អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Открыть в Telegram
1 357
Подписчики
-224 часа
-87 дней
-4430 день
Архив постов
+2
2:38នាទីរសៀល នៅទិសច្រកជាំសាងាំ គឺមេឃកំពុងងងឹត និងមានផ្គរលាន់ចង់រកភ្លៀង!
16-04-2026
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «Saret Raksmey» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
សូមអរគុណ!🙏❤️🇰🇭👮♂️
+2
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល»
👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ)
សូមអរគុណ!🙏❤️🇰🇭👮♂️
*ទំនាក់ទំនងផ្ទាល់: 0886593528
BREAKING: រូបថតនៅប្រាសាទតាក្របីរបស់កម្ពុជា🇰🇭ដែលថៃ🇹🇭កំពុងកាន់កាប់ដោយខុសច្បាប់ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល ឲ្យដាក់តាំងនៅក្នុងវិមានរដ្ឋាភិបាលរបស់លោក!
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
រីករាយថ្ងៃចូលឆ្នាំថ្មី ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចុងបញ្ចប់ណាខាប់🇹🇭!
+8
នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអន្លង់វែង មេភូមិអូរជញ្ជៀន បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានរងគ្រោះដោយករណីផ្ទុះសេខ្សែភ្លេីងបណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះ🔥ផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៣ខ្នង និងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១នាក់(ស្រី) រួមទាំងឆេះទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរ (កាលពីវេលាម៉ោង០៤,៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំ.អន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាល:ខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ៕
ជូនសម្រាប់បងប្អូនជនរួមជាតិ🇰🇭៖ ខ្ញុំឃើញតាមផ្ទះនីមួយៗ រួមទាំងចម្ការខ្លះឃើញមានផ្លែស្វាយកែវរមាតជាច្រើន បងប្អូនខ្លះមិនបេះលក់ឬហូបនោះទេ ទុកឲ្យទុំខ្យល់បោកបក់ជ្រុះចោលទទេរ!
នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ៖ បើបងប្អូនយកផ្លែស្វាយដែលទុំៗ យកមកកូរឆ្នៃទៅជាដំណាប់ស្វាយ ហើយច្រកដាក់ថង់ផ្លាស្ទិកពី១»២គីឡូរក្នុង១ថង់អី ហើយផ្ញើចែកជូនដល់កងកម្លាំងជួរមុខ ទុកគ្រាន់ហូបលាងមាត់ពេលបាយទឹករួច ឬក៏ហូបលេងពេលកំពុងយាមកាមប្រហែលជាល្អជាងទុកខូចចោល មែនអត់បងប្អូនយើង?
«នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួន របស់រូបខ្ញុំប៉ុណ្ណោះ បើមានការខុសឆ្គងដោយប្រការណាមួយ សូមបងប្អូនយើងមេត្តាយោគយល់ និងអាធ្យាស្រ័យដល់រូបខ្ញុំផងបាទ»៕
សូមអរគុណ!🙏❤️🇰🇭👮♂️
+1
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭៖
នាពេលនេះ គ្មានត្រកូលណាមិនទុកចិត្តត្រកូលណាទេ គ្រប់ត្រកូលខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយ បង្កើនភាពរឹងមាំដើម្បីជាតិខ្មែរយើង។
ជនអគតិមួយចំនួន ផ្សព្វផ្សាយព័ត៌មានបំពុលពីចម្ងាយដែលមិនមានមូលដ្ឋានច្បាស់លាស់ គ្រាន់តែសម្រាប់ផលចំណេញផ្ទាល់ខ្លួនមិនគិតពីផលប្រយោជន៍ជាតិ ជនអគតិទាំងនេះមិនសមហៅខ្លួនឯងថាជាខ្មែរនោះទេ៕
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «ស៊ូ ធារ៉ា» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
សូមអរគុណ!🙏❤️🇰🇭👮♂️
តើបងប្អូនយើងដែលមានធនធាន អាចជួយទឹកសុទ្ធដល់Admin ៥០»១០០យួរទៀតបានទេ? ដើម្បីជូនកងកម្លាំងយើងចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របីកៀកនិងភ្នំ៣៣៣យើង) ឥឡូវយើងនៅមានចំនួន=១៥៥យួរហើយ។
ថ្ងៃស្អែកនេះ ទី១៧ ខែមេសា ឆ្នាំ២០២៦ Admin ឡើងទៅចែកជូនកងកម្លាំងយើងហើយ🙏🙏🙏
សម្តេចតេជោ ហ៊ុន សែន៖ ផ្តាំអ្នកនៅបន្តឃុបឃិតគ្នានាំទំនិញពីថៃ🇹🇭 ចូល🇰🇭ត្រូវបញ្ឈប់ជាបន្ទាន់! តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសារពីប្រជាជន?
នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសារសំឡេងរបស់សម្តេចឆ្លើយតបលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិតរឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីរាត្រីថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៦។
+9
បើទោះបីជាប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅគ្រប់ទិសទីទាំងអស់ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស. ២៥៧០ ក៏ដោយ ក៏យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ដែលនៅជួរក្រោយ នៅតែមានក្ដីនឹករលឹក និងក្ដីស្រឡាញ់ សម្រាប់កងកម្លាំងនិងជនភៀសសឹកគ្រប់ពេលវេលា។ យើងទាំងអស់គ្នានឹករលឹក និងដឹងគុណជាដរាបចំពោះកងកម្លាំងដែលនៅជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារជាតិ និងសេចក្តីសុខជូនប្រជាជនគ្រប់កាលៈទេសៈ។
«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់ពេលវេលា 🇰🇭 »
បណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ឆេះខូចខាតផ្ទះចំនួន ៣ខ្នង ក្នុងគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅ ភូមិ អូរជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ
ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅ ភូមិ អូរជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន ៣ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ឈ្មោះ កាវ ស៊ូហេង ភេទ ស្រី អាយុ ៤៥ ឆ្នាំ។
+ ម្ចាស់ផ្ទះទី១ ឈ្មោះ កាវ លីឃុន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែត្រ x ៨០មែត្រ សាងសង់ថ្មប្រក់ក្បឿង ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន ។
+ ម្ចាស់ផ្ទះទី២ ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គឹមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារប្រេីប្រាស់មួយចំនួនធំ ។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេីថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។
+ មូលហេតុ: បណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងផ្ទះទី១។
+ ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំ ដដែល៕
នារដូវក្តៅនេះ សូមបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នា មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ករណីអគ្គីភ័យឆាបឆេះ🔥ក្នុងលំនៅឋានរបស់បងប្អូន។
«កាលពីវេលាម៉ោងប្រមាណ៥:០០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះពលរដ្ឋមួយកន្លែង ដែលនៅជាប់និងមន្ទីពេទ្យស្រុកអន្លង់វែង ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ»។
ការជូនដំណឹងមកបានឲ្យដឹងថា៖ ករណីអគ្គីភ័យនេះ គឺបណ្តាលមកពីការផ្ទុះធុងហ្គាសនៅក្នុងផ្ទះ។ យ៉ាងណាមិញ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង កងកម្លាំងនគរបាល នៃអធិការនគរបាលស្រុកអន្លង់វែង បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង និងមានរថយន្តដឹកទឹកធន់ធំរបស់ លោកអ្នកឧកញ៉ា លឹម ហេង ចំនួន១គ្រឿង ដើម្បីជួយអន្តរាគម៍ដើម្បីគ្រប់គ្រងស្ថានការណ៍។
នៅវេលាម៉ោងប្រមាណ៦ជាងព្រឹកថ្ងៃដដែល ក៏មានរថយន្តពន្លត់អគ្គីភ័យបន្ថែមចំនួន២គ្រឿង បញ្ជូនមកពី«ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ» ដើម្បីជួយបន្ថែមទៀត នៅប្រមាណម៉ោង៧ជាងព្រឹក ស្ថានការណ៍គឺត្រូវបានគ្រប់គ្រងបាន១០០ភាគរយហើយ។
យ៉ាងណាមិញនៅក្នុងករណីនេះ គឺមិនមានអ្នករងរបួសឡើយ៕
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
