YOUTH CPP MEDIA
الذهاب إلى القناة على Telegram
Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់ដឹកនាំទៅកាន់អ្នកគាំទ្រ។
إظهار المزيد3 937
المشتركون
+124 ساعات
+67 أيام
-930 أيام
أرشيف المشاركات
3 937
សូមអញ្ជើញទស្សនាចម្រៀងបទ « ភូមិរង់ចាំ »
- ដឹកនាំផលិតដោយ ៖ ឯកឧត្ដម ប៉ក់ ណារ៉ូន
- ជំនួយការផលិតដោយ ៖ ឯកឧត្ដម ផល សុភព
- តែងនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ ៖ លោក សួន ពិសិដ្ឋ
- ច្រៀងដោយ ៖ កញ្ញា រស់ កែវ ខេមារីន (ខេលី) - លោក សួន ពិសិដ្ឋ
- កាត់តរូបភាព និងវិដេអូដោយ ៖ សំ រតនៈ
- ផលិតបទភ្លេងចម្រៀងថ្មី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
- រក្សាសិទ្ធិ©ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
- ផលិត និងរក្សាសិទ្ធិកម្មសិទ្ធិបញ្ញា SHS Media
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
3 937
អបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»
ទិវានេះ ជាទិវាមួយសម្រាប់រម្លឹកគុណដល់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំង ពិភពលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងសង្គមជាតិមួយ ឱ្យរីកចម្រើនរួមគ្នា។
១ តុលា ១៩៩៨ ~ ១ តុលា ២០២៦
Celebrating the 28th anniversary of Cambodian Older Persons Day and the International Day of Older Persons, under the theme, “The young have strength and know the way, the old have experience”.
This significant occasion honors older persons in Cambodia and around the world, while promoting the shared sense of responsibility and solidarity across generations to build a prosperous nation together.
1 October 1998 - 1 October 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
+9
ទូលព្រះបង្គំខ្ញុំ រួមជាមួយនឹងភរិយា បានចូលរួមទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងនិវត្តន៍ពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ខេត្តកណ្តាល រសៀលថ្ងៃពុធ ទី៣០ កញ្ញា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
កម្មករចង់បានការដំឡើងប្រាក់ឈ្នួលដែលរក្សាបានស្ថិរភាព និងកំណើនការងារ ដើម្បីផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយ
............
កម្មករនិយោជិតនៅកម្ពុជាចង់បានការដំឡើងប្រាក់ឈ្នួល ដែលមានកម្រិតសមរម្យ និងអាចរក្សាបាននូវស្ថិរភាពការងារ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗ សម្រាប់យុវជនជំនាន់ក្រោយចូលទីផ្សារការងារ។ តើកម្មករមានការលើកឡើងយ៉ាងណាខ្លះចំពោះបញ្ហានេះ? សូមទស្សនាវីដេអូ៖
3 937
+1
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ខ្ញុំបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានឯកភាពរក្សា "ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ" ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។
ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។
ខ្ញុំសូមអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង និងលទ្ធភាពនៃការបង្កើតការងារថ្មីជូនយុវជន និងសមាជិកគ្រួសារនៃបងប្អូនកម្មករនិយោជិតយើងផង។ រាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកំពុងខិតចូលមកដល់ក្នុងពេលខាងមុខនេះ ខ្ញុំសូមយកឱកាសនេះជូនពរ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
Repost from ក្រសួងការពារជាតិ Ministry of National Defence
ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។
ប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ថ្លែងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
3 937
+9
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត តាមប្រព័ន្ធអនឡាញ(zoom)
ព័ត៌មានលម្អិត https://www.facebook.com/share/1DGvZwraPa/?mibextid=wwXIfr
3 937
Repost from គណៈឃោសនាអប់រំ-វិមាន ៧ មករា
+9
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, as well as members of the national and international media outlets, as follows:
On September 29, 2026, at 11:00 AM, at the Choam–Sa Ngam International Border Checkpoint in Anlong Veng District, Oddar Meanchey Province, the Secretariats of the Cambodia–Thailand Regional Border Committee (RBC) —Cambodia’s Military Region 4 and Thailand’s Army Area 2— held an informal meeting. The Cambodian delegation was led by Brigadier General Nit Narong, Head of the Cambodian RBC Secretariat, while the Thai delegation was led by Major General Kamphanat Waphansu, Head of the Thai RBC Secretariat. This meeting was held in response to an invitation from the secretaries of the Cambodian-Thai Border Committee (RBC) of Military Region 4 of Cambodia, under the observation of the ASEAN Observer Teams (AOTs) from both sides.
During the informal meeting, both parties discussed continuing to promote the full and effective implementation of the contents of the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, including operational coordination and resolution of various issues to build mutual trust.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements, with a view to achieving the swift improvement of the situation and the restoration of normalcy, peace, and long-term stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Tuesday, September 29, 2026
3 937
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា!
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងជាង៦០០គ្រឿង ត្រៀមបន្តដឹកបងប្អូនទៅស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌនេះ
ព័ត៌មានលម្អិត https://www.facebook.com/share/r/14oy2KGoS7V/?mibextid=wwXIfr
3 937
សម្តេចធិបតី៖ ចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។
ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។ សូមអរគុណផងដែរចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២៦
3 937
Repost from Samdech Hun Sen of Cambodia
+1
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តមវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក្រុមគ្រួសារ ចំពោះមរណភាព ភរិយាជាទីស្រលាញ់របស់ ឯកឧត្តម គឺ លោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali។
On 28 September 2026, Samdech Akka Moha Sena Padei Techo HUN SEN, Acting Head of State of the Kingdom of Cambodia, sent a letter of condolences to H.E. Tun Dr. Mahathir Mohamad, Former Prime Minister of Malaysia, and his family on the passing of his beloved wife, H.E. Tun Dr. Siti Hasmah Mohamad Ali.
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
3 937
សម្តេចតេជោ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។រូបភាពឆ្នាំ២០០០និងរូបភាពឆ្នាំ២០២៦មានអ្វី
ប្លែកគ្នា។»
3 937
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
3 937
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
3 937
+2
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីសភាពការណ៍ទូទៅមុនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
3 937
«បណ្តាញផ្សព្វផ្សាយសង្គម បានក្លាយជា “សមរភូមិព័ត៌មាន និងសាធារណៈមតិ” ដ៏សំខាន់ក្នុងសម័យបច្ចេកវិទ្យាឌីជីថល»
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង «វេទិកាពង្រឹងសមត្ថភាពសកម្មជនគណបក្សលើបណ្តាញសង្គម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សថ្នាក់កណ្តាល សរុបប្រមាណ ១,៣០០នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសកម្មជនឌីជីថលលើការងារព័ត៌មាន ការឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការគ្រប់គ្រងសាធារណៈមតិ និងការពង្រឹងបណ្តាញព័ត៌មាន និងទំនាក់ទំនងសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃស្ថានការណ៍បច្ចុប្បន្ន។
3 937
ប្រសាសន៍សម្តេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាព ព្រោះ ទម្រាំមានសន្តិភាព គឺលំបាកណាស់។
3 937
+8
ជួបជាមួយ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៨ កញ្ញា ២០២៦
Receiving a courtesy call and having a discussion with Her Excellency Raylene Siale Tagaloa Liufalani, Ambassador of New Zealand to the Kingdom of Cambodia, at Peace Palace.
Phnom Penh, Monday morning, 28 September 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
ការអនុវត្តកាតព្វកិច្ចយោធា នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ!
សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រៀមខ្លួន និងស្វែងយល់អំពីព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងត្រៀមចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
សូមតាមដានព័ត៌មាន សេចក្តីជូនដំណឹង និងការណែនាំផ្លូវការ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពាក់ព័ន្ធនឹង ការចែកពាក្យ ការដាក់ពាក្យ ការជ្រើសរើស កាលវិភាគ និងនីតិវិធីនៃការអនុវត្តកាតព្វកិច្ចយោធា។
ត្រៀមខ្លួនឱ្យបានល្អ • ស្វែងយល់ឱ្យបានច្បាស់ • ចូលរួមអនុវត្តកាតព្វកិច្ចដោយស្មារតីស្នេហាជាតិ
#ជំនាន់យើង #កាតព្វកិច្ចយើង #អនាគតយើង
#កាតព្វកិច្ចយោធា #NationalMilitaryService
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
