uk
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Відкрити в Telegram
1 357
Підписники
-224 години
-87 днів
-4430 день
Архів дописів
2:38នាទីរសៀល នៅទិសច្រកជាំសាងាំ គឺមេឃកំពុងងងឹត និងមានផ្គរលាន់ចង់រកភ្លៀង! 16-04-2026
+2
2:38នាទីរសៀល នៅទិសច្រកជាំសាងាំ គឺមេឃកំពុងងងឹត និងមានផ្គរលាន់ចង់រកភ្លៀង! 16-04-2026

សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «Saret Raksmey» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «Saret Raksmey» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្
+2
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕ 👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល» 👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ) សូមអរគុណ!🙏❤️🇰🇭👮‍♂️ *ទំនាក់ទំនងផ្ទាល់: 0886593528

BREAKING: រូបថតនៅប្រាសាទតាក្របីរបស់កម្ពុជា🇰🇭ដែលថៃ🇹🇭កំពុងកាន់កាប់ដោយខុសច្បាប់ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ
BREAKING: រូបថតនៅប្រាសាទតាក្របីរបស់កម្ពុជា🇰🇭ដែលថៃ🇹🇭កំពុងកាន់កាប់ដោយខុសច្បាប់ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល ឲ្យដាក់តាំងនៅក្នុងវិមានរដ្ឋាភិបាលរបស់លោក!

នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព! ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព! ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។

រីករាយថ្ងៃចូលឆ្នាំថ្មី ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចុងបញ្ចប់ណាខាប់🇹🇭!

នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបា
+8
នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអន្លង់វែង មេភូមិអូរជញ្ជៀន បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានរងគ្រោះដោយករណីផ្ទុះសេខ្សែភ្លេីងបណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះ🔥ផ្ទះប្រជាពលរដ្ឋ​ខូចខាតចំនួន ៣ខ្នង និងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១នាក់(ស្រី) រួមទាំងឆេះទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរ (កាលពីវេលាម៉ោង០៤,៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំ.អន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាល:ខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ៕

ជូនសម្រាប់បងប្អូនជនរួមជាតិ🇰🇭៖ ខ្ញុំឃើញតាមផ្ទះនីមួយៗ រួមទាំងចម្ការខ្លះឃើញមានផ្លែស្វាយកែវរមាតជាច្រើន បងប្អូនខ្លះមិនបេះលក់ឬហូប
ជូនសម្រាប់បងប្អូនជនរួមជាតិ🇰🇭៖ ខ្ញុំឃើញតាមផ្ទះនីមួយៗ រួមទាំងចម្ការខ្លះឃើញមានផ្លែស្វាយកែវរមាតជាច្រើន បងប្អូនខ្លះមិនបេះលក់ឬហូបនោះទេ ទុកឲ្យទុំខ្យល់បោកបក់ជ្រុះចោលទទេរ! នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ៖ បើបងប្អូនយកផ្លែស្វាយដែលទុំៗ យកមកកូរឆ្នៃទៅជាដំណាប់ស្វាយ ហើយច្រកដាក់ថង់ផ្លាស្ទិកពី១»២គីឡូរក្នុង១ថង់អី ហើយផ្ញើចែកជូនដល់កងកម្លាំងជួរមុខ ទុកគ្រាន់ហូបលាងមាត់ពេលបាយទឹករួច ឬក៏ហូបលេងពេលកំពុងយាមកាមប្រហែលជាល្អជាងទុកខូចចោល មែនអត់បងប្អូនយើង? «នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួន របស់រូបខ្ញុំប៉ុណ្ណោះ បើមានការខុសឆ្គងដោយប្រការណាមួយ សូមបងប្អូនយើងមេត្តាយោគយល់ និងអាធ្យាស្រ័យដល់រូបខ្ញុំផងបាទ»៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭៖ នាពេលនេះ គ្មានត្រកូលណាមិនទុកចិត្តត្រកូ
+1
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭៖ នាពេលនេះ គ្មានត្រកូលណាមិនទុកចិត្តត្រកូលណាទេ គ្រប់ត្រកូលខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយ បង្កើនភាពរឹងមាំដើម្បីជាតិខ្មែរយើង។ ជនអគតិមួយចំនួន ផ្សព្វផ្សាយព័ត៌មានបំពុលពីចម្ងាយដែលមិនមានមូលដ្ឋានច្បាស់លាស់ គ្រាន់តែសម្រាប់ផលចំណេញផ្ទាល់ខ្លួនមិនគិតពីផលប្រយោជន៍ជាតិ ជនអគតិទាំងនេះមិនសមហៅខ្លួនឯងថាជាខ្មែរនោះទេ៕

សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «ស៊ូ ធារ៉ា» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និង
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «ស៊ូ ធារ៉ា» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។ សូមអរគុណ!🙏❤️🇰🇭👮‍♂️

តើបងប្អូនយើងដែលមានធនធាន អាចជួយទឹកសុទ្ធដល់Admin ៥០»១០០យួរទៀតបានទេ? ដើម្បីជូនកងកម្លាំងយើងចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្
តើបងប្អូនយើងដែលមានធនធាន អាចជួយទឹកសុទ្ធដល់Admin ៥០»១០០យួរទៀតបានទេ? ដើម្បីជូនកងកម្លាំងយើងចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របីកៀកនិងភ្នំ៣៣៣យើង) ឥឡូវយើងនៅមានចំនួន=១៥៥យួរហើយ។ ថ្ងៃស្អែកនេះ ទី១៧ ខែមេសា ឆ្នាំ២០២៦ Admin ឡើងទៅចែកជូនកងកម្លាំងយើងហើយ🙏🙏🙏

សម្តេចតេជោ ហ៊ុន សែន៖ ផ្តាំអ្នកនៅបន្តឃុបឃិតគ្នានាំទំនិញពីថៃ🇹🇭 ចូល🇰🇭ត្រូវបញ្ឈប់ជាបន្ទាន់! តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសារពីប្រជាជន? នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសារសំឡេងរបស់សម្តេចឆ្លើយតបលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិតរឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីរាត្រីថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៦។

បើទោះបីជាប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅគ្រប់ទិសទីទាំងអស់ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស
+9
បើទោះបីជាប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅគ្រប់ទិសទីទាំងអស់ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស. ២៥៧០ ក៏ដោយ ក៏យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ដែលនៅជួរក្រោយ នៅតែមានក្ដីនឹករលឹក និងក្ដីស្រឡាញ់ សម្រាប់កងកម្លាំងនិងជនភៀសសឹកគ្រប់ពេលវេលា។ យើងទាំងអស់គ្នានឹករលឹក និងដឹងគុណជាដរាបចំពោះកងកម្លាំងដែលនៅជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារជាតិ និងសេចក្តីសុខជូនប្រជាជនគ្រប់កាលៈទេសៈ។ «ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់ពេលវេលា 🇰🇭 »

បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ១នាក់ ឆេះខូចខាតផ្ទះចំនួន​ ៣ខ្នង ក្នុង​គ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះ​បងប្អូនប្រជាពលរដ្ឋ​នៅ​ ភូមិ​ អូរជញ្ជៀន ឃុំ​ អន្លង់វែង ស្រុក​ អន្លង់វែង ខេត្ត​ ឧត្ដរមានជ័យ​ ព្រឹក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទី​ទៀប​ភ្លឺ​ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះ​បងប្អូនប្រជាពលរដ្ឋ​នៅ​ ភូមិ​ អូរជញ្ជៀន ឃុំ​ អន្លង់វែង ស្រុក​ អន្លង់វែង ខេត្ត​ ឧត្ដរមានជ័យ​ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន​ ៣ខ្នង និង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ១នាក់ ឈ្មោះ កាវ​ ស៊ូហេង​ ភេទ​ ស្រី ​ អាយុ​ ៤៥​ ឆ្នាំ​។ + ម្ចាស់ផ្ទះទី១​ ឈ្មោះ​ កាវ​ លីឃុន​ ភេទ​ ប្រុស​ អាយុ​ ៧២​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ គីម​ ញ៉រ​ អាយុ​ ៧០​ ឆ្នាំ​ ផ្ទះទំហំ ១៦មែត្រ​ x ៨០មែត្រ​ សាងសង់​ថ្មប្រក់ក្បឿង​ ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន​ ។ + ម្ចាស់ផ្ទះទី២​ ឈ្មោះ​ សុន​ ចាន់កា​ ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ហ៊ួ​ គឹមហ័រ​ អាយុ​ ២៨​ ឆ្នាំ​ ផ្ទះទំហំ​ ៧​មែត្រ​ x ៨០មែត្រ​​ សាងសង់ពី​ ឈេីលេី​ ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​ ខូចខាតទាំងស្រុង​ និងសម្ភារប្រេីប្រាស់មួយចំនួន​ធំ ។ + ម្ចាស់ផ្ទះទី៣​ ឈ្មោះ​ យន់​ សារឹម​ ភេទ​ ប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ញ៉ែម​ ណារស់​ អាយុ​ ៤៨​ ឆ្នាំ​ ផ្ទះទំហំ​ ៨មែត្រ​ x ៨០មែត្រ​​ សាងសង់ពី​ ឈេីលេី​ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​ ។ +​ មូលហេតុ:​ បណ្តាល​មក​ពី​ទុស្សេខ្សែភ្លើងក្នុងផ្ទះ​ទី១។ +​ ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ​ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត​ឧត្តរមានជ័យ​ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត​ និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នា​ថ្ងៃ​ ខែ​ ឆ្នាំ​ ដដែល​៕

នារដូវក្តៅនេះ សូមបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នា មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ករណីអគ្គីភ័យឆាបឆេះ🔥ក្នុងលំនៅឋានរបស់បងប្អ
នារដូវក្តៅនេះ សូមបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នា មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ករណីអគ្គីភ័យឆាបឆេះ🔥ក្នុងលំនៅឋានរបស់បងប្អូន។ «កាលពីវេលាម៉ោងប្រមាណ៥:០០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះពលរដ្ឋមួយកន្លែង ដែលនៅជាប់និងមន្ទីពេទ្យស្រុកអន្លង់វែង ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ»។ ការជូនដំណឹងមកបានឲ្យដឹងថា៖ ករណីអគ្គីភ័យនេះ គឺបណ្តាលមកពីការផ្ទុះធុងហ្គាសនៅក្នុងផ្ទះ។ យ៉ាងណាមិញ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង កងកម្លាំងនគរបាល នៃអធិការនគរបាលស្រុកអន្លង់វែង បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង និងមានរថយន្តដឹកទឹកធន់ធំរបស់ លោកអ្នកឧកញ៉ា លឹម ហេង ចំនួន១គ្រឿង ដើម្បីជួយអន្តរាគម៍ដើម្បីគ្រប់គ្រងស្ថានការណ៍។ នៅវេលាម៉ោងប្រមាណ៦ជាងព្រឹកថ្ងៃដដែល ក៏មានរថយន្តពន្លត់អគ្គីភ័យបន្ថែមចំនួន២គ្រឿង បញ្ជូនមកពី«ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ» ដើម្បីជួយបន្ថែមទៀត នៅប្រមាណម៉ោង៧ជាងព្រឹក ស្ថានការណ៍គឺត្រូវបានគ្រប់គ្រងបាន១០០ភាគរយហើយ។ យ៉ាងណាមិញនៅក្នុងករណីនេះ គឺមិនមានអ្នករងរបួសឡើយ៕