ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 237 подписчиков, занимая 4 899 место в категории Политика и 543 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 237 подписчиков.

Согласно последним данным от 19 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -112, а за последние 24 часа — -8, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.27%. В первые 24 часа после публикации контент обычно набирает 5.34% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 642 просмотров. В течение первых суток публикация набирает 547 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 21 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 237
Подписчики
-824 часа
-317 дней
-11230 дней
Архив постов
អបអរសាទរ ពិធីប្រកាសទទួលស្គាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត
+9
អបអរសាទរ ពិធីប្រកាសទទួលស្គាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក.ថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ លោក ផេន សុផល ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសសើ ចំពោះអតីត ប្រធានស.ស.យ.ក ខេត្តកំពង់ចាម លោក ហាន កុសល ដែលបាន ដឹកនាំស.ស.យ.ក. ខេត្តអស់រយៈកាលជាង១០ ឆ្នាំ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ណែនាំឲ្យប្រធានស.ស.យ.ក (ថ្មី) ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និង ការឯកភាពជាតិជាធ្លុងមួយ ដោយឈរលើឆន្ទៈមោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់ កណ្តាលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងការកោតសរសើរ អំពីការរីកលូតលាស់ និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកំពង់ចាម ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងការ បំពេញបេសសកម្ម ធ្វើកិច្ចការងារសង្គម និងកាងារស្ម័គ្រចិត្តផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា ស.ស.យ.ក. ប្រៀបដូចជាសាកលវិទ្យាល័យមួយដែលផ្តល់ឱកាសឲ្យយើងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរៀនសូត្រមិនចេះចប់៕

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងបរិស្ថាន រៀបចំយុទ្ធនាការផ្សព្វផ្សាយ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា» ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅស្រុកកងមាស (ខេត្តកំពង់ចាម)÷នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា» ដើម្បីរួមគ្នាអបអរសាទរ «ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា» ក្រោមប្រធានបទ «ការលុបបំបាត់សំណល់ប្លាស្ទិក»។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងបងប្អូនសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានអានសុន្ទរកថាស្វាគមន៍ និងការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានកំណើននៃការប្រើប្រាស់សម្ភារៈវេចខ្ចប់ និងថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ ដែលបង្កជាកង្វល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈ។ សំណល់ប្លាស្ទិកមិនងាយរលាយឡើយ ដោយត្រូវប្រើពេលរាប់រយឆ្នាំ ហើយនៅពេលបោះចោលផ្តេសផ្តាស វាហូរចូលទៅក្នុងទន្លេ បំបែកខ្លួនទៅជា «មីក្រូប្លាស្ទិក» (Microplastics) ចូលទៅក្នុងខ្លួនសត្វទឹក និងប្រភពទឹក ដែលនាំឱ្យប៉ះពាល់ដល់ជីវិតមនុស្ស បង្កជាជំងឺកាចសាហាវនានា ដូចជាជំងឺមហារីក ផ្ដើមចេញពីការបរិភោគទឹក ឬសាច់សត្វដែលមានសារធាតុពុលទាំងនោះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការអនុវត្តវិធានការ 4R រួមមាន៖ ១. Refuse៖ ការបដិសេធមិនប្រើប្រាស់ប្លាស្ទិកបើមិនចាំបាច់ ២. Reduce៖ ការកាត់បន្ថយការប្រើប្រាស់ ៣. Reuse៖ ការប្រើប្រាស់ឡើងវិញ ៤. Recycle៖ ការកែច្នៃសំណល់ឡើងវិញ បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលស្រុក ឃុំ សង្កាត់ និងយុវជន ត្រូវធ្វើខ្លួនជា «ជនបង្គោល» ក្នុងការនាំសារអប់រំបរិស្ថាននេះទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងអ្នកជិតខាង ដើម្បីចូលរួមញែកសំរាម និងទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ស្របតាមទិសដៅ «ផ្ទះស្អាត សហគមន៍ស្អាត ទន្លេស្អាត ពុំមានការបំពុលដោយសំណល់ប្លាស្ទិក»។ ជាទីបញ្ចប់ យុទ្ធនាការផ្សព្វផ្សាយនេះ មិនត្រឹមតែជាការដាស់តឿន និងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពរួមគ្នាមួយក្នុងការគាំទ្រដល់ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» របស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្ត្រចម្បង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ និងធានាបាននូវកិច្ចគាំពារបរិស្ថានប្រកបដោយចីរភាពសម្រាប់ដីធ្លីនៃព្រះរាជាណាចក្រកម្ពុជា តទៅអនាគត។

ពិធីជួបសំណេះសំណាល និងផ្តល់សៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់សៀវភៅមេរៀនសង្ខេប កម្រងវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី លោកនាយក លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការចូលរួមពី ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពី «ការអភិវឌ្ឍកម្មវិធី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅថ្នាក់ក្រោមជាតិ » នៅសណ្ឋាគារទន្លេកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ។ វគ្គបណ្ដុះបណ្ដាលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកិច្ចការនារី , ប្រធាន/អនុប្រធានមន្ទីរកិច្ចការនារីរាជធានី-ខេត្តចំនួន១៤ រួមមាន៖ (ខេត្តកំពង់ចាម កែប កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និង រាជធានីភ្នំពេញ) និងគ្រូឧទ្ទេស សរុបចំនួន ៥៥នាក់/៤៨នាក់ ។ សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលធ្វើឡើងក្នុងគោលបំណង ៖ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃមន្ទីរកិច្ចការនារីរាជធានី-ខេត្ត លើការដឹកនាំបែបចូលរួម បរិយាបន្ន និងសាមគ្គីភាព ព្រមទាំងបច្ចេកទេសគាំទ្របណ្ដាញស្ត្រីជាអ្នកដឹកនាំ និងការសន្ទនាអន្តរជំនាន់ ដើម្បីជំរុញភាពជាអ្នកដឹកនាំ របស់ស្ត្រីនិងក្មេងស្រី រាប់តាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០ ។

វីដេអូ៖ ព្រឹត្តិការណ៍ចាក់បាញ់ឆែវសាមគ្គី១០០ខ្ទះ ក្នុងពេលតែមួយប្រចាំឆ្នាំ២០២៦ ក្នុងខេត្តកំពង់ចាម បានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនចូលរួមហូបដោយឥតគិតថ្លៃ ដោយ៖ ហ៊ាង ថាច

អ្នកភូមិកោះថ្មី ស្រុកកោះសូទិន រៀបចំកម្មវិធី «ចាក់បាញ់ឆែវ១០០ខ្ទះ» ចែកជូនពិសាដោយឥតគិតថ្លៃ