uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

Канал សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ (@tddocuments) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 14 705 підписників, посідаючи 13 403 місце в категорії Освіта та 337 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 14 705 підписників.

За останніми даними від 07 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -11, а за останні 24 години на -2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 11.07%. Протягом перших 24 годин після публікації контент зазвичай збирає 7.30% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 628 переглядів. Протягом першої доби публікація в середньому набирає 1 074 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 08 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

14 705
Підписники
-224 години
-147 днів
-1130 днів
Архів дописів
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ————————— រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព
+3
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ————————— រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ សម្រាប់មន្រ្តីរាជការមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានចំណុះទីស្តីការក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប. សរុបចំនួន៤០រូប ស្រី៧រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ Podcast សម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយអង្គការសម្ពន័្ធភាពដៃ
+4
កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ Podcast សម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយអង្គការសម្ពន័្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំសហការី ចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអង្គការសម្ពន័្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) ស្តីពីកិច្ចប្រជុំពិភាក្សាអំពីការរៀបចំ Podcast សម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមសរុបចំនួន៨រូប (ស្រ្តី ២រូប)។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ
+3
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ————————— ទីសី្ដការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមសរុបចំនួន២០រូប ស្រី៧រូប។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យវឌ្ឍនភាពការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋានប្រចាំនព្វមាស ព្រមទាំងពិនិត្យពិភាក្សាអំពីទិសដៅការងារប្រចាំត្រីមាសទី៤ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងការងារចំពោះមុខដើម្បីសម្រេចលទ្ធផលការងារតាមការគ្រោងទុក។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលមេរៀនការគ្រប់គ្រងផ្អែកលើលទ្ធផល ————————— រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី
+3
កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលមេរៀនការគ្រប់គ្រងផ្អែកលើលទ្ធផល ————————— រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ បានអញ្ជេីញជួបប្រជុំជាមួយលោកបណ្ឌិត គឹម វារ៉ា សាស្ត្រាចារ្យជំនួយ និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងតំណាងអង្គការយូនីសេហ្វ ដើម្បីកែសម្រួលមេរៀនការគ្រប់គ្រងផ្អែកលើលទ្ធផល ដោយមានអ្នកចូលរួមសរុបចំនួន១២រូប (ស្រី ៣រូប) នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ Podcast សម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយអង្គការសម្ពន័្ធភាពដៃ
+1
កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ Podcast សម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយអង្គការសម្ពន័្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំសហការី ចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអង្គការសម្ពន័្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) ស្តីពីកិច្ចប្រជុំពិភាក្សាអំពីការរៀបចំ Podcast សម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធ Microsoft Team ដោយមានអ្នកចូលរួមសរុបចំនួន៨រូប (ស្រ្តី ១)។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ————————— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រ
+4
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ————————— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ដោយមានការអញ្ជើញផ្តល់បទបង្ហាញពីលោកស្រី គួច ឡាយហេង អ្នកស្រាវជ្រាវជាន់ខ្ពស់ និងលោក សំអាន ម៉ារឌី ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ នៅទីតាំងថ្មីរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះសហការរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ សម្រាប់មន្រ្តីរាជការមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានចំណុះទីស្តីការក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប. សរុបចំនួន៤០រូប ស្រី៧រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

អត្ថបទស្រាវជ្រាវ៖ មាគ៌ាឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងរដ្ឋបាលសាធារណៈបែបវិមជ្ឈការនៅកម្ពុជា៖ ការសិក្សាបែបគុណវិស័យ (Pa
អត្ថបទស្រាវជ្រាវ៖ មាគ៌ាឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងរដ្ឋបាលសាធារណៈបែបវិមជ្ឈការនៅកម្ពុជា៖ ការសិក្សាបែបគុណវិស័យ (Pathways to Women’s Leadership in Cambodia’s Decentralized Public Administration: A Qualitative Study) អានអត្ថបទពេញ៖ https://doi.org/10.37251/jske.v7i5.3617 ប្រភព៖ Sokh, S., Nam, T., & Chea, V. (2026). Pathways to Women’s Leadership in Cambodia’s Decentralized Public Administration: A Qualitative Study. Journal of Social Knowledge Education (JSKE), 7(5), 575-588. https://doi.org/10.37251/jske.v7i5.3617

ពិធីបិទកម្មវិធីបណ្តុះបណ្តាលចំនួន3 ————————— រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២
+6
ពិធីបិទកម្មវិធីបណ្តុះបណ្តាលចំនួន3 ————————— រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក មុំ វីរៈ នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទកម្មវិធីគ្រប់គ្រងកម្រិត១ (វគ្គ៣ និងវគ្គ៤) និងកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី ជំនាន់ទី៩ សម្រាប់ក្រុមគោលដៅជាអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ នៅទីស្ដីការក្រសួងមហាផ្ទៃ ក៏ដូចអភិបាលរងក្រុង ស្រុក ខណ្ឌជាស្ត្រី និងនាយករដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត គោលដៅ ដែលមានសិក្ខាកាមសរុប ១៦០រូប ស្រី៦៦រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជេីញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះឯកឧ
+1
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជេីញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះឯកឧត្តម សូ មុនីរក្សា និងលោកជំទាវ គឹម រុនស៊ីណារតន៍ ព្រមទាំងក្រុមគ្រួសារនៃសពឧបាសិកា ទេព ច័ន្ទរុស្សីណា ត្រូវជាម្តាយក្មេកឯកឧត្តម។

លោក​ លី ពៅមណីរត្ន ប្រធានក្រុមការងារ ស.ស.យ.ក. សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងវិស័យមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា បានចូលរួមរំលែកទ
+2
លោក​ លី ពៅមណីរត្ន ប្រធានក្រុមការងារ ស.ស.យ.ក. សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងវិស័យមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងជាអនុប្រធាន ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណៈភាពរបស់ ឧបាសិកា ទេព ច័ន្ទរុស្សីណា ដែលជាម្តាយក្មេកឯកឧត្តម។

កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គការ GIZ ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្
+2
កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គការ GIZ ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គការ GIZ នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធហ៊្សូម(ZOOM) ដោយមានអ្នកចូលរួមសរុបចំនួន៥រូប ស្រី ៣រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

ឯកឧត្តម​ កុល​ វីរក្ស​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាល
ឯកឧត្តម​ កុល​ វីរក្ស​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផៃ ចំពោះមរណភាពឧបាសិកា ទេព ច័ន្ទរុស្ស៊ីណា ត្រូវជាម្តាយក្មេក

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តម សូ មុន
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តម សូ មុនីរក្សា និងលោកជំទាវ ចំពោះមរណភាពមហាឧបាសិកា ទេព ច័ន្ទរុស្ស៊ីណា ត្រូវជាម្តាយក្មេក

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោ
កិច្ចប្រជុំពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ទារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល ក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ជាមួយក្រុមគ្រូបង្គោលនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (OCD)។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីខ្លឹមសារមេរៀនសម្រាប់ត្រៀមបណ្តុះបណ្តាលក្នុងខែតុលា ដោយមានអ្នកចូលរួមសរុប ៤រូប ស្រី២រូប តាមប្រព័ន្ធហ៊្សូម។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំនព្វមាស និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិ
+3
កិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំនព្វមាស និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ។ —————— នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ឯមតាន់ សុផានិត ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំនព្វមាស និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ដែលកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន៨រូប ស្រី៣រូប។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍ ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធការអនុវត្តការងារចម្បងចំពោះមុខ ដើម្បីសម្រេចបាននូវផែនការដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំស្តីពីការពិភាក្សាការកែសម្រួលសៀវភៅណែនាំប្រតិបត្តិស្តីពីការសម្រុះសម្រួលវិវាទមូលដ្ឋានសម្រាប់ការិយាល័យនីតិកម្ម និងសម្រ
+3
កិច្ចប្រជុំស្តីពីការពិភាក្សាការកែសម្រួលសៀវភៅណែនាំប្រតិបត្តិស្តីពីការសម្រុះសម្រួលវិវាទមូលដ្ឋានសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ............. ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំស្តីពីការពិក្សាកែសម្រួលសៀវភៅណែនាំប្រតិបត្តិសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាមួយ ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ ក្រសួងយុត្តិធម៌ និងសហការី និងលោកស្រី សៅ សុធារី នាយិកាអង្គការនារីដើម្បីសន្តិភាព ដោយមានអ្នកចូលរួមសរុបចំនួន ០៨ រូប ស្រី ២ រូប ។ សូមជម្រាបថា កិច្ចប្រជុំនេះ រៀបចំឡើងមានគោលបំណង៖ (១) ពិនិត្យ ពិភាក្សាការកែសម្រួលសៀវភៅណែនាំប្រតិបត្តិសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និង(២) ពិភាក្សាលើទិសដៅអនុវត្តបន្ត៕

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមសម្រាប់គម្រោងសាលាជាតិរដ្ឋបាល មូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស
+2
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមសម្រាប់គម្រោងសាលាជាតិរដ្ឋបាល មូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល តំណាងឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន​បានអញ្ជើញជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍអាស៊ី(ADB) ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងក្របខណ្ឌ​នៃ​​គម្រោង​​សាលាជាតិ​រដ្ឋបាលមូលដ្ឋាន។ កិច្ចប្រជុំនេះ មាន​គោលបំណង​ពិនិត្យលើវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធការអនុវត្តការងាររបស់គម្រោង ដោយមានអ្នកចូលរួម​ចំនួនប្រមាណ៩រូប ស្រី២រូប តាមប្រព័ន្ធអនឡាញហ៊្សូម(ZOOM)។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ហាប្រឈមរបស់ទេសន្តរប្រវេសន៍និងដំណោះស្រាយរបស់រដ្ឋបាលថ្នា
+5
កិច្ចសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ហាប្រឈមរបស់ទេសន្តរប្រវេសន៍និងដំណោះស្រាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងគាំពារទេសន្តរប្រវេសន៍ត្រឡប់មកវិញ ........................ ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១​ ខែតុលា​ឆ្នាំ២០២៦ ក្រុមការងារនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ហាប្រឈមរបស់ទេសន្តរប្រវេសន៍ និងដំណោះស្រាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងគាំពារទេសន្តរប្រវេសន៍ត្រឡប់មកវិញ ដើម្បីស្វែងយល់អំពីស្ថានភាព បញ្ហាប្រឈម បទពិសោធន៍ដែលពលករជួបប្រទះ ក៏ដូចជាអន្តរាគមន៍គាំទ្រនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្ត នៅខេត្តកំពង់ធំ៕ ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន » Facebook »Telegram »YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលមេរៀនការគ្រប់គ្រងផ្អែកលើលទ្ធផល ————————— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមម
+4
កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលមេរៀនការគ្រប់គ្រងផ្អែកលើលទ្ធផល ————————— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំសហការី កែសម្រួលមេរៀនការគ្រប់គ្រងផ្អែកលើលទ្ធផល ដោយមានអ្នកចូលរួមសរុបចំនួន១០រូប (ស្រី ២រូប) នៅទីស្តីការក្រសួងមហាផ្ទៃ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website

កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦ របស់នាយកដ្ឋានបណ្តុះបណ្
+4
កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦ របស់នាយកដ្ឋានបណ្តុះបណ្តាល ————————— រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦ របស់នាយកដ្ឋានបណ្តុះបណ្តាល ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី ចំនួន១១រូប ស្រី៣រូប នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website