កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
الذهاب إلى القناة على Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
إظهار المزيد6 431
المشتركون
+224 ساعات
+47 أيام
+2030 أيام
أرشيف المشاركات
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from សុីសុីថាមស៍
UPDATE៖ ជនស៊ីវិលខ្មែរចំនួន៥នាក់ បានរងរបួសដោយបាញ់ប្រហារពីយោធាថៃ នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
លម្អិត https://kh.cc-times.com/posts/25684
Repost from SBM News
ថៃ បើកការបាញ់ប្រហារ, ពលរដ្ឋខ្មែរ៥នាក់រងរបួស
ទាញយកកម្មវិធីទូរសព្ទ SBM News ដោយឥតគិតថ្លៃ!!
Repost from AKP News
+3
ព័ត៌មានបន្ទាន់៖ ប្រជាពលរដ្ឋកម្ពុជា ដែលរងការបាញ់ប្រហារពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
Breaking: Cambodian citizens who were shot by Thai soldiers in Prey Chan village, O BeyChoan commune, O Chrov district, Banteay Meanchey province are being treated at the provincial hospital.
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
Repost from AKP News
+2
BREAKING៖ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។
Breaking: Thai soldiers opened fire on civilians in Prey Chan village, Ou Beychoan commune, Ou Chrov district, Banteay Meanchey province, injuring five civilians, according to preliminary information from local authorities.
+3
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
======================
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឡា សាំងថង មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
+1
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់
===================
ខេត្តតាកែវ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ និងលោក ហួរ វឌ្ឍនា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
Repost from Cambonomist - ខេមបូណូមីស
កាសែត Washington Post៖ លោក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញេលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ
https://www.facebook.com/share/v/1GkYHLQfaD/
Repost from Khmer News
សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព
https://khmernews.news/article/archives/141409
Repost from Kampuchea Thmey TV
លោកអាន់វ៉ា ប្រកាសថា នឹងនៅតែបន្តសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
———
📲 JOIN Kampuchea Thmey TV
Repost from Neth Pheaktra នេត្រ ភក្ត្រា
+1
អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។
ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។
Repost from Politico360
+1
អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។
ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។
📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook
Repost from Kampuchea Thmey TV
អ្នកនាំពាក្យការងារបន្តអំពាវនាវពលករខ្មែរធ្វើការនៅថៃ ឲ្យវិលត្រឡប់មកស្រុកវិញចៀសវាងប្រឈមមុខនឹងផ្លូវច្បាប់
———
📲 JOIN Kampuchea Thmey TV
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
+4
Phnom Penh 🌇🌃
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ផ្លូវថ្មើរជើង #ផ្លូវជិះកង់ #ការអភិវឌ្ឍទីក្រុង #ផែនការប្រើប្រាស់ដី #ប្លង់គោលប្រើប្រាស់ដី #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា
📸 : កណ្ដៀរ | រាជធានីភ្នំពេញ
Repost from ព្រះខ័ន
ប្រមុខកងកម្លាំងការពារជាតិម៉ាឡេស៊ី អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះដំណើរការសន្តិភាពកម្ពុជា-ថៃ ទោះបីមានឧប្បត្តិហេតុតាមព្រំដែនថ្មីៗនេះក្តី
---
ប្រទេសម៉ាឡេស៊ីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រដំណើរការសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីប្រទេសថៃបានប្រកាសកាលពីម្សិលមិញថា ខ្លួនបានផ្អាករាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា បន្ទាប់ពីមានការផ្ទុះមីនតាមបណ្តោយព្រំដែន ដែលបណ្តាលឱ្យកងកម្លាំងរបស់ខ្លួនរងរបួស។
ប្រមុខកងកម្លាំងការពារជាតិម៉ាឡេស៊ី លោក Mohd Nizam Jaffar បានអះអាងថា ជំហររបស់ប្រទេសម៉ាឡេស៊ី គឺធានាថា ដំណើរការសន្តិភាពនៅតែបន្តមិនមានការរំខាន ដោយសារតែសារៈសំខាន់របស់វា ចំពោះស្ថិរភាពក្នុងតំបន់។ លោកបានលើកឡើងថា ដំណើរការសន្តិភាពនេះ គួរតែបន្តដោយគ្មានការរំខាន ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងការវិលត្រឡប់ទៅរកអរិភាពដូចពីមុន។
លោក បានថ្លែង នៅថ្ងៃនេះថា «យើងយល់ថា នឹងមានរយៈពេលបន្ថយកម្តៅ ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា បញ្ហានេះ អាចត្រូវបានដោះស្រាយឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន»។
លោកសង្កត់ធ្ងន់ថា «យើងសង្ឃឹមថា ការសម្រេចចិត្តជាវិជ្ជមានអាចត្រូវបានធ្វើឡើង ដើម្បីឱ្យដំណើរការសន្តិភាពនេះ អាចបន្ត និងសម្រេចបាននូវគោលដៅពិតប្រាកដ»។
លោក Mohd Nizam Jaffar បានបន្ថែមថា ទោះបីជាបញ្ហានេះ ជារឿងទ្វេភាគីរវាងប្រទេសថៃ និងកម្ពុជាក៏ដោយ ក៏រដ្ឋជាសមាជិកអាស៊ានមានទំនួលខុសត្រូវរួមគ្នា ក្នុងការជួយគ្នាទៅវិញទៅមកដែរ។ លោកបានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុម AOT មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ឧប្បត្តិហេតុនេះទេ ដែលតំបន់នេះ មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីព្រំដែន។
លោក បន្តថា «ប្រសិនបើមានវិបត្តិស្រដៀងគ្នាទៅនឹងវិបត្តិកន្លងទៅ នោះក្រុម AOT ទាំងពីរនឹងត្រូវដាក់ពង្រាយទៅកាន់ទីក្រុងភ្នំពេញ និងទីក្រុងបាងកកឡើងវិញ។ សម្រាប់ពេលនេះ ផែនការភាគច្រើនដែលស្ថិតនៅក្រោម កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានអនុវត្តរួចហើយ រួមទាំងប្រតិបត្តិការបោសសម្អាតមីន និងវិធានការពាក់ព័ន្ធផ្សេងទៀត។»
ប្រភព៖ Bernama
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ព្រះខ័ន
🎥 ថៃថានឹងពន្យល់ទៅកាន់សហរដ្ឋអាមេរិក ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកម្ពុជា
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
