ru
Feedback
The Web3 Perspective

The Web3 Perspective

Открыть в Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

Больше
2 856
Подписчики
-624 часа
-117 дней
+8530 день
Архив постов
ជនជាតិ Israel និង Palestine ទៅដល់ណាក៏ឈ្លោះគ្នាដែរ។ សង្គ្រាមអាចចប់ទេ? បើមនុស្សឃើញមុខគ្នា ចង់សម្លាប់គ្នា ទោះបីមិនដែលស្គាល់

⚡The pogroms on the streets of Amsterdam have been ongoing for 4 hours. There are reports that jihadists are trying to break into hotels where Israelis are staying. The Amsterdam police are not taking action. Subscribe for fast, uncensored news: @odes_news

Previous post: https://t.me/rtakhshare/5448 អ្នកដែលមានគ្រប់ លក្ខណ័ និង មាន 15HOT ឡើងអាចចូល Register ដើម្បី MINT NFT នេះបាន។ ថ
Previous post: https://t.me/rtakhshare/5448 អ្នកដែលមានគ្រប់ លក្ខណ័ និង មាន 15HOT ឡើងអាចចូល Register ដើម្បី MINT NFT នេះបាន។ ថ្ងៃ Mint មិនទាន់ដឹងទេ។ វាគ្រាន់តែជាការ Register អោយហើយ មិនមែនមានន័យថាយើងបាន NFT ទេ។ គេ Locked 15HOT បើដល់ថ្ងៃយើង Mint NFT មិនទាន់គេ គេសង HOT វិញ។

FED សំរេចបន្ថយការប្រាក់ 0.25% ទៀតដូចអ្វីដែលទីផ្សារ ប៉ាន់ស្មាន។ ចំនុចសំខាន់ដែល FED លើកឡើង គឺ នៅបន្តបន្ថយ Asset នៅលើ Balance Sh
+1
FED សំរេចបន្ថយការប្រាក់ 0.25% ទៀតដូចអ្វីដែលទីផ្សារ ប៉ាន់ស្មាន។ ចំនុចសំខាន់ដែល FED លើកឡើង គឺ នៅបន្តបន្ថយ Asset នៅលើ Balance Sheet ទៀត ចឹងមានន័យថា មិនទាន់ បង្កើត Liquidity ទេ។ ពាក់ពន្ធនឹង Inflation ក៏បានបន្ថយទំនុកចិត្តជាងមុន ដែលកាលពីខែ 09 ប្រើពាក្យថា Inflation អាចគ្រប់គ្រងបាន និង កំពុងបន្តថយចុះ។ តែឥលូវនេះ វាអាចនៅតែជា ហានិភ័យនៅឡើយ ប៉ុន្តែ ការ Support Economic និង ហានិភ័យរបស់ អត្រាអត់ការងារធ្វើ ខ្ពស់ជាង ទើបនៅបន្តបន្ថយការប្រាក់។ ជារួមការបន្ថយការប្រាក់ នៅតែជាសញ្ញាល្អមួយ គ្រាន់តែ QE(Quantitative Easing) ទើបជាចំនុចចាប់ផ្តើមនៃការកើនឡើង Global Liquidity ច្រើន ហើយ ជំរុញ សេដ្ឋកិច្ចពេញលេញ។ ត្រឹមឥលូវនេះ គ្រប់បែបយ៉ាងនៅបន្តតាមដាន ទិន្នន័យសេដ្ឋកិច្ច បន្តបន្ទាប់ទៀត។ យប់មិញយើងឃើញ BTC ឡើងដល់ New ATH ថ្មីមួយទៀត តំលៃប្រហែល 76,900$ ជិត 77k។ បច្ចុប្បន្ននេះយើងកំពុងស្ថិតនៅ Speculation positive ដោយសារឥទ្ធិពល Trump ជាប់ឆ្នោត ហើយគាត់ធ្លាប់សន្យា រឿងជាច្រើន ពាក់ពន្ធនឹង BTC ក៏ដូចជា Crypto។ ចឹងហើយមុន ពេលគាត់ចូលកាន់តំណែងពិតប្រាកដ ហើយចាប់ផ្តើម អនុវត្តការងារ គ្រប់ពត៍មាន ភាគច្រើនគឺងាកទៅរក Positive ច្រើនជាង Negative។ ពេលដែលគាត់ចូលកាន់តំណែងវាអាចជារឿង មួយផ្សេងទៀត ថាគាត់ធ្វើបាន អ្វីខ្លះតាមសន្យា ព្រោះរឿងខ្លះវា មិនស្រួលពេក ដូចការនិយាយទេ។ ពេលអនុវត្ត តែងតែមាន បញ្ហា មានការប្រឆាំងពី បក្សផ្សេង ក្នុងសភា អីចឹងទៅ។ យ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំក្រោយ បើមិនមានពត៍មាន អាក្រក់ បើមិនមានសង្គ្រាមធំទេ យើងនៅតែរំពឹងថា សេដ្ឋកិច្ចនឹងចាប់ផ្តើម ប្រសើរឡើងវិញ ដោយសារ FED នៅតែបន្ថយការប្រាក់បន្តិចម្តងៗ ចឹងគ្រប់គ្នា លែងទទួលបានការប្រាក់ខ្ពស់នៅក្នុង លុយ Deposit រឺ ទិញ US bond ទៀតហើយ ដែលវានឹងធ្វើអោយចំនួនលុយជាច្រើន ហូរចូលទៅក្នុងទីផ្សារ, Investment ផ្សេងៗ វិញ។ កត្តាទាំងនេះ រួមជាមួយនឹង ធនាគារកណ្តាលទាំងអស់ចាប់ផ្តើម QE វាអាចនឹង Kick start វគ្គចុងក្រោយនៃ Bull market ដោយសារ Liquidity ជាច្រើនហូរចូលទីផ្សារ ហើយ Asset ភាគច្រើននឹងឡើងថ្លៃ។ វាគ្រាន់តែជាអ្វីដែលយើងអាចប៉ាន់ស្មានបាន ទៅតាម Cycle មុនៗ បូកនឹងស្ថានភាពបច្ចុប្បន្ន។ វាមិនប្រាកដថា អាចកើតឡើង 100% ទេ ចឹងមុនធ្វើអីក៏ដោយ សូមសិក្សា បន្ថែម ដោយខ្លួនឯង ហើយមាន Risk management អោយបានច្បាស់លាស់។ ត្រូវចាំ រឿងសំខាន់មួយថា Bull market ណា ក៏ត្រូវតែមាន Bear market, Market crash មកវិញដែរ។

Trump សរសេរ សំបុត្រ Resign ពី McDonald ហើយ។ ហើយចុះ យើងកាលបាន សរសេរ? 🤣
+1
Trump សរសេរ សំបុត្រ Resign ពី McDonald ហើយ។ ហើយចុះ យើងកាលបាន សរសេរ? 🤣

BTC ATH មិនសូវសំខាន់ទេ សំខាន់ Wen ETH ATH?
BTC ATH មិនសូវសំខាន់ទេ សំខាន់ Wen ETH ATH?

Lumoz Airdrop គេចែកអោយអ្នកដែល Active នៅលើ EVM, Celestia Staker, និង អ្នក Active នៅលើ Move Blockchain ដូចជា Aptos, Sui អីជាដើម
Lumoz Airdrop គេចែកអោយអ្នកដែល Active នៅលើ EVM, Celestia Staker, និង អ្នក Active នៅលើ Move Blockchain ដូចជា Aptos, Sui អីជាដើម។ ខ្ញុំបាន 200 ពី EVM, 100 ពី Celestia តែអត់ដែលប្រើ Aptos និង Sui ចឹងអត់បាន។ ចូលទៅ Connect EVM wallet, Celestia wallet, Aptos និង Sui wallet ដើម្បីឆែក Airdrops។ Supply 10B មិនសង្ឍឹមថា បានច្រើនអីទេ តែវាបញ្ជាក់ថា ការប្រើប្រាស់ Web3 ច្រើនគឺពិតជាអាចបាន ផលប្រយោជន៍ Airdrop ពី Projects មួយចំនួនបែបនឹង ដែលអាចថា ស្រដៀងនឹង Avail ដែរ។ យើងមិនដែលស្គាល់ មិនដែល farm ក៏អាចបាន Airdrops ខ្លះដែរ។ Check allocation here: https://lumoz.org/airdrop

Previous post: https://t.me/rtakhshare/5453 សំរាប់អ្នកដែលបាន ជាប់ Whitelist NFT មួយនេះអាច Mint បាន ម៉ោង 9am នេះហើយ។ ឆែក White
Previous post: https://t.me/rtakhshare/5453 សំរាប់អ្នកដែលបាន ជាប់ Whitelist NFT មួយនេះអាច Mint បាន ម៉ោង 9am នេះហើយ។ ឆែក Whitelist here: https://guild.xyz/merchant-moe Mint here: https://lootex.io/collections/mnt%3A0x85bf0746f1d8b7968e760cf2537ea638c6c335b1/overview

Previous post: https://t.me/rtakhshare/5453 សំរាប់អ្នកដែលបានជាប់ Whitelist NFT មួយនេះ អាច Mint បានចាប
Previous post: https://t.me/rtakhshare/5453 សំរាប់អ្នកដែលបានជាប់ Whitelist NFT មួយនេះ អាច Mint បានចាប

Good morning ☀️ - ការបោះឆ្នោតដូចជាបាន ចប់សព្វគ្រប់ហើយ។ យើងឃើញថា ខាងគណបក្ស របស់ Kamala Harris ក៏បានចេញមកទទួលស្គាល់លទ្ធផល បោះឆ្
+1
Good morning ☀️ - ការបោះឆ្នោតដូចជាបាន ចប់សព្វគ្រប់ហើយ។ យើងឃើញថា ខាងគណបក្ស របស់ Kamala Harris ក៏បានចេញមកទទួលស្គាល់លទ្ធផល បោះឆ្នោតដែរ។ - បើមិនមានអីប្រែប្រួលទេ ការផ្ទេរតំណែង ប្រធានាធិបតិ ធ្វើឡើងនៅថ្ងៃទី 20/10/2025។ - BTC បានឡើងដល់ New ATH (All time high) ប្រហាក់ ប្រហែល 76,300$។ - ម្សិលមិញ BTC ETF មាន Volume ច្រើនបំផុត មិនធ្លាប់មាន ប្រហែល 6 billions dollar។ - US stock កើន Market cap ប្រហែល 1.2 Trillions dollar និង crypto កើន Market cap ប្រហែល 200 Billions dollar។ - រឿងបន្ទាប់ដែលសំខាន់ គឺ ការសំរេចការប្រាក់របស់ FED នៅថ្ងៃ ទី 7 នេះ នៅអាមេរិក តែនៅយើង ចូលដល់ ម៉ោង 2am កណ្តាលយប់ ចូលថ្ងៃ ទី 8 ហើយ។ ទីផ្សារ រំពឹងថា គាត់នឹងបន្តបន្ថយការប្រាក់ 0.25% ទៀត ហើយគាត់ក៏ធ្លាប់បាន បញ្ជាក់កាលពីខែ 09 ដែរ។ ចឹងប្រហែលមិនមានការប្រែប្រួលអីខ្លាំងពេលទេ បើលទ្ធផលចេញមក បែបនឹង។ អ្វីដែលគេរងចាំមើលគឺ ការនិយាយរបស់ប្រធាន FED ថាគាត់ចាប់ផ្តើម ឈប់បន្ថយ FED Balance sheet គាត់នៅពេលណា។ ព្រោះពេលគាត់ឈប់បន្ថយ ហើយចាប់ផ្តើមបង្កើន វិញ មានន័យថា FED គាត់ចាប់ផ្តើម QE ពិតប្រាកដ ហើយ Global Liquidity នឹងចាប់ផ្តើមកើនឡើងខ្លាំង។

First we need to liquidate Gary Gensler first
+1
First we need to liquidate Gary Gensler first

Trump មិនមែនឈ្នះត្រឹមតែ Electoral vote ដើម្បីបានជាប់ជា ប្រធានាធិបតិ ទេ។ តែលើកនេះគាត់ជាប់ទាំង popular vote ដែលខុសពី 2016 គាត់ឈ
+1
Trump មិនមែនឈ្នះត្រឹមតែ Electoral vote ដើម្បីបានជាប់ជា ប្រធានាធិបតិ ទេ។ តែលើកនេះគាត់ជាប់ទាំង popular vote ដែលខុសពី 2016 គាត់ឈ្នះ Electoral vote តែចាញ់ popular vote។ រឿងសំខាន់មួយទៀតគឺ គណបក្សគាត់ ក៏ឈ្នះ Senate និង House ដែលនឹងមានមតិភាគច្រើននៅក្នុង សភា។ មានន័យថា អណត្តិ នេះ គណបក្សរបស់គាត់ មានឥទ្ធិពល ច្រើន នៅក្នុង ការគ្រប់គ្រង ទាំងរដ្ឋាភិបាល និង សភា។ Interesting to see what next for US. នៅអាមេរិក នៅកណ្តាលយប់នៅឡើយទេ។ រងចាំមើលពេល ងើបមកវិញតើទីផ្សារ stock និង BTC ETF យ៉ាងមិចវិញ។

Google data still lag but overall everybody accepts Trump win. Congrats to him and congrats to our bags 🤭
Google data still lag but overall everybody accepts Trump win. Congrats to him and congrats to our bags 🤭

ផ្លូវការម៉ងដញចជាមិនទាប់ប្រកាស ទេ តែយ៉ាងណាក៏ ភាគច្រើន គាត់ប្រហែលឈ្នះហើយ ព្រោះកំពុងនាំមុខ Swing state ភាគច្រើន ដែលមិនទាន់រ៉ាប់ច
+1
ផ្លូវការម៉ងដញចជាមិនទាប់ប្រកាស ទេ តែយ៉ាងណាក៏ ភាគច្រើន គាត់ប្រហែលឈ្នះហើយ ព្រោះកំពុងនាំមុខ Swing state ភាគច្រើន ដែលមិនទាន់រ៉ាប់ចប។ ចឹងយប់នឹងយើងជប់លាងជាមួយ Trump អត់? 🤣 BTC new ATH

Officially break ATH
Officially break ATH

😂
😂

ទីផ្សារ Price in Trump ឈ្នះ ត្រឹមឥលូវនេះ។ តែដូចខ្ញុំពន្យល់ក្នុងអត្ថបទមុនៗ ចឹង បើមិនឈ្នះដាច់ទេ ពិបាកស្មាន លទ្ធផល ដំបូងបែបនេះណា
+2
ទីផ្សារ Price in Trump ឈ្នះ ត្រឹមឥលូវនេះ។ តែដូចខ្ញុំពន្យល់ក្នុងអត្ថបទមុនៗ ចឹង បើមិនឈ្នះដាច់ទេ ពិបាកស្មាន លទ្ធផល ដំបូងបែបនេះណាស់ ព្រោះពេលខ្លះ ក្រុងដែលរ៉ាប់ចប់ ជាក្រុងរបស់ Trump ច្រើនជាង ចឹង ឃើញគាត់ដូចនាំមុខ។ តែពេលរ៉ាប់អស់ទៅចាញវិញក៏ថាបាន។ កាលពី 2020 ក៏ Trump គាត់ប្រកាសថាគាត់ឈ្នះ មុនដែរ តែចុងក្រោយ Biden ឈ្នះវិញ ហើយគាត់មិនទទួលស្គាល់ ទើបមាន បាតុកម្មទ្រង់ទ្រាញធំ ដែលមិនធ្លាប់មាន។ ចឹងត្រឹមឥលូវនេះ អាចថាភាគរយច្រើន គាត់ឈ្នះ គ្រាន់តែ រងចាំ លទ្ធផលចុងក្រោយ ថា អ្នកណាបាន 270 Electoral vote ឡើងម៉ង ទើបសំរេចឈ្នះ ចាញ ផ្លូវការ។

Good night. Let see what happen tomorrow
Good night. Let see what happen tomorrow

សង្ខេបខ្លះៗ ពាក់ពន្ធនឹង ការបោះឆ្នោតអាមេរិក ដែលទាំងអស់គ្នាគួរដឹង។ ថ្ងៃបោះឆ្នោតនៅអាមេរិក ចប់ត្រឹមយប់ថ្ងៃទី 5th ដែលម៉ោងតាម ក្រុង
សង្ខេបខ្លះៗ ពាក់ពន្ធនឹង ការបោះឆ្នោតអាមេរិក ដែលទាំងអស់គ្នាគួរដឹង។ ថ្ងៃបោះឆ្នោតនៅអាមេរិក ចប់ត្រឹមយប់ថ្ងៃទី 5th ដែលម៉ោងតាម ក្រុងនីមួយៗ ខុសគ្នា ខ្លះៗ ហើយខុសពីយើង ជាមធ្យម ជិត 12hours អីដែរ ចឹងអាចថា ម៉ោងនៅយើង ព្រឹកស្អែក ទើបចប់សព្វគ្រប់។ តើលទ្ធផល អាចដឹងភ្លាមៗ នៅយប់ថ្ងៃ 5th នៅអាមេរិក នឹងទេ? វាមិនទៀតទេ ប្រសិនបើគ្មាន អ្នកណាឈ្នះដាច់ រឺ បានសំលេង Electoral Collage Vote ចាប់ពី 270 ឡើងទៅ។ ការបោះឆ្នោតនៅអាមេរិក ខុសពី ប្រទេសផ្សេងៗ ដោយបេក្ខជន ដែលឈ្នះសំលេងភាគច្រើន មិនប្រាកដ ថាបាន ធ្វើប្រធានាធិបតិទេ គឺ អាស្រ័យលើ Electoral vote បានពី ក្រុងនីមួយៗ ដែលមានចំនួនផ្សេងៗ គ្នា ធៀបនឹងចំនួន ប្រជាជន។ បើនិយាយពីខ្មែរ យើងវិញ យើងចំណាំហៅថា ឈ្នះបាន ប៉ុន្មានកៅអី នៅខេត្តនេះ ក្រុងនេះអីចឹងទៅ។ នៅអាមេរិក បើបាន Electoral vote ឈ្នះហើយគឺបាន ចំនួន Electoral vote ទាំងអស់នៅ ក្រុងនោះតែម្តង។ ឧទាហរណ៍មកខ្មែរ យើងវិញ។ ខ្ញុំឧទាហរណ៍ថា នៅភ្នំពេញ មាន 10កៅអី ចឹងបើ បក្ស “ក” បានឈ្នះ 6កៅអី បក្ស “ខ” បាន 4កៅអី គឺបានបែបនឹងតែម្តង ហើយបន្តរ៉ាប់ ខេត្តក្រុងផ្សេងៗ និង បូកចូលគ្នា ទៅ។ បក្សណា ឈ្នះ សំលេង ប៉ុន្មានភាគរយ បានឈ្នះកាន់កាប់ សភា និង បង្កើតរដ្ឋាភិបាល។ នៅអាមេរិក បើ ក្រុងមួយមាន 10 Electoral vote។ ឧទាហរណ៍ថា Trump បាន 6, Kamala បាន 4 ចុងក្រោយគេ រ៉ាប់ Trump បាន 10 Electoral vote តែម្តង។ រូបខាងលើ ខ្ញុំឧទាហរណ៍កាលពី Trump ជាប់ឆ្នាំ 2016។ សំលេងប្រជាជន ភាគច្រើនទូទាំងប្រទេស គាំទ្រ Hillary Clinton ច្រើនជាង Trump ដល់ទៅ ជិត 3លានសំលេង។ Hillary បាន 65.8លាន Trump បាន 62.9 លាន។ តែដោយសារករណី Electoral vote ដូចខ្ញុំពន្យល់ខាងលើ គឺ Trump បាន 304 Electoral Vote និង Hillary បានតែ 232 Electoral Vote។ ចុងក្រោយ Trump ឈ្នះ។ ពាក់ពន្ធនឹងពេលវេលា វិញ បើតាមក្រុងនីមួយ ដែលនៅសល់ បោះឆ្នោតថ្ងៃចុងក្រោយ គាត់រ៉ាប់សំលេងឆ្នោតយឺត ការប្រមូលទិន្នន័យក៏យឺតដែរ ព្រោះនៅអាមេរិក មានក្រុងខ្លះបោះឆ្នោតតាម ការប្រមូល សន្លឹកឆ្នោតតាមតំបន់ នីមួយៗ ហើយ ទើបបញ្ជូន ទៅការិយាល័យកណ្តាល ណាមួយ ដើម្បីរ៉ាប់ ដែលវាអាចបណ្តាលអោយទិន្ន័យ យឺតយ៉ាវ។ យើងនៅមិនទាន់គិត ការ កែប្រែ ទិន្នន័យខុស ច្រលំ មួយចំនួនផង។ ចឹងហើយនៅថ្ងៃចុងក្រោយ អាចនឹងមានពត៍មានខុស ច្រលំ ក្លែងក្លាយជាច្រើន កើតឡើង។ កាលពី 2016 បោះឆ្នោតថ្ងៃ 08/11/2016។ សារពត៍មាន ប្រមូល និង ប៉ាន់ស្មាន Trump ឈ្នះ កណ្តាលយប់ថ្ងៃ 8 ឈានចូលថ្ងៃ 9។ តែ Electoral Vote ដែលចេញចំនួនផ្លូវការ ប្រកាសថ្ងៃ 19/12/2016។ វាមិនពិបាកទេ ព្រោះចំនួន ឈ្នះ ដាច់ ចឹងគេអាចដឹងលទ្ធផល តាំងពី យប់ថ្ងៃ 8 ចូលថ្ងៃ 9។ កាលពី 2020 ក៏ដូចគ្នា។ Biden បាន 306 Electoral vote, Trump បាន 232 Electoral votes ចឹង សារពត៍មាន អាចប៉ាន់ស្មាន បានថា Biden ឈ្នះ តាំងពីយប់ ថ្ងៃបោះឆ្នោត ទី 07/11/2020។ តែលទ្ធផល ផ្លូវការប្រកាស ថ្ងៃទី 06/01/2021។ នៅពេលដែលចំនួន Electoral vote ឈ្នះដាច់ វាងាយស្រួល សំរាប់ ការសន្មត់ អ្នកឈ្នះ នៅយប់ថ្ងៃ 5th តែបើ លទ្ធផល ប្រហែលគ្នា គេមិនហាន សន្និដ្ឋាន ទេ ទាល់តែរង់ចាំ ការផ្ទៀងផ្ទាត់ និង ការប្រកាស ផ្លូវការ ពី គណះកម្មការ បោះឆ្នោត របស់គេ ដែលវា អាចចំណាយពេលយូរ។ ត្រឹមឥលូវនេះ គេសង្កេត ឃើញថា លទ្ធផលគឺប្រហាក់ ប្រហែលគ្នា។ រង់ចាំមើលយប់ចុងក្រោយ ថាមាន អ្នកឈ្នះដាច់ រឺ អត់។ អធ្យាស្រ័យ ប្រសិនបើមាន ខុសកន្លែងណាមួយ។ ខ្ញុំមិនមែន អ្នកជំនាញទេ។ យល់បាន ប៉ុណ្ណា ពន្យល់ប៉ុណ្ណឹង។ គ្នាយើងអាចទៅសិក្សា បន្ថែមដោយខ្លួនឯង។ បើតាមដឹង របៀបគិតដែល អាមេរិកធ្វើនេះ គឺមានតែមួយនឹងទេ លើលោក។ ប្រទេសផ្សេងៗ គេអត់គិតបែបនឹងទេ។ ————————— ❗️ Disclaimer: NFA, DYOR 💡 All of my social media 💌 Message for new community members

ប្រុងប្រយត្ន័សំរាប់ពត៍មាន។ មានខុស មានច្រលំ មានក្លែងក្លាយ។ ខ្ញុំនៅតែគិតថា អ្នកណាឈ្នះមិនសំខាន់ ទេ។ សំខាន់ ស្ថានភាព ការប្រាក់ និ
+3
ប្រុងប្រយត្ន័សំរាប់ពត៍មាន។ មានខុស មានច្រលំ មានក្លែងក្លាយ។ ខ្ញុំនៅតែគិតថា អ្នកណាឈ្នះមិនសំខាន់ ទេ។ សំខាន់ ស្ថានភាព ការប្រាក់ និង ចំនួន ដែលធនាគារ កណ្តាល ទាំងអស់ ដែលកំពុង ចាប់ផ្តើម Pivot ចូល QE (Quantitative Easing)។ សំខាន់បំផុត គឺស្ថានភាព សង្គ្រាម នៅតាមតំបន់ធំៗ តើបន្តឡលងកំដៅ រឺ នៅរក្សា ដដែល អាចគ្រប់គ្រងបាន មិនរាលដាលទៀត។ សំខាន់គឺ US នឹងមាន Recession ធំ រឺ អត់។ ប្រធានាធិបតិ ណាក៏ដោយ ឡើងមកគឺគាត់ចង់ ជំរុញ សេដ្ឋកិច្ច។ បើជំរុញសេដ្ឋកិច្ច គឺត្រូវការ លុយចាក់ចូល ទីផ្សារ ច្រើន។ នៅពេលដែលលុយចូលទីផ្សារច្រើន មនុស្សតែងតែ យកទៅទិញ Asset ហើយ មិនថា Stock, Gold, BTC…។ អ្វីដែលយើងឃើញរដ្ឋបាល Joe Biden 4ឆ្នាំ មកនេះ គឺជា រដ្ឋបាល ដែលចង់បង្អាក់ Crypto ខ្លាំងបំផុតហើយ។ តែយើងនៅតែងើបពី Bear market មក ស្ថានភាព បច្ចុប្បន្ន បានដដែល។ BTC ឡើងពី 15k មក 73k ក្រោមការ ដឹកនាំរបស់ Joe Biden និង មាន Gary Gensler ជាប្រធាន SEC ដែលប្តឹង សឹងគ្រប់ក្រុមហ៊ុន Crypto ធំៗ អស់ហើយ។ តើ Kamala ឡើងមក Crypto ធ្លាក់ទៅ 0 ម៉ង? វាមិនអាចទេ ទាល់តែ Stock ធ្លាក់ទៅ 0 ដែរ។ ចឹង BTC ដឹងតែ ឡើងហើយ? មិន 100% ទេ។ ដូចនិយាយខាងលើ នៅមានស្ថានភាពសំខាន់ មួយចំនួន ទៀត ដែលត្រូវនៅបន្តតាមដាន។ ហើយបើយើងមើល Cycle មុនៗ ទោះជាដល់ពេល Bull Market ឡើងខ្លាំង ក៏ BTC មានពេល Pull back 10%, 20%, 35% អីដែរ។ ចឹងវាមិនចំឡែក ទេដែលយើងអាចឃើញការធ្លាក់ថ្លៃ ជាពិសេស បើ Kamala ឈ្នះ។ ប៉ុន្តែ រយះពេលមធ្យម រឺ វែង យើងនឹងឃើញ ចំនួន Liquidity កើនឡើង ហើយ Asset នឹងកើនឡើងដែរ បើមិនមាន ព្រឹត្តការណ៍ អាក្រក់ ណាមួយកើតឡើង ដូចជា Recession រឺ សង្គ្រាមជាដើម។ និយាយចឹងមិនមែន អោយយើងច្បាស់លាស់ 100% ហើយចូលទិញ កាក់ឥលូវទេ។ ត្រូវមាន គំរោងច្បាស់លាស់ មួយ។ មានតំលៃ រឺ ព្រឹត្តការណ៍ ណាមួយ ដែលយើងកំណត់ថា នឹងចេញពីទីផ្សារ ទោះជាខាត។ មានតំលៃ និង ព្រឹត្តការណ៍ ច្បាស់លាស់មួយ ដែលជំរុញអោយយើងកាន់តែជឿ លើ Bull Market ហើយត្រៀម Take profit អោយបានត្រឹមត្រូវ កុំលោភលន់ពេក។ យើងមិនអាចស្មានដឹង Top Market បានទេ។ ចឹង DCA out ជាជំរើសល្អ។ ស្អែកដឹងច្បាស់លាស់ហើយថា អ្នកណាឈ្នះ។