uk
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Відкрити в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Показати більше
6 431
Підписники
+224 години
+47 днів
+2030 день
Архів дописів
Repost from Khmer News
ប្រជាជនខ្ញុំខុសអី ហេតុអីក៏មិនឲ្យពួកខ្ញុំសុខ😓 ឃើញរូបនេះឈឺចាប់ អួលណាស់🙏🏻
ប្រជាជនខ្ញុំខុសអី ហេតុអីក៏មិនឲ្យពួកខ្ញុំសុខ😓 ឃើញរូបនេះឈឺចាប់ អួលណាស់🙏🏻

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រក
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

UPDATE៖ ជនស៊ីវិលខ្មែរចំនួន៥នាក់ បានរងរបួសដោយបាញ់ប្រហារពីយោធាថៃ នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លម្អិត https://kh.cc-tim
UPDATE៖ ជនស៊ីវិលខ្មែរចំនួន៥នាក់ បានរងរបួសដោយបាញ់ប្រហារពីយោធាថៃ នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លម្អិត https://kh.cc-times.com/posts/25684

Repost from SBM News
ថៃ បើកការបាញ់ប្រហារ, ពលរដ្ឋខ្មែរ៥នាក់រងរបួស ទាញយកកម្មវិធីទូរសព្ទ SBM News ដោយឥតគិតថ្លៃ!!

Repost from AKP News
ព័ត៌មានបន្ទាន់៖​ ប្រជាពលរដ្ឋកម្ពុជា ដែលរងការបាញ់ប្រហារពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ
+3
ព័ត៌មានបន្ទាន់៖​ ប្រជាពលរដ្ឋកម្ពុជា ដែលរងការបាញ់ប្រហារពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ Breaking: Cambodian citizens who were shot by Thai soldiers in Prey Chan village, O BeyChoan commune, O Chrov district, Banteay Meanchey province are being treated at the provincial hospital. —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from AKP News
BREAKING៖​ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរ
+2
BREAKING៖​ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។ Breaking: Thai soldiers opened fire on civilians in Prey Chan village, Ou Beychoan commune, Ou Chrov district, Banteay Meanchey province, injuring five civilians, according to preliminary information from local authorities.

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រ
+3
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ====================== នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឡា សាំងថង មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ លើស
+1
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ =================== ខេត្តតាកែវ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ និងលោក ហួរ វឌ្ឍនា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។ ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។ អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

កាសែត Washington Post៖ លោក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញេលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្ល
កាសែត Washington Post៖ លោក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញេលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ https://www.facebook.com/share/v/1GkYHLQfaD/

Repost from Khmer News
សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព https://khmernews.news/article/archiv
សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព https://khmernews.news/article/archives/141409

Repost from Kampuchea Thmey TV
លោកអាន់វ៉ា ប្រកាសថា នឹងនៅតែបន្តសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ——— 📲 JOIN Kampuchea Thmey TV

អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាប
+1
អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។

Repost from Politico360
អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាប
+1
អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។ 📰 Join Politico360KH 🌐 YouTube 🌐 TikTok 🌐 Facebook

Repost from Kampuchea Thmey TV
អ្នកនាំពាក្យការងារបន្តអំពាវនាវពលករខ្មែរធ្វើការនៅថៃ ឲ្យវិលត្រឡប់មកស្រុកវិញចៀសវាងប្រឈមមុខនឹងផ្លូវច្បាប់ ——— 📲 JOIN Kampuchea Thmey TV

Phnom Penh 🌇🌃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #
+4
Phnom Penh 🌇🌃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ផ្លូវថ្មើរជើង #ផ្លូវជិះកង់ #ការអភិវឌ្ឍទីក្រុង #ផែនការប្រើប្រាស់ដី #ប្លង់គោលប្រើប្រាស់ដី #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា 📸 : កណ្ដៀរ | រាជធានីភ្នំពេញ

ប្រមុខកងកម្លាំងការពារជាតិម៉ាឡេស៊ី អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះដំណើរការសន្តិភាពកម្ពុជា-ថៃ ទោះបីមានឧប្បត្តិហេតុតាមព្រំដ
ប្រមុខកងកម្លាំងការពារជាតិម៉ាឡេស៊ី អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះដំណើរការសន្តិភាពកម្ពុជា-ថៃ ទោះបីមានឧប្បត្តិហេតុតាមព្រំដែនថ្មីៗនេះក្តី --- ប្រទេសម៉ាឡេស៊ីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រដំណើរការសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីប្រទេសថៃបានប្រកាសកាលពីម្សិលមិញថា ខ្លួនបានផ្អាករាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា បន្ទាប់ពីមានការផ្ទុះមីនតាមបណ្តោយព្រំដែន ដែលបណ្តាលឱ្យកងកម្លាំងរបស់ខ្លួនរងរបួស។ ប្រមុខកងកម្លាំងការពារជាតិម៉ាឡេស៊ី លោក Mohd Nizam Jaffar បានអះអាងថា ជំហររបស់ប្រទេសម៉ាឡេស៊ី គឺធានាថា ដំណើរការសន្តិភាពនៅតែបន្តមិនមានការរំខាន ដោយសារតែសារៈសំខាន់របស់វា ចំពោះស្ថិរភាពក្នុងតំបន់។ លោកបានលើកឡើងថា ដំណើរការសន្តិភាពនេះ គួរតែបន្តដោយគ្មានការរំខាន ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងការវិលត្រឡប់ទៅរកអរិភាពដូចពីមុន។ លោក បានថ្លែង នៅថ្ងៃនេះថា «យើងយល់ថា នឹងមានរយៈពេលបន្ថយកម្តៅ ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា បញ្ហានេះ អាចត្រូវបានដោះស្រាយឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន»។ លោកសង្កត់ធ្ងន់ថា «យើងសង្ឃឹមថា ការសម្រេចចិត្តជាវិជ្ជមានអាចត្រូវបានធ្វើឡើង ដើម្បីឱ្យដំណើរការសន្តិភាពនេះ អាចបន្ត និងសម្រេចបាននូវគោលដៅពិតប្រាកដ»។ លោក Mohd Nizam Jaffar បានបន្ថែមថា ទោះបីជាបញ្ហានេះ ជារឿងទ្វេភាគីរវាងប្រទេសថៃ និងកម្ពុជាក៏ដោយ ក៏រដ្ឋជាសមាជិកអាស៊ានមានទំនួលខុសត្រូវរួមគ្នា ក្នុងការជួយគ្នាទៅវិញទៅមកដែរ។ លោកបានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុម AOT មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ឧប្បត្តិហេតុនេះទេ ដែលតំបន់នេះ មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីព្រំដែន។ លោក បន្តថា «ប្រសិនបើមានវិបត្តិស្រដៀងគ្នាទៅនឹងវិបត្តិកន្លងទៅ នោះក្រុម AOT ទាំងពីរនឹងត្រូវដាក់ពង្រាយទៅកាន់ទីក្រុងភ្នំពេញ និងទីក្រុងបាងកកឡើងវិញ។ សម្រាប់ពេលនេះ ផែនការភាគច្រើនដែលស្ថិតនៅក្រោម កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានអនុវត្តរួចហើយ រួមទាំងប្រតិបត្តិការបោសសម្អាតមីន និងវិធានការពាក់ព័ន្ធផ្សេងទៀត។» ប្រភព៖ Bernama 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

🎥​ ថៃថានឹងពន្យល់ទៅកាន់សហរដ្ឋអាមេរិក ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកម្ពុជា 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន