រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 506 名订阅者,在 政治 类别中位列第 4 874,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 506 名订阅者。
根据 12 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -6,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.20%。内容发布后 24 小时内通常能获得 6.14% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 756 次浏览,首日通常累积 645 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 506
订阅者
-624 小时
-367 天
-12030 天
帖子存档
10 506
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥”
(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥” ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលមហោស្រពកោះពេជ្រ។
10 506
យុវជនដេីម្បីបំណិនជីវិត ប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេីម្បីវិបុលភាពជាតិ
10 506
លោកស្រី ហ៊ាប ប្រជាកសិករដាំស្អំ នៅឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់មុខរបរដាំស្អំ បង្កើនប្រាក់ចំណូលគ្រួសារ ងាយស្រួលដាំ និងអាយុកាលដើម ស្អំបានយូរឆ្នាំ!
10 506
យុវជនមកពីតាមសាលាក្នុងខេត្តកំពង់ចាម ប្តេជ្ញារួមគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីការអភិវឌ្ឍរីកចម្រើន
10 506
បទយកការណ៍
“សួនផ្កាចំរុះពណ៌ នឹងបង្អួតសម្រស់ដ៏ស្រស់បំព្រង នៅតាមបណ្តោយដងទន្លេមេគង្គ ក្រុងកំពង់ចាម នាពេលឆាប់ៗខាងមុខនេះ”
10 506
+9
នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការនិងសាសនា ក្រោមអធិបតី ភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ពិធីនេះប្រព្រឹត្តនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ។
10 506
+9
អភិបាលរងខេត្តកំពង់ចាម ជំរុញឱ្យអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់សមាជិកអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួនបំផុត ចាប់ពីពេលនេះតទៅ ដើម្បីធានាឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភ័ណភាពសង្ក្រាន្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។
10 506
+9
យុវជនមកពីគ្រប់ទិសទីក្នុងខេត្តកំពង់ចាម ដេីម្បីបំណិនជីវិត ប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេីម្បីវិបុលភាពជាតិ។ ប្រសាសន៍បែបនេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើកឡើង ខណៈឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបោះជំរុំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ" ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
10 506
+9
រដ្ឋបាលខេត្តកំពង់ចាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ CHC និងស្ថានទូតអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង
រសៀលថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកស្រី ភារធារី គណៈប្រតិភូអមដំណើរនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកម្មវិធីកម្ចាត់ជំងឺរបេងក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 506
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសាររំលែកទុក្ខ ជូនចំពោះលោកស្រី កើត ពៅ ភរិយា លោក ស៊ាង ប៉េងស្រ៊ាង
10 506
+9
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រោមអធិបតីភាពឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន , ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) , តំណាងអភិបាលក្រុង ,ស្រុកកំពង់សៀម ព្រមទាំងមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 506
+9
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រោមអធិបតីភាពឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន , ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) , តំណាងអភិបាលក្រុង ,ស្រុកកំពង់សៀម ព្រមទាំងមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 506
+9
ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដើម្បីអបអរសាទរ «ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦» នៅបរិវេណវត្តសុគន្ធារាមពង្រ ឃុំពង្រ ស្រុកកោះសូទិន។
10 506
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភៈ
ព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភៈ លើកទី៧ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ អធិការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក នៅពេលចុះពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ សុំចែកជាពីរក្រុម ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតទាន់ពេលវេលា និងការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ ស្នងការរដ្ឋាននគរបាលខេត្ត រៀបចំ បែងចែកដល់ក្រុមពន្លត់អគ្គីភ័យ នៅពេលចុះអន្តរាគមន៍ ចុះជួយពន្លត់អគ្គីភ័យ ត្រូវចែកជាពីរក្រុម ក្រុមទី១ ក្រុមពន្លត់អគ្គីភ័យ មានភារកិច្ច បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា សំខាន់ឬជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យបានជាដាច់ខាត។
ដោយឡែកការរៀបចំ បែងចែក នៅតាមអធិការរដ្ឋាននគរបាល ក្រុង-ស្រុក ក្រុមទី២ គឺជា ក្រុមចាំប្រមូលរបស់របប ទ្រព្យសម្បត្តិ វត្ថុមានតំលៃ យកមករក្សាទុក ការពារយ៉ាងតឹងរឹង ឲ្យមានសុវត្ថិភាពខ្ពស់បំផុត ដើម្បីក្រោយពេលពន្លត់ភ្លើងឆេះ រួចរាល់ យកមកប្រគល់ជូនម្ចាស់ផ្ទះ ម្ចាស់ទ្រព្យសម្បត្ដិរបស់គាត់វិញ ព្រោះកាលណាមានគ្រោះអគ្គីភ័យហើយ ប្រៀបដូចជា អ្វីៗគ្រប់យ៉ាងក៏អស់ តាមអណ្តាតភ្លើង ដូច្នេះសុំឲ្យក្រុមពន្លត់អគ្គិភ័យ មានភាពស្មោះត្រង់ មានការទទួលខុសត្រូវ ធ្វើខ្លួនជាប៉ូលីសល្អ គំរូល្អ សម្រាប់ប្រជាពលរដ្ឋត្រូវការពេលមានអាសន្នកើតឡើង៕
10 506
អបអរសាទរ ពិធីសម្ពោធអគារសិក្សាថ្មី និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
10 506
+9
នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមជាអធិបតីក្នុងពិធីទទួលជួបសំណេះសំណាល និងពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន (AFTAR) ជាមួយលោកជំទាវ Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ។
