The Web3 Perspective
الذهاب إلى القناة على Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
إظهار المزيد2 856
المشتركون
-624 ساعات
-117 أيام
+8530 أيام
أرشيف المشاركات
2 856
+1
សំរាប់អ្នកដែល Active នៅលើ Mantle Ecosystem មួយរយះនេះអាចនឹងឃើញមាន Event ជាមួយ Partner ជាច្រើនរួមទាំង X Account របស់ Mantle ផ្លូវការផង ដើម្បីបាន Whitelist សំរាប់ Mint Beardy Moe NFT ដែលជា NFT collection ផ្លូវការ ដំបូងរបស់ Merchantmoe ជា DEX មួយនៅលើ Mantle។
NFT មានតែ 2000 ទេ។ តំលៃ មួយ 5MNT។
- អ្នកមាន OG Role និងបានចូលរួម Event មួយចំនួន របស់ Machant Moe ពីមុន បាន Mint មុន អាច Mint បាន 3 ក្នុងមួយ Wallet នៅថ្ងៃទី 07 ម៉ោង 8pm។
- អ្នក បាន WL ពី Partner ផ្សេងៗ អាច Mint បានម៉ោង 9pm។
- បើនៅសល់ NFT នឹង មាន Public Mint ម៉ោង 10pm។
ឆែក Whitelist នៅក្នុង Guild តាម Link នេះ https://guild.xyz/merchant-moe
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 856
No matter who win the election. No matter which party win the election.
US President may be has different policies. But one that they can’t avoid and must do is add more debt to their country.
There are no way they solve the problem. It is too big to solve. The only way is inflate the old debt, Currency debasement, print more money…
Short term is hard to predict but long term you need to bullish on asset, you need to bullish on commodities. You need to bullish on the most hard assets.
2 856
Previous post: Saga Vault 6 ចូល Wallet កាលពីម្សិលមិញ ហើយ។ សំរាប់អ្នក Stake និង ទទួលបាន ជំរើស ល្អបំផុត គឺ Stake កាក់ Airdrops ដែលបាន ទាំងអស់នឹង ដើម្បីអាចបាន Airdrops ខែក្រោយៗ ទៀត។
ពេលដែលយើងចង់លក់ គឺមាមតែ Unstake ទាំងអស់តែម្តង ព្រោះ បើ Unstake រឺ អត់ Stake Airdrops ដែលទទួលបាន បន្តបន្ទាប់ទេ គឺមិនងាយបាន Airdrops គាត់ទេ។ តែបើយើងមិនទាន់ចង់លក់ ខ្ញុំគិតថា វាជាជំរើស ល្អបំផុតហើយ ដែលបន្ត Stake និង ប្រមូល Airdrops មករាល់ខែសិន។ ប៉ុន្តែមិនមែនធ្វើចឹងរហូតទេ ត្រូវតែមាន គោលដៅ Unstake រឺ Take profit ពេលណាមួយដែលខ្លួនឯងបានកំណត់។
2 856
+2
សំរាប់អ្នកដែលប្រើ HOT Wallet ដែលមានទុនចាប់ពី 20$ ឡើង ហើយមាន HAPI score ចាប់ពី 40 ពិន្ទុឡើង អាចជាប់ក្នុងការ Mint NFT ថ្មីមួយនេះ។
ថ្ងៃ Mint មិនទាន់បញ្ជាក់។ NFT មួយ តំលៃ 15HOT។
ចូលឆែកតាម រូបភាពដែលខ្ញុំបង្ហាញខាងលើ។
2 856
+3
Good morning red Sunday ☀️
មួយរយះមុនទីផ្សារ រំពឹងថា Trump ឈ្នះ ហើយក៏ឡើងថ្លៃ។ ប៉ុន្តែ កាន់តែគៀកថ្ងៃ លទ្ធផលនៅតំបន់មួយចំនួន បានចេញមកខ្លះៗ ដោយសារនៅអាមេរិក ក្រុងនីមួយៗ ច្បាប់ផ្សេងៗគ្នា ដែលមានក្រុងខ្លះ គេបោះឆ្នោតរួចហើយ តែក៏មានក្រុងមួយចំនួន ទៀតនៅចាំដល់ថ្ងៃ បោះឆ្នោតពិតប្រាកដទើប បោះបាន ហើយសំរេច ចាញ់ឈ្នះ ថ្ងៃចុងក្រោយតែម្តង។
ចឹងទីផ្សារ Prediction ជាច្រើន ក៏មានការប្រែប្រួលដែរ។ Platform prediction Kalshi ឥលូវនេះ Kamala odd ឈ្នះវិញហើយ។ Platform Polymarket ឃើញ Odd Kamala ឡើងខ្លាំង ហើយ Trump ចុះវិញ។
វាអាចជាហេតុផលធំ មួយនៃភាពមិនច្បាស់លាស់ ហើយខុសការរំពឹងទុក របស់ទីផ្សារដែរ ចឹងអាចនឹងមានការប្រែប្រួលតំលៃ ហើយ។
មួយទៀត ក៏មានពត៍មានមួយចំនួនថា Iran អាចនឹង សងសឹក Israel វិញឆាប់ៗ នៅមុន ថ្ងៃបោះឆ្នោត អាមេរិក ដែលវាកាន់តែ បន្ថែម ភាពមិនប្រាកដ ជាច្រើន ទៅក្នុងទីផ្សារ។
រឿងលទ្ធផលចុងក្រោយយ៉ាងណា មិនអាចស្មានដឹងទេ ព្រោះ កាលពី Trump ឈ្នះដំបូង ស្ថានភាពប្រហាក់ ប្រហែលគ្នា ដែរ តែចុងក្រោយ Swing State មួយចំនួន បានធ្វើអោយគាត់ឈ្នះវិញ។
រឿងទីផ្សារ ដើរទៅណា ក្រោយលទ្ធផល យើងរឹតតែមិនដឹង។ ចឹងហើយបាន ថា មួយរយះនេះ ការប្រែប្រួល លឿន និង ច្រើនៗ ដូចនេះ ប្រុងប្រយត្ន័ សំរាប់ការ Trade។
Good luck and enjoy your Sunday.
2 856
Repost from ODES → Breaking News
Another Satoshi Nakamoto has appeared in England.
Yesterday, at the Front Line Club in London, a man named Stephen Mulla declared himself to be Satoshi Nakamoto. Naturally, he provided no evidence to support his claim.
Mulla also stated that he designed the Twitter logo and created eurobonds.
Incidentally, tickets for the event, organized by PR London Live, cost $625.
@odes_news
2 856
👀 ហើយប្រុងទៅណា ខុសគេ ខុសឯង នឹង? 🤣
ធ្វើស៊ីផ្លូវចិត្តអ្នកលក់ Airdrops។ ខំ Claim ចង់ដាច់ដៃ អស់ Fee ម៉ាគំនរ ដើម្បីមកលក់អោយបានលឿន។ ឥលូវមើគេ ធ្វើ???😂
2 856
+1
Stock down, Crypto down.
បើអោយទាក់ទងនឹងពត៍មានសេដ្ឋកិច្ច ដូចជាមិនឃើញមានអីដែលប្រែប្រួលខ្លាំងពេកទេ។
ពត៍មានសង្គ្រាម នៅមិនច្បាស់លាស់ ព្រោះកាលដំបូងៗ ឃើញមានចេញមកថា Iran មិនឆ្លើយតបវិញទេ។ ក្រោយមកនេះឃើញមានពត៍មានថា Iran អាចនឹងសងសឹកវិញ ទៅ Israel មុនបោះឆ្នោតអាមេរិក។
ម្សិលមិញឃើញ SEC ដាក់លិខិតទៅខាង IMX ដែលជា Projects សំរាប់ Crypto Gaming។
យ៉ាងណាក៏ដោយខ្ញុំគិតថា វាមិនពាក់ពន្ធ 100% ទៅនឹងពត៍មានណាមួយទេ។ វាជាការ ឡើងចុះ ខ្លាំងៗ លឿនៗ របស់ទីផ្សារ នៅមុនពេលបោះឆ្នោត អាមេរិក ដែលជាអ្វី យើងត្រូវតែដឹង នឹង ត្រៀមខ្លួន។ ដូចខ្ញុំប្រាប់ម្សិលមិញចឹង ថា មិនមែនអោយតែ Trump ឈ្នះ Crypto ហោះភ្លាមទេ ថាមិនត្រូវ ធ្លាក់សិន ហើយបានឡើងអីចឹងទៅ។ និយាយរួម ស៊ីទាំង Short ស៊ីទាំង Long។
Market បែប នេះ គឺមិនគួរ Trade ជាពិសេសគឺ អ្នកប្រើ Leverage ខ្ពស់ៗ 20x, 50x, 100x។ Market នឹងនៅតែបន្ត Volatile ខ្លាំង រហូតដល់ក្រោយបោះឆ្នោត ព្រោះវាជាព្រឹត្តការណ៍ ធំបំផុត របស់ ពិភពលោកហើយ។ ចឹងយើងមោនដឹងថា មានពត៍មានពិត ពត៍មានក្លែងក្លាយ អីខ្លះកើតឡើងទេ នៅក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍នេះ។
សំរាប់ខ្ញុំផ្ទាល់ មិនមានអីបារម្ភច្រើនទេ ព្រោះ ខ្ញុំមាន Position លើ ទីផ្សារអស់ហើយ មានន័យថា ខ្ញុំបាន DCA in projects ដែលខ្ញុំចង់ទិញមកយូរហើយ។ បច្ចុប្បន្ន គឺមិនមានត្រូវទិញ អីទៀតទេ តែ Rotate កាក់មួយចំនួន តែប៉ុណ្ណោះ។ ផលវិបាកមួយ គឺការរៀបចំ Take profit ថាតើគួរ ចាប់ផ្តើមលក់នៅពេល ណា? វាពាក់ពន្ធទៅនឹងការ ជឿរបស់យើង ដែលយើងធ្លាប់ប៉ានស្មានពីមុនមក។
ឧទាហរណ៍ងាយៗ បើខ្ញុំជឿថានឹងមាន Bull Market នៅឆ្នាំក្រោយមែន ហើយខ្ញុំយក តំលៃ BTC ថាអាចឡើងដល់ 150k។ ចឹងខ្ញុំមិនចាំបាច់ខ្វល់ច្រើនពេលអាចរង់ចាំ DCA out ពេល BTC តំលៃចាប់ពី 100k ឡើងទៅអីចឹងទៅ ព្រោះយើងគិត ថា 150k មិនមែនចាប់លក់ នៅ 150k ទេ។
ចុះបើទីផ្សារ មិនឡើង? ចុះបើមិនមាន Bull ហើយយើងចប់ត្រឹមនឹង BTC ចុះទៅ 20k វិញ?
អានឹងគេហៅថា Stop loss នឹងហើយ។ តើ Portfolio យើងបច្ចុប្បន្ន នៅក្នុងស្ថានភាព ចំណេញ រឺ ខាត? បើចាប់ផ្តើមខាត តើយើងហានខាត ប៉ុន្មាន?
ឧទាហរណ៍ងាយៗ ម្តងទៀត។ បើជាខ្ញុំ ខ្ញុំអាចកំណត់ថា BTC ធ្លាក់ក្រោម 44k ទើបវា Invalidate Bull market ហើយខ្ញុំហានខាត ដោយលក់ Crypto ទាំងអស់សិន រងចាំមើលស្ថានភាពបន្ត។
បញ្ជាក់: ទិន្នន័យលេខខាងលើវាគ្រាន់តែជា ឧទាហរណ៍ ដើម្បីងាយយល់ទេ ខ្ញុំមិនមែនបញ្ជាក់ថា វាជា Plan 100% របស់ខ្ញុំ រឺ ណែនាំអោយគ្នា យើងគិតបែបនេះនោះទេ។
អ្វីដែលចង់បង្ហាញ គឺគ្មានអ្នកណា ស្មានដឹង 100% ពីទីផ្សារ ទេ ចឹងហើយ ទាល់តែយើងមានគំរោង Take profit និង គំរោង Stop lose របស់យើងអោយបានច្បាស់លាស់ ហើយបន្តតាមដាន ពត៍មាន និង ទីផ្សារ ថា យើងគួរ កែប្រែ គំរោងយើង ខ្លះៗ រឺ អត់?
មានតែបែបនឹងទេ ដែលយើងមិន ឆ្លេឆ្លារ ឃើញកាក់ឡើងនាំគ្នា ទៅទិញ ឃើញកាក់ចុះ នាំគ្នាទៅលក់។ យើងវិនិយោគ 10ឆ្នាំទៀត ក៏ពិបាករកប្រាក់ចំណេញដែរ។
សង្ឃឹមថាបានផ្តល់ជាគំនិត មួយចំនួនសំរាប់គ្នា យើងយក ទៅពិចារណា ខ្លួនឯង បន្ថែម។ ម្នាក់ៗ មានស្ថានភាពខុសៗ គ្នា កុំ Copy គំរោង របស់គេ។
រឿងដែលត្រូវចង់ចាំបំផុត គឺ កុំយកលុយដែលចាំបាច់មកវិនិយោគ, កុំជឿអ្នកណាទាំងអស់ ត្រូវរៀនស្រាវជ្រាវ និង សិក្សាបន្ថែម ដោយខ្លួនឯង។
2 856
✈️New airdrops farming route
Eclipse ដែលជា ETH L2 build លើ SVM ទើបតែប្រកាស ពី LRT ថ្មីរបស់ខ្លួន tETH។ វាដំណើរការ ស្រដៀងនឹង LRT ផ្សេងៗ ដែលយើងធ្លាប់ស្គាល់ដូចជា eETH, rsETH,….ជាដើម។
ការ bridge ពី ETH mainnet ទៅ ដោយអាចប្រើ ETH រឺ LRT មួយចំនួនទៀត។ ដោយសារតែ Bridge នេះ គេប្រើ Hyperlane ចឹងយើងក៏បាន Interaction ជាមួយ Hyperlane បន្ថែមដែរ។
សំរាប់អ្នកធ្លាប់ Farm Hyperlane យើងបាន Transaction បន្ថែម និង Bridge ទុនទៅ Blockchain Eclipse ដើម្បីប្រើប្រាស់ ហើយសង្ឃឹមថា អាចនឹងមាន Airdrops។
គ្រាន់តែថា Blockchain airdrops ឥលូវនេះពិបាក ប៉ានស្មានណាស់ ព្រោះអ្នកប្រើដំបូង ពេលខ្លះអាចបាន ផលច្រើន តែបើគេអោយតំលៃ ទៅលើ Liquidity ដូច Scroll ធ្វើវិញ យើងប្រើយូរហើយ ចុងក្រោយគេចេញអោយ Farm ពិន្ទុ ផ្សេងៗ ដែលអាចនឹងមិនសូវបាន Airdrops ច្រើនដដែល។ ចឹងសំរេចចិត្ត អោយច្បាស់ ដោយខ្លួនឯង មុនពេល Farm។
សំរាប់ខ្ញុំ Farm airdrops blockchain ឥលូវ អត់រំពឹងថាបាន Airdrops ខ្ទង់ពាន់ ខ្ទង់ម៉ឺន ដូច ARB, ZK អីទេ តែ ដូចខ្ញុំធ្លាប់ប្រាប់ ថាខ្ញុំនៅបន្តប្រើប្រាស់ Blockchain ថ្មីៗ មួយចំនួនទាំងនោះ ដោយរំពឹងថា អាចបាន Airdrops ខ្លះៗ និង អាច Farm projects ថ្មីៗ មួយចំនួនទៀត នៅលើនោះដែរ។
សំរាប់អ្នកមិនទាន់មាន Fund នៅលើ Eclipse សោះ អាចចូលមើល ផុសរបស់ Sousdey Web3 បាន ឃើញគាត់ធ្វើ វីដេអូ ពន្យល់ពី Blockchain មួយនឹង និង ការប្រើប្រាស់មួយចំនួន។
សំរាប់អ្នក មាន Fund ហើយ យើងអាច Mint tETH តាមរយះ Link នេះ https://teth.eclipse.xyz/
2 856
+2
ថ្ងៃនេះមានទិន្នន័យសំខាន់មួយចំនួន ដូចជា PCE និង Initial jobless claims។
ស្អែកសំខាន់បំផុតគឺ Unemployment Rate។
ប្រសិនបើទិន្នន័យសំខាន់ទាំងនោះ មិនមានការប្រែប្រួលខ្លាំងពេក ខុសពីការរំពឹងទុកពីទីផ្សារទេ ខ្ញុំគិតថា ប្រហែលជាមិនប៉ះពាល់ តំលៃ Asset ច្រើនពេកទេ ព្រោះគ្រប់គ្នា កំពុងរង់ចាំ លទ្ធផល បោះឆ្នោត នៅថ្ងៃទី 05/11/2024 ដែលជា ពត៍មានសំខាន់បំផុត សំរាប់ទីផ្សារ។
ថ្ងៃ 08/11/2024 នឹងមានការប្រកាស ការប្រាក់ របស់ FED ម្តងទៀត បន្ទាប់ពីដឹងលទ្ធផល បោះឆ្នោតរួចហើយ។ FED គាត់ធ្លាប់បញ្ជាក់កាលពីខែ 09 ថា អាចនឹងមាន ការបន្ថយ 0.25% ពីរដងទៀត ក្នុងឆ្នាំនេះ នៅខែ 11 និង ខែ 12 ចឹង ភាគច្រើន អាចប្រហែលនឹងមានការបន្ថយការប្រាក់ 0.25% ទៀត នៅថ្ងៃទី 08/11/2024 នឹង។
ជារួម ពីរបី សប្តាហ៍ខាងមុខនេះ នឹងមានពត៍មានច្រើន មានការប្រែប្រួលច្រើន នៅលើ ទីផ្សារ ជាពិសេស គឺការបោះឆ្នោតរបស់ អាមេរិក។
រយះពេលខ្លី គឺយើងពិបាកស្មានណាស់។ ឧទាហរណ៍ បើ Trump ជាប់ឆ្នោត តើ Crypto to the moon ភ្លាមៗ ទេ? មិនប្រាកដទេ ព្រោះ យើងតែងតែដឹងហើយថា វាអាចមាន “Buy the rumor the news” ដែលអាចមាន ការឡើងចុះ លឿនៗ ដែលយើងពិបាកស្មាន។
ចឹងបើ Trade កុំប្រថុយ និង កុំ Leverage ច្រើនពេក ហើយបើសំរាប់អ្នកវិនិយោគរយះពេលវែង ដែលយើងត្រៀម Take profit ក្នុង Cycle នេះ គួរតែមាន Plan មួយច្បាស់លាស់ សំរាប់ខ្លួនឯង ថា យើងនឹង ទិញ រឺ លក់ កំរឹតណា សំរាប់ស្ថានភាពមួយណា។
ឧទាហរណ៍អ្នកខ្លះ គាត់គិតថា អោយតែ Kamala ឈ្នះ គាត់លក់ Crypto ទាំងអស់សិន រឺ អាចថា 50% អីចឹងទៅ។ អានឹងគាត់យក ការបោះឆ្នោតជាគោល។
រឺ មួយទៀតយើងអាចយក តំលៃ BTC ជាគោល ឧទាហរណ៍ថា បើ BTC ធ្លាក់មកក្រោម 60k រឺ 50k តំលៃណាមួយដែលយើងកំណត់ យើងនឹង Derisk ដោយលក់ Crypto 50% មក Stable coins សិន រងចាំមើល ស្ថានភាពបន្តទៀត។
រឺក៏ យើងជឿថា មិនមានព្រឹត្តការណ៍ Black swan event ណាមួយកើតឡើងទេ យើងនៅតែជឿលើ Bull Market ឆ្នាំក្រោយ យើងអាចរៀបចំ DCA out ពី ខែ 11 រហូតដល់ ឆ្នាំក្រោយទៅតាមគំរោង ដូចជា 3ខែ, 6ខែ រឺ 12ខែ អីចឹងទៅ។
សរុបមកវាមិនអាចមាន វិធី ច្បាស់លាស់ 100% ណា ដែលអាចយកទៅ អនុវត្ត អោយបានត្រូវ និង ចំណេញ គ្រប់គ្នា នោះទេ។ ព្រោះថា អ្នកខ្លះតំលៃ មធ្យម BTC គេ 30k, 40k ចឹងទោះគេចង់លក់ ឥលូវទាំងអស់ក៏គេចំណេញដែរ។ តែអ្នកខ្លះទិញតំលៃ 73k ចឹងពេលភ័យ លក់ក្រោម 60k អាចខាតច្រើនអីចឹងទៅ តែវានៅតែត្រូវមាន គំរោងសំរាប់ត្រៀមខាត រឺ យើងហៅថា Stop lose នឹង។
2 856
ម៉ោង 10pm មាន Solana Race លើ layer3 Solana សំរាប់អ្នក stake 333 L3 ឡើង។
reward បានជា meme coins moodeng។
ច្រើនបំផុត សំរាប់ Top 300 បាន 48 moodeng ប្រហែល 10$ ដែរ។
តែ Layer3 នឹង ពេលខ្លះប្តូរម៉ោង ភ្លាមៗ ចឹងចាំជិតដល់ម៉ោង ចូលឆែកម្តងទៀតបញ្ជាក់ ផង។
Good luck
https://solana.layer3.xyz/races/the-solana-race?slug=the-solana-race
2 856
អ្នកមាន NFT មួយចំនួន ដូចជា Celestia Sloth, និង NFT Rock, Habitats របស់ Forma Blockchain កុំភ្លេចចូលទៅ Claim role ក្នុង Discord របស់ Celestia ផង។
ចូលទៅ Discord Celestia https://discord.gg/celestiacommunity
រកមើល room Lazy-gang-playground ហើយ Link Wallet របស់យើង ទៅក្នុង Apello រួច Verify.
2 856
+1
ការ Farm $Cook season 2 នៅលើ Mantle បានចាប់ផ្តើមហើយ មានរយះពេល 110ថ្ងៃ។
វាស្រដៀងនឹង Season 1 ដែរ ដែលយើងត្រូវ Farm ពិន្ទុ Powder ដោយប្រើ mETH រឺ cmETH។
ការប្រើប្រាស់នៅលើ DeFi រឺ ទុកចោលក្នុង Wallet ទទួលបាន មេគុណ Powder ខុសៗគ្នា។
នៅក្នុង Website គេបញ្ជាក់ហើយថា ប្រើ DeFi ប្រភេទណាបាន មេគុណប៉ុន្មាន។
អ្នកដែលធ្លាប់ Farm season 1 ហើយ បើចង់ farm បន្តយើងទុក mETH របស់យើងដែលធ្លាប់ប្រើនឹង នៅដដែលទៅ វាចាប់ផ្តើម សន្សំ Powder ហើយ។
You can start here: https://meth.mantle.xyz/campaigns/methamorphosis-s2/6p-hzYU4xb
2 856
អ្នក Farm បានខ្ទង់លានដុល្លារ ក៏នៅគិតខុសដែរ។ Airdrops ក៏ដោយ Trading ក៏ដោយ សុទ្ធតែមាន Risk។
សំខាន់យើងត្រូវយល់ពីវា ហើយកំណត់ Risk/Rewards របស់យើងអោយបានច្បាស់លាស់។
ឃើញគាត់ខាត Project មួយនឹង ជិត 20k តែសំរាប់គាត់តាំងណីដើមឆ្នាំមក គ្រាន់តែបានពី Airdrops ខ្ទង់លានដុល្លារ បើតាមគាត់ធ្លាប់បង្ហាញ។
ពេលយើង Farm ច្រើន ដោយយល់ដឹងថា ខ្លួនកំពុងធ្វើអី វានឹងអាចកាត់បន្ថយហានិភ័យ មួយចំនួន អាចមាន Projects ខ្លះអត់បាន Projects ខ្លះខាត (Scroll….???) និង Projects ខ្លះចំណេញច្រើនមកវិញ ដែលគិតជារួម នៅតែចំណេញ។
2 856
2hours ទៀតមាន Linea Race លើ Layer3។ ធ្វើបានលឿន បាន 990Foxy ប្រហែល 10$ ដែរ។
យប់មិញក៏គេមាន Base Race ដែរ តែចំពេលគេង 😄
https://app.layer3.xyz/races/a-linea-race?slug=a-linea-race
2 856
+1
Bonk meme coins នៅលើ Solana បង្កើត Platform ថ្មីមួយឈ្មោះ Bonk Live ដែលជា Launchpad សំរាប់ចេញលក់ Project ថ្មី ស្រដៀងនឹងអ្វីដែល Jupiter ធ្វើ សំរាប់ Jupiter Launchpad ដែរ។
ចឹងសំរាប់អ្នកដែលបាន Lock Bonk អាចបាន Airdrops ខ្លះៗ ពី Token ថ្មី រឺ អាចបាន Whitelist សំរាប់ចូលទិញ ក្នុងតំលៃ Alpha Vault ដូចយើងធ្លាប់ឃើញនៅលើ Jupiter ដែរ។
សំរាប់អ្នក Lock Bonk ដែល Farm Bonk dragon attribute ប្រហែលអាចបាន កាក់ DVY នេះទាំងអស់គ្នាហើយ។
និយាយតាមត្រង់ខ្ញុំក៏អត់សូវបានតាមដាន ជាប់លាប់ដែរ។ មិនដឹងថា លក្ខណ័ណាខ្លះដែលអាចជាប់ Whitelist ទេ ព្រោះខ្ញុំ Lock Bonk ដល់ 12ខែ ដែរ តែអត់បាន Whitelist។ គ្រាន់តែអានឹងមិនសំខាន់ទេ បើយើងមិនមានគំរោង ទិញកាក់ DVY នឹង។ តែអ្នក Lock Bonk អាចចូលទៅឆែក Wallet បានថា បាន Airdrops DVY អត់ ហើយបាន Whitelist រឺ អត់?
Check here: https://checker.bonk.live/
