កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 858
Подписчики
-524 часа
+1127 дней
+21130 дней
Архив постов
Repost from AKP News
+9
សមរភូមិក្រោយជួយសមរភូមិមុខ! ព្រះសង្ឃ និងប្រជាពលរដ្ឋនាំគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងវីរកងទ័ពកម្ពុជា បន្ទាប់ពីថៃបើកការឈ្លានពានកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥—
ព្រះសង្ឃ និងប្រជាពលរដ្ឋប្រុសស្រីរាប់ពាន់នាក់ បានស្ម័គ្រចិត្តនាំគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរួមជាតិដែលត្រូវការឈាមជាបន្ទាន់ និងជាពិសេសត្រៀមទុកសម្រាប់វីរកងទ័ពនៅសមរភូមិមុខក្នុងករណីបន្ទាន់ណាមួយកើតឡើងជាយថាហេតុ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីថៃបានបើកការឈ្លានពានកម្ពុជាជាថ្មីកាលពីថ្ងៃទី០៧ ខែធ្នូ កន្លងមក។
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយសាកលវិទ្យាល័យការពារជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
រូបថត៖ លន ហ្សាឌីណា
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
Repost from សុីសុីថាមស៍
+2
ក្រសួងការបរទេសកម្ពុជា កោះប្រជុំបន្ទាន់ជាមួយអង្គទូត៣០ និងអង្គការអន្តរជាតិ៣ ដើម្បីពន្យល់ពីការឈ្លានពានរបស់ថៃលើកម្ពុជា
……
ក្រសួងការបរទេស នៅព្រឹកថ្ងៃនេះ បានបើក«កិច្ចប្រជុំបន្ទាន់» ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនដល់អង្គទូតបរទេសប្រចាំកម្ពុជាចំនួន ៣០អង្គទូត និង០៣អង្គការអន្តរជាតិ ព្រមទាំងតំណាងអង្គការសហប្រជាជាតិ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ បើតាមក្រសួងការពារជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ចូលរួមស្ដាប់បទបង្ហាញខាងលើតាមរយៈប្រព័ន្ធ ZOOM ផងដែរ។
Repost from PR Cambodian Government
សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។
The Thai general declared that, for the security of the Thai people, Cambodia’s national defense capability must be dismantled over the long term His statement sounded even more aggressive than those made by the world’s leading military powers.We will not remain idle and permit them to undermine us at will.
សម្តេចតេជោ ហ៊ុន សែន
Samdech Techo Hun Sen
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
Repost from SBM News
Breaking News!
យោធាឈ្លានពានថៃ បានបាញ់.ផ្លោងអាវុ.ធធុនធ្ងន់១គ្រា.ប់ ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និង ១គ្រាប់ទៀត ធ្លាក់ក្បែរចម្ការពោតជើងភ្នំ នៅម៉ោង២:៤០នាទី ថ្ងៃទី៩ ខែធ្នូនេះ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបា.ញ់ប្រហារ ដោយមិនរើសគោលដៅ បា.ញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលកម្ពុជារស់នៅ ពិសេសជាសាលារៀនរបស់កុមារ។
ទាញយកកម្មវិធីទូរសព្ទ SBM News ដោយឥតគិតថ្លៃ!!
Repost from ក្រសួងការពារជាតិ Ministry of National Defence
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០២:៤០នាទី យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ១គ្រាប់ និង ១គ្រាប់ ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from BRANDMEDIA News
យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
ប្រភពវីដេអូ៖ ប្រជាពលរដ្ឋ
JOIN BRANDMEDIA | សូមចុចលេីតំណភ្ជាប់ Link ខាងក្រោមដេីម្បីទទួលបានព័ត៌មានថ្មីៗ
👉Telegram
👉Facebook Page
👉Website
👉TikTok
👉YouTube
Repost from AMS One-minute
កាសែត BBC៖ ថៃបង្កើនការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជាបន្ថែមទៀតតែមិនប្រាប់ពីព័ត៌មានលម្អិតទាក់ទងនឹងប្រតិបត្តិការបន្ថែមនេះឡើយ។
#IntNews @ams1minute
Repost from FRESH NEWS English
BREAKING (Update): As of 14:30, Fierce Fighting Continues Across All Cambodia–Thailand Border Fronts
http://en.fna.asia/11124 🔗 JOIN US
Repost from ក្រសួងព័ត៌មាន - Ministry of Information
+2
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងដាច់អហង្ការការវាយប្រហារមកលើប្រាសាទតាក្របីរបស់កម្ពុជា ពីសំណាក់ទាហានថៃ។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ។
📱 App iOS 📱 App Android
👉 Facebook 👉 Telegram
👉 YouTube 👉 TikTok
👉 Twitter 👉 Instagram
👉 LinkedIn 👉 Website
Repost from Khmer News
គ្រប់សមរភូមិ និងប្រាសាទទាំងអស់នៅខាងឧត្តរមានជ័យ កម្លាំងយើងបន្តគ្រប់គ្រងយ៉ាងរឹងមាំ ទោះទាហានថៃ បុកខ្លាំងចង់កាន់កាប់តាក្របី និងប្រាសាទខ្នារ តាមផែនការពួកវាក៏ដោយ។ រុកមិនចូលឡើយ។
