uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 016 підписників, посідаючи 5 006 місце в категорії Політика та 574 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 016 підписників.

За останніми даними від 14 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -123, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.72%. Протягом перших 24 годин після публікації контент зазвичай збирає 5.61% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 673 переглядів. Протягом першої доби публікація в середньому набирає 562 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 15 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 016
Підписники
-524 години
-307 днів
-12330 днів
Архів дописів
អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ (កំពង់ចាម) គណៈប្រតិភូនៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវជាស្វាមីរបស់លោកស្រី ឈុន ដាឡែន បានពលីជីវិតនៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី បន្ទាប់ពីរងរបួសក្នុងឧបទ្ទវហេតុពេលបំពេញភារកិច្ចបង្ក្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពិតជាមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច។ ការបាត់បង់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត គឺជាការបាត់បង់នូវឧត្តមស្វាមី និងជាឪពុកជាទីគោរពស្រឡាញ់បំផុត ដែលបានបីបាច់ថែរក្សា និងទំនុកបម្រុងបុត្រធីតា ប្រកបដោយការទទួលខុសត្រូវ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ ជាពិសេស វាជាការបាត់បង់មន្ត្រីនគរបាលដ៏អង់អាចក្លាហានមួយរូប ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងជាមន្ត្រីនគរបាលជាតិដ៏គំរូមួយរូប ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងារ។ សកម្មភាព និងការលះបង់ទាំងឡាយរបស់លោក គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម ដែលទទួលបានការគោរព កោតសរសើរ និងស្ញប់ស្ញែងពីថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្
+9
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (កំពង់ចាម): នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រលង ១០-សីហា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តកំពង់ចាម បានត្រៀមខ្លួនរួចរាល់ជាស្រេច លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌តាមគោលការណ៍ «អ្នកចេះ គឺជាប់» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការដាក់ពង្រាយកម្លាំងការពារសន្តិសុខ សម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡង និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីជួយសង្គ្រោះបឋម និងសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនទាំងអស់ឱ្យប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរក្នុងអំឡុងពេលប្រឡង។ គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្
+9
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (កំពង់ចាម): នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រលង ១០-សីហា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តកំពង់ចាម បានត្រៀមខ្លួនរួចរាល់ជាស្រេច លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌តាមគោលការណ៍ «អ្នកចេះ គឺជាប់» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការដាក់ពង្រាយកម្លាំងការពារសន្តិសុខ សម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡង និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីជួយសង្គ្រោះបឋម និងសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនទាំងអស់ឱ្យប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរក្នុងអំឡុងពេលប្រឡង។ គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

អភិបាលរងខេត្តកំពង់ចាម អញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម កំពង់ចាម៖ នាព្រឹកថ្ងៃ៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារទូរទស្សន៍ក្រសួងមហាផ្ទៃ (MOI TV) ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចបាន ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានលើកឡើង អំពីសមិទ្ធផល និងវឌ្ឍនភាពលើវិស័យសំខាន់ៗរបស់ខេត្ត រួមមាន ៖ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងារកសិកម្ម ពាណិជ្ជកម្ម និងការងារអភិវឌ្ឍន៍មូលដ្ឋាន។ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានខិតខំអនុវត្តតាមកម្មវិធីការងារ និងផែនការអភិវឌ្ឍន៍ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតសំខាន់លើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្តោតលើការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស ការអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អ.ន.ក្រ ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ (ONLINE SCAMS) និងការដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ព្រមទាំង ការពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត ជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធ ដើម្បី ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការងារ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្តកំពង់ចាម ក៏បានបញ្ជាក់ពីទិសដៅការងារសំខាន់ៗ របស់រដ្ឋបាលខេត្ត ដោយការខិតខំប្រឹងប្រែងបន្តជំរុញការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងការផ្តល់សេវាសាធារណៈឱ្យមានគុណភាព និងប្រសិទ្ធភាព បន្តការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំង ការជំរុញលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងមូលដ្ឋាន នៃខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀតផងដែរ ៕

ព្រឹកថ្ងៃទី៧ សីហា ២០២៦ ឯកឧត្តម​ លី ថៃហាក់ និង​ ឯកឧត្តម​ លី សំអូន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បាននាំយកទៀនចំណាំព្
+5
ព្រឹកថ្ងៃទី៧ សីហា ២០២៦ ឯកឧត្តម​ លី ថៃហាក់ និង​ ឯកឧត្តម​ លី សំអូន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៤ វត្ត ក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម (
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាង អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ -មណ្ឌលប្រឡង វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក -មណ្ឌល វិទ្យាល័យដីដុះ -មណ្ឌលវិទ្យាល័យ គរុកោសល្យខេត្ត -មណ្ឌល វិទ្យាល័យសំបួរមាស ស្ថិតក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់។ មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

នៅថ្ងៃទី៧​ ខែសីហាឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ចូលរួមប្រជុំស្តីពី​ ត្រួតពិនិត
+4
នៅថ្ងៃទី៧​ ខែសីហាឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ចូលរួមប្រជុំស្តីពី​ ត្រួតពិនិត្យ​ លទ្ធផល​ការងារប្រចាំខែកក្តដា​ និងលេីកទិសដៅខែបន្ត​សម្រាប់​ឆ្នាំ២០២៦ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ​ឈន សាណាត​ អគ្គនាយក​ដ្ឋានពន្ធនាគារ។

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង០០នាទី ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម និងលោក ដួង សារ៉ន ព្រះរាជអា
+8
នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង០០នាទី ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម និងលោក ដួង សារ៉ន ព្រះរាជអាជ្ញារង តំណាងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលស្វាគមន៍ប្រតិភូក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម យ៉ា ណារិន និងឯកឧត្តម ប៉ាក ច័ន្ទសំបូរ អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចុះមកសាលាដំបូងខេត្តកំពង់ចាម ដើម្បីជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងការចុះអធិការកិច្ចរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការចូលរួមពីសមាសភាពសាលាដំបូងខេត្តកំពង់ចាមរួមមាន លោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកប្រធានអង្គភាពអាជ្ញាសាលា លោក/លោកស្រីអនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកអាជ្ញាសាលា លោក/លោកស្រីក្រឡាបញ្ជី លោក/លោកស្រីប្រធានការិយាល័យ និងលោក/លោកស្រីជាមន្ត្រីពាក់ព័ន្ធ តាមរបៀបវារៈដូចខាងក្រោម៖ -ត្រួតពិនិត្យលើរបាយការណ៍មន្ទីរស៊ើបសួរ -ត្រួតពិនិត្យលើចំណាត់ការនីតិវិធីស៊ើបសួរ -ត្រួតពិនិត្យលើនីតិវិធីឃុំខ្លួនបណ្តោះអាសន្ន -ត្រួតពិនិត្យលើការបញ្ជូនសំណុំរឿងជាប់បណ្តឹងឧទ្ធរណ៍។ តាមការបូកសរុបលទ្ធផលរបស់ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ការចំណាត់ការសំណុំរឿង ការរៀបចំរបាយការណ៍ និងបញ្ជីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់លោក/លោកស្រីចៅក្រម ក្រឡាបញ្ជី និងលេខាធិការដ្ឋានរដ្ឋបាល មានភាពល្អប្រសើរ ត្រឹមត្រូវ ចំណាត់ការលឿន និងមិនមានបញ្ហាគួរឲ្យកត់សម្គាល់នោះទេ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង៣០នាទីព្រឹក ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំប្រចា
+9
នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង៣០នាទីព្រឹក ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីអនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីប្រធានការិយាល័យ និងលោក/លោកស្រីជាមន្ត្រីពាក់ព័ន្ធ តាមរបៀបវារៈដូចខាងក្រោម៖ -ពិនត្យរបាយការណ៍ចំណាត់ការសំណុំរឿង រយៈពេល ៧ខែ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ដោយធ្វើការធៀបជាមួយរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ -ពិនិត្យរបាយការណ៍សំណុំរឿងអទិភាពទាំង៥ រួមមាន សំណុំរឿងគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង អត្រានុកូលដ្ឋាន និង Online Scam -ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ មុននឹងបញ្ចប់ កិច្ចប្រជុំបានឯកភាព និងប្តេជ្ញា ចំណាត់ការរឿងក្តីសម្រចឲ្យបានតាមផែនការដែលបានដាក់ចេញដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។

អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ (កំពង់ចាម) នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅគេហដ្ឋាន ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកា មិន សីហាប ត្រូវជាម្តាយបង្កើតរបស់លោកវជ្ជបណ្ឌិត បានទទួលមរណភាពនៅថ្ងៃអង្គារ ០៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ ។ ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិតបណ្ឌិត ចំពោះការបាត់បង់ មហាឧបាសិកា មិន សីហាប ដែលត្រូវ ជាម្ដាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែងតែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា មិន ស៊ីហាប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕