uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 196 підписників, посідаючи 4 915 місце в категорії Політика та 541 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 196 підписників.

За останніми даними від 01 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.31%. Протягом перших 24 годин після публікації контент зазвичай збирає 5.54% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 643 переглядів. Протягом першої доби публікація в середньому набирає 565 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 02 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 196
Підписники
-324 години
-247 днів
-11030 днів
Архів дописів
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីបុណ្យធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម អភិបាលខេត្ត សូមគោរពដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក បានទៅសោយសុខក្នុងសុគតិភពកុំបីភ្លៀងឃ្លាតឡើយ។ 🙏🙏🙏

នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីវិវាទដីធ្លីចំនួន៣ ករណី នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងព្រ
+7
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងព្រះអនុគណស្រុកចំការលើ ព្រះមន្ត្រីសង្ឃ បានអញ្ជើញបង្សុកូលជីនវិបាកវិញ្ញាណរបស់វិរ:កងទ័ព និងជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់នូវអំណោយជូនជនភៀសសឹក និងគ្រួសារវិរ:កងទ័ព ដែលបានមកស្នាក់នៅជាមួយក្រុមគ្រួសារ និងសាច់ញាតិនៅក្នុងភូមិសាស្ត្រឃុំស្វាយទាប ចំនួន៧៨គ្រួសារ ក្នុងនោះគ្រួសារកងទ័ពចំនួន២០គ្រួសារ  ដោយមួយគ្រួសារទទួលបាន ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីវអ៊ីវ ភូយ ក្រមា ថ្នាំពេទ្យ ប្រេងកូឡា ទឹកបរិសុទ្ធ នំប័ុង ដែលជាអំណោយរបស់ឯកឧត្តម និង ព្រះគ្រូចៅអធិការវត្តពោធិធម្មរង្សី(ទួលឡូវ) ព្រមទាំងរដ្ឋបាលឃុំស្វាយទាប ។

អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ

សមរភូមិក្រោយ និងសមរភូមិមុខគឺតែ១ ខ្មែររួមសាមគ្គីគ្នា គឺខ្មែរខ្លាំង

អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់

អភិបាលខេត្តកំពង់ចាមស្នើអន្តរជាតិឱ្យអន្តរាគមន៍បញ្ឈប់សង្គ្រាមថៃឈ្លានពានកម្ពុជាដើម្បីកុំឱ្យជនស៊ីវិលធ្លាក់ខ្លួនពិការ

អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូ
+9
អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំ របស់វេជ្ជបញ្ជាពេទ្យ ដើម្បី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើជាតិមាតុភូមិវិញ ។ ថ្លែងយ៉ាងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៥រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់ នៅឯកានោះឡើយ ។ រួមជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឲ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។ សូមជម្រាបថា វីរកងទ័ពទាំង ០៥រូប ដែលបានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម មាន ៖ ១.ឈ្មោះ ពុធ ម៉ៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ។ ២.ឈ្មោះ ឃិន ពិ ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៣.ឈ្មោះ សោម សឿន ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៤.ឈ្មោះ ទ្រី នី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ។ និង៥.ឈ្មោះ ប៊ុន បឿន នាយចំណង់ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ។ ពួកគាត់ទាំង ៥រូប កំពុងបំរើការងារ នៅកងពលលេខ២១ ឈរជើងនៅទិសតាក្របី ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី ពីសំណាក់ចោរឈ្លានពានយោធាថៃ ៕