ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

YOUTH CPP MEDIA

YOUTH CPP MEDIA

Открыть в Telegram

Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់​ដឹកនាំទៅកាន់អ្នកគាំទ្រ។

Больше
3 920
Подписчики
Нет данных24 часа
-77 дней
-1130 дней
Архив постов
ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងសម្រាប់គ្រូឧទ្ទេស ស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅវិមាន៧មករា នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ ព័ត៌មានលម្អិត https://www.facebook.com/share/v/1NomESURcn/?mibextid=wwXIfr

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងគ្រូឧទ្ទេសបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីន
+9
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងគ្រូឧទ្ទេសបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព័ត៌មានលម្អិត https://www.facebook.com/share/1HVn3ifwkd/?mibextid=wwXIfr

តើរាជរដ្ឋាភិបាលបានជួយអ្វីខ្លះដល់ពលរដ្ឋភៀសសឹក ដែលអាចត្រលប់ទៅផ្ទះវិញបាន? ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មសនលម្អឹត ៖ https://www.facebook.com/share/v/1LXLruyXug/?mibextid=wwXIfr

ជួបជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា
+8
ជួបជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៣ តុលា ២០២៦ Receiving a courtesy call and having a discussion with Her Excellency Silke Röfer, Ambassador Extraordinary and Plenipotentiary of the Federal Republic of Germany to the Kingdom of Cambodia, at Peace Palace. Phnom Penh, Friday afternoon, 23 October 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប សីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដែរ

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញការលើកឡើងរបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ Dara Vong ══━━━✥◈✥━━━═ https://t.me/e
+2
សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញការលើកឡើងរបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ Dara Vong ══━━━✥◈✥━━━═ https://t.me/emchanmakara9 https://channel.coolapp.com.kh/@em_chan_makara

ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅ ទីក្រុងប៉ារីសប្រទេសបារាំងមានការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែល និយមហៅថា(កិច្ចព្រ
+6
ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅ ទីក្រុងប៉ារីសប្រទេសបារាំងមានការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែល និយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ ដើមឈើមួយដើមត្រូវមានគល់ មាន ដើម មានមែក មានស្លឹកទើបហៅថា ដើមឈើបាន។ ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីស បានចាប់ផ្តើមពីជំនួបចរចារវាងសម្តេច ព្រះនរោត្តមសីហនុជាមួយរូបខ្ញុំហ៊ុន សែនដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។ គ្មានជំនួបសីហនុ .ហ៊ុន សែនវាក៏គ្មាន កិច្ចព្រមព្រៀងប៉ារីសដែរ។ យើងបានប្រើពេលជាច្រើនដើម្បី សម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ២ធ្នូ១៩៨៧ដល់២៣តុលា ១៩៩១គឺមានរយៈពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែនិង ២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។ ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេប ជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់ មួយទល់បី(ខ្ញុំហ៊ុន សែនត្រូវតទល់ ជាមួយសម្តេចព្រះនរោត្តមសីហនុផង ជាមួយលោកតាសឺន សានផងជាមួយ ខៀវ សំផនផង)ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។ ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការ ជួបជាមួយហ៊ុន សែនដើម្បីពន្យល់គ្នា ឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។ នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែល មានវ័យក្មេងជាងគេក្នុងចំណោមភាគី កម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួម ដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិង ពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។ អបអរសាទរខួបលើកទី៣៥ឆ្នាំនៃ កិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

មរតកតេជោ៖ សាលារៀនសម្ដេចតេជោនៅទូទាំងប្រទេស កំពុងផ្ដល់ផលនៃការអប់រំដល់មនុស្សគ្រប់ជំនាន់ និងជាកេរដំណែលសម្រាប់អនាគតកូនខ្មែរគ្រប់ៗរូប។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្ពុជា សូមស្វាគមន៍គ្រួសារហ្វ្រង់កូហ្វូនី- ទឹកដីនៃសន្តិភាព មិត្តភាព និងស្នាមញញឹម។ XXe SOMMET DE LA FRANCOPHONIE 48ᵉ Conférence ministérielle de la Francophonie PHNOM PENH • 14–16 NOVEMBRE 2026 Bienvenue au Cambodge សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា #Cambodge #SommetFrancophonie2026 #សន្តិភាពនៅកម្ពុជា #Paix #Stabilité

គួរអស់សំណើច! មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការ ផ្សព្វផ្សាយសៀវភៅមួយក្បាលដែល លោកអៀង ពិ
+1
គួរអស់សំណើច! មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការ ផ្សព្វផ្សាយសៀវភៅមួយក្បាលដែល លោកអៀង ពិសីសរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នា សម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មី នីតិកាលទី២នៃរដ្ឋសភា។ សៀវភៅមានកម្រាស់១.១១១ទំព័រ មិនទាំងបានអានផងមេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅនេះជាការក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រឬកុហកប្រវត្តិសាស្ត្រ។ល។ សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើលហើយហ៊ាន អះអាងបែបនេះដែលនេះបង្ហាញថា ក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿងរាប់ ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។ រឿងពួកជ្រុលនិយមជារឿងមួយហើយ តែរឿងកាន់តែចម្លែកនិងអស់សំណើច គឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយបន្ត។តើនេះជាការសហការ រវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ? អរគុណសារព័ត៌មានថៃមួយចំនួនដែល តែងតែជួយផ្សព្វផ្សាយពីហ៊ុន សែន រាប់ទាំងឆ្កែបានជិះរទេះផងដែរ៕

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្ពុជា សូមស្វាគមន៍គ្រួសារហ្វ្រង់កូហ្វូនី- ទឹកដីនៃសន្តិភាព មិត្តភាព និងស្នាមញញឹម។ XXe SOMMET DE LA FRANCOPHONIE 48ᵉ Conférence ministérielle de la Francophonie PHNOM PENH • 14–16 NOVEMBRE 2026 Bienvenue au Cambodge សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា #Cambodge #SommetFrancophonie2026 #សន្តិភាពនៅកម្ពុជា #Paix #Stabilité

ចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ។ សហគ្រាស
+7
ចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ។ សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត​ការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឹន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការឆ្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលយើងប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ តុលា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ បញ្ហាតូចៗនាំឱ្យស្ទះដល់ការងារធំ ស្លឹកឈើមួយសន្លឹក អាចធ្វើឱ្យស្ទះទទាំងមូល។ សម្តេចបញ្ជាក់ថា ការងារទាំងឡាយ ត្រូវគិតពីកម្រិតតូចៗឡើងទៅ ដើម្បីឱ្យដំណើរការងារបានរលូន និងល្អប្រសើរ។ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៦ ព័ត៌មានលម្អិត ៖ https://www.facebook.com/share/v/1J6wRtWWda/?mibextid=wwXIfr

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កន្លងមកសម្តេចបានជួបដោយផ្ទាល់ជាមួយ កម្មករ-និយោជិត សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឱ្យបានច្បាស់ថាតើបងប្អូនជួបការលំបាកអ្វីខ្លះ ដូចជា បញ្ហាដើមទុន បញ្ហាបច្ចេកទេស បញ្ហាទីផ្សារ ការប្រកួតប្រជែង ជាមួយទំនិញនាំចូល ថ្លៃដើមផលិតកម្ម ភាពស្មុគស្មាញ នៃនីតិវិធីរដ្ឋបាល។ ដើម្បីឆ្លើយតបនឹងសំណូមពរ សម្តេចបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ គិតគូររកដោះស្រាយជាបន្តបន្ទាប់។ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៦ ព័ត៌មានលម្អិត ៖ https://www.facebook.com/share/r/1CBcxazBZR/?mibextid=wwXIfr

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាត
+9
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។   ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។ ការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។   រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ