YOUTH CPP MEDIA
Відкрити в Telegram
Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់ដឹកនាំទៅកាន់អ្នកគាំទ្រ។
Показати більше3 922
Підписники
-224 години
-77 днів
-1530 день
Архів дописів
3 922
ឆ្លៀតនាំកូនស្រី ទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប។
១៥ មិថុនា ២០២៦។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 922
+3
សេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បែជាលើកពេលជាបន្តបន្ទាប់
Press Release | Thailand Repeatedly Delayed JBC Meetings and Border Survey Work Due to Internal Political Processes
3 922
Repost from Samdech Hun Sen of Cambodia
+3
សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
3 922
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សយុវជនគណបក្សថ្នាក់កណ្តាល អញ្ចើញប្រកាសសមាសភាពប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង
ព័ត៌មានលម្អិត https://www.facebook.com/share/v/18wWbWwV6Y/?mibextid=wwXIfr
3 922
[English Below]
សម្រស់ប្រាសាទប្រែរូប នារដូវកាលបៃតង ✨ 🌿🇰🇭
នារដូវកាលបៃតង ប្រាសាទប្រែរូប កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ដោយព័ទ្ធជុំវិញទៅដោយដើមឈើពណ៌បៃតងខ្ចី និងបរិយាកាសស្រស់បំព្រង។ សំណង់បុរាណដ៏អស្ចារ្យនេះ មិនត្រឹមតែបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល ស័ក្តិសមសម្រាប់ការទស្សនា ថតរូប និងស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ 🍃🏛✨
The Beauty of Pre Rup Temple in the Green Season ✨ 🌿🇰🇭
During the Green Season, Pre Rup Temple becomes even more beautiful and captivating, surrounded by lush greenery and a refreshing atmosphere. This magnificent ancient monument not only reflects the grandeur of the Khmer civilization but also offers breathtaking scenery, making it an ideal destination for sightseeing, photography, and discovering Cambodia’s rich cultural heritage. 🍃🏛✨
🎥- MOON - Sok Sanita
#Cambodia
#prerubtemple
#siemreap
#greenseasoncambodia
#SolidaritySeason
#ministryoftourismcambodia
#huothak
🌐 ក្រសួងទេសចរណ៍ Ministry of Tourism
🌐 Huot Hak ហួត ហាក់
🌐 Instagram
🌐 X(Twitter)
🌐 Youtube
🌐 Tiktok
🌐 Website
☑️ Threads
3 922
ការពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាល គឺត្រូវពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាលទាំងជំនាញរឹង និង ជំនាញទន់ ដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើន ដោយមានទាំងបរិមាណ និងគុណភាព នឹងត្រូវធ្វើការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប់ជាប្រចាំ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 922
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សផោ្តតលើការងារចំនួន ៣ គឺ សុខភាព ចំណេះដឹងបំណិន និងការងារ
3 922
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
#Columbia #Ambassador #AliciaAlejandraAlfaroCastillo
#Cambodia #HunSen
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
3 922
Repost from Samdech Hun Sen of Cambodia
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
#Columbia #Ambassador #AliciaAlejandraAlfaroCastillo
#Cambodia #HunSen
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
3 922
រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០២៦ ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ ឆ្ពោះទៅការបង្កើតសង្គមមួយដែលមានសិនិទ្ធភាព សមធម៌ និង យុត្តិធម៌ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»។ ក្នុងន័យនេះ,រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលជំនាញ, ទាំងជំនាញរឹង និងជំនាញទន់, ជាផ្នែកមួយនៃគោលដៅយុទ្ធសាស្រ្តទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន» ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់យកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាកយរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយ នៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ, ដោយបំពាក់ជំនាញពិតប្រាកដ, កសាងសីលធម៌ និងវិន័យ, ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារ, ដល់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ឬ «មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ» ។
មុននឹងបញ្ចប់, សម្ដេចធិបតី បានរំលឹកពីការណែនាំឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជា គន្លងវិទ្យាសាស្ត្រ, គន្លងសង្គមសាស្ត្រ និង គន្លងវិជ្ជាជីវៈ ។ គន្លងវិជ្ជាជីវៈ មានគោលបំណងជួយតម្រង់ទិសសិស្ស ក្នុងការជ្រើសរើសអាជីពការងារ ដោយអនុញ្ញាតឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ, ប៉ុន្ដែបានចូលរៀន និងប្រឡងជាប់កម្មវិធីស្ពានចម្លង ឬកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន សម្រាប់យុវជនដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ និងបានបោះបង់ការសិក្សា រៀនបញ្ចប់ថ្នាក់ទី៩ និងទទួលបានសញ្ញាបត្រសមមូល អាចចូលរៀនឆ្នាំទី១ នៃ គន្លងវិជ្ជាជីវៈ ។ បន្ថែមពីនេះ សម្តេចធិបតីបានថ្លែងថា ការបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញចល័ត មានគោលបំណងនាំការបណ្តុះបណ្តាលជំនាញដល់មូលដ្ឋានសាមីរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក «នាំការបណ្តុះបណ្តាលឱ្យរត់រកបងប្អូនដល់ថ្នាក់មូលដ្ឋាន» របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills ក៏មានសារ:សំខាន់ ព្រោះជំនាញទន់នេះ សំដៅលើការអប់រំផ្នត់គំនិត ការគិត ដោយផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯង ដែលនេះគឺជាចំណុចដ៏សំខាន់។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល មិនបានកាត់បន្ថយថវិកាជាតិលើវិស័យអប់រំ និងវិស័យសុខាភិបាល ព្រោះសុខភាព និងការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍប្រជាតិ ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 922
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សផោ្តតលើការងារចំនួន ៣ គឺ សុខភាព ចំណេះដឹងបំណិន និងការងារ
🌐 https://fb.watch/HLkOlh6jk1/
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
3 922
+7
ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដោយបានដាក់ជាគោលនយោបាយអាទិភាព។ (TVET) នឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យមានសមត្ថភាពជំនាញពិតប្រាកដ ក្លាយជាធនធានមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារឧស្សាហកម្ម ចូលរួមចំណែកក្នុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៥ មិថុនា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 922
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Alicia Alejandra Alfaro Castillo ឯកអគ្គរដ្ឋទូតតែងតាំងថ្មី កូឡុំប៊ី ចូលជួបសំដែងការគួរសម និងជូនសារតាំង។(វិមានសាមគ្គីភាពថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២៦ )
3 922
សូមអញ្ជើញទស្សនាចម្រៀងមានចំណងជើងថា : ចាកចោលទ្រនំចាស់ (លោមនាង)
- ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន
នាព្រឹកថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២៦
- ច្រៀងដោយ : លោក ឌៀប សិដ្ឋសុធា
- ភ្លេងប្រគំថ្មី តាមលំនាំបទ : លោមនាង (KFS Studio)
- បច្ចេកទេសសំឡេង : លោក ប៊ុន ប៉
- បច្ចេកទេសរូបភាព : កូន នាគ
- ផលិតដោយ : ចម្រៀងគ្រួសារខ្មែរ
3 922
+3
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨
🌐 https://www.facebook.com/share/p/1EUikrEgJB
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
3 922
ធីវេត (TVET) ថ្នាលបណ្ដុះបណ្ដាលកសាងធនធានមនុស្សស្របតាមតម្រូវការទីផ្សារការងារ បាននិងកំពុងផ្តល់ជំនាញ ការងារ និងចំណូល ធ្វើឱ្យពលរដ្ឋ មានជីវភាពកាន់តែប្រសើរចាកចេញពីភាពក្រីក្រ ដោយធីវេត ផ្ដល់ចំណេះជំនាញពិតប្រាកដ ទទួលបាននូវឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 922
សូមទស្សនាចម្រៀងមានចំណងជើងថា ៖ “ ថ្ងៃស្អែកបែកគ្នា “
- ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
- ច្រៀងដោយ : លោក ឌៀប សិដ្ឋសុធា
- បច្ចេកទេសសំឡេង : លោក ប៊ុន ប៉
- បច្ចេកទេសរូបភាព : តុលា សុភា
- លំនាំបទ : ផាត់ជាយក្លាយ
- ផលិតដោយ : KFS
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
