
រៀបចំខ្លួនដោយទំនុកចិត្ត និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរទៅសិក្សានៅបរទេស! ប្រសិនបើប្អូនៗ និងមាតាបិតាមានចម្ងល់បន្ថែម ឬត្រូវការប្រឹក្សាយោបល់លើការរៀបចំទិដ្ឋាការ និងការសិក្សា៖
-
ភ្នាក់ងារ Prasat Study Abroad & Visa Consultancy
ទូរស័ព្ទ (Mobile/Telegram/WhatsApp)៖ +855 17 440 909 | +855 98 726 556
អ៊ីមែល៖ pirum.ok@psac.com.kh
គេហទំព័រ៖ www.psac.com.kh
អាសយដ្ឋានការិយាល័យ៖ ផ្ទះលេខ PT-1182 ផ្លូវព្រែកតាសេក សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
-
#PrasatSAVC #StudyAbroad #CambodianStudents #WinterPreparation #StudyInAustralia #StudyInNewZealand #StudyInEurope #StudyInUSA #StudyInCanada #StudyInSwitzerland #StudyIntheUK
❄️ [មគ្គុទេសក៍ការរៀបចំខ្លួនសម្រាប់និស្សិតកម្ពុជាដែលត្រូវចេញទៅសិក្សានៅតំបន់ត្រជាក់] ❄️
-
ការផ្លាស់ប្តូរពីអាកាសធាតុក្តៅសើមនៅប្រទេសកម្ពុជា ទៅកាន់តំបន់ដែលមានអាកាសធាតុត្រជាក់ គឺជាការផ្លាស់ប្តូរដ៏ធំមួយ។ នៅពេលដែលយើងធ្លាប់រស់នៅជាមួយសីតុណ្ហភាពខ្ពស់ជាប់ជានិច្ចលើសពី ៣០អង្សាសេ ការធ្លាក់ចុះមកត្រឹម ១០អង្សាសេ ឬទាបជាងនេះ នឹងធ្វើឱ្យយើងមានអារម្មណ៍ថាត្រជាក់ខ្លាំង ហើយខ្យល់ស្ងួតអាចជះឥទ្ធិពលដល់រាងកាយរបស់អ្នកយ៉ាងលឿន។
-
មិនថាប្អូនៗត្រូវធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ឬនូវែលសេឡង់ ក្នុងខែកក្កដា (ដែលជាកំពូលរដូវរងានៅអឌ្ឍគោលខាងត្បូង) ឬទៅកាន់តំបន់អឺរ៉ុប និងអាមេរិកខាងជើង ក្នុងខែកញ្ញា (ដែលជាការចាប់ផ្តើមនៃរដូវស្លឹកឈើជ្រុះ) នោះទេ ខាងក្រោមនេះជាមគ្គុទេសក៍ដ៏ពេញលេញដើម្បីជួយឱ្យប្អូនៗមានសុខភាពល្អ រស់នៅប្រកបដោយភាពផាសុកភាព និងភាពកក់ក្តៅ៖
-
1️⃣ ការថែរក្សាស្បែក និងការពាររាងកាយ (ទប់ទល់នឹងខ្យល់ស្ងួត)
នៅប្រទេសកម្ពុជា ភាពសើមនៃខ្យល់ខ្ពស់ជួយរក្សាស្បែករបស់យើងឱ្យមានជាតិសំណើមពីធម្មជាតិ។ ប៉ុន្តែនៅក្នុងតំបន់ត្រជាក់ ខ្យល់ខ្វះជាតិសំណើម ហើយប្រព័ន្ធកំដៅក្នុងផ្ទះ (Indoor Heating) រឹតតែធ្វើឱ្យស្បែករបស់អ្នកស្ងួតខ្លាំងថែមទៀត។
-
ក្រែមលាបបបូរមាត់ (Lip Balm)៖ ជារបស់ចាំបាច់បំផុតដែលមិនអាចខ្វះបាន។ បើគ្មានវាទេ បបូរមាត់របស់អ្នកនឹងប្រេះ និងហូរឈាមក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ គួរដាក់តាមខ្លួនពីរបីដើមដើម្បីងាយស្រួលប្រើប្រាស់។
-
ឡេ និងគ្រីមលាបខ្លួនប្រភេទផ្សំឡើងជាពិសេស (Heavy-Duty Lotion & Cream)៖ ឡេលាបខ្លួនធម្មតាៗមិនអាចទប់ទល់បានទេ។ គួរស្វែងរកប្រភេទគ្រីមដែលមានផ្ទុកជាតិ Ceramides ឬ Shea Butter។ លាបវាភ្លាមៗបន្ទាប់ពីងូតទឹក រួចដើម្បីរក្សាជាតិសំណើម។
-
គ្រីមលាបមុខ (Facial Moisturizer)៖ ប្តូរមកប្រើគ្រីមលាបមុខប្រភេទខាប់ និងផ្តល់សំណើមខ្ពស់ ដើម្បីការពារកុំឱ្យស្បែកមុខបកស្រទាប់ ឬខូចដោយសារខ្យល់ត្រជាក់។
-
គ្រីមលាបដៃ (Hand Cream)៖ ប្អូនៗនឹងត្រូវលាងដៃញឹកញាប់ ហើយខ្យល់ត្រជាក់នឹងធ្វើឱ្យស្បែកដៃឡើងក្រហម និងគ្រើម។ គួរដាក់គ្រីមលាបដៃដបតូចមួយតាមខ្លួនជានិច្ច។
-
2️⃣ សុខភាព ថ្នាំសង្កូវ និងវីតាមីនបំប៉ន
ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ដែលជារឿយៗនាំឱ្យកើតមានជំងឺផ្ដាសាយធំ ឬរោគសញ្ញាផ្ដាសាយធម្មតា។
-
វីតាមីន (Vitamins)៖ ចាប់ផ្តើមញ៉ាំ វីតាមីន C និង វីតាមីន D3 ជារៀងរាល់ថ្ងៃ។ ដោយសារថ្ងៃក្នុងរដូវរងា/រដូវស្លឹកឈើជ្រុះមានរយៈពេលខ្លី ហើយប្អូនៗត្រូវចំណាយពេលច្រើននៅក្នុងផ្ទះ រាងកាយនឹងមិនទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីផលិតវីតាមីន D នោះទេ។
-
កញ្ចប់ថ្នាំពេទ្យផ្ទាល់ខ្លួន៖ ទោះបីជាយើងអាចទិញថ្នាំនៅបរទេសបាន ប៉ុន្តែវាកាន់តែងាយស្រួលប្រសិនបើយើងមានថ្នាំដែលយើងធ្លាប់ប្រើប្រាស់ប្រចាំនៅក្បែរខ្លួនក្នុងសប្តាហ៍ដំបូងៗ។ អ្វីដែលគួរវេចខ្ចប់មានដូចជា៖
-
ថ្នាំបំបាត់ការឈឺក្បាល និងផ្ដាសាយ (ដូចជា Decolgen ឬ Paracetamol)។
-
ថ្នាំបៀមបំពង់ក និងស្ព្រៃយ៍បាញ់បំពង់ក។
-
ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី (ការផ្លាស់ប្តូរបរិស្ថានអាចបង្កឱ្យមានអាឡែហ្ស៊ីដោយនឹកស្មានមិនដល់)។
-
ស្ព្រៃយ៍បាញ់ច្រមុះទឹកប្រៃ (Nasal Saline Spray)៖ ខ្យល់ត្រជាក់ធ្វើឱ្យរន្ធច្រមុះស្ងួត ដែលអាចបណ្តាលឱ្យហូរឈាមច្រមុះតិចតួច។
-
រក្សាជាតិទឹកក្នុងរាងកាយ៖ ដោយសារប្អូនៗមិនសូវចេញញើសដូចនៅភ្នំពេញ ប្អូនៗនឹងមិនសូវមានអារម្មណ៍ស្រេកទឹកឡើយ។ ទោះជាយ៉ាងណាក៏ដោយ រាងកាយនៅតែបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើមក្នុងខ្យល់ស្ងួត។ ដូច្នេះត្រូវបន្តផឹកទឹកឱ្យបានទៀងទាត់។
-
3️⃣ សិល្បៈនៃការស្លៀកពាក់ច្រើនស្រទាប់ (The Art of Layering)
ការទិញអាវរងាធំ និងធ្ងន់តែមួយគត់ គឺជាកំហុសឆ្គងដ៏ عام។ នៅពេលប្អូនៗដើរចូលទៅក្នុងថ្នាក់រៀន ឬរថភ្លើង ប្រព័ន្ធកំដៅនឹងបញ្ចេញខ្យល់ក្តៅខ្លាំង ដែលធ្វើឱ្យប្អូនៗស្អុះស្អាប់។ អាថ៌កំបាំងគឺការស្លៀកពាក់ជាស្រទាប់ៗ៖
-
ស្រទាប់ក្នុងបង្អស់ (Base Layer - អាវកម្ដៅ/Thermal Underwear)៖ ជួយបឺតជញ្ជក់សំណើម។ ស្រទាប់នេះត្រូវរឹបជាប់នឹងស្បែក។ គួរពាក់អាវ និងខោប្រភេទកម្ដៅ (ដូចជា Uniqlo Heattech)។ ជៀសវាងការប្រើប្រាស់ក្រណាត់កប្បាស (Cotton) ធម្មតាសម្រាប់ស្រទាប់នេះ ព្រោះបើប្អូនៗចេញញើស វានឹងរក្សាភាពសើម និងធ្វើឱ្យប្អូនៗរឹតតែរងាក្តៅ។
-
ស្រទាប់កណ្តាល (Mid Layer - ស្រទាប់រក្សាកម្ដៅ)៖ ជួយរក្សាកម្ដៅរាងកាយ។ ជម្រើសដ៏ល្អមានដូចជា អាវធំប្រភេទ Fleece ស៊្វែតទ័រធ្វើពីរោមសត្វ (Woolen Sweaters) ឬអាវកាក់ប្រភេទ Down រោមទាស្រាលៗ។
-
ស្រទាប់ក្រៅបង្អស់ (Outer Layer - ស្រទាប់ការពារ)៖ របាំងការពារខ្យល់ និងទឹកភ្លៀង។ វាអាចជាអាវជែកកែត ឬអាវកូតធំ។ វាចាំបាច់ត្រូវតែជាប្រភេទការពារខ្យល់ (Windproof) និងការពារជម្រាបទឹក (Water-resistant)។ អាវកូតរោមសត្វដ៏ស្រស់ស្អាតគឺល្អសម្រាប់ដើរក្នុងក្រុង ប៉ុន្តែអាវប្រភេទ Padded Parka ឬ Down Jacket គឺចាំបាច់បំផុតសម្រាប់ថ្ងៃដែលមានខ្យល់បក់ខ្លាំង និងត្រជាក់ដល់កម្រិតកក។
-
4️⃣ ដំបូន្មានវិជ្ជាជីវៈសំខាន់ៗសម្រាប់និស្សិតថ្មី
⚠️ ពិនិត្យច្បាប់ព្រំដែនសម្រាប់ការនាំចូលថ្នាំសង្កូវ៖
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានច្បាប់ជីវសុវត្ថិភាពតឹងរ៉ឹ
🇳🇿 ចង់ទៅសិក្សា និងរស់នៅប្រទេសនូវែលសេឡង់មែនទេ? តោះស្វែងយល់ពីជំហានទាំង៦!
-
វីដេអូនេះនឹងបង្ហាញជូនយ៉ាងច្បាស់ពីផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យរបស់អ្នក៖
-
១. ទិដ្ឋាការសិស្ស (Student Visa): 🎓 សិក្សារយៈពេល ១ ទៅ ៤ ឆ្នាំ។
២. ទិដ្ឋាការការងារក្រោយរៀនចប់ (Post-Study Work Visa): 💼 អាចធ្វើការសន្សំបទពិសោធន៍បានរហូតដល់ ៣ ឆ្នាំ។
៣ & ៤. ការងារជំនាញ និងទិដ្ឋាការស្នាក់នៅ (Resident Visa): 🏡 ឱកាសក្លាយជាអ្នករស់នៅស្របច្បាប់។
៥. សិទ្ធិរស់នៅអចិន្ត្រៃយ៍ (Permanent Resident Visa): 🌿 បន្ទាប់ពីកាន់ Resident Visa បាន ២ ឆ្នាំ។
៦. សញ្ជាតិនូវែលសេឡង់: ទទួលបានសិទ្ធិពេញលេញ និងអាចរស់នៅ ឬធ្វើការនៅប្រទេសអូស្ត្រាលីបានយ៉ាងងាយស្រួល! 🇦🇺🇳🇿
-
💡 សម្រាប់ការរៀបចំផែនការច្បាស់លាស់ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ សូមទាក់ទងមកកាន់ Prasat SA&VC ថ្ងៃនេះ!
-
📍 ទីតាំងការិយាល័យ៖ (OCIC) PT-1182, St. Prek Tasek, ជ្រោយចង្វារ, ភ្នំពេញ
☎️ ទំនាក់ទំនងលេខ/តេឡេក្រាម៖ 017 440 909 / 098 726 556
-
#StudyInNewZealand #NewZealandVisa #PrasatSAVC #StudyAbroad #PhnomPenh
🌍 ចាប់ផ្តើមអនាគតរបស់អ្នកជាមួយការសិក្សានៅប្រទេសនូវែលសេឡង់ - ប្រទេសដែលមានសុវត្ថិភាព និងសន្តិភាពបំផុត!
-
កំពុងស្វែងរកឱកាសសិក្សានៅបរទេសមែនទេ? ប្រទេសនូវែលសេឡង់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់និស្សិតកម្ពុជា!
-
ហេតុអ្វីបានជាជ្រើសរើសនូវែលសេឡង់?
✅ សុវត្ថិភាព និងការទទួលស្វាគមន៍៖ នូវែលសេឡង់ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសុវត្ថិភាពបំផុតមួយក្នុងពិភពលោក។
✅ ការអប់រំដែលមានគុណភាព៖ ការអប់រំស្តង់ដារពិភពលោកសម្រាប់អនាគតដ៏ភ្លឺស្វាង។
✅ សហគមន៍ដែលគាំទ្រ៖ អ្នកស្រុកមានភាពរួសរាយរាក់ទាក់ និងមានការគាំទ្រនិស្សិតយ៉ាងខ្លាំង។
✅ បរិស្ថានស្រស់ស្អាត៖ ធម្មជាតិដ៏ស្រស់ត្រកាល និងគុណភាពជីវិតខ្ពស់។
-
កុំទុកឱ្យឱកាសនេះកន្លងហួសឱ្យសោះ! ផ្ញើសារមកយើងឥឡូវនេះ សម្រាប់ការប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ។
-
📍Prasat Study Abroad & Visa Consultancy Co., Ltd.
(OCIC ជ្រោយចង្វារ) PT-1182 ផ្លូវព្រែកតាសេក សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្ពុជា។
📞 ទំនាក់ទំនង: +855 17 440 909 | +855 98 726 556
📧 អ៊ីមែល: pirum.ok@psac.com.kh
🌐 គេហទំព័រ: www.psac.com.kh
-
#StudyInNewZealand #NewZealandStudy #CambodianStudents #StudyAbroadCambodia #PrasatSAVC #StudyAbroadWithPrasat #NewZealandIntake2027 #ទៅរៀននូវែលសេឡង់ #សិក្សានៅបរទេស #និស្សិតខ្មែរ #PrasatStudyAbroad
នឹកឃើញចង់បន្តការសិក្សានៅប្រទេសនូវែលសេឡង់ (New Zealand) មែនទេ? 🇳🇿✨
-
Prasat SA&VC សូមនាំមកជូននូវឱកាសមាសសម្រាប់សិស្សានុសិស្ស និងមាតាបិតាទាំងអស់គ្នា! វគ្គសិក្សាថ្មីសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងខែកុម្ភៈ ឆ្នាំ២០២៧ ចាប់ផ្តើមទទួលពាក្យហើយ។
-
🎯 ហេតុអ្វីគួរជ្រើសរើសយកប្រទេសនូវែលសេឡង់?
*ប្រព័ន្ធអប់រំលំដាប់ថ្នាក់ពិភពលោក (World-class education)
*បរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាព (Safe environment)
*ឱកាសការងារ និងអនាគតដ៏ភ្លឺស្វាង (Great future opportunities)
-
កុំបង្អង់យូរ! រៀបចំដាក់ពាក្យឱ្យបានលឿនដើម្បីទទួលបានឱកាសល្អៗមុនគេ (Apply Early)។ ក្រុមការងារយើងខ្ញុំនឹងជួយសម្របសម្រួលរាល់ដំណើរការសិក្សា និងទិដ្ឋាការរបស់លោកអ្នកគ្រប់ជំហាន។
-
👉 សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមពិនិត្យមើលរូបភាពនេះ ឬទំនាក់ទំនងមកកាន់ភ្នាក់ងារ Prasat SA&VC ផ្ទាល់៖
📞 ទូរស័ព្ទ / Telegram / WhatsApp: +855 17 440 909 / +855 98 726 556
📧 អ៊ីមែល: pirum.ok@psac.com.kh
🌐 គេហទំព័រ: www.psac.com.kh
📍 អាសយដ្ឋាន: ផ្ទះលេខ PT-1182 ផ្លូវព្រែកតាសេក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
-
#StudyInNewZealand #NewZealandEducation #PrasatSAVC #StudyAbroad #CambodianStudents #ScholarshipNZ #FutureOpportunities #ApplyEarly #Intake2026 #Intake2027 #EducationConsultancy
🚨 ការពិតនៅពីក្រោយពាក្យថា "សេវាកម្មរៀបចំការចុះឈ្មោះចូលរៀន និងទិដ្ឋាការសិស្សដោយឥតគិតថ្លៃ" ដែលមាតាបិតាគ្រប់រូបគួរដឹង!
-
នៅក្នុងទីផ្សារបច្ចុប្បន្ន មានភ្នាក់ងារ (Agents) មួយចំនួនដែលផ្សព្វផ្សាយពី "ការមិនយកថ្លៃសេវារៀបចំការចុះឈ្មោះចូលរៀន និងទិដ្ឋាការសិស្ស" (Free Admission & Visa Processing Service)។ ប៉ុន្តែ ក្នុងនាមជាមាតាបិតា តើលោកអ្នកធ្លាប់សួរខ្លួនឯងទេថា៖ "បើមិនយកលុយថ្លៃរៀបចំសោះ តើពួកគេបានចំណូលពីណាដើម្បីដំណើរការក្រុមហ៊ុន?"
-
💡 ស្វែងយល់ពី "អន្ទាក់សេវាកម្មហ្វ្រី" (The Free Agent Trap)៖
ការពិតគឺ ភ្នាក់ងារដែលមិនយកថ្លៃរៀបចំការចុះឈ្មោះ និងទិដ្ឋាការសិស្សទាំងនោះ ភាគច្រើនពួកគេធ្វើការឱ្យសាកលវិទ្យាល័យ មិនមែនធ្វើការឱ្យកូនៗរបស់លោកអ្នកនោះទេ។ ពួកគេទទួលបានប្រាក់កម្រៃជើងសារ (Commission) យ៉ាងច្រើនពីខាងសាលានៅបរទេស នៅពេលដែលពួកគេបញ្ជូនសិស្សទៅសាលានោះ។
-
⚠️ ហានិភ័យ៖ ជម្រើសសាលាដែលគេណែនាំឱ្យកូនៗរបស់លោកអ្នក អាចមិនមែនជាសាលាដែលល្អបំផុត ឬត្រូវនឹងជំនាញពិតប្រាកដរបស់កូនលោកអ្នកនោះទេ ប៉ុន្តែវាអាចជាសាលាដែលផ្តល់លុយ Commission ឱ្យភ្នាក់ងារនោះច្រើនជាងគេ!
-
🎯 ហេតុអ្វីបានជាការបង់ថ្លៃសេវា ជាការទិញយក "ភាពស្មោះត្រង់ និងអនាគតពិតប្រាកដ"?
-
ការបង់ថ្លៃសេវាច្បាស់លាស់ (ដូចជាកញ្ចប់ VIP) មិនមែនជាការខាតបង់ទេ ប៉ុន្តែវាគឺជា "ការធានាលើភាពស្មោះត្រង់ ១០០% ផ្ដោតលើផលប្រយោជន៍កូនលោកអ្នកជាធំ"។
-
ផ្ដាំផ្ញើជូនលោកអ្នកមាតាបិតា៖
"ភ្នាក់ងារមួយចំនួនមិនយកថ្លៃរៀបចំការចុះឈ្មោះ និងទិដ្ឋាការសិស្សទេ ពីព្រោះពួកគេធ្វើការឱ្យសាលា។ ប៉ុន្តែយើងខ្ញុំយកកម្រៃសេវាច្បាស់លាស់ ពីព្រោះយើងខ្ញុំធ្វើការជូន លោកអ្នក។ កម្រៃសេវានេះជាការធានាថា យើងខ្ញុំនឹងស្វែងរកសាកលវិទ្យាល័យដែលល្អបំផុត និងស័ក្តិសមបំផុតសម្រាប់អនាគតរបស់កូនលោកអ្នក ដោយមិនលំអៀងទៅរកសាលាណាដែលផ្តល់កម្រៃជើងសារខ្ពស់នោះឡើយ។ លោកអ្នកជ្រើសរើសសាលាណាក៏បាន ទីក្រុងណាក៏បានដែរ ឱ្យតែត្រូវនឹងលក្ខខណ្ឌគ្រួសាររបស់លោកអ្នក។"
-
កុំយកអនាគត និងឱកាសទទួលបានទិដ្ឋាការ (Visa) របស់កូនៗទៅផ្សងព្រេងជាមួយសេវាកម្មដែលមិនមានតម្លាភាព។ ជ្រើសរើសភ្នាក់ងារដែលឈរខាងលោកអ្នក និងការពារឯកសារសម្ងាត់របស់លោកអ្នកដោយវិជ្ជាជីវៈខ្ពស់!
-
📥 ផ្ញើសារមកកាន់ប្រអប់សាររបស់យើងឥឡូវនេះ ដើម្បីរៀបចំផែនការសិក្សាដ៏ត្រឹមត្រូវ និងមានសុវត្ថិភាពបំផុតសម្រាប់បុត្រធីតារបស់លោកអ្នក។
-
#PrasatSAVC #TheOverseasBlueprintKH #StudyAbroad #TrustedConsultancy #EducationConsultant
🚀 ផ្លាស់ប្តូរអនាគតរបស់អ្នកជាមួយនឹងការសិក្សានៅសហរដ្ឋអាមេរិក និងកាណាដា!
-
តើអ្នកកំពុងស្វែងរកឱកាសដើម្បីទទួលបានការអប់រំលំដាប់ពិភពលោកមែនទេ? Prasat SA&VC ត្រៀមខ្លួនជាស្រេចក្នុងការជួយសិស្សានុសិស្សកម្ពុជា និងមាតាបិតាឱ្យសម្រេចបាននូវសុបិននៃការសិក្សានៅសហរដ្ឋអាមេរិក និងកាណាដា។
-
🎓 Prasat SA&VC ផ្តល់ជូននូវសេវាកម្មពេញលេញដោយក្រុមការងារជំនាញ៖
-
✅ ជំនួយក្នុងការដាក់ពាក្យចូលរៀន (Admissions)
✅ ណែនាំ និងជំនួយការស្នើសុំទិដ្ឋាការសិស្ស (F1 Visa Guidance)
✅ ការជ្រើសរើសសាលារៀនដែលសមស្រប (School Selection)
✅ ព័ត៌មានអំពីបែបបទសិក្សារស់នៅអាមេរិក (Pre-departure)
-
ជាមួយបទពិសោធន៍ជាង14ឆ្នាំ Prasat SA&VC យល់ច្បាស់ពីតម្រូវការរបស់សិស្សនិស្សិតមាតាបិតាកម្ពុជា។ សុបិនរបស់អ្នកគឺជាបេសកកម្មរបស់យើង។
-
💬 កុំបង្អង់យូរ! ទាក់ទងមកយើងឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។
📞 ទូរស័ព្ទ / Telegram / WhatsApp៖ +855 17 44 09 09 / +855 98 72 65 56
🌐 គេហទំព័រ៖ www.psac.com.kh
📍 ទីតាំង៖ Prasat SA&VC (OCIC ជ្រោយចង្វារ) PT-1182 ផ្លូវព្រែកតាសេក សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
-
Let's chase your dream with PRASAT! 🏫🇨🇦🇺🇸
-
#StudyAbroad #StudyUSA #StudyCanada #CambodianStudents #PRASAT #សិស្សកម្ពុជា #សិក្សានៅបរទេស #អាហារូបករណ៍ #អប់រំ #សហរដ្ឋអាមេរិក #កាណាដា
+4
📸 ពេលវេលាដ៏មោទនភាពរបស់ Prasat SA&VC! នៅក្នុងរូបថតនេះ គឺជាអតីតនិស្សិតកម្ពុជាពី BHMS ពីររូប ចំណោមនិស្សិតខ្មែរជាច្រើនរូបទៀតសិក្សានៅស្វីស៖
-
🔹 លោក ផន សុខ ហឿន៖ ជានិស្សិតដំបូងគេបង្អស់របស់ភ្នាក់ងារយើងដែលបានទៅសិក្សាបរិញ្ញាបត្រទ្វេ (BA: BHMS+Robert Gordon University) នៅប្រទេសស្វីស កាលពីឆ្នាំ 2018។
-
🔹 កញ្ញា ស៊ាន សុដាលីស៖ ជាអតីតនិស្សិតកម្ពុជាដំបូងគេដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទ្វេ (MBA: BHMS+York St John University) នៅប្រទេសស្វីស កាលពីឆ្នាំ 2023 ហើយចូលបម្រើការងារជាបុគ្គលិកផ្លូវការផ្ទាល់នៅ BHMS!
-
យើងពិតជាមានមោទនភាពចំពោះភាពជោគជ័យរបស់អ្នកទាំងពីរ! ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងនៃសាលា BHMS សម្រាប់ការគាំទ្រ និងទំនុកចិត្តជាបន្តបន្ទាប់មកកាន់ភ្នាក់ងាររបស់យើង។ 🇰🇭🇨🇭
-
#BHMSAlumni #PrasatSAVC #CambodiatoSwitzerland #Hospitality
កុំគ្រាន់តែអង្គុយមើលវីដេអូគេថតនៅក្រៅប្រទេស ចាប់ផ្ដើមដំណើរជីវិតរបស់អ្នកវិញម្ដង! ✈️
-
សៀវភៅអេឡិចត្រូនិច (eBook) Ausbildung របស់យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបរៀនបណ្ដើរ ធ្វើការបណ្ដើរនៅប្រទេសអាល្លឺម៉ង់ — ដោយមិនចាំបាច់មានលុយច្រើន។ តោះ! ធ្វើវាឲ្យក្លាយជាការពិត។ 🌍📖
-
👉 ទាញយកនៅទីនេះ៖ https://overseasblueprintkh.com/ausbildung/
-
#Ausbildung #TheOverseasBlueprintKH #PrasatSAVC
+9
សូមអរគុណយ៉ាងជ្រាលជ្រៅដល់សាលា B.H.M.S. Business & Hotel Management School ដែលបានអញ្ជើញក្រុមការងារ Prasat SA&VC និងភ្នាក់ងារដទៃទៀត ចូលរួមព្រឹត្តិការណ៍ "Advancing Together"! 🇨🇭✨ជាពិសេស សូមថ្លែងអំណរគុណចំពោះ លោក Heinrich Meister ដែលនាយកប្រតិបត្តិ និងជាប្រធាន នៃ Bénédict Education Group និង B.H.M.S.។
នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមអំពីជម្រើសសិក្សាដ៏ល្អៗសម្រាប់សិស្សានុសិស្សលើជំនាញធុរកិច្ចសកល គ្រប់គ្រងបដិសណ្ឋារកិច្ច និងសិល្បៈនៃការធ្វើម្ហូប។
យើងរំភើបក្នុងការបន្តសហការគ្នា ដើម្បីជួយសិស្សានុសិស្សកសាងអាជីពក្នុងក្តីស្រមៃរបស់ពួកគេនៅប្រទេសស្វីស! 🎓💼🧑🍳
-
BHMS Partner Luncheon,
Hyatt Regency Phnom Penh,
25-05-2026! 🇨🇭🤝
-
(Photos provided by BHMS)
-
#BHMS #StudyInSwitzerland #HospitalityManagement #PrasatSAVC #AdvancingTogether
+9
សូមអរគុណយ៉ាងជ្រាលជ្រៅដល់សាលា B.H.M.S. Business & Hotel Management School ដែលបានអញ្ជើញក្រុមការងារ Prasat SA&VC និងភ្នាក់ងារដទៃទៀត ចូលរួមព្រឹត្តិការណ៍ "Advancing Together"! 🇨🇭✨ជាពិសេស សូមថ្លែងអំណរគុណចំពោះ លោក Heinrich Meister ដែលនាយកប្រតិបត្តិ និងជាប្រធាន នៃ Bénédict Education Group និង B.H.M.S.។
នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមអំពីជម្រើសសិក្សាដ៏ល្អៗសម្រាប់សិស្សានុសិស្សលើជំនាញធុរកិច្ចសកល គ្រប់គ្រងបដិសណ្ឋារកិច្ច និងសិល្បៈនៃការធ្វើម្ហូប។
យើងរំភើបក្នុងការបន្តសហការគ្នា ដើម្បីជួយសិស្សានុសិស្សកសាងអាជីពក្នុងក្តីស្រមៃរបស់ពួកគេនៅប្រទេសស្វីស! 🎓💼🧑🍳
-
BHMS Partner Luncheon,
Hyatt Regency Phnom Penh,
25-05-2026! 🇨🇭🤝
-
(Photos provided by BHMS)
-
#BHMS #StudyInSwitzerland #HospitalityManagement #PrasatSAVC #AdvancingTogether
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
