uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 195 підписників, посідаючи 4 922 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 195 підписників.

За останніми даними від 02 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -106, а за останні 24 години на -1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.41%. Протягом перших 24 годин після публікації контент зазвичай збирає 5.51% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 654 переглядів. Протягом першої доби публікація в середньому набирає 562 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 03 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 195
Підписники
-124 години
-217 днів
-10630 днів
Архів дописів
អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់

អភិបាលខេត្តកំពង់ចាមស្នើអន្តរជាតិឱ្យអន្តរាគមន៍បញ្ឈប់សង្គ្រាមថៃឈ្លានពានកម្ពុជាដើម្បីកុំឱ្យជនស៊ីវិលធ្លាក់ខ្លួនពិការ

អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូ
+9
អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំ របស់វេជ្ជបញ្ជាពេទ្យ ដើម្បី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើជាតិមាតុភូមិវិញ ។ ថ្លែងយ៉ាងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៥រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់ នៅឯកានោះឡើយ ។ រួមជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឲ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។ សូមជម្រាបថា វីរកងទ័ពទាំង ០៥រូប ដែលបានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម មាន ៖ ១.ឈ្មោះ ពុធ ម៉ៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ។ ២.ឈ្មោះ ឃិន ពិ ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៣.ឈ្មោះ សោម សឿន ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៤.ឈ្មោះ ទ្រី នី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ។ និង៥.ឈ្មោះ ប៊ុន បឿន នាយចំណង់ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ។ ពួកគាត់ទាំង ៥រូប កំពុងបំរើការងារ នៅកងពលលេខ២១ ឈរជើងនៅទិសតាក្របី ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី ពីសំណាក់ចោរឈ្លានពានយោធាថៃ ៕

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+9
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមឧត្តមសេនីយ៍ឯក លន់ សុផាត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ និងឯកឧត្តម ងួន សុជាតិ សមាជិករដ្ឋសភា បានចូលរួមជួបសំណេះសំណាល និងចែកជូនគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ គ្រួរសារជនភៀសសឹក ចំនួន ១៣៨គ្រួសារ ដែលត្រូវបានជម្លៀសមកក្នុងមូលដ្ឋានស្រុកបាធាយ។

ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម» (កំពង់ចាម) ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល
+9
ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម» (កំពង់ចាម) ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ៖ «កំពង់ចាមយើង ធ្វើបាន និងសូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម ទទួលបានជ័យលាភីជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៥» ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញសំណេះសំណាល និងលើកទឹកចិត្ត ដល់គណកម្មការ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះខេតកំពង់ចាម នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ បន្ទាប់ពីក្រុមបាល់ទាត់នេះ បានទទួលជ័យលាភី ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៥» នាពេលកន្លងទៅនេះ ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេស ក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រហូតទទួលបានភាជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) ។ ទន្ទឹមនឹងការកោតសរសើរនេះដែរ ឯកឧត្តម អភិបាល បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់គណៈកម្មការ គ្រូបង្វឹក និងកីឡាករចំនួន ៥លានរៀល៕

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ស្រុកបាធាយ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ

ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម»