uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 509 obunachidan iborat bo'lib, Siyosat toifasida 4 875-o'rinni va Kambodja mintaqasida 542-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 509 obunachiga ega bo‘ldi.

11 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -121 ga, so‘nggi 24 soatda esa -4 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.20% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.03% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 757 marta ko‘riladi; birinchi sutkada odatda 634 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 12 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 509
Obunachilar
-424 soatlar
-357 kunlar
-12130 kunlar
Postlar arxiv
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ (កំពង់ចាម) ឯកឧត្តម អ៊ុ
+9
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមការចុះត្រួតពិនិត្យ និងតាមដានស្ថានភាពទីផ្សារ របស់មន្ត្រីជំនាញពាក់ព័ន្ធបានកត់សម្គាល់ឃើញថា មានករណីខ្លះម្ចាស់ស្ថានីយ បានព្យាយាមផ្អាកការលក់ជាបណ្តោះអាសន្ន ឬស្តុកទុកប្រេង នៅពេលដែលតម្លៃទីផ្សារពិភពលោកមានសន្ទុះឡើងថ្លៃ។ ជុំវិញបញ្ហានេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈតាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ ហាមឃាត់ការស្តុកទុកដោយខុសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុបច្ចេកទេសត្រឹមត្រូវ ឬការលាក់ទុកប្រេងឥន្ធនៈដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ គឺជាទង្វើខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត បន្តថា ករណីរកឃើញម្ចាស់អាជីវកម្មណាដែលបានប្រព្រឹត្តល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការ ដោយការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា។ ក្នុងករណីធ្ងន់ធ្ងរ នឹងសម្រេចបិទអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណលក់ដូរជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍។ ដូចច្នេះ ម្ចាស់អាជីវកម្មត្រូវរក្សាបាននូវក្រមសីលធម៌ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម៕

កិច្ចប្រជុំសាមញ្ញលេីកទី២២ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត
+9
កិច្ចប្រជុំសាមញ្ញលេីកទី២២ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំបាន​អនុម័តលេីរបៀបវារៈ ដូចខាងក្រោម: ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ កុម្ភៈ និងលើកទិសដៅប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៦។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំ ខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខ កុម្ភៈ។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍សរុបការអនុវត្តចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ៥-បញ្ហាផ្សេងៗ។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាមសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាមសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន
+9
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការអន្ដរក្រសួង ស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានកត់ត្រាក្នុងបញ្ជីសារពើ​ភណ្ឌទ្រព្យសម្បតិ្តរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សុខាភ្នំពេញ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដេីម្បី​ចូលរួមអប
+9
ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដេីម្បី​ចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី​» (កំពង់ចាម​):​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​១០ ខែមិនា​​ ឆ្នាំ​២០២៦​នេះ​ បាន​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី​ អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ ដេីម្បី​ចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជា​ការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ​ ។ ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយ​មាន​ការ​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុង​ឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ ដើម្បី​បង្ក​ភាព​សប្បាយរីករាយ ជូន​ដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។ បេី​តាម​លោក​ ស្រី​ សុភ័ក្ដ្រ​ អភិបាល​ រងខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ ព្រមទាំង​រៀបចំ​នៅតាមបណ្តា​ស្រុក​ និង​នៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន​ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ​ ផងដែរ​៕

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ
+2
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ (គ.ម ៤៣+៣០០) ដល់រង្វង់មូលស្ពានគីហ្សូណា (គ.ម ៤៥+៥០០) ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ ប្តេជ្ញាផ្ដល់សេវា និងកសាងអភិវឌ្ឍន៍នៅមូលដ្ឋានខ្លួនឱ្យកាន់តែរីកចម្រើន

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ
+2
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ (គ.ម ៤៣+៣០០) ដល់រង្វង់មូលស្ពានគីហ្សូណា (គ.ម ៤៥+៥០០) ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរប្រធានស្តីទី ព្រឹទ្ធសភា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ា ឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ជាង៤០០គ្រួសា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរប្រធានស្តីទី ព្រឹទ្ធសភា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ា ឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ជាង៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធាន ស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦នេះ បានអញ្ជើញ ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ប្រមាណជាង៤០០គ្រួសារ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងឃុំពាមជីកង ស្រុកកងមាស។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្ម​ រវាងសាសនិកនៃគ្រប់និកាយ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ នៅក្នុងខេត្តកំពង់ចាម​ មានសាសនា ចំនួន៤ គឺ ព្រះ ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើត ឡើងឡើយ ទាំងនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់ សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា។ ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លាធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារសេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និង ជម្លោះសាសនាឡើយ។ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា បានថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្ត ថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមាន ជំនឿជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ
+9
នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យនិងផ្ដល់យោបល់លើសំណើសុំលិខិតអនុញ្ញាតសាងសង់ស្ថានីយប្រេងឥន្ធនៈ ម្ចាស់ឈ្មោះ លោក លី ឈុនហេង និងលោកស្រី ថៃ ស្រីណាង (ប្តី-ប្រពន្ធ) ស្ថិតនៅផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្ទូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពសហប្រធានឯកឧត្តម លាង មុនីរិទ្ធ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ។

អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ

អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល
អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ