កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Відкрити в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Показати більше6 427
Підписники
-124 години
-17 днів
+1630 день
Архів дописів
Repost from សាលាដំបូងខេត្តកណ្ដាល
សាលាដំបូងខេត្តកណ្ដាល
=====================
🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី៣)
- ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំ ៧២ម៉ែត្រក្រឡា និងអគារទំហំ ១៥១,២០ម៉ែត្រការ៉េ
- ទីតាំងអចលនវត្ថុ : ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
- Google Map : https://maps.app.goo.gl/rrKCLhWxTFRXW5EX9
- មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០៨១១០៤០៩-៤០៣២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
- ប្រាក់ធានាសំណើទិញ : ៦.៨៤៨ (ប្រាំមួយពាន់ប្រាំបីរយសែសិបប្រាំបី) ដុល្លារអាមេរិក
- ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
- ទីតាំងដេញថ្លៃ : បន្ទប់អាជ្ញាសាលា នៃសាលាដំបូងខេត្តកណ្ដាល។
ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល
ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm
=====================
សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម
Website : https://moj.gov.kh/kh/property
Facebook : https://www.facebook.com/share/p/16DuUTFLMo/
Repost from សាលាដំបូងខេត្តកណ្ដាល
សាលាដំបូងខេត្តកណ្ដាល
=====================
🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី២)
- ប្រភេទអចលនវត្ថុ : ដី ដែលមានទំហំ ៨៣៩ ម៉ែត្រការ៉េ
- ទីតាំងអចលនវត្ថុ : ភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
- Google Map : https://maps.app.goo.gl/37VMLvVoxeN3SaQm7?g_st=atm
- មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០៨០២០៣០៩-០២១៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
- ប្រាក់ធានាសំណើទិញ : ៤.២៤៦,១ (បួនពាន់ពីររយសែសិបប្រាំមួយ និងមួយ) ដុល្លារអាមេរិក
- ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។
- ទីតាំងដេញថ្លៃ : បន្ទប់អាជ្ញាសាលា នៃសាលាដំបូងខេត្តកណ្ដាល។
ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល
ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm
=====================
សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម
Website : https://moj.gov.kh/kh/property
Facebook : https://www.facebook.com/share/p/16DuUTFLMo/
Repost from សាលាដំបូងខេត្តកណ្ដាល
សាលាដំបូងខេត្តកណ្ដាល
=====================
🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ
- ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំអគារសរុប ២៤០ ម៉ែត្រក្រឡា និងទំហំដី ១១០០ ម៉ែត្រក្រឡា
- ទីតាំងអចលនវត្ថុ :ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
- Google Map : https://maps.app.goo.gl/qYtCYNLKkXeuT5XW7
- មានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ : ០១៣ ស.ក.ស ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
- ប្រាក់ធានាសំណើទិញ : ៣០.៨៩២ (សាមសិបពាន់ ប្រាំបីរយកៅសិបពីរ) ដុល្លារអាមេរិក
- ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
- ទីតាំងដេញថ្លៃ : បន្ទប់អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្ដាល។
ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល
ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm
=====================
សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម
Website : https://moj.gov.kh/kh/property
Facebook : https://www.facebook.com/share/p/16DuUTFLMo/
Repost from កម្មវិធីៈ ខ្ញុំស្វែងយល់ពីច្បាប់
+3
📍វគ្គថ្មី និស្សិតច្បាប់ : 📚ឆ្នាំទី ១- ៤
សេចក្តីផ្តេីម.ក្រ.រ. ចូលរៀន: 06/12/25
ក្រមរដ្ឋប្បវេណី . ចូលរៀន: 03/12/25
នីតិវិធីរដ្ឋប្បវេណី .ចូលរៀន: 06/12/25
នីតិវិធីព្រហ្មទណ្ឌ . ចូលរៀន: 01/12/25
ចុះឈ្មោះ👉Telegram: https://t.me/Prjusticpr
👉Telegram: https://t.me/Visal_Mao
🗂Telegram channel: https://t.me/Daravanlaw
សូមអរគុណ។
Repost from SBM News
លោកអង្គរក្សដែលបង្ហាញឫទ្ធិតាមដងផ្លូវ សុំចិត្តពលរដ្ឋខ្មែរ «កុំឱ្យយកគំរូតាមខ្លួន»
ក្រោយអង្គុយផ្តល់ចម្លើយ និងទទួលការណែនាំពីនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៦វិច្ឆិកានេះ អង្គរក្សទាំង២នាក់របស់លោកឧកញ៉ា ធាង ទ្រី បានលើកដៃសុំទោសទៅកាន់សាធារណជន ចំពោះទង្វើពួកគេដែលកាក់រថយន្តពលរដ្ឋម្នាក់ និងសម្លុតពលរដ្ឋនោះ ព្រោះជិះកាត់ទៅខាងមុខរថយន្តលោកឧកញ៉ា។ ក្នុងចំណោមពួកលោកទាំង២ មានម្នាក់ ស្នើសុំចិត្តពលរដ្ឋ «កុំឱ្យយកគំរូតាមខ្លួន»។ លោកទាំង២ សន្យាដូចគ្នា នឹងមិនឱ្យមានទង្វើនេះ «កើតឡើងម្តងទៀតឡើយ»។
ទាញយកកម្មវិធីទូរសព្ទ SBM News ដោយឥតគិតថ្លៃ!!
Repost from អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
+2
ក្រសួងមហាផ្ទៃចេញសេចក្តីច្រានចោលបទអត្ថាធិប្បាយរបស់គេហទំព័រ CNA
ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច ក្រៅពីនេះ CNA ក៏បាន អះអាងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនមតិសាធារណជាតិ និងអន្តរជាតិមេត្តាជ្រាបដូចខាងក្រោម ដើម្បីជៀសវាងការភាន់ច្រឡំ។
#ប្តេជ្ញាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ!
👉ផេកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ⏬️
🌐 https://www.facebook.com/share/p/17MQB7ZCRL/?mibextid=wwXIfr
.…............................................
-Join Telegram📱 https://t.me/GDI_service_news
-Website🌐http://www.gdi.gov.kh/
Repost from ព្រះខ័ន
បរាជ័យក្នុងការដោះស្រាយវិបត្តិទឹកជំនន់ អាចធ្វើឲ្យលោក អនុទីន ចាញ់ការបោះឆ្នោតឆ្នាំ២០២៦ ខណៈសម្ពាធនយោបាយកើនឡើង
---
វិបត្តិទឹកជំនន់នៅស្រុក Hat Yai ក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលតំបន់នេះជួបប្រទះ។ វិបត្តិនេះ បានជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ដាក់ចេញច្បាប់គ្រាអាសន្នពិសេស ដើម្បីដោះស្រាយស្ថានការណ៍នេះ។
ទំនុកចិត្តមកលើរដ្ឋាភិបាលរបស់លោក អនុទីន បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការឆ្លើយតបជួយសង្រ្គោះ មានភាពយឺតយ៉ាវ។ ដោយហេតុនេះ ក៏មានសំនួរចោទឡើងថា តើរដ្ឋាភិបាលមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការដោះស្រាយគ្រោះមហន្តរាយទ្រង់ទ្រាយធំបែបនេះទេឬ ជាពិសេសនៅពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗ។
ក្រុមអ្នករិះគន់លើកឡើងថា រដ្ឋាភិបាលថៃបានដឹងជាយូរមកហើយថា ទឹកជំនន់នៅ Hat Yai ជាបញ្ហាកើតឡើងដដែលៗ ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែទំហំនៃព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនេះ គឺមិនធ្លាប់មានពីមុនមកទេ។
វិបត្តិទឹកជំនន់នេះ បានកើតឡើងចំពេលដែលរដ្ឋាភិបាល មានការធ្វេសប្រហែសមិនបានត្រៀមលក្ខណៈទុកជាមុន ដោយសារតែរវល់ក្នុងបញ្ហានយោបាយទាក់ទងនឹងការបោះឆ្នោតមុនកាលកំណត់ និងការរំលាយសភាតំណាងរាស្ត្រជាដើម។ អ្នករិះគន់លើកឡើងថា កត្តានយោបាយបានគ្របដណ្ដប់លើតម្រូវការបន្ទាន់នៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ។
នៅពេលដែលទឹកជំនន់បានកើតឡើង ប្រសិទ្ធភាពនៃការឆ្លើយតប និងភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន ត្រូវបានសាកល្បង ហើយការសាកល្បងនេះ បានបង្ហាញច្បាស់ថា ការគ្រប់គ្រងវិបត្តិរបស់លោក អនុទីន គឺមិនមានភាពរហ័សទាន់ចិត្តគ្រប់គ្រាន់នោះទេ។
សាធារណជនក៏បានរិះគន់សកម្មភាពដែលផ្ដោតលើរូបភាពនយោបាយផងដែរ ដូចជាការចុះទៅទស្សនកិច្ចនៅតំបន់រងគ្រោះ ដោយមានមនុស្សជាច្រើនយល់ថាវាគ្រាន់តែជាល្បិចនយោបាយ ជាងជាដំណោះស្រាយវិបត្តិប្រកបដោយប្រសិទ្ធភាព។ ព្រឹត្តិការណ៍នេះ អាចក្លាយជាការប្រហារផ្នែកនយោបាយដ៏ធំមួយសម្រាប់ លោក អនុទីន ជាពិសេសក្នុងចំណោមជនរងគ្រោះដោយសារទឹកជំនន់ និងប្រជាជនទូទៅ។
ហេតុការណ៍នេះ បានបើកឱកាសឲ្យពលរដ្ឋថៃ វាយប្រហារលោក អនុទីន នៅមុនការបោះឆ្នោតឆ្នាំ២០២៦ ដោយសាធារណជនថៃ បានដាក់ជាសំនួរអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិបត្តិ៕
ផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
ប្រភព៖ The Star
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from Kampuchea Thmey TV
ក្រុមហ៊ុនថៃប្ដូរយុទ្ធសាស្រ្តដាក់អក្សរខ្មែរលើការវេចខ្ចប់ ចំពេលការលក់នៅកម្ពុជាធ្លាក់ចុះ
———
📲 JOIN Kampuchea Thmey TV
Repost from CNC HOT NEWS 🇰🇭
🔴ផ្សាយផ្ទាល់ ៖ កម្មវិធី បច្ចុប្បន្នភាពជម្លោះព្រំដែនកម្ពុជា-ថៃ (Cambodia–Thailand border conflict)
⏰ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ១រសៀល និងម៉ោង៦ល្ងាច
-----------------
🔴Special Live ៖ Cambodia–Thailand border conflict
⏰ This program air every Monday to Friday at 1:00 PM and 6:00 PM.
https://www.facebook.com/share/v/1JR9SMbigz/?mibextid=wwXIfr
Repost from នេតិភាល័យ
1. កិច្ចសន្យាអាចមានយន្តការធានាកាតព្វកិច្ចបាន ដូចជា ការធានា ការបញ្ចាំ ហ៊ីប៉ូតែក ឬវិធីធានាផ្សេងៗ តាមច្បាប់ ឬតាមកិច្ចព្រមព្រៀងរបស់គូភាគី។
2. Escrow គឺជាយន្តការមួយសម្រាប់ធានាការអនុវត្តកាតព្វកិច្ច ហើយអាចប្រើបានក្នុងប្រតិបត្តិការអាជីវកម្មទោះមិនមានចែងច្បាស់នៅក្នុងច្បាប់ក៏ដោយ។
3. កិច្ចព្រមព្រៀង Escrow មានលក្ខណៈបញ្ញើ (Deposit/Instruction-based) ដែលភាគីមួយផ្ទេរទ្រព្យឱ្យភាគីទីបីរក្សាទុករហូតដល់លក្ខខណ្ឌត្រូវបានបំពេញ ហើយបន្ទាប់មកផ្ទេរវិញទៅតាមការណែនាំ។
4. ប្រតិបត្តិការមាន៣ភាគី៖ អ្នកទិញ អ្នកលក់ និងភ្នាក់ងារ Escrow (ភាគីទីបី—ភាគច្រើនធនាគារ) ដែលរក្សាទុកប្រាក់ និងផ្ទេរប្រាក់ទៅអ្នកលក់នៅពេលលក្ខខណ្ឌសម្រេច។
5. គណនី Escrow គឺគណនីប្រាក់បញ្ញើប្រតិបត្តិការ ដើម្បីរក្សាប្រាក់របស់ភាគីទាំងពីរឱ្យមានសុវត្ថិភាព រហូតដល់កាតព្វកិច្ចត្រូវបានបំពេញគ្រប់លក្ខខណ្ឌ។
🔔 នេតិភាល័យ
🔔 https://t.me/nephealay
🔔 អេតមីន
Repost from PR Cambodian Government
ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៊ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។
