រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 196 名订阅者,在 政治 类别中位列第 4 915,并在 柬埔寨 地区排名第 541 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 196 名订阅者。
根据 01 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 -3,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.31%。内容发布后 24 小时内通常能获得 5.54% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 643 次浏览,首日通常累积 565 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 6。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 02 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 196
订阅者
-324 小时
-247 天
-11030 天
帖子存档
10 196
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 196
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិកម្ពុជា
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីបុណ្យធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម អភិបាលខេត្ត សូមគោរពដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក បានទៅសោយសុខក្នុងសុគតិភពកុំបីភ្លៀងឃ្លាតឡើយ។ 🙏🙏🙏
10 196
+9
នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីវិវាទដីធ្លីចំនួន៣ ករណី នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។
10 196
អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់
10 196
+7
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងព្រះអនុគណស្រុកចំការលើ ព្រះមន្ត្រីសង្ឃ បានអញ្ជើញបង្សុកូលជីនវិបាកវិញ្ញាណរបស់វិរ:កងទ័ព និងជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់នូវអំណោយជូនជនភៀសសឹក និងគ្រួសារវិរ:កងទ័ព ដែលបានមកស្នាក់នៅជាមួយក្រុមគ្រួសារ និងសាច់ញាតិនៅក្នុងភូមិសាស្ត្រឃុំស្វាយទាប ចំនួន៧៨គ្រួសារ ក្នុងនោះគ្រួសារកងទ័ពចំនួន២០គ្រួសារ ដោយមួយគ្រួសារទទួលបាន ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីវអ៊ីវ ភូយ ក្រមា ថ្នាំពេទ្យ ប្រេងកូឡា ទឹកបរិសុទ្ធ នំប័ុង ដែលជាអំណោយរបស់ឯកឧត្តម និង ព្រះគ្រូចៅអធិការវត្តពោធិធម្មរង្សី(ទួលឡូវ) ព្រមទាំងរដ្ឋបាលឃុំស្វាយទាប ។
10 196
អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ
10 196
Repost from ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់
10 196
អភិបាលខេត្តកំពង់ចាមស្នើអន្តរជាតិឱ្យអន្តរាគមន៍បញ្ឈប់សង្គ្រាមថៃឈ្លានពានកម្ពុជាដើម្បីកុំឱ្យជនស៊ីវិលធ្លាក់ខ្លួនពិការ
10 196
+9
អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំ របស់វេជ្ជបញ្ជាពេទ្យ ដើម្បី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើជាតិមាតុភូមិវិញ ។ ថ្លែងយ៉ាងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៥រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់ នៅឯកានោះឡើយ ។
រួមជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឲ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។
សូមជម្រាបថា វីរកងទ័ពទាំង ០៥រូប ដែលបានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម មាន ៖ ១.ឈ្មោះ ពុធ ម៉ៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ។ ២.ឈ្មោះ ឃិន ពិ ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៣.ឈ្មោះ សោម សឿន ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៤.ឈ្មោះ ទ្រី នី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ។ និង៥.ឈ្មោះ ប៊ុន បឿន នាយចំណង់ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ។ ពួកគាត់ទាំង ៥រូប កំពុងបំរើការងារ នៅកងពលលេខ២១ ឈរជើងនៅទិសតាក្របី ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី ពីសំណាក់ចោរឈ្លានពានយោធាថៃ ៕
