The Web3 Perspective
Открыть в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Больше2 858
Подписчики
+324 часа
-27 дней
+8730 день
Архив постов
2 859
+2
ទីផ្សារ Price in Trump ឈ្នះ ត្រឹមឥលូវនេះ។
តែដូចខ្ញុំពន្យល់ក្នុងអត្ថបទមុនៗ ចឹង បើមិនឈ្នះដាច់ទេ ពិបាកស្មាន លទ្ធផល ដំបូងបែបនេះណាស់ ព្រោះពេលខ្លះ ក្រុងដែលរ៉ាប់ចប់ ជាក្រុងរបស់ Trump ច្រើនជាង ចឹង ឃើញគាត់ដូចនាំមុខ។ តែពេលរ៉ាប់អស់ទៅចាញវិញក៏ថាបាន។
កាលពី 2020 ក៏ Trump គាត់ប្រកាសថាគាត់ឈ្នះ មុនដែរ តែចុងក្រោយ Biden ឈ្នះវិញ ហើយគាត់មិនទទួលស្គាល់ ទើបមាន បាតុកម្មទ្រង់ទ្រាញធំ ដែលមិនធ្លាប់មាន។
ចឹងត្រឹមឥលូវនេះ អាចថាភាគរយច្រើន គាត់ឈ្នះ គ្រាន់តែ រងចាំ លទ្ធផលចុងក្រោយ ថា អ្នកណាបាន 270 Electoral vote ឡើងម៉ង ទើបសំរេចឈ្នះ ចាញ ផ្លូវការ។
2 859
សង្ខេបខ្លះៗ ពាក់ពន្ធនឹង ការបោះឆ្នោតអាមេរិក ដែលទាំងអស់គ្នាគួរដឹង។
ថ្ងៃបោះឆ្នោតនៅអាមេរិក ចប់ត្រឹមយប់ថ្ងៃទី 5th ដែលម៉ោងតាម ក្រុងនីមួយៗ ខុសគ្នា ខ្លះៗ ហើយខុសពីយើង ជាមធ្យម ជិត 12hours អីដែរ ចឹងអាចថា ម៉ោងនៅយើង ព្រឹកស្អែក ទើបចប់សព្វគ្រប់។
តើលទ្ធផល អាចដឹងភ្លាមៗ នៅយប់ថ្ងៃ 5th នៅអាមេរិក នឹងទេ?
វាមិនទៀតទេ ប្រសិនបើគ្មាន អ្នកណាឈ្នះដាច់ រឺ បានសំលេង Electoral Collage Vote ចាប់ពី 270 ឡើងទៅ។
ការបោះឆ្នោតនៅអាមេរិក ខុសពី ប្រទេសផ្សេងៗ ដោយបេក្ខជន ដែលឈ្នះសំលេងភាគច្រើន មិនប្រាកដ ថាបាន ធ្វើប្រធានាធិបតិទេ គឺ អាស្រ័យលើ Electoral vote បានពី ក្រុងនីមួយៗ ដែលមានចំនួនផ្សេងៗ គ្នា ធៀបនឹងចំនួន ប្រជាជន។
បើនិយាយពីខ្មែរ យើងវិញ យើងចំណាំហៅថា ឈ្នះបាន ប៉ុន្មានកៅអី នៅខេត្តនេះ ក្រុងនេះអីចឹងទៅ។ នៅអាមេរិក បើបាន Electoral vote ឈ្នះហើយគឺបាន ចំនួន Electoral vote ទាំងអស់នៅ ក្រុងនោះតែម្តង។
ឧទាហរណ៍មកខ្មែរ យើងវិញ។ ខ្ញុំឧទាហរណ៍ថា នៅភ្នំពេញ មាន 10កៅអី ចឹងបើ បក្ស “ក” បានឈ្នះ 6កៅអី បក្ស “ខ” បាន 4កៅអី គឺបានបែបនឹងតែម្តង ហើយបន្តរ៉ាប់ ខេត្តក្រុងផ្សេងៗ និង បូកចូលគ្នា ទៅ។ បក្សណា ឈ្នះ សំលេង ប៉ុន្មានភាគរយ បានឈ្នះកាន់កាប់ សភា និង បង្កើតរដ្ឋាភិបាល។
នៅអាមេរិក បើ ក្រុងមួយមាន 10 Electoral vote។ ឧទាហរណ៍ថា Trump បាន 6, Kamala បាន 4 ចុងក្រោយគេ រ៉ាប់ Trump បាន 10 Electoral vote តែម្តង។
រូបខាងលើ ខ្ញុំឧទាហរណ៍កាលពី Trump ជាប់ឆ្នាំ 2016។ សំលេងប្រជាជន ភាគច្រើនទូទាំងប្រទេស គាំទ្រ Hillary Clinton ច្រើនជាង Trump ដល់ទៅ ជិត 3លានសំលេង។ Hillary បាន 65.8លាន Trump បាន 62.9 លាន។
តែដោយសារករណី Electoral vote ដូចខ្ញុំពន្យល់ខាងលើ គឺ Trump បាន 304 Electoral Vote និង Hillary បានតែ 232 Electoral Vote។ ចុងក្រោយ Trump ឈ្នះ។
ពាក់ពន្ធនឹងពេលវេលា វិញ បើតាមក្រុងនីមួយ ដែលនៅសល់ បោះឆ្នោតថ្ងៃចុងក្រោយ គាត់រ៉ាប់សំលេងឆ្នោតយឺត ការប្រមូលទិន្នន័យក៏យឺតដែរ ព្រោះនៅអាមេរិក មានក្រុងខ្លះបោះឆ្នោតតាម ការប្រមូល សន្លឹកឆ្នោតតាមតំបន់ នីមួយៗ ហើយ ទើបបញ្ជូន ទៅការិយាល័យកណ្តាល ណាមួយ ដើម្បីរ៉ាប់ ដែលវាអាចបណ្តាលអោយទិន្ន័យ យឺតយ៉ាវ។
យើងនៅមិនទាន់គិត ការ កែប្រែ ទិន្នន័យខុស ច្រលំ មួយចំនួនផង។
ចឹងហើយនៅថ្ងៃចុងក្រោយ អាចនឹងមានពត៍មានខុស ច្រលំ ក្លែងក្លាយជាច្រើន កើតឡើង។
កាលពី 2016 បោះឆ្នោតថ្ងៃ 08/11/2016។ សារពត៍មាន ប្រមូល និង ប៉ាន់ស្មាន Trump ឈ្នះ កណ្តាលយប់ថ្ងៃ 8 ឈានចូលថ្ងៃ 9។ តែ Electoral Vote ដែលចេញចំនួនផ្លូវការ ប្រកាសថ្ងៃ 19/12/2016។ វាមិនពិបាកទេ ព្រោះចំនួន ឈ្នះ ដាច់ ចឹងគេអាចដឹងលទ្ធផល តាំងពី យប់ថ្ងៃ 8 ចូលថ្ងៃ 9។
កាលពី 2020 ក៏ដូចគ្នា។ Biden បាន 306 Electoral vote, Trump បាន 232 Electoral votes ចឹង សារពត៍មាន អាចប៉ាន់ស្មាន បានថា Biden ឈ្នះ តាំងពីយប់ ថ្ងៃបោះឆ្នោត ទី 07/11/2020។ តែលទ្ធផល ផ្លូវការប្រកាស ថ្ងៃទី 06/01/2021។
នៅពេលដែលចំនួន Electoral vote ឈ្នះដាច់ វាងាយស្រួល សំរាប់ ការសន្មត់ អ្នកឈ្នះ នៅយប់ថ្ងៃ 5th តែបើ លទ្ធផល ប្រហែលគ្នា គេមិនហាន សន្និដ្ឋាន ទេ ទាល់តែរង់ចាំ ការផ្ទៀងផ្ទាត់ និង ការប្រកាស ផ្លូវការ ពី គណះកម្មការ បោះឆ្នោត របស់គេ ដែលវា អាចចំណាយពេលយូរ។
ត្រឹមឥលូវនេះ គេសង្កេត ឃើញថា លទ្ធផលគឺប្រហាក់ ប្រហែលគ្នា។ រង់ចាំមើលយប់ចុងក្រោយ ថាមាន អ្នកឈ្នះដាច់ រឺ អត់។
អធ្យាស្រ័យ ប្រសិនបើមាន ខុសកន្លែងណាមួយ។ ខ្ញុំមិនមែន អ្នកជំនាញទេ។ យល់បាន ប៉ុណ្ណា ពន្យល់ប៉ុណ្ណឹង។ គ្នាយើងអាចទៅសិក្សា បន្ថែមដោយខ្លួនឯង។ បើតាមដឹង របៀបគិតដែល អាមេរិកធ្វើនេះ គឺមានតែមួយនឹងទេ លើលោក។ ប្រទេសផ្សេងៗ គេអត់គិតបែបនឹងទេ។
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 859
+3
ប្រុងប្រយត្ន័សំរាប់ពត៍មាន។ មានខុស មានច្រលំ មានក្លែងក្លាយ។
ខ្ញុំនៅតែគិតថា អ្នកណាឈ្នះមិនសំខាន់ ទេ។ សំខាន់ ស្ថានភាព ការប្រាក់ និង ចំនួន ដែលធនាគារ កណ្តាល ទាំងអស់ ដែលកំពុង ចាប់ផ្តើម Pivot ចូល QE (Quantitative Easing)។
សំខាន់បំផុត គឺស្ថានភាព សង្គ្រាម នៅតាមតំបន់ធំៗ តើបន្តឡលងកំដៅ រឺ នៅរក្សា ដដែល អាចគ្រប់គ្រងបាន មិនរាលដាលទៀត។
សំខាន់គឺ US នឹងមាន Recession ធំ រឺ អត់។
ប្រធានាធិបតិ ណាក៏ដោយ ឡើងមកគឺគាត់ចង់ ជំរុញ សេដ្ឋកិច្ច។ បើជំរុញសេដ្ឋកិច្ច គឺត្រូវការ លុយចាក់ចូល ទីផ្សារ ច្រើន។ នៅពេលដែលលុយចូលទីផ្សារច្រើន មនុស្សតែងតែ យកទៅទិញ Asset ហើយ មិនថា Stock, Gold, BTC…។
អ្វីដែលយើងឃើញរដ្ឋបាល Joe Biden 4ឆ្នាំ មកនេះ គឺជា រដ្ឋបាល ដែលចង់បង្អាក់ Crypto ខ្លាំងបំផុតហើយ។ តែយើងនៅតែងើបពី Bear market មក ស្ថានភាព បច្ចុប្បន្ន បានដដែល។ BTC ឡើងពី 15k មក 73k ក្រោមការ ដឹកនាំរបស់ Joe Biden និង មាន Gary Gensler ជាប្រធាន SEC ដែលប្តឹង សឹងគ្រប់ក្រុមហ៊ុន Crypto ធំៗ អស់ហើយ។
តើ Kamala ឡើងមក Crypto ធ្លាក់ទៅ 0 ម៉ង? វាមិនអាចទេ ទាល់តែ Stock ធ្លាក់ទៅ 0 ដែរ។
ចឹង BTC ដឹងតែ ឡើងហើយ? មិន 100% ទេ។ ដូចនិយាយខាងលើ នៅមានស្ថានភាពសំខាន់ មួយចំនួន ទៀត ដែលត្រូវនៅបន្តតាមដាន។ ហើយបើយើងមើល Cycle មុនៗ ទោះជាដល់ពេល Bull Market ឡើងខ្លាំង ក៏ BTC មានពេល Pull back 10%, 20%, 35% អីដែរ។ ចឹងវាមិនចំឡែក ទេដែលយើងអាចឃើញការធ្លាក់ថ្លៃ ជាពិសេស បើ Kamala ឈ្នះ។
ប៉ុន្តែ រយះពេលមធ្យម រឺ វែង យើងនឹងឃើញ ចំនួន Liquidity កើនឡើង ហើយ Asset នឹងកើនឡើងដែរ បើមិនមាន ព្រឹត្តការណ៍ អាក្រក់ ណាមួយកើតឡើង ដូចជា Recession រឺ សង្គ្រាមជាដើម។
និយាយចឹងមិនមែន អោយយើងច្បាស់លាស់ 100% ហើយចូលទិញ កាក់ឥលូវទេ។ ត្រូវមាន គំរោងច្បាស់លាស់ មួយ។ មានតំលៃ រឺ ព្រឹត្តការណ៍ ណាមួយ ដែលយើងកំណត់ថា នឹងចេញពីទីផ្សារ ទោះជាខាត។
មានតំលៃ និង ព្រឹត្តការណ៍ ច្បាស់លាស់មួយ ដែលជំរុញអោយយើងកាន់តែជឿ លើ Bull Market ហើយត្រៀម Take profit អោយបានត្រឹមត្រូវ កុំលោភលន់ពេក។ យើងមិនអាចស្មានដឹង Top Market បានទេ។ ចឹង DCA out ជាជំរើសល្អ។
ស្អែកដឹងច្បាស់លាស់ហើយថា អ្នកណាឈ្នះ។
2 859
+1
សំរាប់អ្នកដែល Active នៅលើ Mantle Ecosystem មួយរយះនេះអាចនឹងឃើញមាន Event ជាមួយ Partner ជាច្រើនរួមទាំង X Account របស់ Mantle ផ្លូវការផង ដើម្បីបាន Whitelist សំរាប់ Mint Beardy Moe NFT ដែលជា NFT collection ផ្លូវការ ដំបូងរបស់ Merchantmoe ជា DEX មួយនៅលើ Mantle។
NFT មានតែ 2000 ទេ។ តំលៃ មួយ 5MNT។
- អ្នកមាន OG Role និងបានចូលរួម Event មួយចំនួន របស់ Machant Moe ពីមុន បាន Mint មុន អាច Mint បាន 3 ក្នុងមួយ Wallet នៅថ្ងៃទី 07 ម៉ោង 8pm។
- អ្នក បាន WL ពី Partner ផ្សេងៗ អាច Mint បានម៉ោង 9pm។
- បើនៅសល់ NFT នឹង មាន Public Mint ម៉ោង 10pm។
ឆែក Whitelist នៅក្នុង Guild តាម Link នេះ https://guild.xyz/merchant-moe
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 859
No matter who win the election. No matter which party win the election.
US President may be has different policies. But one that they can’t avoid and must do is add more debt to their country.
There are no way they solve the problem. It is too big to solve. The only way is inflate the old debt, Currency debasement, print more money…
Short term is hard to predict but long term you need to bullish on asset, you need to bullish on commodities. You need to bullish on the most hard assets.
2 859
Previous post: Saga Vault 6 ចូល Wallet កាលពីម្សិលមិញ ហើយ។ សំរាប់អ្នក Stake និង ទទួលបាន ជំរើស ល្អបំផុត គឺ Stake កាក់ Airdrops ដែលបាន ទាំងអស់នឹង ដើម្បីអាចបាន Airdrops ខែក្រោយៗ ទៀត។
ពេលដែលយើងចង់លក់ គឺមាមតែ Unstake ទាំងអស់តែម្តង ព្រោះ បើ Unstake រឺ អត់ Stake Airdrops ដែលទទួលបាន បន្តបន្ទាប់ទេ គឺមិនងាយបាន Airdrops គាត់ទេ។ តែបើយើងមិនទាន់ចង់លក់ ខ្ញុំគិតថា វាជាជំរើស ល្អបំផុតហើយ ដែលបន្ត Stake និង ប្រមូល Airdrops មករាល់ខែសិន។ ប៉ុន្តែមិនមែនធ្វើចឹងរហូតទេ ត្រូវតែមាន គោលដៅ Unstake រឺ Take profit ពេលណាមួយដែលខ្លួនឯងបានកំណត់។
2 859
+2
សំរាប់អ្នកដែលប្រើ HOT Wallet ដែលមានទុនចាប់ពី 20$ ឡើង ហើយមាន HAPI score ចាប់ពី 40 ពិន្ទុឡើង អាចជាប់ក្នុងការ Mint NFT ថ្មីមួយនេះ។
ថ្ងៃ Mint មិនទាន់បញ្ជាក់។ NFT មួយ តំលៃ 15HOT។
ចូលឆែកតាម រូបភាពដែលខ្ញុំបង្ហាញខាងលើ។
2 859
+3
Good morning red Sunday ☀️
មួយរយះមុនទីផ្សារ រំពឹងថា Trump ឈ្នះ ហើយក៏ឡើងថ្លៃ។ ប៉ុន្តែ កាន់តែគៀកថ្ងៃ លទ្ធផលនៅតំបន់មួយចំនួន បានចេញមកខ្លះៗ ដោយសារនៅអាមេរិក ក្រុងនីមួយៗ ច្បាប់ផ្សេងៗគ្នា ដែលមានក្រុងខ្លះ គេបោះឆ្នោតរួចហើយ តែក៏មានក្រុងមួយចំនួន ទៀតនៅចាំដល់ថ្ងៃ បោះឆ្នោតពិតប្រាកដទើប បោះបាន ហើយសំរេច ចាញ់ឈ្នះ ថ្ងៃចុងក្រោយតែម្តង។
ចឹងទីផ្សារ Prediction ជាច្រើន ក៏មានការប្រែប្រួលដែរ។ Platform prediction Kalshi ឥលូវនេះ Kamala odd ឈ្នះវិញហើយ។ Platform Polymarket ឃើញ Odd Kamala ឡើងខ្លាំង ហើយ Trump ចុះវិញ។
វាអាចជាហេតុផលធំ មួយនៃភាពមិនច្បាស់លាស់ ហើយខុសការរំពឹងទុក របស់ទីផ្សារដែរ ចឹងអាចនឹងមានការប្រែប្រួលតំលៃ ហើយ។
មួយទៀត ក៏មានពត៍មានមួយចំនួនថា Iran អាចនឹង សងសឹក Israel វិញឆាប់ៗ នៅមុន ថ្ងៃបោះឆ្នោត អាមេរិក ដែលវាកាន់តែ បន្ថែម ភាពមិនប្រាកដ ជាច្រើន ទៅក្នុងទីផ្សារ។
រឿងលទ្ធផលចុងក្រោយយ៉ាងណា មិនអាចស្មានដឹងទេ ព្រោះ កាលពី Trump ឈ្នះដំបូង ស្ថានភាពប្រហាក់ ប្រហែលគ្នា ដែរ តែចុងក្រោយ Swing State មួយចំនួន បានធ្វើអោយគាត់ឈ្នះវិញ។
រឿងទីផ្សារ ដើរទៅណា ក្រោយលទ្ធផល យើងរឹតតែមិនដឹង។ ចឹងហើយបាន ថា មួយរយះនេះ ការប្រែប្រួល លឿន និង ច្រើនៗ ដូចនេះ ប្រុងប្រយត្ន័ សំរាប់ការ Trade។
Good luck and enjoy your Sunday.
2 859
Repost from ODES → Breaking News
Another Satoshi Nakamoto has appeared in England.
Yesterday, at the Front Line Club in London, a man named Stephen Mulla declared himself to be Satoshi Nakamoto. Naturally, he provided no evidence to support his claim.
Mulla also stated that he designed the Twitter logo and created eurobonds.
Incidentally, tickets for the event, organized by PR London Live, cost $625.
@odes_news
2 859
👀 ហើយប្រុងទៅណា ខុសគេ ខុសឯង នឹង? 🤣
ធ្វើស៊ីផ្លូវចិត្តអ្នកលក់ Airdrops។ ខំ Claim ចង់ដាច់ដៃ អស់ Fee ម៉ាគំនរ ដើម្បីមកលក់អោយបានលឿន។ ឥលូវមើគេ ធ្វើ???😂
2 859
+1
Stock down, Crypto down.
បើអោយទាក់ទងនឹងពត៍មានសេដ្ឋកិច្ច ដូចជាមិនឃើញមានអីដែលប្រែប្រួលខ្លាំងពេកទេ។
ពត៍មានសង្គ្រាម នៅមិនច្បាស់លាស់ ព្រោះកាលដំបូងៗ ឃើញមានចេញមកថា Iran មិនឆ្លើយតបវិញទេ។ ក្រោយមកនេះឃើញមានពត៍មានថា Iran អាចនឹងសងសឹកវិញ ទៅ Israel មុនបោះឆ្នោតអាមេរិក។
ម្សិលមិញឃើញ SEC ដាក់លិខិតទៅខាង IMX ដែលជា Projects សំរាប់ Crypto Gaming។
យ៉ាងណាក៏ដោយខ្ញុំគិតថា វាមិនពាក់ពន្ធ 100% ទៅនឹងពត៍មានណាមួយទេ។ វាជាការ ឡើងចុះ ខ្លាំងៗ លឿនៗ របស់ទីផ្សារ នៅមុនពេលបោះឆ្នោត អាមេរិក ដែលជាអ្វី យើងត្រូវតែដឹង នឹង ត្រៀមខ្លួន។ ដូចខ្ញុំប្រាប់ម្សិលមិញចឹង ថា មិនមែនអោយតែ Trump ឈ្នះ Crypto ហោះភ្លាមទេ ថាមិនត្រូវ ធ្លាក់សិន ហើយបានឡើងអីចឹងទៅ។ និយាយរួម ស៊ីទាំង Short ស៊ីទាំង Long។
Market បែប នេះ គឺមិនគួរ Trade ជាពិសេសគឺ អ្នកប្រើ Leverage ខ្ពស់ៗ 20x, 50x, 100x។ Market នឹងនៅតែបន្ត Volatile ខ្លាំង រហូតដល់ក្រោយបោះឆ្នោត ព្រោះវាជាព្រឹត្តការណ៍ ធំបំផុត របស់ ពិភពលោកហើយ។ ចឹងយើងមោនដឹងថា មានពត៍មានពិត ពត៍មានក្លែងក្លាយ អីខ្លះកើតឡើងទេ នៅក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍នេះ។
សំរាប់ខ្ញុំផ្ទាល់ មិនមានអីបារម្ភច្រើនទេ ព្រោះ ខ្ញុំមាន Position លើ ទីផ្សារអស់ហើយ មានន័យថា ខ្ញុំបាន DCA in projects ដែលខ្ញុំចង់ទិញមកយូរហើយ។ បច្ចុប្បន្ន គឺមិនមានត្រូវទិញ អីទៀតទេ តែ Rotate កាក់មួយចំនួន តែប៉ុណ្ណោះ។ ផលវិបាកមួយ គឺការរៀបចំ Take profit ថាតើគួរ ចាប់ផ្តើមលក់នៅពេល ណា? វាពាក់ពន្ធទៅនឹងការ ជឿរបស់យើង ដែលយើងធ្លាប់ប៉ានស្មានពីមុនមក។
ឧទាហរណ៍ងាយៗ បើខ្ញុំជឿថានឹងមាន Bull Market នៅឆ្នាំក្រោយមែន ហើយខ្ញុំយក តំលៃ BTC ថាអាចឡើងដល់ 150k។ ចឹងខ្ញុំមិនចាំបាច់ខ្វល់ច្រើនពេលអាចរង់ចាំ DCA out ពេល BTC តំលៃចាប់ពី 100k ឡើងទៅអីចឹងទៅ ព្រោះយើងគិត ថា 150k មិនមែនចាប់លក់ នៅ 150k ទេ។
ចុះបើទីផ្សារ មិនឡើង? ចុះបើមិនមាន Bull ហើយយើងចប់ត្រឹមនឹង BTC ចុះទៅ 20k វិញ?
អានឹងគេហៅថា Stop loss នឹងហើយ។ តើ Portfolio យើងបច្ចុប្បន្ន នៅក្នុងស្ថានភាព ចំណេញ រឺ ខាត? បើចាប់ផ្តើមខាត តើយើងហានខាត ប៉ុន្មាន?
ឧទាហរណ៍ងាយៗ ម្តងទៀត។ បើជាខ្ញុំ ខ្ញុំអាចកំណត់ថា BTC ធ្លាក់ក្រោម 44k ទើបវា Invalidate Bull market ហើយខ្ញុំហានខាត ដោយលក់ Crypto ទាំងអស់សិន រងចាំមើលស្ថានភាពបន្ត។
បញ្ជាក់: ទិន្នន័យលេខខាងលើវាគ្រាន់តែជា ឧទាហរណ៍ ដើម្បីងាយយល់ទេ ខ្ញុំមិនមែនបញ្ជាក់ថា វាជា Plan 100% របស់ខ្ញុំ រឺ ណែនាំអោយគ្នា យើងគិតបែបនេះនោះទេ។
អ្វីដែលចង់បង្ហាញ គឺគ្មានអ្នកណា ស្មានដឹង 100% ពីទីផ្សារ ទេ ចឹងហើយ ទាល់តែយើងមានគំរោង Take profit និង គំរោង Stop lose របស់យើងអោយបានច្បាស់លាស់ ហើយបន្តតាមដាន ពត៍មាន និង ទីផ្សារ ថា យើងគួរ កែប្រែ គំរោងយើង ខ្លះៗ រឺ អត់?
មានតែបែបនឹងទេ ដែលយើងមិន ឆ្លេឆ្លារ ឃើញកាក់ឡើងនាំគ្នា ទៅទិញ ឃើញកាក់ចុះ នាំគ្នាទៅលក់។ យើងវិនិយោគ 10ឆ្នាំទៀត ក៏ពិបាករកប្រាក់ចំណេញដែរ។
សង្ឃឹមថាបានផ្តល់ជាគំនិត មួយចំនួនសំរាប់គ្នា យើងយក ទៅពិចារណា ខ្លួនឯង បន្ថែម។ ម្នាក់ៗ មានស្ថានភាពខុសៗ គ្នា កុំ Copy គំរោង របស់គេ។
រឿងដែលត្រូវចង់ចាំបំផុត គឺ កុំយកលុយដែលចាំបាច់មកវិនិយោគ, កុំជឿអ្នកណាទាំងអស់ ត្រូវរៀនស្រាវជ្រាវ និង សិក្សាបន្ថែម ដោយខ្លួនឯង។
2 859
✈️New airdrops farming route
Eclipse ដែលជា ETH L2 build លើ SVM ទើបតែប្រកាស ពី LRT ថ្មីរបស់ខ្លួន tETH។ វាដំណើរការ ស្រដៀងនឹង LRT ផ្សេងៗ ដែលយើងធ្លាប់ស្គាល់ដូចជា eETH, rsETH,….ជាដើម។
ការ bridge ពី ETH mainnet ទៅ ដោយអាចប្រើ ETH រឺ LRT មួយចំនួនទៀត។ ដោយសារតែ Bridge នេះ គេប្រើ Hyperlane ចឹងយើងក៏បាន Interaction ជាមួយ Hyperlane បន្ថែមដែរ។
សំរាប់អ្នកធ្លាប់ Farm Hyperlane យើងបាន Transaction បន្ថែម និង Bridge ទុនទៅ Blockchain Eclipse ដើម្បីប្រើប្រាស់ ហើយសង្ឃឹមថា អាចនឹងមាន Airdrops។
គ្រាន់តែថា Blockchain airdrops ឥលូវនេះពិបាក ប៉ានស្មានណាស់ ព្រោះអ្នកប្រើដំបូង ពេលខ្លះអាចបាន ផលច្រើន តែបើគេអោយតំលៃ ទៅលើ Liquidity ដូច Scroll ធ្វើវិញ យើងប្រើយូរហើយ ចុងក្រោយគេចេញអោយ Farm ពិន្ទុ ផ្សេងៗ ដែលអាចនឹងមិនសូវបាន Airdrops ច្រើនដដែល។ ចឹងសំរេចចិត្ត អោយច្បាស់ ដោយខ្លួនឯង មុនពេល Farm។
សំរាប់ខ្ញុំ Farm airdrops blockchain ឥលូវ អត់រំពឹងថាបាន Airdrops ខ្ទង់ពាន់ ខ្ទង់ម៉ឺន ដូច ARB, ZK អីទេ តែ ដូចខ្ញុំធ្លាប់ប្រាប់ ថាខ្ញុំនៅបន្តប្រើប្រាស់ Blockchain ថ្មីៗ មួយចំនួនទាំងនោះ ដោយរំពឹងថា អាចបាន Airdrops ខ្លះៗ និង អាច Farm projects ថ្មីៗ មួយចំនួនទៀត នៅលើនោះដែរ។
សំរាប់អ្នកមិនទាន់មាន Fund នៅលើ Eclipse សោះ អាចចូលមើល ផុសរបស់ Sousdey Web3 បាន ឃើញគាត់ធ្វើ វីដេអូ ពន្យល់ពី Blockchain មួយនឹង និង ការប្រើប្រាស់មួយចំនួន។
សំរាប់អ្នក មាន Fund ហើយ យើងអាច Mint tETH តាមរយះ Link នេះ https://teth.eclipse.xyz/
2 859
+2
ថ្ងៃនេះមានទិន្នន័យសំខាន់មួយចំនួន ដូចជា PCE និង Initial jobless claims។
ស្អែកសំខាន់បំផុតគឺ Unemployment Rate។
ប្រសិនបើទិន្នន័យសំខាន់ទាំងនោះ មិនមានការប្រែប្រួលខ្លាំងពេក ខុសពីការរំពឹងទុកពីទីផ្សារទេ ខ្ញុំគិតថា ប្រហែលជាមិនប៉ះពាល់ តំលៃ Asset ច្រើនពេកទេ ព្រោះគ្រប់គ្នា កំពុងរង់ចាំ លទ្ធផល បោះឆ្នោត នៅថ្ងៃទី 05/11/2024 ដែលជា ពត៍មានសំខាន់បំផុត សំរាប់ទីផ្សារ។
ថ្ងៃ 08/11/2024 នឹងមានការប្រកាស ការប្រាក់ របស់ FED ម្តងទៀត បន្ទាប់ពីដឹងលទ្ធផល បោះឆ្នោតរួចហើយ។ FED គាត់ធ្លាប់បញ្ជាក់កាលពីខែ 09 ថា អាចនឹងមាន ការបន្ថយ 0.25% ពីរដងទៀត ក្នុងឆ្នាំនេះ នៅខែ 11 និង ខែ 12 ចឹង ភាគច្រើន អាចប្រហែលនឹងមានការបន្ថយការប្រាក់ 0.25% ទៀត នៅថ្ងៃទី 08/11/2024 នឹង។
ជារួម ពីរបី សប្តាហ៍ខាងមុខនេះ នឹងមានពត៍មានច្រើន មានការប្រែប្រួលច្រើន នៅលើ ទីផ្សារ ជាពិសេស គឺការបោះឆ្នោតរបស់ អាមេរិក។
រយះពេលខ្លី គឺយើងពិបាកស្មានណាស់។ ឧទាហរណ៍ បើ Trump ជាប់ឆ្នោត តើ Crypto to the moon ភ្លាមៗ ទេ? មិនប្រាកដទេ ព្រោះ យើងតែងតែដឹងហើយថា វាអាចមាន “Buy the rumor the news” ដែលអាចមាន ការឡើងចុះ លឿនៗ ដែលយើងពិបាកស្មាន។
ចឹងបើ Trade កុំប្រថុយ និង កុំ Leverage ច្រើនពេក ហើយបើសំរាប់អ្នកវិនិយោគរយះពេលវែង ដែលយើងត្រៀម Take profit ក្នុង Cycle នេះ គួរតែមាន Plan មួយច្បាស់លាស់ សំរាប់ខ្លួនឯង ថា យើងនឹង ទិញ រឺ លក់ កំរឹតណា សំរាប់ស្ថានភាពមួយណា។
ឧទាហរណ៍អ្នកខ្លះ គាត់គិតថា អោយតែ Kamala ឈ្នះ គាត់លក់ Crypto ទាំងអស់សិន រឺ អាចថា 50% អីចឹងទៅ។ អានឹងគាត់យក ការបោះឆ្នោតជាគោល។
រឺ មួយទៀតយើងអាចយក តំលៃ BTC ជាគោល ឧទាហរណ៍ថា បើ BTC ធ្លាក់មកក្រោម 60k រឺ 50k តំលៃណាមួយដែលយើងកំណត់ យើងនឹង Derisk ដោយលក់ Crypto 50% មក Stable coins សិន រងចាំមើល ស្ថានភាពបន្តទៀត។
រឺក៏ យើងជឿថា មិនមានព្រឹត្តការណ៍ Black swan event ណាមួយកើតឡើងទេ យើងនៅតែជឿលើ Bull Market ឆ្នាំក្រោយ យើងអាចរៀបចំ DCA out ពី ខែ 11 រហូតដល់ ឆ្នាំក្រោយទៅតាមគំរោង ដូចជា 3ខែ, 6ខែ រឺ 12ខែ អីចឹងទៅ។
សរុបមកវាមិនអាចមាន វិធី ច្បាស់លាស់ 100% ណា ដែលអាចយកទៅ អនុវត្ត អោយបានត្រូវ និង ចំណេញ គ្រប់គ្នា នោះទេ។ ព្រោះថា អ្នកខ្លះតំលៃ មធ្យម BTC គេ 30k, 40k ចឹងទោះគេចង់លក់ ឥលូវទាំងអស់ក៏គេចំណេញដែរ។ តែអ្នកខ្លះទិញតំលៃ 73k ចឹងពេលភ័យ លក់ក្រោម 60k អាចខាតច្រើនអីចឹងទៅ តែវានៅតែត្រូវមាន គំរោងសំរាប់ត្រៀមខាត រឺ យើងហៅថា Stop lose នឹង។
2 859
ម៉ោង 10pm មាន Solana Race លើ layer3 Solana សំរាប់អ្នក stake 333 L3 ឡើង។
reward បានជា meme coins moodeng។
ច្រើនបំផុត សំរាប់ Top 300 បាន 48 moodeng ប្រហែល 10$ ដែរ។
តែ Layer3 នឹង ពេលខ្លះប្តូរម៉ោង ភ្លាមៗ ចឹងចាំជិតដល់ម៉ោង ចូលឆែកម្តងទៀតបញ្ជាក់ ផង។
Good luck
https://solana.layer3.xyz/races/the-solana-race?slug=the-solana-race
2 859
អ្នកមាន NFT មួយចំនួន ដូចជា Celestia Sloth, និង NFT Rock, Habitats របស់ Forma Blockchain កុំភ្លេចចូលទៅ Claim role ក្នុង Discord របស់ Celestia ផង។
ចូលទៅ Discord Celestia https://discord.gg/celestiacommunity
រកមើល room Lazy-gang-playground ហើយ Link Wallet របស់យើង ទៅក្នុង Apello រួច Verify.
