ru
Feedback
សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

Открыть в Telegram

📈 Аналитический обзор Telegram-канала សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

Канал សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ (@tddocuments) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 14 687 подписчиков, занимая 13 595 место в категории Образование и 346 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 14 687 подписчиков.

Согласно последним данным от 25 августа, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 10, а за последние 24 часа — -5, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 12.11%. В первые 24 часа после публикации контент обычно набирает 7.38% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 778 просмотров. В течение первых суток публикация набирает 1 083 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 26 августа, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Образование.

14 687
Подписчики
-524 часа
+47 дней
+1030 день
Архив постов
វគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល ————————— រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស
+2
វគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល ————————— រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញផ្តល់បទបង្ហាញលើប្រធានបទ ការតាក់តែងអត្ថបទ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាមសរុប៦០រូប ស្រី១៤រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំកែសម្រួលខ្លឹមសារមេរៀនស្តីពីបរិយាបន្នពិការភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ——————
+3
កិច្ចប្រជុំកែសម្រួលខ្លឹមសារមេរៀនស្តីពីបរិយាបន្នពិការភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងលោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកែសម្រួលខ្លឹមសារមេរៀនស្តីពីបរិយាបន្នពិការភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ជាមួយអង្គការជនពិការកម្ពុជា ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការវ័តធឺអេត(Water Aid)ដែលមានអ្នកចូលរួមសរុប១៤រូប ស្រី៤រូប នៅសណ្ឋាគារត្រាយ (Tribe Hotel) រាជធានីភ្នំពេញ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានបណ្តុះបណ្
+4
កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានបណ្តុះបណ្តាល ————————— រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានបណ្តុះបណ្តាល ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៅបន្ទប់នាយកដ្ឋានបណ្តុះបណ្តាលនៃអគារ៥ជាន់ ទីស្តីការក្រសួងមហាផ្ទៃ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិភាក្សាអំពីកម្មវិធីសិក្សា​ និងប្រព័ន្ធLMS (Learning Management System) របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ
+3
កិច្ចប្រជុំពិភាក្សាអំពីកម្មវិធីសិក្សា​ និងប្រព័ន្ធLMS (Learning Management System) របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ​ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកម្មវិធីសិក្សា​ និងប្រព័ន្ធLMS (Learning Management System) របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន​ ដែលមានអ្នកចូលរួមសរុប៧រូប ស្រី២រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា ————————— ខេត្តកណ្តាល៖ ថ្ងៃអង្
+4
វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា ————————— ខេត្តកណ្តាល៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងលោក សុខ សុផាន់ណា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមផ្តល់បទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះសហការរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងរដ្ឋបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្រាប់មន្រ្តីការិយាល័យលេខាធិការក្រុមប្រឹក្សា រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក នៃរដ្ឋបាលខេត្តកណ្តាល ដែលមានសិក្ខាកាមសរុប៦៤រូប ស្រី៣០រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា និងខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានផែនការ និងកិច្
+3
កិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា និងខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ————————— នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ឯមតាន់ សុផានិត ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា និងខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ដែលកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន១៣រូប ស្រី៥រូប។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍ ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធការអនុវត្តការងារចម្បងចំពោះមុខ ដើម្បីសម្រេចបាននូវផែនការដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសៀវណែនាំនីតិវិធី និងរបៀបរបបការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នារសៀល
+3
កិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសៀវណែនាំនីតិវិធី និងរបៀបរបបការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ​ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសៀវណែនាំនីតិវិធី និងរបៀបរបបការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីលោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រីមន្រ្តីរាជការនៅនាយកដ្ឋានកិច្ចការទូទៅ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងពិភាក្សាលើរបាយការណ៍ប្រចាំខែសីហា របស់នាយកដ្ឋាន​ស្រាវជ្រាវ​ និងផ្សព្វផ្សាយ​ ————————— រាជធាន
+3
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងពិភាក្សាលើរបាយការណ៍ប្រចាំខែសីហា របស់នាយកដ្ឋាន​ស្រាវជ្រាវ​ និងផ្សព្វផ្សាយ​ ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សុខ​ សួរ​ ប្រធាននាយកដ្ឋានស្រាវជ្រាវ​ និងផ្សព្វផ្សាយ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងពិភាក្សាលើរបាយការណ៍ប្រចាំខែសីហា របស់នាយកដ្ឋានដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ នៅប្រជុំខេត្តរតនគិរី ទីស្តីការក្រសួងមហាផ្ទៃ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយនឹងអង្គការអុកស្វាម (Oxfam) ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨ក
+2
កិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយនឹងអង្គការអុកស្វាម (Oxfam) ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋានបានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយនឹងអង្គការអុកស្វាម (Oxfam) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធីបណ្តុះបណ្តាល ដោយមានអ្នកចូលរួមចំនួនប្រមាណ១៤រូប ស្រី៣រូបតាមរយៈប្រព័ន្ធអនឡាញ( Microsoft Team)៕ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែសីហា ឆ
+4
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនអាយអេចភីភី (ខេមបូឌា)ស្ដីពីការលើកកម្ពស់ការអប់រំ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលសហគ្រិនភាពក្នុងការអភិវឌ្ឍមូលដ្ឋាន។ ក្នុងនាមជាហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និង លោកស្រី នៅ សុវត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនអាយអេចភីភី (ខេមបូឌា) បានសំដែងនូវសេចក្ដីសោមនស្សរីករាយក្នុងការរៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់រវាងភាគីទាំងពីរ ដែលបង្កើតបានជាក្របខ័ណ្ឌក្នុងការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីចូលរួមចំណែកការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន និងថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនអាយអេចភីភី (ខេមបូឌា) សរុបចំនួន ១៤នាក់ ស្រី៥រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការររៀបចំវគ្គស្ដីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) នៅក្នុងបរិបទនៃការអភិវឌ្ឍសេដ្
+2
កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការររៀបចំវគ្គស្ដីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) នៅក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន(LED) ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងលោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្យព្វផ្សាយ បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការររៀបចំវគ្គស្ដីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) នៅក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន(LED) នៅខេត្តកំពង់ឆ្នាំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ដែលអញ្ជើងមកពី អង្គការវ័តធឺអេត ប្រចាំកម្ពុជា អង្គការជនពិការកម្ពុជា ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមប្រឹក្សាសកម្មភាពជនពិការសរុបចំនួន១៣រូប ស្រី៥រូប តាមរយៈប្រព័ន្ធ Microsoft Team។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

ពិធីបើកទស្សនកិច្ចសិក្សាស្ដីពីការពង្រឹងប្រព័ន្ធដែលដឹកនាំដោយមូលដ្ឋានផ្ទាល់ក្នុងការជំរុញការទទួលបានសេវាទឹកស្អាត និងអនាម័យជាសកល ——
+3
ពិធីបើកទស្សនកិច្ចសិក្សាស្ដីពីការពង្រឹងប្រព័ន្ធដែលដឹកនាំដោយមូលដ្ឋានផ្ទាល់ក្នុងការជំរុញការទទួលបានសេវាទឹកស្អាត និងអនាម័យជាសកល ————————— ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកទស្សនកិច្ចសិក្សាស្ដីពីការពង្រឹងប្រព័ន្ធដែលដឹកនាំដោយមូលដ្ឋានផ្ទាល់ក្នុងការជំរុញការទទួលបានសេវាទឹកស្អាត និងអនាម័យជាសកល ក្នុងគោលបំណងដើម្បីរៀនសូត្រពីភាពជាអ្នកដឹកនាំ និងការពង្រឹងប្រព័ន្ធថ្នាក់ស្រុកខ្សាច់កណ្ដាល ព្រមទាំងចែករំលែកចំណេះដឹង និងសមិទ្ធិផលនានា។ ដោយមានការគាំទ្រពីអង្គការវ័តធឺអេត (WaterAid) ដែលមានអ្នកចូលរួមមកពីក្រសួង មន្ទីរ អង្គភាពពាក់ពន័្ធនៃរដ្ឋបាលខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រមាណ ១០៧រូប (ស្រី្ត៤១រូប)។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ...........
+3
កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ................................... ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជី ច័ន្ទរស្មី នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ២៤រូប (ស្រី ១៤រូប)៕ ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន » Facebook »Telegram »YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំត្រួតពិនិត្យការរៀបចំសៀវភៅគោលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងឯកសារទស្សនៈទានស្តីពីការរៀបចំវេទិកាអភិបាលកិច្ចមូល
+2
កិច្ចប្រជុំត្រួតពិនិត្យការរៀបចំសៀវភៅគោលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងឯកសារទស្សនៈទានស្តីពីការរៀបចំវេទិកាអភិបាលកិច្ចមូលដ្ឋានឆ្នាំ២០២៦ ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំសៀវភៅគោលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងឯកសារទស្សនៈទានស្តីពីការរៀបចំវេទិកាអភិបាលកិច្ចមូលដ្ឋានឆ្នាំ២០២៦។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយអង្គការVital Strategies ————————— រាជធានីភ្នំពេញ
+2
កិច្ចប្រជុំពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយអង្គការVital Strategies ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយនឹងតំណាងអង្គការ Vital Strategies ក្នុងគោលបំណងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានស្វែងយល់ពីបេសកកម្ម តួនាទី ភារកិច្ចរបស់អង្គភាពទាំងពីរ និងផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការមួយចំនួនទៀតនាពេលអនាគត។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលសំណើគម្រោង ដើម្បីស្នើសុំការគាំទ្រពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ————————— រាជធា
+6
កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលសំណើគម្រោង ដើម្បីស្នើសុំការគាំទ្រពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលសំណើគម្រោង ដើម្បីស្នើសុំការគាំទ្រពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ សម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន៩រូប (ស្រី១រូប)។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិគ្រោះយោបល់លើសៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ————————— រាជធានីភ្នំពេ
+7
កិច្ចប្រជុំពិគ្រោះយោបល់លើសៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាមួយឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានគោលបំណងពិគ្រោះយោបល់លើកចុងក្រោយលើសៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ដោយមានអ្នកចូលរួមសរុប ១៦រូប ស្រី២រូប នៅទីស្តីការក្រសួងយុត្តិធម៌។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយបណ្តាអង្គការដៃគូ ————————— រាជធានីភ្នំពេញ៖ នារសៀ
+3
កិច្ចប្រជុំពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយបណ្តាអង្គការដៃគូ ————————— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយអង្គការ Oxfam, API និង NGO​ Forum។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងការស្រាវជ្រាវរួមគ្នា ដោយមានអ្នកចូលរួមចំនួនប្រមាណ១៥រូប ស្រី៣រូប នៅការិយាល័យអង្គការ Oxfam។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះស្វែងយល់ពីការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទី ភារកិច្ចស្ត្រីក្នុងភាពជាអ
+2
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះស្វែងយល់ពីការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទី ភារកិច្ចស្ត្រីក្នុងភាពជាអ្នកដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ...................... ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមីរ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជី ច័ន្ទរស្មី នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះស្វែងយល់ពីការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទី ភារកិច្ចស្ត្រីក្នុងភាពជាអ្នកដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅបន្ទប់ប្រជុំ៧១៩ ជាន់ទី៧ ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពី លោកជំទាវ អគ្គនាយករង និងក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ចំនួន ៩រូប​ ក្នុងនោះស្រ្តី ៨រូប៕ ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន » Facebook »Telegram »YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ——————
+4
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមនាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅបន្ទប់ប្រជុំខេត្តកំពត ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំបានដំណើរការដោយរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក ហើយជាចុងក្រោយឯកឧត្តមអធិបតីបានមានអនុសាសន៍ណែនាំមួយចំនួនដូចជា បន្តតាមដានការអនុវត្តអនុសាសន៍កន្លងមកឱ្យមានប្រសិទ្ធភាព និង បង្កើនស្មារតីសាមគ្គីផ្ទៃក្នុងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់។ » Facebook » Telegram » YouTube » Website