ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 499 подписчиков, занимая 4 885 место в категории Политика и 544 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 499 подписчиков.

Согласно последним данным от 13 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -120, а за последние 24 часа — -5, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.21%. В первые 24 часа после публикации контент обычно набирает 6.15% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 757 просмотров. В течение первых суток публикация набирает 646 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 14 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 499
Подписчики
-524 часа
-317 дней
-12030 день
Архив постов
សេចក្ដីណែនាំស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មអាចម៍ដីប៉ះពាល់ដីសាធារណៈ របស់រដ្ឋ នៅមូលដ្ឋានខេត្តកំពង់ចាម
+1
សេចក្ដីណែនាំស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មអាចម៍ដីប៉ះពាល់ដីសាធារណៈ របស់រដ្ឋ នៅមូលដ្ឋានខេត្តកំពង់ចាម

អាជ្ញាធរក្រុងកំពង់ចាម ណែនាំឱ្យអាជីវករលក់ដូរបំពានលើចិញ្ចើមផ្លូវរុះរើចេញចំនួន៣០កន្លែង

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ និងគ្រឿងញៀន

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរឃុំ-សង្កាត់ សហការជាមួយសមត្ថកិច្ច បង្ក្រាបល្បែងស៊ីសង និងការឆបោកតាមអនឡាញ

នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួប
+5
នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងចាស់ព្រឹទ្ធាចារ្យ នៅភូមិអូរដា ឃុំស្វាយទាប ស្រុកចំការលើចំនួន១៤នាក់ ស្រី០៧នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា០១ផងដែរ ។

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ
+9
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ និងគ្រឿងញៀន (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ថ្លែងបែបនេះ ខណៈ ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦ នៃការអនុវត្តគោល នយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព និងដាក់ចេញផែនការសកម្មភាពរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសម្រាប់អនុវត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៤ ខែមករានេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់​ថ្នាក់ដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ។ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំ ណែនាំ ចំពោះការសាងសង់សំណង់រឹងគ្រប់ប្រភេទ ដើម្បីដាក់ចេញនូវយន្តការទប់ស្កាត់ចំពោះការ សាងសង់សំណង់អាណាធិបតេយ្យ ជាពិសេសការសាងសង់សំណង់ប៉ះពាល់លើដីកម្មសិទ្ធិរបស់ រដ្ឋ ឬដីចំណីព្រែកបឹងបួ រួមទាំងការសុំអនុញ្ញាតច្បាប់ចាក់ដី និងការស្នេីសុំ​បំពេញបន្ថែម​ ដេីម្បីធ្វើប័ណ្ណកាន់កាប់ដីធ្លីជាដើម ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសការិយាល័យ ឬអង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់ កំរិត ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ៕

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា
+9
នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី តំណាងស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរជាច្រើនរូបទៀត។កិច្ចសម្ភាសន៍នេះ បានរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៅរាជធានីភ្នំពេញ។

អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ១៨ គ្រួសារ បម្រើការនៅវីរៈសេនាតូចថ្មើជើងលេខ ២១១ (កំពង់ច
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ១៨ គ្រួសារ បម្រើការនៅវីរៈសេនាតូចថ្មើជើងលេខ ២១១ (កំពង់ចាម): នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ចំនួន ១៨ គ្រួសារ ដែលបម្រើការនៅវីរៈសេនាតូចថ្មើជើងលេខ ២១១ ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងៗ វរកងទ័ព និងក្រុមគ្រួសារ ប្រកបដោយក្តីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់វីកងទ័ពយើង ហើយជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ និងបានជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលនូវទុក្ខលំបាក របស់វីរកងទ័ព និងក្រុមគ្រួសារ បានទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការការពារ អធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានដ៏គគ្លើនរបស់ប្រទេសថៃ។ អំណោយដែលបានផ្ដល់ជូននាពេលនោះ ក្នុងមួយគ្រួសារ ទទួលបាន: -អង្ករ ១០០គីឡូ មីខ្លាឃ្មុំក្រហម ២កេស, ទឹកសុទ្ធ ៥កេស, ទឹកស៊ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, បាកាស ១កេស, ប៉ូការីស្វេត ១កេស, អំបុក ៥ថង់, ខោអាវចម្រុះ ៥ថង់, បាយក្តាំង ៥កញ្ចប់, ប្រេងឆា ៥លីត, ខ្ទឹមស៥គីឡូ, អំបិល១គីឡូ, ប៊ីចេង១គីឡូ, សៀង១យួរ, ម្សៅស៊ុប, ០,៥គីឡូ,  អង្រឹង ០២រាយ, ស្បែកជើង ០៣គូរ, សារ៉ុង ០២រាយ, ក្រម៉ា០២រាយ, ធូបមូស ៥ប្រអប់, សាប៊ូបោកខោអាវ ៥កញ្ចប់, សាប៊ូលាងចាន ១ដប, ស្ករគ្រាប់ ១គីឡូ, ទឹកដោះគោក្រដាស ៥កេស និងថវិកា ចំនួន ១.០០០.០០០រៀលផងដែរ៕  

នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+9
នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំករណីរឿងបើកផ្លូវនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោក អភិបាលរងក្រុង , ប្រធានមន្ទីរ-អង្គភាព , មន្ត្រីសាលាខេត្ត និងភាគីពាក់ព័ន្ធផងដែរ ។

អភិបាលខេត្តកំពង់ចាម សូមឱ្យមានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះ​៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស
+9
អភិបាលខេត្តកំពង់ចាម សូមឱ្យមានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះ​៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស្អាតទាំងអស់ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ សូមឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះតែ៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស្អាតទាំងអស់ ហើយក៏ដល់ពេលវេលាដែលត្រូវ ត្រៀមរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា គិតត្រឹមដើមខែមករា ២០២៦នេះ គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ស្គន់-ក្រុងកំពង់ចាម សម្រេចបានប្រមាណ ជា ៨២%ហើយ ដើម្បីធានាផ្លូវក្នុងក្រុងឱ្យមានភាពធន់ រឹងមាំយូរអង្វែង រដ្ឋបាលខេត្តកំពង់ចាម បានធ្វើសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ពោលគឺរថយន្តធុនធ្ងន់ ត្រូវធ្វើដំណើរតាមផ្លូវវាង សម្រាប់រថយន្តគ្រួសារ (ទេសចរណ៍) និងទោច ក្រយានយន្ត គឺអាចធ្វើចរាចរណ៍បានជាធម្មតា។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការងារពង្រីកផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាមនេះ គឺបែង ចែកចេញជា ៣តំបន់ ក្នុងនោះមាន តំបន់A តំបន់B ហើយនិងតំបន់C ចំពោះតំបន់A និងB ចាប់ពី រង្វង់មូលស្គន់ រហូតដល់ស្រុកកំពង់សៀម គឺអនុវត្តបានលឿនគួរឱ្យកត់សម្គាល់ ចំណែកតំបន់Cវិញ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់រង្វង់មូលស្ពានគីហ្សូណា គឺមានសភាពយឺតយ៉ាវបន្តិច ប្រការនេះហើយ ដែលយើងបានជំរុញដល់ក្រុមការងារ​ត្រូវអនុវត្តគម្រោងឱ្យបានលឿនជាងមុន ពោលគឺត្រូវស្ថាបនា​ផ្លូវតំបន់​C ឱ្យបានរួចរាល់ ក្នុងកំឡុងខែមិនា២០២៦ខាងមុខនេះ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា ចំពោះការ ស្ថាបនាប្រព័ន្ធលូ បណ្តាលឱ្យខូចខាតផ្លូវក្នុងក្រុងកំពង់ចាម គឺត្រូវជួសជុលឡើងវិញទាំងអស់ ដោយមានផ្លូវមេប្រវែងប្រមាណជា ៨៨គីឡូម៉ែត្រ ស្មើនឹងចំនួនផ្លូវ ៩៣ខ្សែ ដែលត្រូវជួសជុលឱ្យ បានរួចរាល់នៅក្នុងកំឡុងខែ៣ ២០២៦នេះដូចគ្នាផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត នាយក, នាយករងរដ្ឋបាល, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំ, មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។  កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន: ១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕

Repost from N/a
photo content
+4

Repost from N/a
photo content
+9

Repost from N/a
photo content
+9

Repost from N/a
photo content
+9

Repost from N/a
photo content
+6