fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

رفتن به کانال در Telegram

មជ្ឈមណ្ឌលបុប្ផាណា​ប្រមូល​ឯកសារ​មក​ពី​គ្រប់​ទិស​ទី​ទាំង​អស់​នៅ​ក្នុង​ពិភព​លោកនូវ​បណ្ណសារ​ភាព​យន្ត ទូរ​ទស្សន៍ រូបថត និង​សំឡេងស្ដី​ពី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សាធារណ​ជន​អាច​ចូល​មក​ទស្សនា​ដោយ​សេរី​ចំពោះ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ។

نمایش بیشتر
2 338
مشترکین
+124 ساعت
-57 روز
+430 روز
آرشیو پست ها
【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 សន្ធិប្រកាស 📽 ដឹកនាំដោយ ព្រះបាទ នរោត្តម សីហនុ ឆ្នាំ១៩៦៨ រយៈពេល ៧០ នាទី ភាសា
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 សន្ធិប្រកាស 📽 ដឹកនាំដោយ ព្រះបាទ នរោត្តម សីហនុ ឆ្នាំ១៩៦៨ រយៈពេល ៧០ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម ព្រះអង្គម្ចាស់ អាទិត្យ រស់នៅតែម្នាក់ឯងក្នុងខេត្តសៀមរាប និងត្រូវបានថែទាំដោយនារីវ័យក្មេងម្នាក់ឈ្មោះ សុភាព ដោយសារព្រះអង្គមានជំងឺគ្រុនចាញ់។ នៅពេលព្រះនាងឥណ្ឌា ម៉ាយ៉ា មហារានី មកទស្សនាប្រទេសកម្ពុជាក្នុងឱកាសបុណ្យឯករាជ្យ ព្រះនាងបានជួបព្រះអង្គម្ចាស់នៅអង្គរ ហើយពួកគេបានរំលឹកពីការជួបគ្នាលើកដំបូង និងសេចក្តីស្រឡាញ់ពីអតីតកាល។ ទន្ទឹមនឹងការជួបជុំរវាងព្រះអង្គម្ចាស់ និងព្រះនាង សុភាពក៏កាន់តែមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងជ្រាលជ្រៅ។ នៅពេលព្រះអង្គម្ចាស់សម្រេចព្រះទ័យរៀបអភិសេកជាមួយព្រះនាង ម៉ាយ៉ា មហារានី សុភាពមានការឈឺចាប់យ៉ាងខ្លាំង និងសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។ នៅចំពោះមុខសោកនាដកម្មនេះ ព្រះអង្គម្ចាស់បានដឹងថា ព្រះអង្គពិតជាស្រឡាញ់សុភាព ខណៈព្រះនាង ម៉ាយ៉ា មហារានី ត្រឡប់ទៅប្រទេសឥណ្ឌាវិញ។ 🗓⏰​ ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ

✨សូមអនុមោទនាបុណ្យភ្ជុំបិណ្យ✨
✨សូមអនុមោទនាបុណ្យភ្ជុំបិណ្យ✨

✨ សេចក្តីជូនដំណឹងពីថ្ងៃឈប់សម្រាក l Holiday Announcement
✨ សេចក្តីជូនដំណឹងពីថ្ងៃឈប់សម្រាក l Holiday Announcement

✨ មជ្ឈមណ្ឌលបុប្ផាណា សូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយស និងទស្សនិកជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីចាក់បញ
+9
✨ មជ្ឈមណ្ឌលបុប្ផាណា សូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយស និងទស្សនិកជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារខ្លីពិសេស កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ដែលផលិតដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសិក្ខាកាមនៃមជ្ឈមណ្ឌលបុប្ផាណា។ សូមអបអរសាទរដល់សិស្ស-និស្សិត និងយុវជនដែលបានចូលរួមផលិតភាពយន្ត ចំពោះស្នាដៃដំបូងដ៏មានអត្ថន័យនេះ។ សូមជូនពរឱ្យស្នាដៃដំបូងនេះ ក្លាយជាកម្លាំងចិត្តសម្រាប់ការបង្កើតស្នាដៃល្អៗជាច្រើនទៀតនាពេលអនាគត!

🎥​ កម្មវិធីភាពយន្តពិសេស ការចាក់បញ្ចាំងភាពយន្តឯកសារខ្លី: ផលិតដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសិក
🎥​ កម្មវិធីភាពយន្តពិសេស ការចាក់បញ្ចាំងភាពយន្តឯកសារខ្លី: ផលិតដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសិក្ខាកាមនៃមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារខ្លីៗចំនួន ៦ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី សហគមន៍ ជីវភាពរស់នៅ ប្រវត្តិសាស្ត្រ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ ការចងចាំ និងការយល់ដឹងពីសហគមន៍របស់យុវជនជំនាន់ក្រោយ។​ គាត់ទាំងអស់គ្នាកំពុងក្លាយជាផ្នែកមួយនៃអ្នកផលិតភាពយន្តជំនាន់ថ្មី ដែលចូលរួមថែរក្សា និងចែករំលែកបេតិកភណ្ឌសោតទស្សន៍ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ 📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២៦ ⏰ ម៉ោង៖ ចាប់ពីម៉ោង ៦:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា 🎟 ចូលទស្សនាដោយឥតគិតថ្លៃ 🎞 បញ្ជីខ្សែភាពយន្តភាគខ្លី៖ ១. ដិតដាម​​ ២. តំណតម្បាញ​ ៣. សំឡេងចុងក្រោយ ៤. ប្រវត្តសូត្រឥស្លាម ៥. ផតខាស ៥ទៀបភ្លឺ : "តន្រ្តីសម័យយុគមាស"​ ៦. កិន្នរចាំ

✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡឹប កើ ដែលបានសហការរៀបចំបាឋកថាមួយ កាលពីល្ងាចថ្ងៃទី២៨ ខ
+9
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡឹប កើ ដែលបានសហការរៀបចំបាឋកថាមួយ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលបុប្ផាណា ក្រោមប្រធានបទ «ប្រវត្តិនំផ្កាចាម្ប៍កម្ពុជា»។ នំផ្កាចាម្ប៍នេះ មិនត្រឹមតែជាអាហារសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចំណេះដឹង ប្រពៃណី និងភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហាររបស់ជនជាតិចាមដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ ព្រមទាំងមានភាពខុសគ្នាទៅតាមតំបន់។

【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 មន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម 📽 ដឹកនាំដោយ រិទ្ធី ប៉ាន់ ឆ្នាំ២០០២ រយៈពេល
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 មន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម 📽 ដឹកនាំដោយ រិទ្ធី ប៉ាន់ ឆ្នាំ២០០២ រយៈពេល ១០១ នាទី ភាសាខ្មែរ និងអក្សរអង់គ្លេសរត់ពីក្រោម ក្នុងភាពយន្ត ស-២១ រិទ្ធី ប៉ាន់ បាននាំអ្នករស់រានមានជីវិតពីរនាក់ និងអតីតសមាជិកខ្មែរក្រហម ត្រឡប់ទៅកាន់ពន្ធនាគារទួលស្លែង ដែលមានលេខកូដថា «ស-២១» ហើយបច្ចុប្បន្នត្រូវបានប្រែក្លាយជាសារមន្ទីរប្រល័យពូជសាសន៍។ វិចិត្រករ វ៉ាន់ ណាត បានជួបប្រឈមមុខជាមួយអតីតអ្នកចាប់ឃុំខ្លួនគាត់ នៅក្នុងអគារសាលារៀនចាស់ដែលគាត់ធ្លាប់ត្រូវបានឃុំ និងធ្វើទារុណកម្ម។ ដោយចៃដន្យ គាត់បានរួចផុតពីសេចក្តីស្លាប់ ខណៈដែលអ្នកជាប់ឃុំប្រមាណ ១៧,០០០ នាក់ ភាគច្រើនជាបុរស ស្ត្រី និងកុមារ មិនអាចរួចផុតពីទីនោះបានឡើយ។​ «បទឧក្រិដ្ឋ» ដែលត្រូវបានចោទប្រកាន់លើអ្នកជាប់ឃុំ ត្រូវបានកត់ត្រាយ៉ាងលម្អិត ដើម្បីធ្វើជាហេតុផលសម្រាប់ការប្រហារជីវិត។ 🗓⏰​ ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ

កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ តុលា ឆ្នាំ២០២៦៖ 🗓ថ្ងៃទី៣ ៖ រឿង «មន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម» ភាសាខ្មែរ មានអក
កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ តុលា ឆ្នាំ២០២៦៖ 🗓ថ្ងៃទី៣ ៖ រឿង «មន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម 🗓ថ្ងៃទី១៧ ៖ រឿង «សន្ធិប្រកាស» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម 🗓ថ្ងៃទី២៤​ ៖ រឿង «ឌុច គ្រូលត់​ដំនៅ​ឋាន​នរក​» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម 🗓ថ្ងៃទី៣១ ៖ រឿង «រឿងរ៉ាវយុវជន គ្រួសារ និងការផ្លាស់ប្តូរ» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ

អបអរសាទរខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! 🇰🇭 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមចូលរួមអបអរសាទរ និង
អបអរសាទរខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! 🇰🇭 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមចូលរួមអបអរសាទរ និង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មជ្ឈមណ្ឌលបុប្ផាណាយើងខ្ញុំ នឹងឈប់សម្រាកចំនួន ១ ថ្ងៃ គឺនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦​ នឹងបើកដំណើរការឡើងវិញជាធម្មតា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦។

【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 បេតិកភណ្ឌវប្បធម៌កម្ពុជា៖ អង្គរ របាំ និងព្រះរាជបវេណី 📽 ឆ្នាំ ១៩៦២–១៩៦៧ រយៈពេ
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 បេតិកភណ្ឌវប្បធម៌កម្ពុជា៖ អង្គរ របាំ និងព្រះរាជបវេណី 📽 ឆ្នាំ ១៩៦២–១៩៦៧ រយៈពេល ៧៩នាទី ភាសាខ្មែរ និងភាសាបារាំង មានអក្សរអង់គ្លេសរត់ពីក្រោម បណ្ដុំនេះប្រមូលផ្តុំភាពយន្តបណ្ណសារចំនួនប្រាំ ដែលមកពី វិទ្យាស្ថានសោតទស្សន៍បារាំង (INA) និង បណ្ដុំឯកសារ ព្រះបាទនរោត្តម សីហនុ ដែលកត់ត្រាអំពីបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈប្រពៃណីរបស់កម្ពុជា។ ចាប់ពីប្រាសាទអង្គរ និងបេតិកភណ្ឌបុរាណវិទ្យា រហូតដល់របាំប្រពៃណីខ្មែរ និងព្រះរាជពិធី ភាពយន្តទាំងនេះផ្តល់នូវកំណត់ត្រារូបភាពដ៏មានតម្លៃអំពីប្រាសាទ អត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ភាពយន្តទាំងនេះផលិតក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជាសម័យដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រវប្បធម៌ និងសង្គមរបស់កម្ពុជា ហើយផ្តល់នូវទិដ្ឋភាពប្រវត្តិសាស្ត្រអំពីប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការកត់ត្រា និងអភិរក្សបេតិកភណ្ឌសោតទស្សន៍សម្រាប់មនុស្សជំនាន់ក្រោយ។ 🗓⏰​ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ

បាឋកថា «ប្រវត្តិនំផ្កាចាម្ប៍កម្ពុជា» ធ្វើបទបង្ហាញដោយលោក ឡឹប កើ ជនជាតិចាម្ប៍ ជាក្រុមមួយនៃជនជាតិអម្បូរអូស្ត្រូនេស៊ី ដែលបានមកជួប
បាឋកថា «ប្រវត្តិនំផ្កាចាម្ប៍កម្ពុជា» ធ្វើបទបង្ហាញដោយលោក ឡឹប កើ ជនជាតិចាម្ប៍ ជាក្រុមមួយនៃជនជាតិអម្បូរអូស្ត្រូនេស៊ី ដែលបានមកជួបជាមួយក្រុម មន-ខ្មែរ តាំងពីជាងពីរពាន់ឆ្នាំមកហើយ។ ក្រោយពីរាជាណាចក្រចាម្ប៉ាបានដួលរលំទៅ ពួកគេបានចាកចេញពីទឹកដីដូនតា ហើយមកសុំជ្រកកោននៅជាមួយខ្មែរ ដែលជាជនជាតិសម្បូរទៅដោយមរតកវប្បធម៌ និងសិល្បៈឧត្តុង្គឧត្តម។ សិល្បៈចំណីអាហារនៃជនជាតិចាម្ប៍ដែលមានជាប់នឹងខ្លួនស្រាប់ បានបន្តរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ជាពិសេស «នំផ្កា នំប្រពៃណីចាម្ប៍» គឺជាអំណោយនៃសុខដុមនីយកម្មខ្មែរ-ចាម្ប៍។ តាមរយៈបាឋកថានេះ យើងនឹងសាកល្បងពិនិត្យពីប្រវត្តិដើម​​ និងការរីកចម្រើននៃប្រពៃណីធ្វើនំផ្ការបស់ជនជាតិចាម្ប៍នៅកម្ពុជា។ ព័ត៌មានលម្អិតនៃកម្មវិធី 🗓 កាលបរិច្ឆេទ៖ ល្ងាចថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ 🕔​ ពេលវេលា៖ ចាប់ពីម៉ោង ៦:៣០ ល្ងាច 📍 ទីតាំង៖ ជាន់ផ្ទាល់ដី មជ្ឈមណ្ឌលបុប្ផាណា 📝 បទបង្ហាញជាភាសាខ្មែរ ចូលរួមដោយសេរី

【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 ឆ្មាំព្រៃ និង ការអភិរក្ស និង​រៀប​ចំ​ព្រៃ​ឡង់​ 📽 ដឹកនាំដោយ អ៊ុច មករា និង អាឡ
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 ឆ្មាំព្រៃ និង ការអភិរក្ស និង​រៀប​ចំ​ព្រៃ​ឡង់​ 📽 ដឹកនាំដោយ អ៊ុច មករា និង អាឡាន មីសូ (Allan Michaud) រយៈពេល ៨៦ នាទី ភាសាខ្មែរ និងភាសាអង់គ្លេស មានអក្សរអង់គ្លេសរត់ពីក្រោម កម្មវិធីបញ្ចាំងភាពយន្តនេះ រួមបញ្ចូលនូវខ្សែភាពយន្តឯកសារដ៏មានអត្ថន័យចំនួន ២ រឿង ដែលបង្ហាញពីការលះបង់ និងការចូលរួមរបស់ព្រះសង្ឃ និងសហគមន៍មូលដ្ឋានក្នុងការការពារព្រៃឈើនៅកម្ពុជា៖ ឆ្មាំព្រៃ (៥៧ នាទី) – ដឹកនាំដោយលោក អ៊ុច មករា៖ តាមដានសកម្មភាពរបស់ព្រះសង្ឃ និងប្រជាសហគមន៍ក្នុងការចុះល្បាតការពារព្រៃសង្ឃរុក្ខាវ័នពីការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងការអភិរក្សធនធានធម្មជាតិ។ គម្រោងរេដបូកនៅព្រៃឡង់ (២៩ នាទី) – ដឹកនាំដោយលោក អាឡាន មីសូ (ឆ្នាំ២០០៩)៖ ស្វែងយល់ពីជីវចម្រុះដ៏សម្បូរបែបនៃដែនជម្រកព្រៃឡង់ និងការអនុវត្តគម្រោងរេដបូក (REDD) ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពារការកាប់បំផ្លាញព្រៃឈើ និងលើកកម្ពស់ជីវភាពជនជាតិដើមភាគតិច។ 🗓⏰​ ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ

📸 ពិព័រណ៍គំនូរ | Art Exhibition ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញបរិយាកាសនៃពិធីបើកជាផ្លូវការនៃពិព័រណ៍គ
+9
📸 ពិព័រណ៍គំនូរ | Art Exhibition ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញបរិយាកាសនៃពិធីបើកជាផ្លូវការនៃពិព័រណ៍គំនូរ ដែលមានចំណងជើងថា «វ៉ាន់ ណាត: គំនូរនៃការចងចាំ» បានប្រព្រឹត្តទៅយ៉ាងកក់ក្តៅ ក្រោមវត្តមានរបស់ភ្ញៀវកិត្តិយស ដៃគូសហការ អ្នកស្រាវជ្រាវ សិល្បករ និងអ្នកស្រឡាញ់វប្បធម៌ជាច្រើន ដើម្បីរំឭកខួប ១៥ ឆ្នាំនៃការទទួលមរណភាពរបស់ លោក វ៉ាន់ ណាត (១៩៤៦–២០១១) និងអបអរខួប ២០ ឆ្នាំនៃ មជ្ឈមណ្ឌលបុប្ផាណា។ សូមអញ្ជើញមកទស្សនាពិព័រណ៍ និងចូលរួមស្វែងយល់អំពីស្នាដៃ និងកេរដំណែលរបស់លោក វ៉ាន់ ណាត។ 🙏 មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើក និងចែករំលែកពេលវេលាដ៏មានអត្ថន័យនេះជាមួយយើងខ្ញុំ។ 📅 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា​ ជាន់ផ្ទាល់ដី 🎟 ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន

✨ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍និស្សិតមកពី មហាវិទ្យាល័យ Chicago ដែលដឹក
+9
✨ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍និស្សិតមកពី មហាវិទ្យាល័យ Chicago ដែលដឹកនាំដោយ មជ្ឈមណ្ឌលខេមរសិក្សា Center for Khmer Studies (CKS) ក្នុងក្របខណ្ឌកម្មវិធីសិក្សានៅកម្ពុជា Cambodia: History, Tragedy, and Renewal។ ក្នុងអំឡុងពេលទស្សនា និស្សិតបានស្វែងយល់អំពីបណ្ណសារសោតទស្សន៍របស់មជ្ឈមណ្ឌលបុប្ផាណា និងតួនាទីរបស់ភាពយន្ត ព្រមទាំងការចងចាំតាមរយៈសោតទស្សន៍ ក្នុងការអភិរក្ស និងស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា។ យើងខ្ញុំមានសេចក្តីរីករាយ​ ដែលបានចូលរួមចំណែកក្នុងដំណើរសិក្សារបស់ពួកគាត់នៅកម្ពុជា។ 📍 មជ្ឈមណ្ឌលបុប្ផាណា 🕗 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕒 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច

【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 ព្រៃឈើ ទឹក និងអនាគតរបស់យើង 📽 ផលិតដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ២០០៣–២
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 ព្រៃឈើ ទឹក និងអនាគតរបស់យើង 📽 ផលិតដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ២០០៣–២០០៨ រយៈពេល ៨៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម សំណុំភាពយន្តឯកសារទាំង ៤ នេះ ស្វែងយល់អំពីបរិស្ថានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ចាប់ពីប្រភពទឹកនៃបឹងទន្លេសាប ព្រៃឈើនៃជួរភ្នំក្រវាញ រហូតដល់តំបន់ទន្លេមេគង្គ។ ភាពយន្តទាំងនេះរំលេចពីសារៈសំខាន់នៃការការពារព្រៃឈើ ធនធានទឹក ជីវចម្រុះ និងសហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នា ភាពយន្តទាំងនេះបង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ និងសារៈសំខាន់នៃការថែរក្សាបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ 🗓⏰​ ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ

✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោក Jason Sanders អញ្ជើញមកពី​ Berkeley Art Museum & Pac
+8
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោក Jason Sanders អញ្ជើញមកពី​ Berkeley Art Museum & Pacific Film Archive (BAMPFA) សម្រាប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយក្រុមការងារបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដ៏សំខាន់ដល់ក្រុមការងាររបស់យើង ក្នុងការពង្រឹងចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងផ្នែកការរៀបចំ ថែរក្សា និងអភិរក្សបណ្ណសារសោតទស្សន៍ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងវិធីសាស្ត្រក្នុងការថែរក្សាសមុច្ច័យសោតទស្សន៍។ កិច្ចសហការបែបនេះមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបុប្ផាណា ក្នុងការលើកកម្ពស់សមត្ថភាពក្រុមការងារបណ្ណសារ ពង្រឹងការអនុវត្តការអភិរក្សតាមស្តង់ដារវិជ្ជាជីវៈ និងចូលរួមថែរក្សាមរតកសោតទស្សន៍របស់កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក Jason Sanders និង BAMPFA សម្រាប់មិត្តភាពដ៏ល្អ ការចែករំលែកចំណេះដឹង និងការគាំទ្រជាបន្តបន្ទាប់ចំពោះមជ្ឈមណ្ឌលបុប្ផាណា។

📚 «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធ
📚 «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជន មកចូលរួមស្វែងយល់ពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃភាពយន្តខ្មែរក្នុងទសវត្សរ៍ ១៩៦០-១៩៧៥ តាមរយៈសៀវភៅ «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ជាស្នាដៃស្រាវជ្រាវដោយ លោកស្រីបណ្ឌិត លីនដា សាផាន។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមប្រើប្រាស់សៀវភៅ និងធនធានសិក្សាដែលមាននៅក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលបុប្ផាណា។ លោកអ្នកអាចចំណាយពេលអាន ស្វែងយល់ និងស្រាវជ្រាវនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងរីករាយ។ ជាពិសេស មជ្ឈមណ្ឌលបុប្ផាណា ក៏បានបើកដំណើរការ បណ្ណាល័យថ្មីមួយទៀតនៅជាន់ផ្ទាល់ដី ដែលបើកស្វាគមន៍សាធារណជនឱ្យមកអាន និងប្រើប្រាស់ដោយសេរី។ 📖 សូមអញ្ជើញមកអាន ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹងជាមួយគ្នានៅមជ្ឈមណ្ឌលបុប្ផាណា។​ អានថ្ងៃនេះ ដើម្បីយល់ដឹងកាន់តែច្រើនសម្រាប់ថ្ងៃស្អែក។ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា​ ជាន់ទី ១

[ពិព័រណ៍គំនូរ | Art Exhibition] ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជនមកទស្សនាពិព័រណ៍ ដើម្បីរំឭកខួប
[ពិព័រណ៍គំនូរ | Art Exhibition] ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជនមកទស្សនាពិព័រណ៍ ដើម្បីរំឭកខួប ១៥ ឆ្នាំនៃការទទួលមរណភាពរបស់ លោក វ៉ាន់ ណាត (១៩៤៦–២០១១) និងអបអរខួប ២០ ឆ្នាំនៃ មជ្ឈមណ្ឌលបុប្ផាណា ដែលបានសហការជាមួយ ក្រុមគ្រួសាររបស់លោក វ៉ាន់ ណាត រៀបចំពិព័រណ៍ «វ៉ាន់ ណាត: គំនូរនៃការចងចាំ»។ សូមអញ្ជើញមកទស្សនាពិព័រណ៍ និងចូលរួមស្វែងយល់អំពីស្នាដៃ និងកេរដំណែលរបស់លោក វ៉ាន់ ណាត។ 📅 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា​ ជាន់ផ្ទាល់ដី 🤝​ រៀបចំដោយ៖​​ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា​ និង ក្រុមគ្រួសាររបស់លោកវ៉ាន់ ណាត 🎟 ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន

【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 មេឃពណ៌ក្រហម 📽 ដឹកនាំដោយ អ៊ីវ៉ុង ហែម ផល្លា ឆ្នាំ២០០៨ រយៈពេល ៤៨ នាទី ភាសាខ្មែ
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 មេឃពណ៌ក្រហម 📽 ដឹកនាំដោយ អ៊ីវ៉ុង ហែម ផល្លា ឆ្នាំ២០០៨ រយៈពេល ៤៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម នៅពេលមេឃប្រែជាពណ៌ក្រហម ដែលជាសញ្ញានៃពេលល្ងាចកំពុងខិតចូលមកដល់ ម្ដាយម្នាក់កំពុងរង់ចាំកូនស្រីតែម្នាក់របស់គាត់ដោយក្តីបារម្ភ ឱ្យត្រឡប់មកពីសាលារៀន។ តាមរយៈរឿងរ៉ាវដ៏សោកសៅរបស់ រ៉ាវី ជាសិស្សវិទ្យាល័យម្នាក់ ភាពយន្តនេះបង្ហាញពីបញ្ហាប្រឈមរបស់យុវជនកម្ពុជា ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងសង្គម ដូចជា ការគេចសាលា ការប្រើប្រាស់គ្រឿងញៀន និងទំនាក់ទំនងផ្លូវភេទនៅវ័យក្មេង។ 🗓⏰​ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ

✨ ដំណឹងល្អ! ការតាំងពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» ត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦! សូមអញ្ជើញមកទស្សនា ន
+6
✨ ដំណឹងល្អ! ការតាំងពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» ត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦! សូមអញ្ជើញមកទស្សនា និងស្វែងយល់ពីស្នាដៃរូបថតដ៏គួរឱ្យចាប់អារម្មណ៍ មុនពេលពិព័រណ៍ត្រូវបញ្ចប់។ ពិព័រណ៍នេះផ្តល់នូវទស្សនៈពិសេសមួយលើទំនាក់ទំនងរវាងមនុស្ស បេតិកភណ្ឌវប្បធម៌ និងសហគមន៍ ដោយចាប់យកទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងទីកន្លែងពិសិដ្ឋ និងជីវិតប្រចាំថ្ងៃ។ 📅 រយៈពេលពិព័រណ៍៖ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ទី២ ✨ ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន យើងខ្ញុំនឹងទន្ទឹងរង់ចាំស្វាគមន៍លោកអ្នក!