ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 499 подписчиков, занимая 4 885 место в категории Политика и 544 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 499 подписчиков.

Согласно последним данным от 13 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -120, а за последние 24 часа — -5, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.21%. В первые 24 часа после публикации контент обычно набирает 6.15% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 757 просмотров. В течение первых суток публикация набирает 646 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 14 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 499
Подписчики
-524 часа
-317 дней
-12030 день
Архив постов
ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អនុប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
+9
ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អនុប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សកម្ពុជា និងជាប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៦ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។

នៅព្រឹកថ្ងៃសៅរ៍​ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃសៅរ៍​ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីកាត់ស្រោមវិញ្ញាសាធំ នៃការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលីរង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលកំពង់ចាម ។ ពិធីនេះដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក មន្ត្រីរាជការ អាជ្ញាធរដែនដី និងគណៈកម្មការប្រឡងគ្រប់ផ្នែកទាំងអស់។ មណ្ឌលកំពង់ចាម បេក្ខសមណៈ/បេក្ខជនមានចំនួន ៣៧៣អង្គ/នាក់ ស្មើនឹង ១៥ បន្ទប់ ។

ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការចុះ
+7
ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យនៃការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីសត្តឃាត នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅសាលាប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្ត តំណាងក្រុង ស្រុកទាំង១០ និងអ្នកពាក់ពន្ធ័ជាច្រើនរូបផងដែរ។ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាមន្ត្រីជំនាញពាក់ពន្ធ័ក្នុងកិច្ចប្រជុំថ្ងៃត្រូវមានតួនាទីនិងភារកិច្ច ត្រូវចុះពិនិត្យលើការអនុវត្តទាំងផ្នែកអ្នកវិនិយោគ អាជីវករ លើសៀវភៅបន្ទុក និងកិច្ចសន្យា ដើម្បី ពង្រឹងកែលម្អ បង្កើនការទទួលខុសត្រូវ ធ្វើការវាយតម្លៃចំណូលហិរញ្ញវត្ថុសាធារណៈ ចំណូលសារពើព័ន្ធនិងចំណូលមិនមែនសារពើពន្ធ គ្រប់គ្រងអាជីវកម្ម ដល់ទីតាំងផ្ទាល់ព្រមទាំងធ្វើការវាយតម្លៃនៅទីសត្តឃាតដ្ឋានលើផ្នែកហិរញ្ញវត្ថុ ភាស៊ី និងកាតព្វកិច្ចបង់ពន្ធ និងពន្ធផ្សេងៗ ស្របតាមច្បាប់។

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីមូលដ្ឋាន ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី ប៉ះពាល់ដីសាធារណៈរបស់រដ្ឋ

សិក្ខាសាលា ការប៉ាន់ ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍ និង តម្រូវការរបស់មន្ត្រីជួរមុខ ប្រឆាំងការជួញដូរ មនុស្ស
+7
សិក្ខាសាលា ការប៉ាន់ ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍ និង តម្រូវការរបស់មន្ត្រីជួរមុខ ប្រឆាំងការជួញដូរ មនុស្ស ក្នុងខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស គ.ខ.ប.ជ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត កំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប៉ាន់ ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍ និង តម្រូវការរបស់មន្ត្រីជួរមុខ (នគរបាល ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីផ្នែកសង្គមកិច្ច) ក្នុងការអនុវត្តការងារប្រឆាំងការជួញដូរ មនុស្ស ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៦ ដែលរៀបចំឡើងដោយមានកិច្ចសការណ៍ រវាង រដ្ឋបាលខេត្ត ជាមួយនិង អង្គការបេសកកម្មយុត្តិធម៌អន្តរ ជាតិ ហៅកាត់ថា IJM នៅសាលប្រជុំសាលាខេត្ត ។

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអ
+9
នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីប្រជាពលរដ្ឋ៥ រូប ស្នើសុំសម្រួលកំណាត់ផ្លូវសាធារណៈ ១ខ្សែមកជាផ្លូវឯកជនរបស់គ្រួសារវិញ ដែលស្ថិតនៅភូមិទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កិច្ចប្រជុំនេះប្រព្រឹត្ដទៅនៅសាលាខេត្ដ ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ន
+9
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព នាសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ន
+9
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកទូច វឌ្ឍនា ប្រធានមន្ទីរ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត នាសាលប្រជុំសាលាខេត្ត។

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ និងគ្រឿងញៀន

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចលេខ ១៣២០០ សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាម​រយៈ​ប្រព័ន្ធ​ZOOM។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលន
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី « ទស្សនទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច » ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅស្រុកស្
+2
កម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញ ខេត្តក្រចេះ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយវិធានរដ្ឋបាល) និង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ០១ដីកា ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥នាក់ នៅចំណុចក្រោយវត្តខ្ពបតាងួន ស្ថិតក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ ភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិព្រែកតាហុប ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ។ ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ដែរថា ក្រៅពីជនសង្ស័យទាំង ០៥នាក់ ជំនាញបានដកហូតវត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង ។      បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អភិបាលខេត្តកំពង់ចាម សូមឱ្យមានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះ​៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស្អាតទាំងអស់