ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 199 مشتركاً، محتلاً المرتبة 4 926 في فئة السياسة والمرتبة 543 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 199 مشتركاً.

بحسب آخر البيانات بتاريخ 29 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -114، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.34‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.88‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 647 مشاهدة. وخلال اليوم الأول يجمع عادةً 600 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 30 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 199
المشتركون
-624 ساعات
-317 أيام
-11430 أيام
أرشيف المشاركات
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបិទវគ្គអប់រំនយោបាយ​កម្រិត​២​ ជូនថ្នាក់ដឹកនាំ​ មន្រ្តីគណបក្សថ្នាក់មូលដ្ឋានឃុំ​ សង្កាត់​ ក្រុង​ ស្រុក
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបិទវគ្គអប់រំនយោបាយ​កម្រិត​២​ ជូនថ្នាក់ដឹកនាំ​ មន្រ្តីគណបក្សថ្នាក់មូលដ្ឋានឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ និងខេត្ត (កំពង់ចាម): នារសៀលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយ​កម្រិត​២​ ជូនថ្នាក់ដឹកនាំ​ មន្រ្តីគណបក្សថ្នាក់មូលដ្ឋានឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ និងខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម។ ពិធីបិទវគ្គនេះ មានការចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត និងមន្ត្រីបក្សពាក់ព័ន្ធ។ មានសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងថា ចំណេះដឹងពីវគ្គអប់រំនយោបាយ​កម្រិត​២​ ជូនថ្នាក់ដឹកនាំ​ មន្រ្តីគណបក្សថ្នាក់មូលដ្ឋានឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ និងខេត្ត នាពេលនេះ គឺជាវគ្គសំខាន់បំផុត និងជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ ឈរលើមូលដ្ឋាននេះដែរ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការបក្សខេត្តទាំងអស់ ត្រូវយកចំណេះដឹងពីវគ្គនេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមកសាងខ្លួនឲ្យល្អ បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណបក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ចំនួន1423នាក់

អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម (កំពង់ចាម): សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម
+9
អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម (កំពង់ចាម): សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ចំនួន១.៤២៣នាក់ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកកំំពង់សៀម ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម។ ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូ
+9
នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១គ្រួសាទទួលបានអង្ក ២៥គីឡូក្រាម , ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ មី ១កេះ ថវិការ ចំនួន ៥០.០០០រៀល ជូននគរបាល និងប្រជាការពារចំនួន១៣នាក់ ក្នុង១នាក់ចំនួន ២០.០០០រៀលផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ គម្រប់៧៣ យាងចូល៧៤ ព្រះវស្សា =================

សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងា
+9
សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន២០គ្រួសារ ស្ថិតនៅ ភូមិគីឡូបីចំនួន៥គ្រួសារ ,ភូមិបឹងកេតក្រោម ចំនួន៥គ្រួសារ,ភូមិចេកជ្វាចំនួន៥គ្រួសារ ,ភូមិអណ្តូងស្វាយ ចំនួន៥គ្រួសារ និងបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ចែកជូនសមាជិកគ្រួសារបក្សជួបការលំបាកដោយ១គ្រួសារៗទទួលបាន អង្ករ២៥Kg មី០១កេស ធំ និងថវិកា៤០,០០០រៀល ។ ជាមួយគ្នានោះដែរ លោក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានឧបត្ថម្ភថវិកាជូនអ្នកចូលរួម ឧបត្ថម្ភ ក្រុមការងារថ្នាក់មូលដ្ឋានឃុំ,សាខាបក្សភូមិ,យុវជនឃុំ,ប្រជាការពារ ដោយចំណាយថវិកាសរុបទាំងអស់ចំនួន៤,៤៥០,០០០រៀល ក្នុងនោះថវិកា ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៤,០០០,០០០រៀលនិងថវិការបស់ក្រុមការងារថ្នាក់ខេត្តចំនួន៤៥០,០០០រៀល។

សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងា
+9
សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន២០គ្រួសារ ស្ថិតនៅ ភូមិគីឡូបីចំនួន៥គ្រួសារ ,ភូមិបឹងកេតក្រោម ចំនួន៥គ្រួសារ,ភូមិចេកជ្វាចំនួន៥គ្រួសារ ,ភូមិអណ្តូងស្វាយ ចំនួន៥គ្រួសារ និងបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ចែកជូនសមាជិកគ្រួសារបក្សជួបការលំបាកដោយ១គ្រួសារៗទទួលបាន អង្ករ២៥Kg មី០១កេស ធំ និងថវិកា៤០,០០០រៀល ។ ជាមួយគ្នានោះដែរ លោក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានឧបត្ថម្ភថវិកាជូនអ្នកចូលរួម ឧបត្ថម្ភ ក្រុមការងារថ្នាក់មូលដ្ឋានឃុំ,សាខាបក្សភូមិ,យុវជនឃុំ,ប្រជាការពារ ដោយចំណាយថវិកាសរុបទាំងអស់ចំនួន៤,៤៥០,០០០រៀល ក្នុងនោះថវិកា ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៤,០០០,០០០រៀលនិងថវិការបស់ក្រុមការងារថ្នាក់ខេត្តចំនួន៤៥០,០០០រៀល។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ គម្រប់៧៣ យាងចូល៧៤ ព្រះវស្សា =================

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូ
+9
នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១គ្រួសាទទួលបានអង្ក ២៥គីឡូក្រាម , ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ មី ១កេះ ថវិការ ចំនួន ៥០.០០០រៀល ជូននគរបាល និងប្រជាការពារចំនួន១៣នាក់ ក្នុង១នាក់ចំនួន ២០.០០០រៀលផងដែរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ៦មករា សមិទ្ធផលនានាព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និ
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ៦មករា សមិទ្ធផលនានាព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុប ១ ៣១១ នាក់។ ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងជំរុញការងារមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសក្រើនរំលឹកដល់មន្រ្តីឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងការដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា…។

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារឃុំសំព
+7
នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារឃុំសំពងជ័យ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ ៤៥នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម លន់លឹមថៃ បានថ្លែងកោតសរសើរនិងថ្លែងអំណគុណដល់ក្រុមការងារឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានគិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាជនដែលមានបញ្ហានិងបានជួយដោះស្រាយនូវរាល់តម្រូវការនានាដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាកែប្រែជីវភាពប្រជាជនក្នុងឃុំសំពងជ័យអោយកាន់តែមានការរីកចម្រើន និងជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាអោយកាន់តែមុតមាំបន្តទៀត។ ទន្ទឹមនិងនោះឯកឧត្តម បានសំណូមពរអោយជួយផ្សព្វផ្សាយនិងបណ្ដុះមនសិការស្នេហាជាតិដល់យុវជន ប្រជាជន អោយស្រឡាញ់និងចូលរួមការពារទឹកដី ប្រកបដោយឆន្ទៈសំដៅចូលរួមការពារសន្តិភាពអោយបានរឹងមាំ តាមរយៈការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ។ ក្នុងឱកាសនេះផងដែរ ឯកឧត្ដម បានផ្តល់ជូននូវថវិកាជូនដល់អ្នកចូលរួមនិងប្រជាការពារចំនួន៦៥នាក់ ដោយក្នុង១នាក់ទទួលបានថវិការចំនួន ២០.០០០រៀល សរុបចំនួន ១.៣០០.០០០រៀល។

នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាម
+9
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន អតីតយុទ្ធជន ខេត្តព្រៃវែង ចំនួន ៤៩០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ដល់និវត្តជន និងអតីតយុទ្ធជន ទាំង ៤៩០នាក់ ដោយម្នាក់ៗទទួលបាន ចំនួន ១០០.០០០(ដប់ម៉ឺន)រៀល៕