fa
Feedback
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តត្បូងឃ្មុំ - AKP TboungKhmum

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តត្បូងឃ្មុំ - AKP TboungKhmum

رفتن به کانال در Telegram

ព័ត៌មាន​ពិត​ ផ្លូវការ​ ពីការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តត្បូងឃ្មុំ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ AKP-TBK Website:មន្ទីរ https://tboungkhmum.info.gov.kh/km FB page https://web.facebook.com/profile.php?id=61593951477823&sk=directory_links

نمایش بیشتر
755
مشترکین
+324 ساعت
+57 روز
+4030 روز
آرشیو پست ها
ការផ្តល់សេវាសុខភាព របស់មណ្ឌលសុខភាពតាមជនបទដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed o
អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List) ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ UNCLOS Con
+3
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ UNCLOS Conciliation Commission Concludes its First Meeting between Cambodia and Thailand 📱 App iOS      📱 App Android 👉 Facebook    👉 Telegram 👉 YouTube      👉 TikTok 👉 Twitter         👉 Instagram 👉 LinkedIn      👉 Website

Repost from AKP News
ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្
+8
ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន (AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៧នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។   ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេប និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការធ្វើសកម្មភាពនៃដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពទាំងនោះធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ។   ការចុះសង្កេតការណ៍ ពិនិត្យ និងផ្ទៀងផ្ទាត់ នៅទីតាំងខាងលើដោយផ្ទាល់របស់ ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន រឹតតែគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់​ មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួម កិច្
+2
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់​ មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួម កិច្ចប្រជុំរវាងគណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី AKP កណ្តាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។ រូបថត៖ យឹម សុវឌ្ឍនា / AKP —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

រដ្ឋបាលឃុំជប់៖ ប្តេជ្ញាបង្ខិតសេវាសាធារណៈឱ្យកាន់តែជិត និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

Repost from AKP News
លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ AKP ណាននីន ថ្ង
+6
លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ AKP ណាននីន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ រូបថត៖ ក្រសួងពាណិជ្ជកម្ម —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia #Cambodia #China

Repost from AKP News
កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ បានបិទបញ្ចប់ AKP សិង្ហបុរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-
+5
កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ បានបិទបញ្ចប់ AKP សិង្ហបុរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំ នៅសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា និងមានការចូលរួមពីគណៈប្រតិភូថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស ព្រមទាំងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ រូបថត៖ គល់ រ៉េននី —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
គណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ AKP សិង្ហបុរី ថ្ងៃទី១៦ ខ
+6
គណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ AKP សិង្ហបុរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំបិទទ្វារនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសិង្ហបុរី ដែលជាថ្ងៃទី៣ ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ រូបថត៖ គល់ រ៉េននី —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យ ហ្លួង ម៉ែ" AKP ភ្នំពេញ ថ្ងៃទី១៦ ខ
+9
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យ ហ្លួង ម៉ែ" AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យ ហ្លួង ម៉ែ" ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ រូបថត៖ ហុង ម៉េងឡុង —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទ
+1
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
សេចក្តីថ្លែងការណ៍៖ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា STATEMENT: Ca
+5
សេចក្តីថ្លែងការណ៍៖ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា STATEMENT: Cambodia Rejects Allegations Concerning the Use of Cultural Heritage Sites for Military Purposes —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជា និងគណៈកម្មការផ្សះផ្សា នៅរសៀលថ្ងៃនេះបានបិទបញ្ចប់ AKP សិង្ហបុរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ
+4
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជា និងគណៈកម្មការផ្សះផ្សា នៅរសៀលថ្ងៃនេះបានបិទបញ្ចប់ AKP សិង្ហបុរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦-- កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ រូបថត៖ គល់ រ៉េននី —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) សិង្ហបុរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
ក្រសួងព័ត៌មាន | សេចក្តីជូនដំណឹង ស្តីពីសន្និសីទសារព័ត៌មាន នៃការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ
ក្រសួងព័ត៌មាន | សេចក្តីជូនដំណឹង ស្តីពីសន្និសីទសារព័ត៌មាន នៃការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
កាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយ
+4
កាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ 📍 ទីតាំង៖ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា   សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។   ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែន និងជាវិបត្តិសកលលោក ដែលកម្ពុជាខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីបោសសម្អាតវាឱ្យអស់ពីប្រទេស និងដើម្បីរួមចំណែកដល់កិច្ចខិតខំជាសកល ក្នុងការទប់ទល់នឹងOnline Scams !   ℹ️ សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សន្និសីទអន្តរជាតិ ICCOS តាមរយៈ៖ https://ccos.gov.kh/km/   #ICCOS2026 #Cambodia2026 #OnlineScamPrevention #Cybersecurity #Cambodia #RGC

Cambodia will host the International Conference on Combating Online Scams (ICCOS) under the theme: “Acting Together towards Breaking the Chain and Eradication of Online Scams.” 📅 Date: 23–24 September 2026 📍 Venue: Phnom Penh, Kingdom of Cambodia The conference will be held under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Online scams are a form of transnational crime and a growing global crisis. Cambodia remains firmly committed to combating online scams, with the aim of eradicating such criminal activities from the country while contributing to global efforts to prevent and combat online scams. ℹ️ For more information: Please visit the official ICCOS website: https://ccos.gov.kh/en/