ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 232 подписчиков, занимая 4 900 место в категории Политика и 543 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 232 подписчиков.

Согласно последним данным от 20 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -112, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.14%. В первые 24 часа после публикации контент обычно набирает 5.36% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 629 просмотров. В течение первых суток публикация набирает 549 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 21 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 232
Подписчики
-424 часа
-327 дней
-11230 дней
Архив постов
វីដេអូ៖ ព្រឹត្តិការណ៍ចាក់បាញ់ឆែវសាមគ្គី១០០ខ្ទះ ក្នុងពេលតែមួយប្រចាំឆ្នាំ២០២៦ ក្នុងខេត្តកំពង់ចាម បានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនចូលរួមហូបដោយឥតគិតថ្លៃ ដោយ៖ ហ៊ាង ថាច

អ្នកភូមិកោះថ្មី ស្រុកកោះសូទិន រៀបចំកម្មវិធី «ចាក់បាញ់ឆែវ១០០ខ្ទះ» ចែកជូនពិសាដោយឥតគិតថ្លៃ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក នួន គឹមហេង អតីតអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម ខ្
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក នួន គឹមហេង អតីតអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក នួន គឹមហេង អតីតអនុប្រធានមន្ទីរសាធារណៈការ និងត្រូវជាឪពុកបង្កើត លោកស្រី នួន ធារី ប្រធានការិយាល័យលេខាក្រុមប្រឹក្សាខេត្ត។ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៥៣នាទីរសៀល ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ ។ ពិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់ នូវស្វាមី ឪពុក និងជីតា ជាទី គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ព្រមទាំងក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវ និងប្រកប ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ ទោះបីរូបកាយរបស់ លោក នួន គឹមហេង បានលាចាកពីយើងទាំងអស់ គ្នាក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូររបស់ លោក នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ត កូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ ក្នុងពេលវេលាប្រកបដោយទុក្ខព្រួយដ៏សែនក្រៀមក្រំ ស្តាយស្រណោះ អាឡោះអាល័យជាទី បំផុតនេះ ឯកឧត្តមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ លោកស្រី ថន គឹមឃន់ ដែលជាភរិយា ព្រមទាំងក្រុមគ្រួសារ និងសូម ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក នួន គឹមហេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕

#ក្រុមការងារ​CPP ដោះស្រាយ​ទុក្ខលំបាកពលរដ្ឋជាប្រចាំ​ និងទាន់ហេតុការណ៍🇰🇭 នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រ
+7
#ក្រុមការងារ​CPP ដោះស្រាយ​ទុក្ខលំបាកពលរដ្ឋជាប្រចាំ​ និងទាន់ហេតុការណ៍🇰🇭 នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្រធានគណបក្សឃុំ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​ ឯកឧត្ដម​ ហ៊ុន​ ម៉ានិត​ អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ ដែលរងផលប៉ះពាល់លំនៅដ្ឋានដោយសារគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ របើកដំបូលផ្ទះក្នុងភូមិពាមក្រៅ(ត្រពាំងជ្រៃ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា

សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព
+9
សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល , ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលកម្មវិធីប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្វសាធុការពរ បវរសួស្តី សិរីវឌ្ឍនា ជយា មហាប្រសើរ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ និងមានព្រះជន្មទីឃាយឺនយូរជាងរយព្រះវស្សាដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គជ្រកកោន បានក្តីសុខក្សេមក្សាន្ត ជានិច្ចនិរន្តរ៍ តរៀងទៅ ។ ក្នុងអភិមង្គលដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា សូមអភិវន្ទន៍លំអោនកាយ សម្ដែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ៏ឧត្តុងឧត្តម និងព្រះហឫទ័យសណ្ដោសប្រណី ប្រកបដោយ ព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ របស់ទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា បម្រើឧត្តមប្រយោជន៍ជាតិ ទាំងក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច សុខុមាលភាព និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ដល់សុខទុក្ខរបស់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំអញ្ជលី បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុសក្កិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខ័ន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ពិសេសព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដិ សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អ្នកភូមិថ្មី ស្រុកកោះសូទិន រៀបចំកម្មវិធី "ចាក់បាញ់ឆែវ១០០ខ្ទះ" ចែកជូនពិសារដោយឥតគិតថ្លៃ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលពីរករណី ក្នុងភូមិសាស្ត្របឹងធំ ស្រុកព្រៃឈរ

លោក ហេង វុទ្ធី អញ្ជើញបន្ដនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ ចំនួន ២៥គ្រួស
+9
លោក ហេង វុទ្ធី អញ្ជើញបន្ដនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ ចំនួន ២៥គ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយ ឃុំអារក្សត្នោត និងឃុំទួលសំបួរ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំអារក្សត្នោត តាមខ្នងផ្ទះ សរុបចំនួន ២៥គ្រួសារ។ អំណោយផ្ដល់ជូនរួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបាននាំប្រសាសន៍ផ្ដាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ផ្ញើក្ដីនឹករលឹក និងការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ៗរូប ផងដែរ ។ ជាមួយគ្នានេះ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភមួយចំនួនជូនដល់ ១-ក្រុមយុវជនគណបក្ស ដែលប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ ២-ឧបត្ថម្ភដល់ការជួសជុលកែលម្អផ្លូវលំក្នុងភូមិ ៣-ឧបត្ថម្ភថវិកាដល់សកម្មជនគណបក្ស និងបានឧបត្ថម្ភដល់ ចាស់ជរា និងប្រជាការពារ ។ ឆ្លៀតក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានបន្ដនាំយកថវិកា ចូលរួមជាបច្ច័យបុណ្យសពសមាជិកគណបក្ស ចំនួន០១នាក់ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ផងដែរ ៕

រដ្ឋបាលខេត្តកំពង់ចាម សូមគាំទ្រចំពោះសកម្មភាពការងារចុះបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទ របស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត នៅថ្ងៃទី៥ ខែមិថុនា បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរ ស្រុកកងមាស និងសហគមន៍នេ សាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៥ករណីរួមមាន៖ +ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន ០៤មាត់ -របាំងស្បៃមុងប្រវែង ២៣០ម៉ែត្រ -បង្គោលចំនួន ១១៥ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចបាំងដៃ(បឹងធំ) ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ +ករណីទី០២ -រុះរើសម្រាស់ ៥ម៉ែត្រ×៨ម៉ែត្រ ចំនួន ០៣កន្លែង នៅចំណុចបាំងដៃ(បឹងធំ) ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ +ករណីទី០៣ -ឧបករណ៍រ៉ាវចំនួន ០២មាត់ -របាំងរ៉ាវប្រវែង ៦០ម៉ែត្រ -បង្គោលចំនួន ២៥ដើម -ចាកើលែងត្រីចម្រុះទម្ងន់ ០២គីឡូក្រាម នៅចំណុចបាំងដៃ(បឹងធំ) ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ +ករណីទី០៤ -ឧបករណ៍លូស្បៃមុងចំនួន ០២មាត់ -របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ -បង្គោលចំនួន ៧០ដើម នៅចំណុចច្រកបឹងព្រលឹត ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម។ +ករណីទី០៥ -ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ -របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ -បង្គោលចំនួន ៥០ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ១គីឡូក្រាម នៅចំណុចមុខទួលសំពៅ(បឹងធំ) ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម។ *ទិសដៅបន្ត៖ បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើ សក្នុងភូមិសាស្ត្រទន្លេ បឹងព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ ចាម និងផ្សព្វផ្សាយដល់ប្រជានេ សាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕