អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
前往频道在 Telegram
1 357
订阅者
-224 小时
-87 天
-4330 天
帖子存档
តម្លៃប្រេងសាំងលក់រាយបន្តធ្លាក់ចុះ សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ !
- សាំងធម្មតា/១លីត្រ = ៤,៩៥០រៀល
- ម៉ាស៊ូត/១លីត្រ = ៥.៧០០រៀល
+4
នៅរសៀលនិងយប់ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធចំនួន=៧០យួរ ក្នុងនោះបែងចែកចំនួនពីរគោលដៅ ដោយគោលដៅទី១. នៅទិសអូរស្មាច់ ចំនួន=៤០យួរ ។
និងគោលដៅទី២ នៅទិសប្រាសាទខ្នារ =៣០យួរ
«ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»។
👉បញ្ជាក់: (នៅថ្ងៃស្អែកទី១៨ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទនិងបន្តចាតចែងគោលដៅមួយទៀត គឺនៅទិសប្រាសាទតាក្របី ខាង(ក.ង.រ.ថ.ក) ចំនួន=៦០យួរបន្ថែមទៀត)៕
សូមអរគុណ!🙏❤️🇰🇭👮♂️
4:25នាទីរសៀល ភ្លៀងធ្លាក់នៅម្តុំអក្សរT និងឆ្ពោះទៅកាន់តំបន់អូរស្មាច់!
16-04-2026
នៅរសៀលនេះ ទិសឧត្តរមានជ័យ បានធ្លាក់ភ្លៀងខ្លះហើយបងប្អូន ជាពិសេសនៅតំបន់ភ្នំ!
16-04-2026
+2
2:38នាទីរសៀល នៅទិសច្រកជាំសាងាំ គឺមេឃកំពុងងងឹត និងមានផ្គរលាន់ចង់រកភ្លៀង!
16-04-2026
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «Saret Raksmey» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
សូមអរគុណ!🙏❤️🇰🇭👮♂️
+2
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល»
👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ)
សូមអរគុណ!🙏❤️🇰🇭👮♂️
*ទំនាក់ទំនងផ្ទាល់: 0886593528
BREAKING: រូបថតនៅប្រាសាទតាក្របីរបស់កម្ពុជា🇰🇭ដែលថៃ🇹🇭កំពុងកាន់កាប់ដោយខុសច្បាប់ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល ឲ្យដាក់តាំងនៅក្នុងវិមានរដ្ឋាភិបាលរបស់លោក!
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
រីករាយថ្ងៃចូលឆ្នាំថ្មី ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចុងបញ្ចប់ណាខាប់🇹🇭!
+8
នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអន្លង់វែង មេភូមិអូរជញ្ជៀន បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានរងគ្រោះដោយករណីផ្ទុះសេខ្សែភ្លេីងបណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះ🔥ផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៣ខ្នង និងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១នាក់(ស្រី) រួមទាំងឆេះទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរ (កាលពីវេលាម៉ោង០៤,៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំ.អន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាល:ខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ៕
ជូនសម្រាប់បងប្អូនជនរួមជាតិ🇰🇭៖ ខ្ញុំឃើញតាមផ្ទះនីមួយៗ រួមទាំងចម្ការខ្លះឃើញមានផ្លែស្វាយកែវរមាតជាច្រើន បងប្អូនខ្លះមិនបេះលក់ឬហូបនោះទេ ទុកឲ្យទុំខ្យល់បោកបក់ជ្រុះចោលទទេរ!
នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ៖ បើបងប្អូនយកផ្លែស្វាយដែលទុំៗ យកមកកូរឆ្នៃទៅជាដំណាប់ស្វាយ ហើយច្រកដាក់ថង់ផ្លាស្ទិកពី១»២គីឡូរក្នុង១ថង់អី ហើយផ្ញើចែកជូនដល់កងកម្លាំងជួរមុខ ទុកគ្រាន់ហូបលាងមាត់ពេលបាយទឹករួច ឬក៏ហូបលេងពេលកំពុងយាមកាមប្រហែលជាល្អជាងទុកខូចចោល មែនអត់បងប្អូនយើង?
«នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួន របស់រូបខ្ញុំប៉ុណ្ណោះ បើមានការខុសឆ្គងដោយប្រការណាមួយ សូមបងប្អូនយើងមេត្តាយោគយល់ និងអាធ្យាស្រ័យដល់រូបខ្ញុំផងបាទ»៕
សូមអរគុណ!🙏❤️🇰🇭👮♂️
+1
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭៖
នាពេលនេះ គ្មានត្រកូលណាមិនទុកចិត្តត្រកូលណាទេ គ្រប់ត្រកូលខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយ បង្កើនភាពរឹងមាំដើម្បីជាតិខ្មែរយើង។
ជនអគតិមួយចំនួន ផ្សព្វផ្សាយព័ត៌មានបំពុលពីចម្ងាយដែលមិនមានមូលដ្ឋានច្បាស់លាស់ គ្រាន់តែសម្រាប់ផលចំណេញផ្ទាល់ខ្លួនមិនគិតពីផលប្រយោជន៍ជាតិ ជនអគតិទាំងនេះមិនសមហៅខ្លួនឯងថាជាខ្មែរនោះទេ៕
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «ស៊ូ ធារ៉ា» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
សូមអរគុណ!🙏❤️🇰🇭👮♂️
តើបងប្អូនយើងដែលមានធនធាន អាចជួយទឹកសុទ្ធដល់Admin ៥០»១០០យួរទៀតបានទេ? ដើម្បីជូនកងកម្លាំងយើងចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របីកៀកនិងភ្នំ៣៣៣យើង) ឥឡូវយើងនៅមានចំនួន=១៥៥យួរហើយ។
ថ្ងៃស្អែកនេះ ទី១៧ ខែមេសា ឆ្នាំ២០២៦ Admin ឡើងទៅចែកជូនកងកម្លាំងយើងហើយ🙏🙏🙏
សម្តេចតេជោ ហ៊ុន សែន៖ ផ្តាំអ្នកនៅបន្តឃុបឃិតគ្នានាំទំនិញពីថៃ🇹🇭 ចូល🇰🇭ត្រូវបញ្ឈប់ជាបន្ទាន់! តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសារពីប្រជាជន?
នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសារសំឡេងរបស់សម្តេចឆ្លើយតបលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិតរឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីរាត្រីថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៦។
现已上线!2025 年 Telegram 研究 — 年度关键洞察 
