ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តត្បូងឃ្មុំ - AKP TboungKhmum
Відкрити в Telegram
ព័ត៌មានពិត ផ្លូវការ ពីការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តត្បូងឃ្មុំ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ AKP-TBK Website:មន្ទីរ http://www.pditbaungkhmum.org FB page https://www.facebook.com/pditbk https://www.facebook.com/AKPTBK
Показати більше684
Підписники
Немає даних24 години
-37 днів
+730 день
Архів дописів
+2
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)
Cambodia, Japan Sign Exchange of Notes on Extension of Japanese Yen Loan for the Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)
——————
#CambodiaWantsPeace
#JusticeForCambodia
+9
លោកជំទាវ ឡេង សុខា ប្រធានកិត្តិយស និង លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្ត នៃក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រខេត្ត(GBV) នៅសាលប្រជុំ«ខ» សាលាខេត្តត្បូងឃ្មុំ ៕
#ខេត្តត្បូងឃ្មុំ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៦
+9
រដ្ឋបាលក្រុងសួងរៀបចំកម្មវិធី វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង។
ត្បូងឃ្មុំ,ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
+9
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិការទី៧
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់។
រូបថត៖ ហ៊ុន យុទ្ធគុណ
——————
#CambodiaWantsPeace
#JusticeForCambodia
+6
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Mesut ÖZCAN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
រូបថត៖ គល់ រ៉េននី
——————
#CambodiaWantsPeace
#JusticeForCambodia
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រក និងឡើងបន្តិចបន្តួច។
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា៖ ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាពក្នុងការឆ្លើយតប
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
+9
ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ យុវជន កងកម្លាំងប្រដាប់អាវុធ និងសិក្ខាកាមជាច្រើនរូប បានរួមគ្នាធ្វើដំណើរទស្សនកិច្ចសិក្សា បោះជំរុំ និងធ្វើ «យុទ្ធដំណើរ១០គីឡូម៉ែត្រ» ឆ្ពោះទៅកាន់តំបន់យោធាប្រវត្តិសាស្ត្រ តេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សកម្មភាពដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវ «របត់ប្រវត្តិសាស្ត្រនៃការសង្គ្រោះជាតិ» ក្នុងយប់ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត បានយកជីវិតធ្វើជាដើមទុន ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដាស់ស្មារតីយុវជនជំនាន់ក្រោយ ឱ្យចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់អគ្គមគុទេសក៍ឯក សម្តេចតេជោ និងយុទ្ធមិត្ត ដើម្បីសុខសន្តិភាពនាពេលបច្ចុប្បន្ន។
#សសយក #តេជោកោះថ្មX16 #ប្រវត្តិសាស្ត្រកម្ពុជា #សន្តិភាព
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញេជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៦) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ ។
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦
+1
[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 19 June 2026.
+9
ព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី សាងសង់ដងទង់មួយគូរ និងពុទ្ធាភិសេកព្រះអង្គធំលើព្រះវិហារក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ នូ សុផាន់ណា
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
